Home Blog Page 1946

បើឃើញតារានិករទាំង១២បង្ហាញទង្វើបែបនេះដោយមិនដឹងខ្លួន បង្ហាញថាគេស្រលាញ់អ្នកខ្លាំងមែនទែនហើយ

0

បើ​អ្នកឃើញ​ទង្វើ​​​តារានិករ​បែប​នេះ ​ឈប់​សង្ស័យ​ទៅ គឺ​គេស្រលាញ់​អ្នក​ហើយ។

Aries ៖ ​នៅពេល​ស្រលាញ់​នរណា​ម្នាក់ តារានិករ​នេះ​ស្មោះ​ត្រង់​ចំពោះ​គេ​ណាស់ ​មិន​ងាយ​យក​ភ្នែក​មើល​អ្នកដទៃ​ឡើយ។ ​គេ​ព្យាយាម​យក​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហ៊ាន​ផ្លាស់​ប្តូរ​ដើម្បី​គេ​ទៀតផង។

Taurus ៖​ជា​ទូទៅ តារានិករ​នេះ​មិន​ងាយ​បង្ហាញ​អារម្មណ៍​ងាយ​ៗ​ដាក់​នរណា​ទេ។ ​តែ​បើ​គេ​លួច​ចាប់​ចិត្ត​នរណា​ម្នាក់​ហើយ គេ​ប្រែ​ជា​មនុស្ស​​សាមញ្ញ ហើយ​ពេល​​គេ​ត្រូវ​ការ​ជំនួយ​អ្វី​មួយ Taurus ​ព្យាយាម​ជួយ​អស់​ពី​សមត្ថភាព។

Gemini ៖ នៅ​ពេល​ចាប់​ចិត្ត​លើ​នរណា​ម្នាក់​ តារានិករ​នេះ​​​ឆាប់​ទុក​ចិត្ត​និង​ជឿជាក់​លើ​គេ​ណាស់។ ​បើសង្កេត​ឃើញ​ថា  Gemini ​ប្រាប់​អ្នក​គ្រប់​យ៉ាង ​មាន​ន័យ​ថា​គេ​កំពុង​លង់​ស្រលាញ់​អ្នក​ហើយ។

Cancer ៖​គេ​​ជា​មនុស្ស​ពូកែ​​ចង​ចាំ​ទង្វើ​របស់​អ្នក​ដទៃ​ហើយ​ពេល​ខ្លះ​មិន​សូវ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ទេ។ ​នៅពេល​តារានិករ​នេះ​ប្រាប់​គ្រប់​យ៉ាង​​សូម្បី​តែ​រឿង​ផ្ទាល់​ខ្លួន នោះ​បញ្ជាក់​ថា គេ​ពិត​ជា​ទុក​ចិត្ត​អ្នកហើយ​ចាប់​ផ្តើម​ស្រលាញ់​អ្នក​ហើយ។

Leo ៖គេ​ជា​មនុស្ស​មាន​ភាព​រ៉ូមែនទិក​តាំង​ពី​កំណើត ដូច្នេះ​នៅពេល​ស្រលាញ់​នរណា គេ​នឹង​ធ្វើ​រឿងភ្ញាក់​ផ្អើល​ជា​ច្រើន​។ នៅពេល​ដែល​គេ​សកម្ម​យ៉ាង​ខ្លាំង​មក​លើ​អ្នក មានន័យ​ថា​​គេ​ស្រលាញ់​រួច​បាត់​ហើយ។Sun Signs in Astrology and Their Meaning | Zodiac signs leo, Leo zodiac  quotes, Leo zodiac facts

Virgo ៖​តារានិករ​នេះ​នៅ​ពេល​ស្រលាញ់​នឹង​ក្លាយ​ជា​​មនុស្ស​ពូកែ​យក​ចិត្ត​ទុក​ដាក់។ ​គេ​សុខចិត្ត​ចំណាយ​ពេល​ច្រើន​លើ​ការ​ចម្អិន​អាហារ ​ច្រៀង​ចម្រៀង ឬ​សរសេរ​កំណាព្យ​សម្រាប់​មនុស្ស​ដែល​គេ​ស្រលាញ់។ ​បើ​គេ​ធ្វើ​ដល់​ថ្នាក់​នេះ​បង្ហាញ​ថា ​គេ​ស្រលាញ់​ខ្លាំង​ណាស់។

Libra ៖​គេ​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាក់​មុខ​នៅ​ចំពោះ​មនុស្ស​ដែល​គេ​ចាប់​​អារម្មណ៍​ដាច់​ខាត។ ​និយាយ​ទៅ ​គែ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​សង្ហា ​ស្អាត​ជាង​មុន ដើម្បី​ទាក់​ទាញ​បេះ​ដូង​ពី​មនុស្ស​ដែល​គេ​ស្រលាញ់​តាម​រយៈ​រូប​សម្បត្តិ​ខាង​ក្រៅ។

