Home Blog Page 1951

ទីបំផុត! មេតុងទីនដែលល្បីកក្រើកនៅស្រុកខ្មែរយើង ត្រូវបានសមត្ថកិច្ចវាយខ្នោះហើយ

0

ភ្នំពេញ៖ មេតុងទីនអនឡាញដ៏ល្បី អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ)។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕

សម្រស់ផ្ការីកដ៏ស្គុសស្គាយនារដូវរងាក្នុងតំបន់ភ្នំនៅខេត្តឈៀងរ៉ៃ​

0

ប្រទេសថៃ៖ ក្នុង​អំឡុង​ពេល​នេះ​ប្រសិន​បើ​អ្នក​មាន​ឱកាស​ទៅ​លេង​ខេត្ត​ឈៀង រ៉ៃ បន្ថែម​ពីលើ​អាកាស​ធាតុ​ត្រជាក់​នា​ចុង​ឆ្នាំនេះ វាក៏ជាពេលដែលផ្ការដូវរងាជាច្រើននៅទីនោះបានរីកយ៉ាងស្រស់ស្អាត ជាពិសេសដូចជាសួនច្បារ Idreneasan ដែលជាកន្លែងមើល វាលផ្កា Hydrangea ដ៏ធំរបស់ខេតករឈៀងរ៉ៃ ដែលកំពុងរីកដុះដាលយ៉ាងស្គុសស្គាយ និងកំពុងទទួលការចាបអារម្មណ៍យ៉ាងខ្លាំងនៅទីនេះ។

សួនផ្កា Hydrangea មានទីតាំងនៅលើកំពុលភ្នំនៃខេត្តឈៀងរ៉ៃ  ពេលទៅដល់ទីនោះអ្នកអាចមើលទេសភាពភ្នំដ៏ស្រស់ស្រាយដែលជាផ្ទៃខាងក្រោយនៃសួន Hydrangea  មានពណ៌ខៀវភ្លឺស្រងាត ជាពិសេសវាសាកសមសម្រាប់អ្នកដែលចូលភាពរ៉ូមែនទិក និងចូលចិត្តថតរូបស្អាត។

យ៉ាងណាមិញផ្កា​ក្នុង​អំឡុង​ពេល​នេះ​កំពុង​រីក​ជា​ភួង​ពណ៌​ខៀវ​យ៉ាង​ស្រស់​ស្អាត ដែលកំពុងតែ​រង់ចាំ​ភ្ញៀវ​ទេសចរ​មក​ទស្សនា និងត្រៀមរង់ចាំមិត្តៗនារីស្លៀករ៉ូបស្អាតៗ មក​ថត​រូប​ជាមួយ​នឹងសម្រស់ដ៏ ​ស្រស់​ស្អាតនៅទីនេះ ​ធានា​ថា​អ្នក​នឹង​ទទួល​បាន​រូបភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍ទុកជាអានុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕ ប្រភព៖ Sanook

 

៥ អាហារជួយខួរក្បាល និងពង្រឹងការចងចាំ

0

សុខភាព៖ ខួរក្បាលគឺជាផ្នែកមួយដែលបានខំប្រឹងធ្វើការស្ទើរតែរាល់ថ្ងៃ មិនថាការងារ ឬការសិក្សា បើ​ថ្ងៃ​ណា​មួយ ខួរក្បាល​យើងមានបញ្ហាខុស​ប្រក្រតី វាពិតជាប៉ះពាល់ដល់ជីវិតរបស់យើងខ្លាំងណាស់។

ដូច្នេះយើងគួរតែ​ថែរក្សា​ខួរក្បាល​ឱ្យមានសុខភាពល្អ ​ជាមួយ​នឹងអាហារ​៥​មុខ​ដែល​ជួយ​បំប៉ន​ខួរ​ក្បាលអ្នកបានយ៉ាងល្អ។

