Home Blog Page 1954

កុំភ្លេចទស្សនារឿងភាគ របស់តារាខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ដែងជាមួយតារាល្បីថៃ នឹងចាក់ផ្សាយឆាប់ៗនេះហើយ

0

កាលពីពេលថ្មីៗនេះម្ចាសក្រុមហ៊ុន MGI គឺ​លោក​ Nawat បានបង្ហើបឱ្យដឹងថា បវរកញ្ញា Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ Pichy នាងនឹងចូលរួមសម្ដែងជាមួយនឹងតារាល្បីៗក្នុងប្រទេសថៃមួយចំនួន ជាពិសេសគឺជាមួយម្ចាស់ជ័យលាភី  Miss Grand Thailand លំដាប់ ថ្នាក់ លេខ ១ និង ជារង  Miss Grand International 2022 កញ្ញា Ingfah ដោយរឿងដែលបានសម្ដែងរួមគ្នានេះផងដែរនឹងត្រូវចាក់ផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា Miss Grand International ច្បាស់ជាបានស្គាល់ជាមួយនឹងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញា Miss Grand Cambodia ២០២២នេះ ដោយក្នុងនោះ​បន្ទាប់ពីនាងទទួលបាននូវជ័លាភីរង  Miss Grand International 2022 រួចមក នាងបានក្លាយជាអាដល់ក្នុងដួងចិត្តរបស់ហ្វេនៗក្នុងប្រទេសខ្មែរយ៉ាងខ្លាំង ជាពិសេសកញ្ញាក៏បានឆកយបេះដូងរបស់ហ្វេនៗនៅក្នុងប្រទេសថៃមិនតិចនាក់នោះដែរ។

ទោះជាយ៉ាងណាបន្ទាប់មានកេរ្ដិ៍ឈ្មោះល្បី ល្បាញ ក៏មានក្រុមហ៊ុនជាច្រើនបានផ្ដល់ឱកាសការងារផ្សេងៗនៅក្នុងប្រទេសថៃ  មិនតែប៉ុណ្ណោះបើតាមផេកអ្នកដែលនិយមគាំទ្រ Pichy បានបង្ហើបថាកញ្ញាជិតក្លាយជា BA របស់ ផលិតផលធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃខ្លួនខ្ពស់រហូតដល់ខ្ទង់លានឯណ្ណោះ។

យ៉ាងណាមិញអ្វីដែលរឹតតែពិសេស និងគួរឱ្យចាប់អារម្មណ៍ គឺ​ម្ចាសក្រុមហ៊ុន MGI គឺ​លោក​ Nawat បានបង្ហើបឱ្យដឹងថា Pichy នាងនឹងចូលរួមសម្ដែងជាមួយនឹងតារាល្បីៗក្នុងប្រទេសថៃមួយចំនួន រួមមាន កញ្ញា Ingfah ម្ចាស់ជ័យលាភី  Miss Grand Thailand លំដាប់ថ្នាក់លេខ ១ និងជារង  Miss Grand International 2022 រួមនឹងកញ្ញា Charlotte Austin បេក្ខនារី  Miss Grand Thailand រងលំដាប់ទី ៥ផងដែរ។

ដោយក្នុងរឿងភាគដែលពួកគេចូលរួមសម្ដែងរួមគ្នានោះមានចំណងជើងថា «แค่อยากบอกรัก (Show me love)» ដែលមានអត្ថន័យថា “គ្រាន់តែចង់ប្រាប់ថាស្នេហ៍”។ នៅក្នុងរឿងនេះជាប្រភេទរឿងបែបYuri ឬប្រភេទសាច់រឿងបែបស្រីស្រលាញ់ស្រី។

ក្នុងនោះគេក៏បានកំណត់នូវថ្ងៃចាក់ផ្សាយនូវរឿងនេះ អាចនឹងខ្ទងដើមខែ កុម្ភៈ ឬក្នុងអំឡុងនៃបុណ្យសេចក្ដីស្រឡាញ់ក្នុងឆ្នាំ២០២៣ខាងមុខឆាប់ៗនេះ។