Scorpio ៖គេ​ជា​មនុស្ស​​ឆ្លាត​និង​រហ័សរហួន។ ​ហេតុ​នេះ​ពេល​ស្រលាញ់​នរណា​ម្នាក់ ​គេ​បង្ហាញ​ភាព​វ័យ​ឆ្លាត​យ៉ាង​ច្បាស់​ក្រឡែត​នៅ​មុខ​មនុស្ស​ដែល​គេ​ចាប់​អារម្មណ៍​។ Scorpio ​នឹង​បញ្ចេញ​ទេពកោសល្យ ​ចំណេះ​ដឹង ព្រម​ទាំង​​ដំបូន្មាន​ល្អៗ​ដល់​មនុស្ស​​ដែល​គេ​ចាប់​ចិត្ត។ មិន​តែ​ប៉ុណ្ណោះ ​គេ​ក៏​ជា​មនុស្ស​កំប្លែង និង​ចូល​ចិត្ត​និយាយ​​លេង​សើច​ច្រើន។Scorpio Zodiac Sign - The Properties and Characteristics of the Scorpio Sun  Sign | Scorpio zodiac facts, Scorpio zodiac, Scorpio sun sign

Sagittarius​ ៖ពេលស្រលាញ់​នរណា​ គេ​ពិត​ជា​មនុស្ស​ចិត្ត​ល្អ។ ​គេ​​ត្រៀម​ខ្លួន​រួច​រាល់​នឹង​ឲ្យ​ក្តីស្រលាញ់​ព្រមទាំង​កាដូ​មាន​តម្លៃ​ទៅ​មនុស្ស​ដែល​​គេ​ស្រលាញ់។

Capricorn ៖ថ្វី​ដ្បិត​​គេ​ជា​មនុស្ស​យល់​ដឹង​ច្រើន ​តែ​ពេល​ស្រលាញ់​នរណា​គេ​បែរ​ជា​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​ណា​មក។ ​យ៉ាងណា​ក្តី ​គេ​ចូលចិត្ត​បង្ហាញ​សកម្មភាព​ច្រើន​ជាង​និយាយ។ ​ទោះ​គេ​មិន​ចូលចិត្ត​ធ្វើ​ម្ហូប ​តែ​តារានិករ​នេះ​នៅ​តែ​ចម្អិន​អាហារ​ដើម្បី​មនុស្ស​ដែល​គេ​ស្រលាញ់។Capricorns have these major traits

Aquarius ៖ពេល​គេ​ជួប​មនុស្ស​ដែល​គេ​ស្រលាញ់​ ​គេ​ប្រែ​ជា​មនុស្ស​ប្រច័ណ្ឌ​ច្រើន ដែល​ពេល​ខ្លះ​ទប់​ចិត្ត​លែង​ជាប់​ទៅ​ជា​ខឹង​ក៏​មាន នៅពេល​នុស្ស​ដែ​ល​ខ្លួន​ស្រលាញ់​ទៅ​និយាយ​លេង​ជាមួយ​អ្នក​ដទៃ។

Pisces ៖​​មុន​មាន​ស្នេហា​ តារានិករ​នេះ​ជា​មនុស្ស​ស្រលាញ់​ខ្លួន​ឯង​ណាស់។ ​តែ​ពេល​​​មាន​ស្នេហា ​គេ​បែរ​​ជា​មនុស្ស​លែង​ខ្វល់​ពី​ខ្លួន​ឯង​ហើយ ស្រលាញ់​គេ​​ខ្លាំង​ជាង​ស្រលាញ់​ខ្លួន​ឯង​ទៅ​វិញ៕

ចោរមួយក្រុមនៅក្រុងព្រះសីហនុ ជះលុយជួលឡានស្ទូចមកលួចរថយន្តគេដែលកំពុងចតមុខផ្ទះ

0

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាម្ចាស់ការ៉ាឡាន ដែលពាក់ព័ន្ធសកម្មភាពលួចស្ទួចរថយន្ដរបស់អ្នកដទៃ ដែលចតទុកនៅមុខផ្ទះ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា នៅយប់ថ្ងៃទី១៧ ខែធ្នូ មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងថា មានជនសង្ស័យ២នាក់ ជិះរថយន្ត១គ្រឿង ម៉ាក PRIUS ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លី១ដើម បានហៅឡានស្ទូចមកលួចស្ទូចឡានរបស់គាត់ ម៉ាក DODGE CHALLENGER ពណ៌ខ្មៅ (បច្ចុប្បន្ននេះបិតពណ៌ស) ពាក់ស្លាកលេខកម្ពុជា-HEAXING5 ដែលចតទុកនៅមុខផ្ទះ ដោយសាររថយន្តនេះខូតផ្នែកខាងមុខ ដោយការបុកប៉ះ (គ្រោះថ្នាក់ចរាចរណ៍) ដើម្បីរងចាំគ្រឿងបន្លាស់ផ្លាស់ប្ដូរ។

ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងធ្វើស្រាវជ្រាវយ៉ាងយកចិត្តដាក់ឃាត់បានតៃកុងឡានស្ទូច ចំនួន២នាក់ រួចក៏បន្ដសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិកស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងម្ចាស់ការ៉ាសឡានម្នាក់ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរនាំតាមនីតិវិធីជំនាញ៕

រថយន្តអគ្គិសនីខ្នាតតូច ដែលទើបតែផលិត ដោយផ្អែកលើគំរូរថយន្តពីសម័យបុរាណទទួលបានការចាប់អារម្មណ៍ និងការកក់ជាច្រើន

0

បរទេស៖ ជនជាតិស្វីសវ័យក្មេងពីរនាក់ បានបង្ហាញនូវភាពភ្ញាក់ផ្អើល ដោយបានជីកកកាយយកនូវគំរូរថយន្ត តូចពីសម័យបុរាណកាលពីទសវត្សរ៍ ឆ្នាំ ១៩៥០ មកកែប្រែវាឡើងវិញ ក្លាយជារថភ្លើងអគ្គិសនីខ្នាតតូច ថ្មីសម្រាប់ផលិតចូលទៅក្នុងនិន្នាការនៃទីផ្សាររថយន្តពិភពលោក។

កាលពីពេលថ្មីៗកន្លងទៅនេះមានបងប្អូនជនជាតិស្វីសដែលមានឈ្មោះថា Oliver និង Merlin Uboter ដោយអ្នកទាំងពីរបានបង្ហាញនូវភាពអស្ចារ្យ ក្រោយពីបានបង្កើតគម្រោងរថយន្តអគ្គិសនីខ្នាតតូច ផលិតក្រោមឈ្មោះក្រុមហ៊ុន Microlino AG ។

ពួកគេបានមានគំនិតកែសម្រួលរថយន្តពីម៉ូដែលរថយន្តខ្នាតតូចបុរាណកាលពីទសវត្សរ៍ឆ្នាំ១៩៥០ ដោយដាក់ម៉ាស៊ីនឡានអគ្គិសនីចូលក្នុងនោះ។

ក្នុងនោះគំរូដើមនៃរថយន្តពីបុរាណ Microcar ដែលមានមូលដ្ឋានលើវាគឺ BMW Isetta ដែលមានរហស្សនាមថា “Bubble car” ដែលជាយានជំនិះមានរាងពងក្រពើ មានកង់ត្រឹមតែបី ប៉ុន្តែនៅពេលដែលបងប្អូន Uboter សម្របវាពួកគេបានបន្ថែមកង់មួយទៀតវាបានក្លាយជាយានជំនិះតូចមានកង់បួនដែល មានឈ្មោះថា Microlino 2.0។

ជាមួយគ្នានោះរថយន្តខ្នាតតូច Microlino 2.0 ​នេះនឹងប្រើម៉ូទ័រអេឡិចត្រិច ១២.៥ kW ជំនួសឱ្យម៉ាស៊ីនសាំងចាស់ ដែលមានចម្ងាយរត់អតិបរមា ២៣០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ថែមពីនោះវាក៏ជាយានជំនិះដែលមានទម្ងន់ស្រាលបំផុតត្រឹមតែ ៤៦៩ គីឡូក្រាម និងមានប្រវែង ២.៥ ម៉ែត្រ អាចផ្ទុកមនុស្សមាន២នាក់  ហើយវាអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃដំណើរការផលិត និងធ្វើឱ្យងាយស្រួលក្នុង ធ្វើដំណើរ និងការចតរថយន្ត នៅពេលដែលកន្លែងចតរថយន្តមានកំណត់។

បើតាមការឱ្យដឹងពីប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Microlino AG បន្ថែមថា ដោយសារតែរថយន្ត Microlino 2.0 ជារថយន្តតូចជាងរថយន្តធម្មតា ដោយវាប្រើសម្ភារៈតិចក្នុងការផលិត ហើយថ្មរបស់វាតូចជាង ដែលមានន័យថាវាស៊ីភ្លើងតិច ដូច្នេះវាមានដានអេកូឡូស៊ី (បរិមាណនៃផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីសកម្មភាព) គឺត្រឹមតែ ១ភាគ៣ នៃការប្រើប្រាស់រថយន្តធម្មតាទៅទៀត។