១. ស៊ុត

ពិតណាស់ស៊ុតងាយស្រួលរកណាស់ និងអាចធ្វើម្ហូបបានច្រើនមុខ បើ​អ្នក​មិន​ដឹង​ថា​ត្រូវ​បរិភោគ​អ្វី​ទេ ជម្រើសល្អគឺស៊ុត​ ព្រោះ​ក្នុង​ស៊ុត​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ «ខូលីន» ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ខួរក្បាល ដូច្នេះ​កុំភ្លេចទទួលទានស៊ុត​២​គ្រាប់​ក្នុង​មួយថ្ងៃ​ជាការ​ល្អ​។

២. ត្រី

គួរទទួលទានត្រីឱ្យបានច្រើន ដើម្បីទទួលបានភាពឆ្លាតវៃ ដោយយើងគួរទទួលទានត្រីសមុទ្រ និងត្រីទឹកជ្រៅដូចជា ត្រីសាម៉ុង ត្រីធូណា ត្រីម៉ាកែល យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ព្រោះត្រីសមុទ្រទឹកជ្រៅមានផ្ទុកអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលជួយចិញ្ចឹមកោសិកាខួរក្បាល និងពង្រឹងជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលរបស់យើងឱ្យរឹងមាំ និងមានត្រីជាច្រើនប្រភេទទៀតកុំ។

៣. គ្រាប់អាល់ម៉ុន

អាហារសម្រន់ដែលមនុស្សជាច្រើនចូលចិត្ត ដូចជាអាល់ម៉ុន គ្រាប់ hazelnut ឬសណ្តែកដីជាដើម តើអ្នកដឹងទេថាគ្រាប់ផ្លែឈើទាំងនេះសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ បូករួមទាំងវីតាមីន E ដែលជួយដល់ដំណើរការនៃការយល់ដឹង ការចងចាំ និងវីតាមីន B1 ដែលចិញ្ចឹមខួរក្បាល ធ្វើឱ្យខួរក្បាលរបស់យើងរឹងមាំ។

៤. ផ្លែប៊ឺរី

ការទទួលទានផ្លែប៊ឺរី មិនថាផ្លែស្ត្របឺរី ប៊្លូបឺរី ផ្លែឆឺរី បន្ថែមពីលើការធ្វើឱ្យយើងស្រស់ស្រាយ វាក៏ជួយពង្រឹងសុខភាពខួរក្បាលរបស់យើង ឱ្យមានកម្រិត IQ ខ្ពស់ផងដែរ និងដំណើរការគិតកាន់តែប្រសើរ រួម ជាមួយនឹងការជួយប្រព័ន្ធឈាមរត់ក្នុងការចិញ្ចឹមខួរក្បាលបានល្អ និងកែតម្រូវសម្ពាធឈាមឱ្យមានតុល្យភាព គួរយកវាធ្វើជាអាហារសម្រន់ពេលថ្ងៃទើបល្អ។

៥. សូកូឡា

គ្រាន់តែនិយាយឈ្មោះក៏ចង់ទទួលទានដែរ អ្នកណាដឹងថានៅក្នុងសូកូឡាដែលយើងបរិភោគញឹកញាប់ បន្ថែមពីលើភាពឆ្ងាញ់ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ហើយវាធ្វើឱ្យប្រព័ន្ធឈាមរត់កាន់តែប្រសើរ ជួយបង្កើនប្រសិទ្ធភាពនៃខួរក្បាលឱ្យដំណើរការកាន់តែប្រសើរឡើង។ ប៉ុន្តែ​កុំ​ទទួលទានច្រើន​ពេក គួរបរិភោគក្នុង​កម្រិត​ល្មម ព្រោះ​វា​ក៏មាន​កាឡូរី​ខ្ពស់ផង​ដែរ​ នឹងអាចធ្វើឱ្យធាត់ ប៉ុន្តែអ្នកគួរតែជ្រើសរើសសូកូឡាខ្មៅដែលមានជាតិស្ករទាប៕ ប្រភព៖ Sanook