ទោះជាយ៉ាងណាសូមកុំភ្លេចតាមដានទស្សនា ពីស្នាដៃកូនខ្មែរចាប់ដៃគ្នាសម្ដែងជាមួយនឹងបរទេសថាតើសមត្ថភាពសម្ដែងរបស់ Pichy អស្ចារ្យប៉ុណ្ណា? ហើយការចេញសម្ដែងនេះក៏ជាឱកាសឱ្យគេបានស្គាល់ពីតារាស្រីខ្មែរយើងកាន់តែច្បាស់ថែមទៀត៕

 

 

សហភាពអឺរ៉ុប បង្ហើបពីឃ្លាំងស្តុកអាវុធជិតអស់ពីឃ្លាំងហើយ ព្រោះតែផ្តល់ជូនអ៊ុយក្រែន

0

អន្តរជាតិ៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ឃ្លាំងស្តុកអាវុធយោធារបស់សមាជិកសហភាពអឺរ៉ុបបានធ្លាក់ចុះដោយសារតែការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន។

យោងតាមតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបដែលទទួលបន្ទុកផ្នែកសន្តិសុខ និងគោលនយោបាយការបរទេសលោក Josep Borrell បានលើកឡើងថា សមាជិកសហភាពអឺរ៉ុបត្រូវតែចំណាយធនធានបន្ថែមទៀតចូលទៅក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីធានាឱ្យមានលំហូរនៃសព្វាវុធបន្តទៅកាន់អ៊ុយក្រែន។

លោក Josep Borrell បាននិយាយថា “យើងបានផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងដឹងថា ឃ្លាំងផ្ទុកយោធារបស់យើងបានអស់ហើយ”។

លោក Josep Borrell បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺជា “ការដាស់តឿនសម្រាប់រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់អំពីសមត្ថភាពយោធារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបក៏បានសរសើរផងដែរចំពោះការណ៍ពិតដែលថាការចំណាយរបស់សហភាពអឺរ៉ុបលើវិស័យការពារជាតិបានលើសពី ២០០ពាន់លានអឺរ៉ូជាលើកដំបូង។

យោងតាមលោក Josep Borrell ប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងខិតទៅជិតស្តង់ដារ NATO នៃការចំណាយយោធានៅ ២% នៃផលិតផលក្នុងស្រុកសរុប ខណៈដែលមកទល់ពេលនេះទីភ្នាក់ងារការពារអឺរ៉ុបបានវិនិយោគលើវិស័យការពារជាតិដែលមានចំនួនកំណត់ត្រា ៥២ពាន់លានអឺរ៉ូ។

យោងតាមស្ថិតិដែលប្រមូលបានដោយវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក គិតត្រឹមខែមុន សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានផ្តល់ជំនួយយោធាជាង១១ ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ 2022 ដោយចក្រភពអង់គ្លេស និងកាណាដាផ្តល់ច្រើនជាង ៥,៥ ពាន់លានដុល្លារ ខណៈដែល អាមេរិកបានបូមកញ្ចប់ជំនួយយោធាសរុបយ៉ាងតិច ២២,៨ ពាន់លានដុល្លារ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានសន្យាថានឹងបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ “ដរាបណាចាំបាច់”។

ទីក្រុងមូស្គូបានព្រមានលោកខាងលិចជាយូរមកហើយប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅកាន់ទីក្រុងកៀវ ដោយនិយាយថា វាគ្រាន់តែអូសបន្លាយការប្រយុទ្ធ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី នឹងអង្គការណាតូ ហើយធ្វើឱ្យលោកខាងលិចក្ក្លាយជាអ្នកចូលរួមក្នុងសង្គ្រាមដោយផ្ទាល់​ ៕

នារីម្នាក់ស្មោះចិត្តសងបំណុលគេ ជំនួសម្តាយ ដោយចេញសែកស្អុយជាង១លានដុល្លារ

0

ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលត្រូវការស្គាល់ថា ជាអ្នកមានមុខជំនួញ និងកេរ្ដិ៍គ្រាន់បើនៅក្នុងសង្គម ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធចេញសែកស្អុយ ជាង១លានដុល្លារ។