យ៉ាងណាមិញរថយន្តប្រភេទថ្មី Microlino 2.0 ឥឡូវនេះបានទទួលការកក់ច្រើនជាង ៣៥,០០០ ហើយរថយន្តនេះនឹងត្រូវបានសាងសង់នៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែទីស្នាក់ការកណ្តាលនៅតែស្ថិតនៅក្នុង Kusnacht  ប្រទេសស្វីស ហើយសម្រាប់តម្លៃលក់អតិបរមា ១៥,០០០ ហ្វ្រង់ស្វីស ឬប្រហែល ១៥,១១៩ដុល្លារ៕ ប្រភព៖ Dailynews

 

ក្លោងទ្វារខ្មោច នៅតំបន់ប្រាសាទអង្គរវត្ត គួរឱ្យខ្លាចដូចឈ្មោះឬអត់?

0

ត្បិតមានឈ្មោះថាជា ខ្លោងទ្វារខ្មោច តែមានអារម្មណ៍មិនគួរឲ្យខ្លាចដូចឈ្មោះទេ។ ខ្លោងទ្វារខ្មោច គឺជាខ្លោងទ្វារខាងកើតរបស់អង្គរធំ (រាជធានីនេះបានកសាងឡើងតាំងពីចុងស.វទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ដែលពីមុនមានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរតាមសិលាចរិតសម័យកណ្ដាលខ្លះទៀតហៅឈ្មោះថា មហានគរ ឬ ឥន្ទ្រប្រស្ថបុរី)។Newsឈ្មោះនេះប្រហែលជាអាចធ្វើឱ្យអ្នកខ្លាចរអារ មិនចង់ទៅទស្សនា ប៉ុន្តែភាពស្រស់ស្អាតនៃខ្លោងទ្វារនេះមិនចាញ់ខ្លោងទ្វារផ្សេងឡើយ ការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះ គឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នករស់នៅខាងក្នុងទៅបូជា ឬចោលទៅក្នុងទឹកស្ទឹង នាសម័យនោះ។ អមសងខាងច្រកចូលខ្លោងទ្វារទាំងក្នុងនិងក្រៅ មានចម្លាក់ដំរីក្បាលបីដែលមានទេវរូបគង់ពីលើ ហើយប្រមោយមានផ្កាឈូកជាច្រើន ហាក់បីដូចដង្ហែត្រៀមថ្វាយពិធីអ្វីមួយអ៊ីចឹង។ កំពូលខ្លោងទ្វារនេះជាព្រះកេសរបស់ព្រះពោធិសត្វលោកេស្វរៈ ដែលមានព្រះភ័ក្របួន សម្លឹងទៅទិសទាំងបួន (ទិសខាងលិច កើត ជើង និងទិសខាងត្បូង) ។ ខាងកើតជាប់នឹងខ្លោងទ្វារនេះ មានប៉មពីរអមសងខាង​ច្រកចូលក្នុងរាជធានីអង្គរធំ ប្រហែលជា ទីកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយមើលទៅ។ ខាងកើតខ្លោងទ្វារនេះប្រហែល ៥០ម មានស្ទឹងមួយដែលរដូវប្រាំងមានទឹកហូររឹមៗ ត្រជាក់គួរជាទីពេញចិត្ត៕

ហ្សេឡែនស្គី ចូលដល់សមរភូមិក្ដៅ មិនកំសាកដូចពូទីន បានត្រឹមបញ្ជាចេញតែពីវិមានក្រឹមឡាំង

0

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅលើកទឹកចិត្ត ដល់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កំពុងតែប្រឈមមុខនឹងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ី នៅទីក្រុងបាឃ្មូត (Bakhmut) នាភាគខាងកើត ប្រទេស ដែលជាសមរភូមិក្ដៅបំផុត វាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយសកម្មភាពបែបនេះ បានបង្ហាញ អំពីភាពខុសគ្នាដាច់ស្រឡះ ជាមួយនឹងប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានត្រឹមតែបញ្ជា ចេញពីវិមានក្រឹមឡាំង ដែលហ៊ុមព័ទ្ធទៅដោយខែលការពារ។Ukraine general says Russia digging in for long war as UN rights chief  condemns infrastructure attacks - ABC News

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២១ ខែធ្នូ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរ ទៅកាន់ទីក្រុង Bakhmut ដែលជាសមរភូមិក្ដៅបំផុត វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី អស់រយៈពេលជាច្រើនខែកន្លងមកនេះ។

