សុខភាព៖ សព្វថ្ងៃនេះគ្រប់គ្នាដឹងហើយថា បើមិនចង់កើតជំងឺតម្រងនោម គួរកុំបរិភោគប្រៃ ឬកាត់បន្ថយអាហារហឹរ ប៉ុន្តែប្រសិនបើយើងបន្តរស់នៅដោយទទួលទានអាហារល្អខ្លះ អាហារមិនល្អខ្លះ នោះថ្ងៃណាមួយយើងអាចនឹងប្រឈមមុខនឹងជំងឺតម្រងនោម។

ថ្ងៃនេះសូមបង្ហាញរោគសញ្ញាមួយចំនួនសម្រាប់សង្កេតខ្លួនឯងអំពីជំងឺ ខ្សោយតម្រងនោម មុនទៅជួបគ្រូពេទ្យជាបន្ទាន់។

សញ្ញាព្រមានទាំង ៩ នៃជំងឺ “ខ្សោយតំរងនោម”

១. ឈឺពោះពេលបត់ជើងតូច

ជារឿយៗវាត្រូវបានរកឃើញតែចំពោះស្ត្រីប៉ុណ្ណោះ ប៉ុន្តែប្រសិនបើជាបុរស អាចជារោគសញ្ញា នៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ វាជាសញ្ញានៃការស្ទះផ្លូវនោម។

២. នោមញឹក

ការក្រោកពីដំណេកលើសពី ១-២ ដងនៅពេលយប់ដើម្បីបត់ជើងតូច នេះប្រហែលដោយសារតែការខូចមុខងារតម្រងនោម មិនអាចស្រូបទឹកចូលទៅក្នុងខ្លួនវិញបាន។

៣. ទឹកនោមលាយឈាម

ការនោមមកមានលាយជាមួយឈាម ទឹកនោមមានពណ៌ក្រហមស្រាល ឬពណ៌ទឹក ឬអាចមានភាពសភាពពណ៌ច្របូកច្របល់ខុសធម្មតា វាជាសញ្ញានៃការឆ្លងមេរោគក្នុងតម្រងនោម។

៤. ទឹកនោមមានពពុះដោយសារប្រូតេអ៊ីនក្នុងទឹកនោម។

៥. ត្របកភ្នែកហើម ដៃ និង ជើង ជាពិសេសបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក

៦. អស់កម្លាំង

អស់កម្លាំងយ៉ាងងាយ ដោយសារតែមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួន។

៧. ជំងឺលើសឈាម

៨. ងាយពុកឆ្អឹង

អ្នកអាចនឹងងាយបាក់ឆ្អឹង ឈឺចង្កេះ និងខ្នង ដោយសារជាតិកាល់ស្យូមក្នុងឈាមទាប

៩. រមាស់ស្បែក

ប្រសិនបើរោគសញ្ញាទាំងនេះត្រូវបានរកឃើញ មិនថាតិច ឬច្រើនមុខទេ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះប្រសិនបើអ្នកទុកឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ រោគសញ្ញាអាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស និងពិបាកព្យាបាល។ ដោយសារតែក្រលៀនមានតួនាទីបន្សុទ្ធឈាម និងបន្សុទ្ធកាកសំណល់៕ ប្រភព៖ Sanook