ស្ដ្រីដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះ លី ឈីវហ៊ុយ អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចាត់វិធានការតាមច្បាប់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ជាង១លានដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២១។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ដ្រីខាងលើនេះ មានមុខជំនួញជាម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ដែលមានទីតាំងនៅម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនាពេលកន្លងទៅ ស្រ្តីជាម្តាយរបស់ជនសង្ស័យរូប ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធករណីស្រដៀងគ្នានេះ ប៉ុន្ដែត្រូវបានដោះលែងត្រឡប់មកវិញ។

ពាក់ព័ន្ធករណីនេះ ជនរងគ្រោះតាមអំពាវនាវដល់ស្ថាប័នតុលាការ ជួយចាត់វិធានការឲ្យម៉ឺងម៉ាត់ចំពោះស្ដ្រី លី ឈីវហ៊ុយ ដែលបានបោកប្រាស់លុយរបស់ខ្លួន ដើម្បីកុំឲ្យមានឱកាសបន្ដសកម្មភាពខុសច្បាប់បែបនេះទៀត​ ៕

ស្រ្តីជាម្តាយ និងកូនស្រី ដែលបានរងការចោទប្រកាន់ចេញសែកស្អុយដល់ជនរងគ្រោះ

ភ្នំភ្លើងនៅឈីលីជាតំបន់កម្សាន្តដ៏ទាក់ទាញបានផ្ទុះជាលើកដំបូង រហូតអាជ្ញាធរប្រកាសអាសន្ន

0

បរទេស៖ ការផ្ទុះភ្នំភ្លើង “Lascar” ដែលជាទីតាំងនៃកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឈីលី បង្កឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងផេះខ្មួលខ្មាញ់បានបង្កើតជាផ្សែងហុយឡើងកម្ពស់ ៦.០០០ ម៉ែត្រ រហូតមន្ត្រីក្នុងតំបន់បានប្រកាសកម្រិតអាសន្ន និងបានបញ្ជាឱ្យបិទផ្លូវទេសចរណ៍ឡើងទៅលើភ្នំភ្លើងជាបណ្ដោះអាសន្ន។

កាលពីថ្ងៃទី១១ ​ខែធ្នូ ឆ្នាំ២០២២ ​ ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា ភ្នំភ្លើង “Lascar” (Lascar) នៅលើជួរភ្នំ Andes  នៅភាគខាងជើងនៃប្រទេសឈីលី ផ្សែង និងផេះបានផ្ទុះឡើងក្នុងចម្ងាយ ជាង ៦.០០០ ម៉ែត្រទៅលើអាកាសដែលនេះជាការផ្ទុះដំបូងក្នុងរយៈពេល ៣០ឆ្នាំ ។

អាជ្ញាធរឈីលីបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើង ពីពណ៌បៃតងទៅជាពណ៌លឿង ជាពិសេសនៅ តំបន់តាឡាបឺរ និង Antofagasta ដែលជាទីក្រុងតូចមួយមានចម្ងាយត្រឹមតែ ១២ គីឡូម៉ែត្រពីភ្នំភ្លើង ហើយបានប្រកាសតំបន់ហាមឃាត់ក្នុងរង្វង់ ៥ គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង។

ជាមួយគ្នានោះទីភ្នាក់ងារភូគព្ភសាស្ត្រ និងរ៉ែរបស់ប្រទេសឈីលី បាននិយាយថាការរញ្ជួយដីកម្រិតស្រាលត្រូវបានគេរាយការណ៍ថាមាននៅក្នុងតំបន់ជាច្រើននៅជិតភ្នំភ្លើង ប៉ុន្តែសំណាងល្អមិនមានសេចក្តីរាយការណ៍អំពីការខូចខាតណាមួយឡើយ។

គួរបញ្ជាក់ថា្នភ្នំភ្លើង Lascar ស្ថិតនៅចម្ងាយត្រឹមតែ ៧០ គីឡូម៉ែត្រពីទីក្រុង San Pedro de Atacama ដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយ វាតែងតែត្រូវបានភ្ញៀវទេសចរជាច្រើនមកទស្សនាសម្រាប់ការឡើងភ្នំ និងទស្សនាវាលខ្សាច់ Atacama ដ៏ស្រស់ស្អាត ប៉ុន្តែវាជាកន្លែងស្ងួតបំផុតនៅលើផែនដីនេះ៕ ប្រភព៖ Thairath

 