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃអង្គារ ថា នៅក្នុងការដំណើរទៅលើកទឹកចិត្តកងទ័ពរបស់ប្រធានាធិបតី ដោយមិនបានប្រកាសឲ្យដឹងជាមុននោះ លោក ហ្សេឡែនស្គី បានជួបនិយាយគ្នាជាមួយនឹងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន នៅលើសមរភូមិជួរមុខ នៃទីក្រុងនេះ ហើយគាត់ថែមទាំង បានប្រគល់រង្វាន់លើកទឹកចិត្ត ដល់កងទ័ពអ៊ុយក្រែន ថែមទៀតផង។Russia-Ukraine war live: UN chief believes war in Ukraine 'will go on';  Putin in Belarus for talks with Lukashenko – as it happened | Ukraine | The  Guardian

ទោះជាយ៉ាងណា នៅក្នុងសង្គ្រាម អស់រយៈពេល៣០១ថ្ងៃ (គិតត្រឹម ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២)នេះ ទីក្រុង Bakhmut នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ដដែល។ ប៉ុន្ដែភាពអង់អាចក្លាហានរបស់កងទ័ពការពារទឹកដីក្រុងកៀវ ប្រយុទ្ធ នៅក្នុងសមរភូមិនេះ បានរារាំងដល់មហិច្ឆតារបស់ក្រុងម៉ូស្គូ នៅក្នុងការដណ្តើមកាន់កាប់តំបន់ដូណែតស្ក៍ (Donetsk) និង ដុនបាស (Donbas) ទាំងមូល។ តំបន់បះបោររបស់ឧទ្ទាម នៅក្នុងប្រទេសអ៊ុយក្រែន នេះ បានផ្ទុះឡើង ដោយមានការគាំទ្រ ពីប្រទេសរុស្ស៊ី តាំងពីឆ្នាំ២០១៤ ស្របគ្នានឹងក្រុងមូស្គូ បានរឹបអូសយកឧបទ្វីបគ្រីមៀ ពីប្រទេសអ៊ុយក្រែន។

លោក Zelenskyy បានថ្លែង កាលពីដើមខែនេះ ថា «កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី នៅក្នុងការដណ្តើមយកទីក្រុងនេះ ដែលមុខសង្គ្រាម មានប្រជាជន ចន្លោះពី៧ម៉ឹនទៅ៨ម៉ឹននាក់។ ប៉ុន្ដែឥឡូវនេះ ដោយសារតែការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ធ្វើឲ្យប្រជាជន ថយចុះ មកនៅត្រឹមតែមិនដល់១ម៉ឺនាក់ផង ខណៈហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់។ វាជាការពិតណាស់ ទាហានឈ្លានពាន បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Bakhmut, ទីក្រុង Donbas និង ទីក្រុងផ្សេងៗទៀត នៅក្នុងប្រទេសអ៊ុយក្រែន»។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government,  Says Russia

ការដណ្ដើមកាន់កាប់ទីក្រុង Bakhmut នឹងធ្វើឱ្យខូចខាត ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់អ៊ុយក្រែន ហើយវានឹងបើកផ្លូវ សម្រាប់កម្លាំងទាហានរុស្ស៊ី ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងក្រាម៉ាតូស (Kramatorsk) និង ស្លូវៀនស្ក៍ (Sloviansk) ដែលជាតំបន់គ្រប់គ្រងដ៏រឹងមាំរបស់កងទ័ពការពារទឹកដីអ៊ុយក្រែន នៅក្នុងតំបន់។

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី វិញ កាលពីប៉ុន្មានថ្ងៃមុន បានបញ្ជាក្រុមទាហានផ្នែកតន្រ្ដី ឲ្យទៅប្រគំ លើកទឹកចិត្តកម្លាំងទាហានរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ខណៈគាត់ទំនងខ្លាច ឬ មិនហ៊ានទៅសួរសុខទុក្ខ ដោយផ្ទាល់ ដើម្បីលើកទឹកចិត្តកងទ័ព នៅក្នុងសមរភូមិប្រយុទ្ធ នៃសង្គ្រាមរបស់គាត់៕Russia's War in Ukraine: Insights from RAND | RAND

ក្រសួងអប់រំសម្រេចលើកថ្ងៃ ប្រកាសលទ្ធផលប្រឡងបាក់ឌុប

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកថ្ងៃប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មករសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9DN6sQh8_-TZEP0TbDIgwup9ZvUWxlhPylUOHJwFDJcqzNd7-l8fK9LeYl7hRzmZIZVSWhwp4TgEymvpZq76wKHI5tOwKvp7bEh_SVKj0d57roYCVaabsFFriajpgDoZp6j2OkXKIj1QEj9ZJAKwSm9EqvUdiHM7Mobd8WBTBVRBr2OEKBN-KWveh/s1000/photo_2022-12-21_12-28-10.jpg

