កសិករបែបថ្មី! ជាមួយត្រាក់ទ័រគ្មានមនុស្សបើក ជំនាន់ចុងក្រោយ
បច្ចុប្បន្ននេះ ការធ្វើកសិកម្មកាន់តែទំនើបនិងងាយស្រួលជាងមុន ដោយគេអាចបង្កើតបានត្រាក់ទ័រអគ្គិសនីបើកបរដោយស្វ័យប្រវត្តិមិនចាំបាច់មនុស្សអង្គុយបើក ហើយកសិករអាចធ្វើកសិកម្មបាន ដោយគ្រាន់តែដេកនៅក្នុងរោង ហើយអាចបញ្ជាត្រាក់ទ័រនោះ ឱ្យភ្ជួររាស់ដី តាមរយៈទូរសព្ទដៃបាន។
ក្រុមហ៊ុនអាមេរិកឈ្មោះ CNH Industrial បានប្រកាសចេញនូវត្រាក់ទ័រ New Holland T4 Electric Power ដែលជាត្រាក់ទ័រដំបូងបំផុតលើលោក ដំណើរការដោយថាមពលអគ្គិសនី និងមានមុខងារបើកបរដោយស្វ័យប្រវត្តិ មិនចាំបាច់មានតៃកុងនោះឡើយ។
ត្រាក់ទ័រ New Holland T4 Electric Power នេះខាងក្រុមហ៊ុនបានអះអាងថាអាចជួយកាត់បន្ថយការចំណាយរបស់អតិថិជនបានដល់ទៅ ៩០% ពោលគឺអតិថិជននឹងចាំបាច់ចំណាយទៅលើថ្លៃប្រេង និងគ្រឿងបន្លាស់ ក៏ដូចជាការថែទាំផ្សេងៗនោះឡើយ។ ហើយត្រាក់ទ័រមួយនេះអាចកាត់បន្ថយសំឡេងបានរហូតដល់ទៅ ៩០% និងមានកម្លាំងម៉ាស៊ីនខ្លាំងអាចធ្វើការធ្ងន់ៗបាន។ បន្ថែមពីនេះទៀត វាមានកន្លែងផ្ទុកថ្មធំអាចបើប្រាស់បានមួយថ្ងៃពេញ និងបញ្ចូលអគ្គិសនីចូលលឿនដោយចំណាយពេលត្រឹមតែ១ម៉ោងតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ មុខងារពិសេសបំផុតដែលគេមិនទាន់ដែលឃើញមាននៅលើត្រាក់ទ័រផ្សេងនៅលើលោក គឺមុខងារ Self-Drive ដែលជាមុខងារបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានតៃកុង ដែលមានបច្ចេកវិទ្យា AI ជាឆ្អឹងខ្នងនៅពីក្រោយ។ ហើយគេអាចបញ្ជាត្រាក់ទ័រនេះឱ្យធ្វើការបានយ៉ាងងាយស្រួលតាមរយៈទូរសព្ទដៃ៕
ប្រភព៖ Future Farming













ក្រុមហ៊ុន BOOSTRONG មានក្តីរំភើបជាខ្លាំង និងជូនពរឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះលើពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022នេះ ដើម្បីឲ្យប៊ូសស្ត្រងបានប្រកាសអញ្ជើញ Messi និងក្រុមពួកគាត់មកស្រុកខ្មែរទស្សនាអង្គរវត្តយើង។
ខណៈពេលនេះ ក្រុមហ៊ុន BOOSTRONG លោក Vlad Rubis នាយកផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុនប៊ូសស្ត្រងក៏កំពុងតែព្រៀងលិខិតអញ្ជើញ លោក Lionel Messi មកកម្ពុជាហើយ។
ប្រសិនបើកីឡាករ Messi និងក្រុមរបស់គាត់យល់ព្រមតាមការអញ្ជើញរបស់ BOOSTRONG មែននោះ BOOSTRONG នឹងរៀបចំកម្មវិធីធំៗជាច្រើនដើម្បីទទួលពួកគាត់យ៉ាងកក់ក្ដៅ ៕
.jpg)







.png)

.jpg)