កងទ័ពឥណ្ឌា និងចិន វាយប្រហារគ្នាជាថ្មី នៅឯតំបន់ព្រំដែន

0

ញូវដេលី៖ កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ កាលពីសប្ដាហ៍មុន ដោយបណ្ដាលឱ្យកងទ័ពទាំងសងខាង ជាច្រើននាក់រងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីយោធាឥណ្ឌា ដែលបានបញ្ជាក់ទៀតថា ការប៉ះទង្គិចគ្នាបានកើតឡើងកាលពី ថ្ងៃទី៩ ខែធ្នូកន្លងទៅនេះនៅឯតំបន់ តាវ៉ាង (Tawang) រដ្ឋអារូណាចាល់ ប្រាដែស Arunachal Pradesh របស់ឥណ្ឌា ជាប់ព្រំដែនជាមួយចិន និងបន្ទាប់ពី យោធាឥណ្ឌា និងអាមេរិកដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរតំបន់ព្រំដែន។ យោធាឥណ្ឌាដែលបានទទួលស្គាល់ការប៉ះទង្គិចគ្នាជាមួយចិន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានបន្ថែមថា កងទ័ពរបស់ខ្លួនយ៉ាងហោច ៦នាក់បានរងរបួស ប៉ុន្តែខាងភាគីចិនមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌា និងចិន បានស្គាល់ភាពតានតឹង ចាប់តំាងពីផ្ទុះជម្លោះព្រំដែនដ៏ហិង្សាកាលពីខែមិថុនា ឆ្នាំ២០២០ ដែលបានធ្វើឱ្យ កងទ័ពឥណ្ឌា ២០នាក់ស្លាប់ រីឯកងទ័ពចិន ៤នាក់បានស្លាប់៕

ការបាញ់ប្រហារឆ្លងព្រំដែន រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានយ៉ាងក្ដៅគគុក បណ្តាលឲ្យជនស៊ីវិល ៦ នាក់ស្លា.ប់

0

បរទេស៖ កងទ័ពអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានប៉ះទង្គិចគ្នា និងបានបាញ់កាំភ្លើងធំ ព្រមទាំងអាវុធតបតទៅវិញទៅមកតាមព្រំដែន ដែលបណ្តាលឱ្យមានជនស៊ីវិល ៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន BBC រាយការណ៍ថា កងទ័ពប៉ាគីស្ថានបានថ្កោលទោសកងទ័ពអាហ្វហ្គានីស្ថានក្រោមរបបតាលីបង់ ដោយទាហានអាហ្វហ្គានីស្ថានបានបើកការបាញ់ ប្រហារ ឆ្លងកាត់ព្រំដែនក្នុងទីក្រុង  Shaman ភាគខាងជើងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ហេតុការណ៍នេះបានបណ្ដាលឱ្យជនស៊ីវិល ៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៧នាក់បានរងរបួស។

ទោះបីជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានការផ្ទុះអាវុធឡើងរវាងប្រទេសទាំងពីរនៅចំណុចព្រំដែននេះនៅឡើយទេ ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរនៅតែបន្តកើនឡើងចាប់តាំងពីពួកតាលីបង់ បានដណ្តើមអំណាចម្តងទៀតនៅអាហ្វហ្គានីស្ថានកាលពីខែសីហា កន្លងទៅ។

យ៉ាងណាមិញប្រភពដដែលបានឱ្យដឹង និងបានដកស្រង់ប្រភពមួយនៅក្នុងទីភ្នាក់ងារសន្តិសុខ អាហ្វហ្គានីស្ថាន ដោយនិយាយថាការវាយប្រហារបានកើតឡើងបន្ទាប់ពីភាគីប៉ាគីស្ថានបានអំពាវនាវឱ្យឆ្មាំព្រំដែនអាហ្វហ្គានីស្ថាន “កំណត់ការវាយប្រហារ”  ព្រោះតែការបញ្ឈប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងព្រំដែនរបស់ពួកគេ។

មិនតែប៉ុណ្ណោះភាពតានតឹងនេះបានផ្ទុះឡើងបន្ទាប់ពីទាហានអាហ្វហ្គានីស្ថានបានព្យាយាមកាត់ផ្នែកខ្លះនៃរបងព្រំដែនផងដែរ។