សូមជម្រាបថា ការប្រកាសលទ្ធបាក់ឌុប ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសនៅរសៀលថ្ងៃទី២៧ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្តាខេត្តផ្សេងទៀត ប៉ុន្តែពេលនេះ បន្ទាប់ពីដំណើរការកំណែ និងបូកស្រង់ពិន្ទុចប់រួចរាល់មុនការគ្រោងទុក ទើបក្រសួងសម្រេចលើកថ្ងៃប្រកាសលទ្ធផល។

ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfyHrzqc3Xu3vLgcvldGp_KzAk3wVMt236ByrIN7yZ6kYGSIx8V9gSvcwQMrL993C8zSNH7LpfXmOuHRY-O0P6Miv1A63YKN9qBGRtgl1LTf7HbA2Qeb1MYl3QMYe-FYsqALjyo48-HAEPTL7h3aCKuVOZLhhlyKdPD4_6YRfF_K9404V4UzVHaGc9/s1234/photo_2022-12-21_12-26-56.jpg

ប្រសិនបើទទួលទានប្រូតេអ៊ីនច្រើនពេក ពិតជាបង្កជាគ្រោះថ្នាក់មែនទេ?

0

សុខភាព៖ មិនថាអ្នកចូលចិត្តទទួលទាន ប្រភេទសាច់ក្រហម ប្រភេទសាច់អាំង ប្រភេទប៊ូហ្វេសាច់ជ្រូក អាហារជប៉ុន ឬ អាហារបំប៉នប្រូតេអ៊ីនផ្សេងៗនោះទេ វាមានន័យថាអ្នកកំពុងតែប្រថុយនឹងការទទួលទានប្រូតេអ៊ីនច្រើនជាងអ្វីដែលរាងកាយអ្នកត្រូវការ ហើយជាការពិតណាស់បើវាច្រើនពេកនឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយយ៉ាងខ្លាំង។

តើប្រូតេអ៊ីនជាអ្វី

ពិតណាស់យើងបានរៀនតាំងពីក្មេងមកប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមមួយដែលរាងកាយត្រូវការជាចាំបាច់ វាគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមក្នុងក្រុមទាំង ៥ ហើយច្រើនតែមាននៅក្ក្នុងសាច់ ទឹកដោះគោ ស៊ុត។ល។

ប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់រាងកាយ

ដោយសារតែប្រូតេអ៊ីនគឺជាសមាសធាតុនៃកោសិកា ហើយវាក៏ជាសារធាតុគីមីដែលប្រើក្នុងទំនាក់ទំនងកោសិកាក្នុងរាងកាយ បង្កើតប្រព័ន្ធការពារដ៏រឹងមាំ គឺជាសមាសធាតុនៃឈាម ជួយរក្សាឈាមក្នុងកម្រិតធម្មតា។ ប្រសិនបើមានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយ នោះវានឹងមិនធ្វើឱ្យយើងស្លេកស្លាំង កើតខាន់លឿងនោះទេ។

អត្ថប្រយោជន៍នៃប្រូតេអ៊ីនសម្រាប់រាងកាយអ្នកហាត់ប្រាណ

អ្នកដែលចូលចិត្តហាត់ប្រាណច្បាស់ជាដឹងហើយប្រូតេអ៊ីនជួយបង្កើតសាច់ដុំរឹងមាំ ជួយដល់ការលូតលាស់របស់រាងកាយ បង្កើនភាពស៊ាំ និងជួយជួសជុលផ្នែកដែលខូច ប្រសិនបើអ្នកមានរបួសវានឹងជួយជួសជុលឱ្យជាសះស្បើយ និងមានសភាពប្រសើ ឡើងវិញលឿនជាងមុន។

ការកង្វះប្រូតេអ៊ីន

កុមារ ឬមនុស្សពេញវ័យដែលកង្វះប្រូតេអ៊ីន ដែលមិនបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់ ចេញពីសាច់ ទឹកដោះគោ ពង ឬអាហារផ្សេងៗ ហើយការខ្វះសារធាតុចិញ្ចឹមដែលមានប្រយោជន៍នេះ វាអាចធ្វើឱ្យរាង កាយមិនមានសុខភាពល្អ មានអាការឈឺយ៉ាងងាយ ហើយរាងកាយនឹងក្រៀមស្វិត គ្មានកម្លាំងមិនសកម្ម ការគិតយឺត ដំណើរការខួរក្បាលយឺត និងឈានចូលវ័យចាស់មុនអាយុ ដែលអាចមើលទៅ ស្បែកជ្រីវជ្រួញ ការជ្រុសសក់ ភាពផុយស្រួយនៃឆ្អឹង ក៏ដូចជាដំណើរការមិនពេញលេញនៃប្រព័ន្ធរាងកាយខាងក្នុង។