តំបន់ភ្នំនៃប្រទេសក្បែរខាងយើង ស្ថិតក្រោមសូន្យអង្សាសេ

0

ភាគខាងជើងប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងរងការវាយប្រហារ ពីការចុះត្រជាក់ខ្លាំងបំផុត អំឡុងរដូវរងារនេះ នៅថ្ងៃសុក្រខាងមុខនេះ ពោលគឺនៅពេលដែលសីតុណ្ហភាពនៅតំបន់ភ្នំត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្រោមសូន្យអង្សាសេ។Sapa Vietnam – A Complete Travel Guide - inAra By May Pham

សីតុណ្ហភាពនៅទីក្រុងហាណូយនឹងមានពី ១៣ ទៅ១៩ដឺក្រេ នៅថ្ងៃសៅរ៍ ហើយនឹងធ្លាក់ចុះដល់ ៨ ទៅ ១៧ដឺក្រេ នៅដើមសប្តាហ៍ក្រោយ នេះបើយោងតាមទីភ្នាក់ងារព្យាករណ៍ឧតុនិយម។

កន្លែងដែលមានកម្ពស់លើសពី ១៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដូចជា Mau Son និង Sa Pa អាចនឹងជួបនឹងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដែលនឹងនាំទឹកកកមកតំបន់នានា នៅដើមសប្តាហ៍ក្រោយ។ គេព្យាករណ៍ថា នឹងមានរយៈពេលប្រហែល ៥ ថ្ងៃនៅតំបន់វាលទំនាបនិង ៦ ទៅ៩ថ្ងៃ នៅតំបន់ភ្នំ។Northern Vietnam braces for freezing cold front - VnExpress International

អ្នកឧតុនិយមបាននិយាយថា សីតុណ្ហភាព ជាមធ្យម ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងមានប្រហាក់ប្រហែលនឹងឆ្នាំមុនៗ៕

ប្រភព៖ TuotiTrend 

ទំហំដ៏ធំអស្ចារ្យរបស់នាវាកុងតឺន័រធំជាងគេលើពិភពលោក បង្ហាញវត្តមានបន្ទាប់ពីការសាងសង់រួចរាល់នៅចិន

0

ប្រទេសចិន៖ ចិនបានបង្ហាញពីនាវាកុងតឺន័រដែលទើបនឹងសាងសង់ ធំបំមហាសាល ហើយក៏ជាកប៉ាល់កុងតឺន័រសម្រាប់ដឹកជញ្ជូនដ៏ធំបំផុតលើពិភពលោក។

ភ្នាក់ងារ ស៊ីន ហួរ (Xinhua) បានរាយការណ៍ពីទីក្រុង ថាយ ស៊ូ (Taizhou) ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែធ្នូនេះថា នាវាកុងតឺន័រដ៏ធំ ស៊ីន ហ្វូ ១០២ (Xinfu ១០២) ចំនួនពីរគ្រឿងត្រូវបានអូសចេញពីកន្លែងផលិតកប៉ាល់របស់ក្នុងហ៊ុន យ៉ាន សិ ស៊ីនហ្វូ ស៊ីប ប៊ូលឌិង (Yangzi Xinfu Shipbuilding) ខេត្ត ជៀង ស៊ូ (Jiangsu) ភាគខាងកើតនៃប្រទេសចិន។

ក្នុងនោះចំណុចពិសេស និងភាពអស្ចារ្យ នៃ ស៊ីន ហ្វូ ១០២ (Xinfu ១០២) វាមានទទឹង ៦១.៣ ម៉ែត្រ និងបណ្តោយ ៣៩៩.៩៩ ម៉ែត្រ ព្រមទាំងអាចផ្ទុកធុងកុងតឺន័រស្តង់ដារបានចំនួន ២៤,៣៤៦ តោន ដែលធ្វើឱ្យវាបានក្លាយជាកប៉ាលធំជាងគេបំផុតនៅលើពិភពលោក និងត្រូវបានគេដាក់វាជាកំណត់ត្រាថ្មីមួយរបស់ទីក្រុងក្នុងវិស័យសំណង់នាវាកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោកផងដែរ។