ជាមួយគ្នានោះបន្ទាប់ពីមានហេតុការផ្ទុះអាវុធកើតឡើង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បាននិយាយថា សកម្មភាពរបស់អាហ្វហ្គានីស្ថានសមនឹងទទួលបានការថ្កោលទោសខ្លាំងបំផុត៕ ប្រភព៖ Thairath

 

 

ត្រៀមអាវរងា! ក្រសួងធនធានទឹកប្រកាសថា អាកាសធាតុចាប់ផ្តើមចុះត្រជាក់ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ – ២០ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C * សីតុណ្ហភាពអតិបរមា មានពី២៩-៣១ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

៣៖ តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០°C។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GKAU6WMzIGjnzIYs4dM16dhmLK7_MyjJZWAOEt_6E-8nZc91zTsdQu_DYUHrWO3iR7TdWN9Rm5DuaPofJNSQBaYo0bJWFzg-x1TQfLIDcAd4Rnal8fUKLBWh0Bv0YlfEpPOCo9lsUDhwe9yNr4yMmAA-X5WkOVN9dEzAa1MVPhtd2bvUjKEjK3mT/s1280/photo_2022-12-13_08-27-12.jpg

ឯកឧត្តម វ៉ាត់ ចំរើន: ប្រកួតកីឡាអបអរពិធីបុណ្យសមុទ្រ គឺដោយស្មារតីកីឡាមិនមានប្រាក់រង្វាន់អ្វីនោះទេ

0

មហាជនទាំងអ្នកបានចូលរួមដោយផ្ទាល់ និងមិនបានចូលរួមបានប្រតិកម្មចំពោះការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលជ័យលាភីលេខ១ បានត្រឹមតែ១០ម៉ឺនរៀល ,២ និង៣ បានត្រឹមតែ៥ម៉ឺនរៀល ដែលប្រាក់រង្វាន់នេះមានចំនួនតិចមិនស្មើតម្លៃសំបុត្រដែលបានទិញ ដើម្បីចូលរួមប្រកួតផងនោះ(សំបុត្រ១ តម្លៃ៨ម៉ឺនរៀល)។

យ៉ាងណាពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិកាជាតិ CAMSOC បានបកស្រាយច្បាស់ៗទៅនឹងការភាន់ច្រឡំ​ពីសំណាក់មហាជនថា​ ថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ។ លោក បន្តថា​ ការប្រកួតនេះ​ រៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។លោក វ៉ាត់ ចំរើន បកស្រាយក្នុងបទសម្ភាសពាក់ព័ន្ធនឹងមហាជនភាន់ច្រលំរឿងប្រាក់រង្វាន់ពីការប្រកួតកីឡាអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ នៅខេត្តព្រះសីហនុ។ រូបពី CAMSOC លោក វ៉ាត់ ចំរើន និយាយថា៖«កាលពីព្រឹកមិញ គឺជាកាន់ភាន់ច្រឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ»។ លោក បានបន្ថែមថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។
ដោយឡែក ទាក់ទងនឹងតម្លៃទិញសំបុត្រចូលរួមប្រកួតប្រណាំងកង់វិញ គឺជាវិភាគទានមួយ ដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង។ ចំណុចនេះ​ ជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីផ្តាច់ព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ លើសពីនេះ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលវិភាគទាន៕

ហ្គេមរបស់ខ្មែរបញ្ចូលនូវសិល្បៈវប្បធម៌របស់ដូនតាដាក់ឱ្យលេងសាកល្បងហើយ

0

ហ្គេមផលិតដោយកូនខ្មែរ Angkor: Rise of Heroes ទើបនឹងបញ្ចេញវីដេអូលេងសាកល្បងថ្មី លើម៉ាស៊ីនហ្គេម Console ដែលទិដ្ឋភាពនៃហ្គេមមើលទៅស្រស់ស្អាត និងការលេងមើលទៅមានចលនារលូន។

ស្ថិតក្នុងដំណាក់កាលសាកល្បងនេះ SIL Animation Studio ជាអ្នកផលិតក៏បើកឱ្យអ្នកប្រើទូទៅមានឱកាសសាកល្បងលេងផងដែរ ដូចមានរៀបរាប់ខាងក្រោម៖