បញ្ហានៃការទទួលទានប្រូតេអ៊ីនច្រើនពេក

តាមពិតមានប្រូតេអ៊ីនដែលអាចត្រូវបានបង្កើតឡើងដោយរាងកាយ និងពីអាហារដែលយើងបរិភោគ។ដូច្នេះប្រសិនបើយើងស្រមៃចង់បានប្រូតេអ៊ីនច្រើនពេក វាអាចមានឥទ្ធិពលអវិជ្ជមានសល់រាងកាយយ៉ាងខ្លាំង ជាពិសេសបុរសដែលទទួលទានអាហារបំប៉នប្រភេទប្រូតេអ៊ីនចេញពីឈីសធ្វើពីទឹកដោះគោ (Whey) សម្រាប់ការហាត់ប្រាណដើម្បីទទួលបានសាច់ដុំតឹងណែន ប៉ុន្តែតែប្រសិនបើអ្នកទទួលទានប្រូតេអ៊ីននេះច្រើនពេក នោះថ្លើម និង តម្រងនោមរបស់អ្នកច្បាស់ជាធ្វើការយ៉ាងខ្លាំងជាងមុនដើម្បីបញ្ចេញប្រូតេអ៊ីនលើសពីរាងកាយរបស់អ្នក ដូច្នេះវាអាចធ្វើឱ្យរាងកាយកាន់តែយ៉ាប់យឺនជាមួយនឹងមុខងារ ថ្លើម និងតម្រងនោម ពេលយូរទៅអ្នកអាចមានជំងឺរ៉ាំរ៉ៃជាមួយមុខងារទាំងនេះ។

របៀបប្រូតេអ៊ីន ក្នុងបរិមាណត្រឹមត្រូវតាមតម្រូវការ របស់រាងកាយ

ងាយស្រួលបំផុតគឺកំណត់អាហារដែលអ្នកគួរទទួលទានឱ្យបានត្រឹមជាមួយនឹងអាហារ ៥ ក្រុមក្នុងនោះគួរតែកំណត់ ផ្នែកមួយនៃអាហាររបស់អ្នកដែលមានប្រូតេអ៊ីនគួរតែ ៣០ភាគរយ កាបូអ៊ីដ្រាត ២០ភាគរយ សារធាតុរ៉ែ ២០ភាគរយ វីតាមីន ២០ភាគរយ និងខ្លាញ់ ១០ភាគរយ។

ក្នុងនោះគួរទទួលទាន សាច់ ស៊ុត និង អាហារ ដែលសម្បូរប្រូតេអ៊ីនផ្សេងទៀតគួរតែចម្អិនដោយស្ងោរ ចំហុយ ជាជាងយកទៅ ចៀន និង បំពង៕ ប្រភព៖ Sanook

 

រដ្ឋាភិបាលតាលីបង់ ត្រូវបានអង្គការសហប្រជាជាតិធ្វើការថ្កោលទោសយ៉ាងចាស់ដៃ ក្រោយសម្រេចចិត្តឱ្យស្ត្រីឈប់រៀនបន្ត

0

បរទេស៖ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសរិះគន់រដ្ឋាភិបាលតាលីបង់ចំពោះការហាមប្រាមស្ត្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យបន្ត ដោយសារអះអាងថា ចង់រក្សាដើម្បីផលប្រយោជន៍ជាតិ និងគោរពសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំជាន់ខ្ពស់ក្នុងរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន បានបញ្ជាក់យ៉ាងច្បាស់ថាស្ត្រីទាំងអស់នៅក្នុងប្រទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យសិក្សានៅសាកលវិទ្យាល័យរបស់ប្រទេសនោះទេ។ ក្នុងនោះសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នឹងត្រូវតែបញ្ឈប់ការបង្រៀនទៅកាន់ស្ត្រីជាបន្ទាន់ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាតាលីបង់បានធ្វើការសម្រេចចិត្ត ក្រោមហេតុផល ចង់រក្សាដើម្បីផលប្រយោជន៍ជាតិ និងគោរពសេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងអាហ្វហ្គានីស្ថាន។

លិខិតនេះត្រូវបានបញ្ជាក់ដោយហត្ថលេខារបស់រដ្ឋមន្ត្រីឧត្តមសិក្សា នីដា ម៉ូហាម៉ែត ណាឌីម(Neda Mohammad Nadeem) កាលពីថ្ងៃអង្គារកន្លងទៅ​ ស្របពេលដែលការសម្រេចចិត្តរបស់រដ្ឋាភិបាលតាលីមួយនេះបង់កើតឡើងចំពេលដែល សាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកំពុងរៀបចំការប្រឡងចុងក្រោយ។

