ភ្នំពេញថ្ងៃទី ១៦ ខែវិច្ជិកា ឆ្នាំ ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌“ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលលើកទី១៥”ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់ខ្លួនផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ខែធ្នូ ឆ្នាំ២០២២។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga7OGMPkNk2IQyjESidMa0ONQRYW7QuvS0YNB1JfrcnSPenV0lem0JQ4pl86l2cYzhwqS2iYyU2TH2f2JB0DQlY5lP3B0FLpb1fsJsRB8L_tkArtvLGGINfieKpkfqMzE3dl6TDOBcQXKedsZI0iHIKff5SkoHA_VjABgCnoJiDCRajs_6KIaMh0h1/s1280/photo1671078470%20(1).jpegគោលបំណងក្នុងការដាក់តាំងបង្ហាញនេះគឺដើម្បីបង្ហាញអំពីសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ដើម្បីបរិស្ថានល្អសម្រាប់ពិភពលោកនិងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន។

ជាក់ស្តែងក្រុមហ៊ុនសាមសុងទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការ Galaxy For the Planet សំរាប់ទូរស័ព្ទដៃហើយយុទ្ធនាការនេះធ្វើយ៉ាងណាសម្រេចឲ្យបានក្នុងឆ្នាំ2025ដែលក្នុងនោះមានចំណុចសំខាន់ៗ៤យ៉ាងគឺ៖
1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ
2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសំរាប់ការវេចខ្ចប់
3)មិនប្រើប្រាស់ថ្ម/ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲខូចថ្ម
4) គ្មានការបំពុលគុណភាពដី។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiFl23oHUJBJenKpO-ROZi1ZYN0T-RgFhu0x5G5wyJJkhOFSeRjoFm3DPjEZAUzdtSQCZ8p6uQcenJN7ybur-9TGp12_x04lnVnJAZEw8QOcTiyOErM8KKLjII7eFJNBqOSDyOm25pDmD3kOJxU8hnR8Ax0cB2jZqbAN3nPlmtggTCkMht-5JXHFD3/s1280/photo1671078470%20(2).jpegចំណែកឯផលិតផលអេឡិកត្រូនិកផ្សេងៗទៀតរាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” ដែលនឹងសំរេចបានក្នុងឆ្នាំ2030ខាងមុខនេះដែលក្នុងនោះមាននូវវិធាន៣សំខាន់ៗគឺ 1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក(Zero Plastic in packaging) 2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានសមុទ្រ(Ocean-bound Plastics Recycled Materials) និង 3) មិនបំពុលគុណភាពដី(Zero Waste Landfill)ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZk9CBGokig6JFdsdGoiYY1hbptFWx4qhzAJrhwWAOWXSTHpmXmpg5Q2YDaX_NHOQoCcVqbX2PuSTRz2nyUu4r2Yzdlc5nxUFwAI2PYkfcyHjRzekCJx60HyQMoQg6ad9ovyDTx9ms_XZcRu6wHz8YYRZms9TW27fjwFDr31Idl1o-FipRVekEp_M/s1280/photo1671078470%20(3).jpegលោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សម្រាប់សាមសុងប្រចាំប្រទេសកម្ពុជានេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុតក្នុងការជួយដល់បរិស្ថានហើយយើងព្យាយាមចូលរួមនូវរាល់សកម្មភាពដែលលើកតម្កើង ថែរក្សា អភិរក្ស និងបន្តចេរភាពបរិស្ថានរបស់កម្ពុជាតាមរយៈផលិតផលមានគុណភាពខ្ពស់ទាំងអស់របស់យើង។លោកបានបន្តទៀតថា ជាក់ស្តែងយើងក៏បានបង្កើតក្រុមការងារដើម្បីថតជារូបភាពក៏ដូចជាវីដេអូដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូតផ្ទាល់របស់សាមសុងដើម្បី ចែករំលែកពីបរិស្ថាន ធម្មជាតិរបស់កម្ពុជានិងអាចបង្ហាញថាប្រទេសកម្ពុជា មានបរិស្ថានធម្មជាតិល្អៗ ហើយជម្រុញឲ្យមានការស្រលាញ់និងអភិរក្សធម្មជាតិផងដែរ។ជាងនេះទៅទៀតយើងបានពន្យល់ទៅកាន់អតិថិជនយើងថាសូម្បីតែប្រអប់ទូរស័ព្ទក៏ដូចទូរទស្សន៏ក៏អាចកែច្នៃជារបស់ប្រើប្រាស់ដែលមានប្រយោជន៏ហើយមិនបំផ្លាញបរិស្ថាន ទោះបីជាប្រអប់ទាំងអស់នោះធ្វើឡើងពីក្រដាសមិនប៉ះពាល់ដល់បរិស្ថានក៏ប៉ុន្តែយើងនៅតែព្យាយាមឳ្យអតិថិជនរបស់យើងកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj967TUMnW-TWGbYWkoK5dYAJ86Cw-r2jz_9EbPhpksqZDxy0XWOMSU5uPNVXuPH_r9vo2vIWosCMq9kXSORPnlUhY3uP0wDmHDZN491gZd2Or-fKSSbPmN9WqPoN-9XDSN_rueVEmDAT-QDj61Y9ibiCSuJY5EZNeigfGDzabecih6l_5Cf3gThhga/s1280/photo1671078470%20(4).jpegទាំងអស់នេះហើយគឺជាចំណុចដ៏ពិសេសបំផុតដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុង ទទួលបានការកោតសរសើរ និងស្រឡាញ់គាំទ្រច្រើនជុំវិញពិភពលោកដោយក្រុមហ៊ុនមិនគ្រាន់តែផ្តោតលើគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជនប៉ុនណោះទេតែក្រុមហ៊ុនថែមទាំងគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ក៏ដូចជាយកចិត្តទុកដាក់បំផុតដល់បរិស្ថាន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvix_JDvomCVMhhqkN49CfJaAvj1Ym79nGlYoJ0ph9CgMS52_DQSQGi8sI6ZixGo7qoSgnKzpxRm-xtjjhxcBEOMLU60yyVZtr4k96SiNwnqo-EUwc40X6gGjhmtARQXn-iSkgodsSWZuMb0TuATcc2bQ3vL4APlCevc7LhIZVXvo7994AQjMomW_i/s1280/photo1671078472%20(1).jpegគួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtEP932uSGTh3vesTSFk4o3Pra2kLaU-d9sPioEA_T449GcyWxh9R2594N38dDY5HU0HVoIf2lYcREExtaXSK1gZvWryyFmT412Sr7S7U65Tzy0FA5MOv2TggfQZ1u0EI42wZnel7gbbLCtm3iOiTNWjKccz4bFpB5YYWLqho9sZtCn8HLQQJyleno/s1280/photo1671078472.jpegអំពី Samsung Electronics Co., Ltd.
Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ។