បច្ចុប្បន្ននេះ ការធ្វើកសិកម្មកាន់តែទំនើបនិងងាយស្រួលជាងមុន ដោយគេអាចបង្កើតបានត្រាក់ទ័រអគ្គិសនីបើកបរដោយស្វ័យប្រវត្តិមិនចាំបាច់មនុស្សអង្គុយបើក ហើយកសិករអាចធ្វើកសិកម្មបាន ដោយគ្រាន់តែដេកនៅក្នុងរោង ហើយអាចបញ្ជាត្រាក់ទ័រនោះ ឱ្យភ្ជួររាស់ដី តាមរយៈទូរសព្ទដៃបាន។

ក្រុមហ៊ុនអាមេរិកឈ្មោះ CNH Industrial បានប្រកាសចេញនូវត្រាក់ទ័រ New Holland T4 Electric Power ដែលជាត្រាក់ទ័រដំបូងបំផុតលើលោក ដំណើរការដោយថាមពលអគ្គិសនី និងមានមុខងារបើកបរដោយស្វ័យប្រវត្តិ មិនចាំបាច់មានតៃកុងនោះឡើយ។New Holland - Un tracteur T4 électrique et autonome | Réussir machinismeត្រាក់ទ័រ New Holland T4 Electric Power នេះខាងក្រុមហ៊ុនបានអះអាងថាអាចជួយកាត់បន្ថយការចំណាយរបស់អតិថិជនបានដល់ទៅ ៩០% ពោលគឺអតិថិជននឹងចាំបាច់ចំណាយទៅលើថ្លៃប្រេង និងគ្រឿងបន្លាស់ ក៏ដូចជាការថែទាំផ្សេងៗនោះឡើយ។ ហើយត្រាក់ទ័រមួយនេះអាចកាត់បន្ថយសំឡេងបានរហូតដល់ទៅ ៩០% និងមានកម្លាំងម៉ាស៊ីនខ្លាំងអាចធ្វើការធ្ងន់ៗបាន។ បន្ថែមពីនេះទៀត វាមានកន្លែងផ្ទុកថ្មធំអាចបើប្រាស់បានមួយថ្ងៃពេញ និងបញ្ចូលអគ្គិសនីចូលលឿនដោយចំណាយពេលត្រឹមតែ១ម៉ោងតែប៉ុណ្ណោះ។

SCRAPER SPECIAL! - T H WHITE Group

ជាមួយគ្នានេះដែរ មុខងារពិសេសបំផុតដែលគេមិនទាន់ដែលឃើញមាននៅលើត្រាក់ទ័រផ្សេងនៅលើលោក គឺមុខងារ Self-Drive ដែលជាមុខងារបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានតៃកុង ដែលមានបច្ចេកវិទ្យា AI ជាឆ្អឹងខ្នងនៅពីក្រោយ។​ ហើយគេអាចបញ្ជាត្រាក់ទ័រនេះឱ្យធ្វើការបានយ៉ាងងាយស្រួលតាមរយៈទូរសព្ទដៃ៕

ប្រភព៖ Future Farming