យ៉ាងណាមិញមកទល់ពេលនេះ សាជីវកម្មសាងសង់នាវា យ៉ាន សិ ស៊ីនហ្វូ ស៊ីប ប៊ូលឌិង (Yangzi Xinfu Shipbuilding) នៃប្រទេសចិនបានបញ្ចប់ការសាងសង់នាវាចំនួន ៦ នៃប្រភេទនេះ ហើយកប៉ាល់ចំនួនពីរនេះនឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរចុះកិច្ចសន្យាសម្រាប់ការលក់របស់ពួកគេនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តតាមដាន និងការជិះសាកល្បងលើសមុទ្រ។

ទន្ទឹមនឹងនោះនាវាចំនួនបួនផ្សេងទៀតក៏ត្រូវបានគេរំពឹងថានឹងដឹកអាចបង្ហាញខ្លួន និងអាចជញ្ជូនទំនិញនៅអំឡុងឆ្នាំ ២០២៣ នេះផងដែរ។

គួរបញ្ជាក់ផងដែរថាទិន្នន័យដែលបានចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញផងដែរថា ឧស្សាហកម្មផលិតកប៉ាល់របស់ចិនបានឈានមុខគេក្នុងផ្នែកទីផ្សារពិភពលោក ជាមួយនឹងនាវាកុងតឺន័រដែលមានសមត្ថភាពអាចផ្ទុកបានច្រើនជាង ១០,០០០ តោន និងបានកាន់កាប់នៃទីផ្សារពិភពលោកចំនួន ៥១.៧ភាគរយ៕ ប្រភព៖ Dailynews

 

សម្ដេច ស ខេង ប្រកាសឱ្យសមត្ថកិច្ចត្រូវខំចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ

0

ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យសមត្ថកិច្ចតាមចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន រួមទាំងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធផ្សេងទៀត ជុំវិញការលាងលុយកខ្វក់ ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ។

នៅទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទៅ១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសមួយបានជោគជ័យ លុះត្រាតែវែករកមុខមេខ្លោង ហើយចាប់ផ្តន្ទាទោសតាមច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា មានពេលយ៉ាងយូរត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ដើម្បីខិតខំធ្វើយ៉ាងណា ឲ្យកម្ពុជាចេញពីបញ្ជីប្រផេះ របស់អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ «FATF» ដែលមានមូលដ្ឋាននៅប្រទេសបារាំង។

ចំពោះការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ជាពិសេសការសំអាតប្រាក់កខ្វក់ គឺជារឿងសំខាន់មួយរបស់កម្ពុជា​ ដើម្បីធ្វើរបាយកាណ៍ ទៅកាន់អង្គការឃ្លាំមើល FATE។ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី១២ ធ្នូ សម្ដេច ស ខេង លើកឡើងបែបនេះ៖ «បញ្ហានេះ(បទល្មើសសំអាតប្រាក់) ជាបញ្ហាសំខាន់របស់កម្ពុជាយើងបច្ចុប្បន្នេះ។ ពេលនេះ រហូតដល់ត្រីមាសទីមួយឆ្នាំ២០២៣ អង្គការ FATF មានមូលដ្ឋាននៅបារាំង ទទួលស្គាល់លទ្ធផលរបាយការណ៍ពីការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់កម្ពុជា ដែលអង្គការនោះនឹងមកត្រួតពិនិត្យ ផ្ទៀតផ្ទាត់ របាយការណ៍កម្ពុជា ដែលបញ្ជូនទៅ តើវាពិតកម្រិតណា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ»។

