កាលពីពេលថ្មីៗនេះម្ចាសក្រុមហ៊ុន MGI គឺ​លោក​ Nawat បានបង្ហើបឱ្យដឹងថា បវរកញ្ញា Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ Pichy នាងនឹងចូលរួមសម្ដែងជាមួយនឹងតារាល្បីៗក្នុងប្រទេសថៃមួយចំនួន ជាពិសេសគឺជាមួយម្ចាស់ជ័យលាភី  Miss Grand Thailand លំដាប់ ថ្នាក់ លេខ ១ និង ជារង  Miss Grand International 2022 កញ្ញា Ingfah ដោយរឿងដែលបានសម្ដែងរួមគ្នានេះផងដែរនឹងត្រូវចាក់ផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា Miss Grand International ច្បាស់ជាបានស្គាល់ជាមួយនឹងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញា Miss Grand Cambodia ២០២២នេះ ដោយក្នុងនោះ​បន្ទាប់ពីនាងទទួលបាននូវជ័លាភីរង  Miss Grand International 2022 រួចមក នាងបានក្លាយជាអាដល់ក្នុងដួងចិត្តរបស់ហ្វេនៗក្នុងប្រទេសខ្មែរយ៉ាងខ្លាំង ជាពិសេសកញ្ញាក៏បានឆកយបេះដូងរបស់ហ្វេនៗនៅក្នុងប្រទេសថៃមិនតិចនាក់នោះដែរ។

ទោះជាយ៉ាងណាបន្ទាប់មានកេរ្ដិ៍ឈ្មោះល្បី ល្បាញ ក៏មានក្រុមហ៊ុនជាច្រើនបានផ្ដល់ឱកាសការងារផ្សេងៗនៅក្នុងប្រទេសថៃ  មិនតែប៉ុណ្ណោះបើតាមផេកអ្នកដែលនិយមគាំទ្រ Pichy បានបង្ហើបថាកញ្ញាជិតក្លាយជា BA របស់ ផលិតផលធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃខ្លួនខ្ពស់រហូតដល់ខ្ទង់លានឯណ្ណោះ។

យ៉ាងណាមិញអ្វីដែលរឹតតែពិសេស និងគួរឱ្យចាប់អារម្មណ៍ គឺ​ម្ចាសក្រុមហ៊ុន MGI គឺ​លោក​ Nawat បានបង្ហើបឱ្យដឹងថា Pichy នាងនឹងចូលរួមសម្ដែងជាមួយនឹងតារាល្បីៗក្នុងប្រទេសថៃមួយចំនួន រួមមាន កញ្ញា Ingfah ម្ចាស់ជ័យលាភី  Miss Grand Thailand លំដាប់ថ្នាក់លេខ ១ និងជារង  Miss Grand International 2022 រួមនឹងកញ្ញា Charlotte Austin បេក្ខនារី  Miss Grand Thailand រងលំដាប់ទី ៥ផងដែរ។

ដោយក្នុងរឿងភាគដែលពួកគេចូលរួមសម្ដែងរួមគ្នានោះមានចំណងជើងថា «แค่อยากบอกรัก (Show me love)» ដែលមានអត្ថន័យថា “គ្រាន់តែចង់ប្រាប់ថាស្នេហ៍”។ នៅក្នុងរឿងនេះជាប្រភេទរឿងបែបYuri ឬប្រភេទសាច់រឿងបែបស្រីស្រលាញ់ស្រី។

ក្នុងនោះគេក៏បានកំណត់នូវថ្ងៃចាក់ផ្សាយនូវរឿងនេះ អាចនឹងខ្ទងដើមខែ កុម្ភៈ ឬក្នុងអំឡុងនៃបុណ្យសេចក្ដីស្រឡាញ់ក្នុងឆ្នាំ២០២៣ខាងមុខឆាប់ៗនេះ។

ទោះជាយ៉ាងណាសូមកុំភ្លេចតាមដានទស្សនា ពីស្នាដៃកូនខ្មែរចាប់ដៃគ្នាសម្ដែងជាមួយនឹងបរទេសថាតើសមត្ថភាពសម្ដែងរបស់ Pichy អស្ចារ្យប៉ុណ្ណា? ហើយការចេញសម្ដែងនេះក៏ជាឱកាសឱ្យគេបានស្គាល់ពីតារាស្រីខ្មែរយើងកាន់តែច្បាស់ថែមទៀត៕