រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅលើកទឹកចិត្ត ដល់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កំពុងតែប្រឈមមុខនឹងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ី នៅទីក្រុងបាឃ្មូត (Bakhmut) នាភាគខាងកើត ប្រទេស ដែលជាសមរភូមិក្ដៅបំផុត វាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយសកម្មភាពបែបនេះ បានបង្ហាញ អំពីភាពខុសគ្នាដាច់ស្រឡះ ជាមួយនឹងប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានត្រឹមតែបញ្ជា ចេញពីវិមានក្រឹមឡាំង ដែលហ៊ុមព័ទ្ធទៅដោយខែលការពារ។Ukraine general says Russia digging in for long war as UN rights chief  condemns infrastructure attacks - ABC News

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២១ ខែធ្នូ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរ ទៅកាន់ទីក្រុង Bakhmut ដែលជាសមរភូមិក្ដៅបំផុត វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី អស់រយៈពេលជាច្រើនខែកន្លងមកនេះ។

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃអង្គារ ថា នៅក្នុងការដំណើរទៅលើកទឹកចិត្តកងទ័ពរបស់ប្រធានាធិបតី ដោយមិនបានប្រកាសឲ្យដឹងជាមុននោះ លោក ហ្សេឡែនស្គី បានជួបនិយាយគ្នាជាមួយនឹងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន នៅលើសមរភូមិជួរមុខ នៃទីក្រុងនេះ ហើយគាត់ថែមទាំង បានប្រគល់រង្វាន់លើកទឹកចិត្ត ដល់កងទ័ពអ៊ុយក្រែន ថែមទៀតផង។Russia-Ukraine war live: UN chief believes war in Ukraine 'will go on';  Putin in Belarus for talks with Lukashenko – as it happened | Ukraine | The  Guardian

ទោះជាយ៉ាងណា នៅក្នុងសង្គ្រាម អស់រយៈពេល៣០១ថ្ងៃ (គិតត្រឹម ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២)នេះ ទីក្រុង Bakhmut នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ដដែល។ ប៉ុន្ដែភាពអង់អាចក្លាហានរបស់កងទ័ពការពារទឹកដីក្រុងកៀវ ប្រយុទ្ធ នៅក្នុងសមរភូមិនេះ បានរារាំងដល់មហិច្ឆតារបស់ក្រុងម៉ូស្គូ នៅក្នុងការដណ្តើមកាន់កាប់តំបន់ដូណែតស្ក៍ (Donetsk) និង ដុនបាស (Donbas) ទាំងមូល។ តំបន់បះបោររបស់ឧទ្ទាម នៅក្នុងប្រទេសអ៊ុយក្រែន នេះ បានផ្ទុះឡើង ដោយមានការគាំទ្រ ពីប្រទេសរុស្ស៊ី តាំងពីឆ្នាំ២០១៤ ស្របគ្នានឹងក្រុងមូស្គូ បានរឹបអូសយកឧបទ្វីបគ្រីមៀ ពីប្រទេសអ៊ុយក្រែន។

លោក Zelenskyy បានថ្លែង កាលពីដើមខែនេះ ថា «កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី នៅក្នុងការដណ្តើមយកទីក្រុងនេះ ដែលមុខសង្គ្រាម មានប្រជាជន ចន្លោះពី៧ម៉ឹនទៅ៨ម៉ឹននាក់។ ប៉ុន្ដែឥឡូវនេះ ដោយសារតែការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ធ្វើឲ្យប្រជាជន ថយចុះ មកនៅត្រឹមតែមិនដល់១ម៉ឺនាក់ផង ខណៈហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់។ វាជាការពិតណាស់ ទាហានឈ្លានពាន បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Bakhmut, ទីក្រុង Donbas និង ទីក្រុងផ្សេងៗទៀត នៅក្នុងប្រទេសអ៊ុយក្រែន»។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government,  Says Russia

ការដណ្ដើមកាន់កាប់ទីក្រុង Bakhmut នឹងធ្វើឱ្យខូចខាត ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់អ៊ុយក្រែន ហើយវានឹងបើកផ្លូវ សម្រាប់កម្លាំងទាហានរុស្ស៊ី ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងក្រាម៉ាតូស (Kramatorsk) និង ស្លូវៀនស្ក៍ (Sloviansk) ដែលជាតំបន់គ្រប់គ្រងដ៏រឹងមាំរបស់កងទ័ពការពារទឹកដីអ៊ុយក្រែន នៅក្នុងតំបន់។

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី វិញ កាលពីប៉ុន្មានថ្ងៃមុន បានបញ្ជាក្រុមទាហានផ្នែកតន្រ្ដី ឲ្យទៅប្រគំ លើកទឹកចិត្តកម្លាំងទាហានរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ខណៈគាត់ទំនងខ្លាច ឬ មិនហ៊ានទៅសួរសុខទុក្ខ ដោយផ្ទាល់ ដើម្បីលើកទឹកចិត្តកងទ័ព នៅក្នុងសមរភូមិប្រយុទ្ធ នៃសង្គ្រាមរបស់គាត់៕Russia's War in Ukraine: Insights from RAND | RAND