សម្ដេច ស ខេង បានកត់សម្គាល់ឃើញការរាយការណ៍ពីបទល្មើសជួញដូរមនុស្ស និងការទទួលបានពាក្យបណ្ដឹង មានការថយចុះ បើធៀបនឹងមុនពេលសមត្ថកិច្ចផ្ដើមយុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស នាថ្ងៃទី១៨ សីហាកន្លងមក។ មុនពេលចាប់ផ្ដើមយុទ្ធនាការនេះ ក្នុងមួយថ្ងៃ សមត្ថកិច្ចទទួលជាងបានជាង១០បណ្ដឹង ប៉ុន្តែបច្ចុប្បន្ននេះ មានត្រឹមតែ១ ទៅ៣បណ្ដឹងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បើគិតជាបណ្ដឹងសរុប ដែលសមត្ថកិច្ចទទួលបានជាង៦០០បណ្ដឹង។ ដូច្នេះ សម្ដេច ស ខេង សន្មតថា ករណីជួញដូរមនុស្សអាចនឹងធូរស្រាល។ យ៉ាងណាក្ដី សម្ដេច ស ខេង ជំរុញឲ្យបន្តសហការគ្នាទប់ស្កាត់ទៀត។

បន្ថែមពីនេះសម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបករណីជួញដូរមនុស្ស មិនមែនត្រឹមតែជួយសង្គ្រោះជនរងគ្រោះ ហើយបញ្ចប់សំណុំរឿងឡើយ ពោលគឺត្រូវតាមចាប់អ្នកប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋជន ទៅផ្តន្ទាទោស។ លើសពីនេះ ត្រូវស្រាវជ្រាវបទល្មើសបន្ថែម ទាក់ទងនឹងការលាងលុយកខ្វក់ រួមទាំងបទល្មើសគ្រឿងញៀនជាដើម៕

សញ្ញាគ្រោះថ្នាក់ទាំង ៦ នៃជំងឺគាំងបេះដូង

0

សុខភាព៖ ការដួលស្លាប់ ដោយសារគាំងបេះដូង បើទោះបីជាវាមិនមានជាញឹកញាប់ក៏ដោយ ដែលភាគច្រើនកើតមានចំពោះមនុស្សចាស់ប៉ុណ្ណោះ ហើយសម្រាប់មនុស្សវ័យក្មេងវានៅតែអាចជួបប្រទះតិចតួច

ទោះជាយ៉ាងណាវាមិនមែនជារឿងធម្មតានោះទេព្រោះការពិតលំហូរនៃការស្លាប់មិនមែនជារោគសញ្ញាធម្មតាឡើត ប៉ុន្តែវាជាជំងឺដ៏គ្រោះថ្នាក់មួយ ដែលអ្នករាល់គ្នាគួរដឹងពីជំងឺគាំងបេះដូងស្រួចស្រាវនេះ។

មូលហេតុនៃការគាំងបេះដូងស្រួចស្រាវ ឬរោគសញ្ញានៃការស្លាប់

ការគាំងបេះដូងស្រួចស្រាវ ឬរោគសញ្ញានៃការស្លាប់ វាបណ្តាលមកពីការស្ទះសរសៃឈាមបេះដូងស្រួចស្រាវ ដែលគ្មាននរណាម្នាក់អាចប្រាប់បានថានឹងកើតឡើងនៅពេលណា ក្នុងករណីខ្លះ ពួកគេអាចមាន សុខភាពធម្មតា ប៉ុន្តែស្រាប់តែមានរោគសញ្ញាមិនធម្មតាភ្លាមៗដូចជា តឹងក្នុងទ្រូង មានអារម្មណ៍មិនស្រួល និងងាយអស់កម្លាំង។

រោគសញ្ញានៃការគាំងបេះដូងស្រួចស្រាវ       

អ្នកជំងឺ តែងតែស្លាប់ភ្លាមៗ នៅពេលយប់បើទោះជាមានកម្លាំង និង មិនធ្លាប់ឈឺពីមុនមក ដែលស្ថិតនៅចន្លោះអាយុពី ៣០-៥០ ឆ្នាំ រឿងសំខាន់គឺថាជំងឺនេះមិនមែនជារឿងធម្មតាទេ ហើយការយល់ដឹងរបស់សាធារណជនទូទៅជារឿយៗក៏នៅមានកម្រិត។