  • Demo Close Beta ដាក់ចេញនៅថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោង ៣ថ្ងៃត្រង់
  • Demo Open Beta ដាក់ចេញនៅថ្ងៃទី១៦ ខែធ្នូ ២០២២ ម៉ោង ៣ថ្ងៃត្រង់
  • អាចលេងបានលើកុំព្យូទ័រ, ទំហំហ្គេមខ្ទង់ 4GB, Playtime ប្រហែល ២០-៤០នាទី
  • បើកឱ្យ 100 Close Beta Tester
  • បើកឱ្យ Unlimited Open Beta Tester
  • ចុះឈ្មោះតាមតំណលីង https://forms.gle/qcUubKB3TTr68FHK9

គួរបញ្ជាក់ថា ក្រុមហ៊ុន SIL Animation Studio មានឯកទេសផ្នែកផលិត 3D និង 2D animation, Motion graphic , 2D and 3D TVC និង CGI/VFX ដោយមាន លោក យក់ ស៊ីវ៉ាល់រី គឺជាស្ថាបនិកក្រុមហ៊ុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQBuIhB3Z_Ul1QK-s8rnlQN5X1GpmmXDkQq-xkGo-_mXQJ6n4e7gkdWf63tMpAGwSsG4X8KBuai9a79QLBClHDlv6ZrIfEnuMZHE8P2dW5qSzemtLPnSTlKEoMwTFBlFvw8nS0BQg3BBUcK0umEOBs3bhF4UkOzaOBSOQo-fxcWVwdqJ8tMgdu7dUB/s1100/638d7aa190729_1670216340_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjKOfNL8FeOl5JgJPLNihzkXhrUURzD7zjRzrdrdcZiE1xy2w5tu6BEG8vgHFbQnsUio-Hj8xc1oGXpn9tBTiIqEKOtxtZ8Puj1WmmaF5lnqeZsqzrmP5L5Ju2fVcnVqERrXlZkuXLtEdqxHlJDqswS1vq4vsJ4hSYY54Sc-ifl72ajVmHuLYRoc_o/s1100/638d7aa446270_1670216340_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLEWs0KkoZADpdjXTc1UIS5vMRAddOP_rrunBST7OfkfcsA-ZpF__OaXx4c9HENdB-1fY5UxFTqkcVzwfYgB7qhr7Nn1ukY8ikWS4Xie8qfXQqHf2km83uETVbVQixe1_HlDdo4mPPQ9SNFGumTrJAj31ql553-IR5Q1cvjp1PtlqaQSHPAxG7caJG/s970/638d7aa6ad28a_1670216340_large.jpg

ដំណឹងល្អ! រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានចំនួន៣ថែមទៀត

0

ប៊ែលហ្ស៉ិក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា​ នាពេលខាងមុខរាជរដ្ឋាភិបាល ត្រូវសាងសង់ស្ពានចំនួន ៣បន្ថែមទៀត ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ បងប្អូនខ្មែរជាង២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោបានបញ្ជាក់ថា ស្ពានទាំង៣ ដែលត្រូវសាងសង់បន្ថែមនេះរួមមាន៖

* ស្ពានទី១ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ២០២៣ ដែលឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ។ ស្ពាននេះមានការចាំបាច់សម្រាប់តភ្ជាប់ពីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកន្លងមកត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ ត្រូវឆ្លងចូលខេត្តត្បូងឃ្មុំ និងកំពុងចាម ប៉ុន្តែនៅពេលស្ពានថ្មីនេះសាងសង់រួច គឺធ្វើដំណើរពីក្រចេះទៅកំពង់ធំដែរម្តង។

* ស្ពានទី២ នៅរាជធានីភ្នំពេញ គឺជាស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ ដែលបានចុះហត្ថលេខាទទួលឥណទានពីកូរ៉េ នូវទឹកប្រាក់ប្រមាណជិត ២៥០លានដុល្លារ។ ស្ពាននេះត្រូវសាងសង់ស្ពានចំនួន២ ដែលទី១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ និងទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល)។

* ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទាំងអស់នេះសុទ្ធសឹងជាគម្រោង ត្រូវជំរុញកំណើនសេដ្ឋកិច្ច មានទឹក មានផ្លូវ មានភ្លើង មានធនធានមនុស្សទើបយើងអភិវឌ្ឍន៍ប្រទេសជាតិបាន»