ទោះជាយ៉ាងណាអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន់ ឌូចារិក(Stefan Dujarric) បានប្រាប់ថានេះជាបញ្ហាដ៏ធំ ដោយរដ្ឋាភិបាលតាលីបង់កំពុងតែបំពានកិច្ចសន្យាដែលបានព្រមព្រៀងគ្នាជាមួយអង្គការសហប្រជាជាតិ ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ឡើងកាន់អំណាចថាមិនបំពាន់សិទ្ធស្ត្រី  ប៉ុន្តែមកទល់ពេលនេះមិនត្រឹមតែក្នុងវិស័យអប់រំប៉ុណ្ណោះទេ សូម្បីការចូលទៅកាន់ទីធ្លាសាធារណៈក៏ត្រូវបានរឹតត្បិតផងដែរ។

ដូច្នេះវាពិតជាពិបាកក្នុងការស្រមៃមើលថាប្រទេសកំពុងអភិវឌ្ឍន៍អាចរីកចម្រើនទៅបានទេ បើសិនជាមានការលុបបំបាត់ គ្មានការសហការពីស្ត្រីដែលមិនបានទទួលការអប់រំបន្ថែមបែបនេះ។

យ៉ាងណាមិញការសម្រេចចិត្តបិទសាកលវិទ្យាល័យរបស់ស្ត្រីនៅអាហ្វហ្គា​នីស្ថានមួយនេះ បានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ហើយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បានរួមគ្នាធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់រដ្ឋាភិបាលតាលីបង់យ៉ាងខ្លាំង។

បន្ថែមពីលើនោះអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលតាលីបង់នឹងមិនអាចរំពឹងថាទទួលបានឋានៈ ជាសមាជិកជាមួយនឹងកិច្ចសហប្រតិបត្តិការណាមួយឡើយជាមួយអន្តរជាតិ ដរាបណារដ្ឋាភិបាលនៅតែបំពានសិទ្ធិរបស់ប្រជាជនអាហ្វហ្គានីស្ថាន ជាពិសេសសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី និងកុមារីបន្ត៕ ប្រភព៖ pptvhd36

 

 

 

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបដិសេធថាលោកមិនបានឆាត ឬស្គាល់តារាសម្តែង An na Rose ឡើយ

0

ភ្នំពេញ៖ នាមុននេះបន្តិចស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយថាលោកមិនបានឆាតទៅតារាសម្តែង An na Rose ឡើយ និងប្រកាសថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយក្នុងគោលបំណងមិនល្អ។

ជាក់ស្ដែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសជូនដំណឹងនៅលើផេកហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី​ Telegram ដោយយករូប​លោក ទៅផ្ញើសារក្នុងន័យមិនល្អ និងធ្វើឱ្យប៉ៈពាល់មកលើកិត្តិយសរបស់លោកស្នងការ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ បានសរសេររៀបរាប់ថា៖ «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមឱ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើឱ្យប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ»​។

ដោយឡែកមុននឹងមានបកស្រាយចំពោះគណនីដែលក្លែងបន្លំយករូបថតរបស់លោកឧត្តមសេនីយ៍ទោ ហើយឆាតទៅតេឡេក្រាមកញ្ញា An na Rose​ យើងក៏បានឃើញកញ្ញាបង្ហោះសារយ៉ាងដូច្នេះថា៖ «ញុំមិនមែនស្រីរកសុី ស្រីសំផឹងរឺស្រីខូចទេ សំខាន់អ្នកអែងឆាតមកបែបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំ ហើយក៍ខ្ញុំមិនខ្វល់ថាអ្នកអែងជាអ្នកណាដែល ព្រោះខ្ញុំមិនដែលស្គាល់អ្នកអែង សំខាន់ខ្ញុំគឺជាមនុស្សស្រី ខ្ញុំក៍មានតំលៃនឹងកិត្តិយសរបស់ខ្ញុំដែលហេតុអីក៍មើលងាយខ្ញុំដល់ថ្នាក់នេះខ្ញុំឈឺចាប់ណាស់ជីវិតមួយនេះគេចាំតែមើលងាយជាន់ពន្លិច ខ្ញុំហត់ណាស់» ៕

លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

0

អន្តរជាតិ៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»

គួរបញ្ជាក់ថា តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក Elon Musk នៅលើ Twitter កាលពីល្ងាចថ្ងៃសៅរិ៍សប្ដា៍មុន មានប្រតិកម្មប្រឆាំងនឹង ការកាន់កាប់តំណែងនៅ Twitter របស់លោកយ៉ាងច្រើន ដោយក្នុងនោះមានមតិអ្នកប្រើប្រាស់ប្រមាណ ៥៧.៥ភាគរយបានបោះឆ្នោតឱ្យ Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