សញ្ញាគ្រោះថ្នាក់នៃការគាំងបេះដូងស្រួចស្រាវ

១. ឈឺ ទ្រូង

២. ពិបាកដកដង្ហើម ជាពិសេសនៅពេលយប់

៣. វិលមុខ

៤. ពិបានអត់ធ្មត់ ងាយតានតឹង ងាយរំភើប

៥. បែកញើស

៦. ដួលសន្លប់ បាត់បង់ស្មារតី។

កត្តាហានិភ័យដែលកើតមានចំពោះក្រុមមនុស្សនៃការគាំងបេះដូងស្រួចស្រាវ

– ជាអ្នកជំងឺ ទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាមខ្ពស់

– ការជក់បារី

– ជាមនុស្សដែលគេងស្រមុក ជាមួយនឹងការគេងមិនដកដង្ហើម៕ ប្រភព៖ Sanook

 

មនុស្សយ៉ាងហោចណាស់១២០នាក់បានបា.ត់.ប.ង់.ជី.វិ.ត ក្នុងហេតុការណ៍រអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅកុងហ្គោ

0

បរទេស៖ ទឹកជំនន់ភ្លាមៗបង្កឱ្យមានការរអិលបាក់ដីបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១២០ នាក់បានបាត់បង់ជីវិតភ្លាមៗនៅ Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យនៃប្រទេសកុងហ្គោ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុង Kinshasa  សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះថា ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ។

ដែលជាលទ្ធផលវាបានបង្កបញ្ហាដល់តំបន់ជាច្រើននៅ Kinshasa ហើយបានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១២០ នាក់ ប៉ុន្តែគេជឿថាមានចំនួនអ្ន​កស្លាប់ខ្ពស់ជាងនេះទៅទៀត ព្រោះថាចំនួនជនរងគ្រោះនឹងកើនឡើងដោយមានអ្នកដែលបានបាត់ខ្លួន។

បញ្ហាខាងលើបណ្ដាលមកពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃតំបន់ទីក្រុង ប៉ុន្តែការប្រឆាំងនឹងផែនការទីក្រុង ដែលមិនមានប្រសិទ្ធភាព ជាលទ្ធផលទីក្រុង Kinshasa ប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យ ជាមួយនឹងទឹកជំនន់ភ្លាមៗ និងការបាក់ដី។

គួរបញ្ជាក់ថាកាលពី ឆ្នាំ ២០១៩ ពេលមានភ្លៀងធ្លាក់ខ្លាំង មនុស្សយ៉ាងហោចណាស់ ៣៩ នាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅ Kinshasaនេះដូចគ្នា៕ ប្រភព៖ Dailynews

 

 

សហរដ្ឋអាមេរិក នឹងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបទៅឲ្យអ៊ុយក្រែន បំពាក់ពូទីន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែកម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រហារ ប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធថាមពល និង សំណង់អគារស៊ីវិល ដែលជាជម្រករបស់ប្រជាជនអ៊ុយក្រែន នៅក្នុងរដូវរងានេះ ហើយគួបផ្សំនឹងការអំពាវនាវយ៉ាងទទួច ពីរដ្ឋាភិបាលក្រុងកៀវ ផងនោះ សហរដ្ឋអាមេរិក មានគម្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ទៅកាន់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងពេលដ៏ឆាប់នេះ។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា បើតាមមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹង ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) នឹងសិក្សាបញ្ចប់គម្រោង អំពីការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot (ផេទ្រីយ៉ូត) ទៅកាន់ប្រទេសអ៊ុយក្រែន។ គម្រោងនេះ អាចនឹងត្រូវប្រកាស នាពេលឆាប់ៗ នៅសប្ដាហ៍នេះ។

មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក ចំនួន៣រូប បានប្រាប់ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា គម្រោងរបស់មន្ទីរបញ្ចកោណ នឹងនៅតែមានការចាំបាច់បំផុត ទទួលការអនុញ្ញាត ពីលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ មុននឹងបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា។ គម្រោងនេះ ក៏រំពឹង ថា នឹងទទួលបានការអនុញ្ញាត នាពេលឆាប់ៗនេះ។

