ក្រសួងទទួលបាន ៣៤៣ពាន់លានរៀល ពីការលក់ស្លាកលេខ…
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លេខចុះបញ្ជីរថយន្តលក់បានប្រមាណជា ២៣១ពាន់លេខ ទទួលចំណូលសរុប ប្រមាណជា ៣៤៣ពាន់លានរៀល ស្មើនឹង ៨៥លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា “គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់ បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក ក្នុងនោះ ៖ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួន លក់បានប្រមាណជាង ១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក”។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុប ប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំ ចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួន អាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថា ចំណូលមួយចំនួនដែលបានមកពី កម្មវិធីពិព័រណ៍ការលក់ លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកស្រី បានថ្លែងកោតសរសើរ ដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំ ផែនការសកម្មភាពពិព័រណ៍ លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំ ធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួម លើផែនការសកម្មភាពនេះ ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យសម្រេចជាផ្លូវការ៕

























.png)






Realme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយជាម៉ាកយីហោដែលយុវវ័យពេញចិត្តជាមួយនឹងវប្បធម៌សម័យថ្មីពេញនិយម និងស្មារតីដូចគ្នា ហ៊ានឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញតាមក្តីស្រមៃរបស់ខ្លួន វាជា DNA របស់ realme ” Young, Stylish, Real, Outstanding” ។
ចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី realme C33
realme C33 បំពាក់មកជាមួយកាមេរ៉ា ២ គ្រាប់ ដែលសិនស័រកាមេរ៉ាគោលមានទំហំ 50MP ដែលធ្វើឲ្យ C33 លេចធ្លោរផងដែរ ចំណែកកាមេរ៉ាទី២ ជាប្រភេទ Dept សែនស័រ សម្រាប់ជំនួយការថតរូប Portrait។ បច្ចេកវិទ្យាថ្មីដែល realme យកមកបំពាក់លើស្មាតហ្វូនលំដាប់ថវិកាមួយនេះគឺ ការថតច្បាស់ក្រោមពន្លឺថ្ងៃ ដែលហៅថា CHDR វាធ្វើឲ្យការថតកាន់តែងាយស្រួលក្នុងការថតវត្ថុ ឬមនុស្ស នៅពេលដែលផ្ទៃខាងក្រោយមានពន្លឺចាំងខ្លាំង។ realme C33 មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់ផងដែរ។
realme C33 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 221,253 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C33 មានអង្គផ្ទុកដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ បើនិយាយពីថាមពលថ្មវិញ realme C33 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន 1.2ម៉ោង ស្តាប់ចម្រៀង 4.1ម៉ោង និយាយទូរសព្ទបាន 1.8ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C33 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C33 ក៏មានបំពាក់ប្រព័ន្ធសុវត្តិភាព ដោយដាក់សិនស័រស្កេនក្រយៅដៃដោះសោនៅចំហៀង និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។
realme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត “Dare to Leap” ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត។ គួររម្លឹកផងថា realme បានបង្កើតព្រឹត្តិការណ៍ k’dance និង EDM Party កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ ៕.png)