អ៊ុយក្រែន កំពុងតែអំពាវនាវ ដល់សហរដ្ឋអាមេរិក សុំឲ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបាញ់ រយៈចម្ងាយឆ្ងាយ ហើយវាមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់មីស៊ីលបាលិ្លស្ទីក (Ballistic Missle) និង មីស៊ីលគ្រូសរបស់កម្លាំងទាហានរុស្ស៊ី វាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពាសពេញប្រទេស។ Patriot នឹងក្លាយជាប្រព័ន្ធសព្វាវុធការពារ រយៈចម្ងាយឆ្ងាយដ៏មានប្រសិទ្ធភាពបំផុត ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយវានឹងជួយធានាដល់សន្ដិសុខដែនអាកាស សម្រាប់ប្រទេសជាសមាជិកណាតូ នៅតំបន់អឺរ៉ុបខាងកើតផងដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ អំពីប្រភេទឧបករណ៍បាញ់មីស៊ីលចម្រុះ ត្រូវបានបញ្ជូនទៅកាន់នអ៊ុយក្រែន នោះដែរ ប៉ុន្ដែគេគ្រាន់តែដឹងថា វាជាប្រព័ន្ធការពារដែនអាកាស Patriot រួមទាំងប្រព័ន្ធរ៉ាដា ដែលអាចតាមដាន និង កំណត់គោលដៅ កុំព្យូទ័រ ឧបករណ៍បង្កើតថាមពល ស្ថានីយគ្រប់គ្រង។ ចំណែកការបញ្ជូនប្រព័ន្ធបាញ់មីស៊ីលការពារដែនអាកាសប្រភេទនេះ នឹងកើនឡើង រហូតដល់៨គ្រឿង ដោយក្នុងមួយគ្រឿងៗ អាចបាញ់មីស៊ីល ចំនួន៤គ្រាប់។

ក្រុមមន្រ្ដីយោធាសហរដ្ឋអាមេរិក បានបន្ថែម ថា ក្រោយពេលការសិក្សា អំពីគម្រោងនេះ ត្រូវបានបញ្ចប់នោះ ប្រព័ន្ធការពារ Patriot ត្រូវបានគេរំពឹង ថា នឹងដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកកងទ័ពអ៊ុយក្រែន ក៏នឹងទទួលបានការបណ្តុះបណ្តាល អំពីរបៀបប្រើប្រាស់ Patriot នេះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Grafenwoehr (ហ្ក្រាហ្វែនវ៉ូ) ប្រទេសអាល្លឺម៉ង់ ផងដែរ៕

 

 

បាត់បង់ជីវិតអស់ជាច្រើនឆ្នាំ ស្រាប់តែលេចវត្តមាន Michael Jackson ថ្មីផ្ទុះការគាំទ្រពេញទ្វីបអឺរុប

0

បរទេស៖ ​ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីលេចវត្តមាន ម៉ៃ ឃឺ ចាក សិន (Michael Jackson) ទីពីរដែលលោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជននៅសហរដ្ឋអាមេរិក ជាពិសេសក្នុងទ្វីបអឺរ៉ុប ​រហូតពួកគេទទួចឱ្យបុរសរូបនេះទៅសម្ដែងក្នុងប្រទេស ដោយប្រាក់ចំណូលដែលទទួលបានពីការសម្ដែងជាលើកដំបូងរបស់លោកនៅទីនោះរហូតទៅដល់៥០ម៉ឺនដុល្លារ។

ពិតណាស់កំពូលតារាចម្រៀងប៉ុប ម៉ៃ ឃឺ ចាក សិន (Michael Jackson) បានក្លាយជាបុគ្គលដ៏មានឥទ្ធិពលនៅទូទាំងពិភលោកជាមួយនឹងទឹកដមសម្លែងដ៏ពិរោះ ​និងស្ទាយរាំ ក៏ដូចជាស្ទាយស្លៀកពាក់យ៉ាងទាក់ទាញដែលមិនមានអ្នកណាអាចធ្វើបានដូច ព្រមបានការគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងទតវត្សទី២០ ។

ទោះជាយ៉ាងណាតារាចម្រៀង ម៉ៃ ឃឺ ចាក សិន (Michael Jackson) បានទទួលមរណៈភាព ក្នុងឆ្នាំ ២០០៩ ដែលធ្វើឱ្យមហាជនមានការសោកស្ដាយជាខ្លាំងជាមួយនឹងការបាត់បង់តារាចម្រៀងដ៏ឆ្នើមរូបនេះ រហូតមានមនុស្សជាច្រើនបានព្យាយាមចំលងស្ទាយ នៃការច្រៀង រាំ ស្លៀកពាក់ រហូតមានអ្នកខ្លះបានទៅវះកាត់មុខមាត់ឱ្យដូចទៅនឹងលោកផងដែរ ប៉ុន្តែនៅតែមិនទទួលបានភាពល្បីល្បាញដូចម្ចាស់ដើម។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបាត់បងតារាចម្រៀងដើមជាច្រើនឆ្នាំ ស្រាប់តែកន្លងមកថ្មីៗនេះ បានលេចវត្តមានរបស់​បុរសម្នាក់ដែលមានមុខមាត់ រូបរាង និងទេពកោសល្យដូចទៅនឹងតារាចម្រៀងលោក ម៉ៃ ឃឺ ចាក សិន (Michael Jackson)ស្ទើរគ្មានចន្លោះ។

ជាមួយគ្នានោះការលេចវត្តមាន ម៉ៃ ឃឺ ចាក សិន (Michael Jackso) ថ្មីមួយនេះត្រូវបានគេឱ្យដឹងថា លោកគឺជាជនជាតិចិន មានឈ្មោះដើម អាន ឡាន (An Lan) ទោះជាយ៉ាងណាការមានវត្តមាននៅក្នុងប្រទេសចិន លោកមិនសូវទទួលបានការគាំទ្រខ្លាំងនោះឡើយ។

ប៉ុន្តែបើឈានចូលក្នុងទឹកដីអាមេរិកអាន ឡាន គឺ ជាបុគ្គលដ៏ល្បីមួយរូប រហូតនាពេលបច្ចុប្ប​ន្ននេះ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅអាមេរិក ជាពិសេសក្នុងតំបន់នៃទី្វបអឺរ៉ុប ដោយហ្វេនៗអ្នកធ្លាប់គាំទ្រលោក ម៉ៃ ឃឺ ចាក សិន (Michael Jackson) ពួកគេតែងតែទទូចឱ្យលោកទៅសម្ដែងនៅទីនោះយ៉ាងខ្លាំង ហើយបន្ទាប់ពីបានជួបលោកដោយផ្ទាល់ ក៏មានអ្នកគាំទ្រមួយចំនួនខ្លះបានសម្រក់ទឹកភ្លែក និងបង្ហាញពីក្ដីស្រលាញ់ទៅកាន់លោកជាខ្លាំង។

ក្នុងនោះផងដែរការទៅសម្ដែងជាលើកដំបូងរបស់ អាន ឡាន ទទួលបាន ៥០ ម៉ឺនដុល្លារពីអ្នកឧបត្ថម និងអ្នកគាំទ្រដែលវាជាចំនួនដ៏ច្រើនមួយក្នុងការសម្ដែងនេះ ហើយជាបន្តបន្ទាប់មកលោកក៏បានទទួលការអញ្ជើញទៅសម្ដែងនៅអឺរ៉ុបជាច្រើនលើកច្រើនសារជាមន្តបន្ទាប់។

ពិតណាស់ដំបូងឡើយ អាន ឡាន គឺជាអ្នកក្រីក្រម្នាក់ ប៉ុន្តែបន្ទាប់ពីផ្ទុះភាពល្បីល្បាញលោកក៏ក្លាយជាមហាសេដ្ឋីមានទាំងយន្តហោះផ្ទាល់ខ្លួន មានឡានទំណើបៗ ព្រមទាំងមានអ្នកការពារឈ្វេងស្ដាំផងដែរ៕