សុខភាព៖ មិនថាអ្នកចូលចិត្តទទួលទាន ប្រភេទសាច់ក្រហម ប្រភេទសាច់អាំង ប្រភេទប៊ូហ្វេសាច់ជ្រូក អាហារជប៉ុន ឬ អាហារបំប៉នប្រូតេអ៊ីនផ្សេងៗនោះទេ វាមានន័យថាអ្នកកំពុងតែប្រថុយនឹងការទទួលទានប្រូតេអ៊ីនច្រើនជាងអ្វីដែលរាងកាយអ្នកត្រូវការ ហើយជាការពិតណាស់បើវាច្រើនពេកនឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយយ៉ាងខ្លាំង។

តើប្រូតេអ៊ីនជាអ្វី

ពិតណាស់យើងបានរៀនតាំងពីក្មេងមកប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមមួយដែលរាងកាយត្រូវការជាចាំបាច់ វាគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមក្នុងក្រុមទាំង ៥ ហើយច្រើនតែមាននៅក្ក្នុងសាច់ ទឹកដោះគោ ស៊ុត។ល។

ប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់រាងកាយ

ដោយសារតែប្រូតេអ៊ីនគឺជាសមាសធាតុនៃកោសិកា ហើយវាក៏ជាសារធាតុគីមីដែលប្រើក្នុងទំនាក់ទំនងកោសិកាក្នុងរាងកាយ បង្កើតប្រព័ន្ធការពារដ៏រឹងមាំ គឺជាសមាសធាតុនៃឈាម ជួយរក្សាឈាមក្នុងកម្រិតធម្មតា។ ប្រសិនបើមានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយ នោះវានឹងមិនធ្វើឱ្យយើងស្លេកស្លាំង កើតខាន់លឿងនោះទេ។

អត្ថប្រយោជន៍នៃប្រូតេអ៊ីនសម្រាប់រាងកាយអ្នកហាត់ប្រាណ

អ្នកដែលចូលចិត្តហាត់ប្រាណច្បាស់ជាដឹងហើយប្រូតេអ៊ីនជួយបង្កើតសាច់ដុំរឹងមាំ ជួយដល់ការលូតលាស់របស់រាងកាយ បង្កើនភាពស៊ាំ និងជួយជួសជុលផ្នែកដែលខូច ប្រសិនបើអ្នកមានរបួសវានឹងជួយជួសជុលឱ្យជាសះស្បើយ និងមានសភាពប្រសើ ឡើងវិញលឿនជាងមុន។

ការកង្វះប្រូតេអ៊ីន

កុមារ ឬមនុស្សពេញវ័យដែលកង្វះប្រូតេអ៊ីន ដែលមិនបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់ ចេញពីសាច់ ទឹកដោះគោ ពង ឬអាហារផ្សេងៗ ហើយការខ្វះសារធាតុចិញ្ចឹមដែលមានប្រយោជន៍នេះ វាអាចធ្វើឱ្យរាង កាយមិនមានសុខភាពល្អ មានអាការឈឺយ៉ាងងាយ ហើយរាងកាយនឹងក្រៀមស្វិត គ្មានកម្លាំងមិនសកម្ម ការគិតយឺត ដំណើរការខួរក្បាលយឺត និងឈានចូលវ័យចាស់មុនអាយុ ដែលអាចមើលទៅ ស្បែកជ្រីវជ្រួញ ការជ្រុសសក់ ភាពផុយស្រួយនៃឆ្អឹង ក៏ដូចជាដំណើរការមិនពេញលេញនៃប្រព័ន្ធរាងកាយខាងក្នុង។

បញ្ហានៃការទទួលទានប្រូតេអ៊ីនច្រើនពេក

តាមពិតមានប្រូតេអ៊ីនដែលអាចត្រូវបានបង្កើតឡើងដោយរាងកាយ និងពីអាហារដែលយើងបរិភោគ។ដូច្នេះប្រសិនបើយើងស្រមៃចង់បានប្រូតេអ៊ីនច្រើនពេក វាអាចមានឥទ្ធិពលអវិជ្ជមានសល់រាងកាយយ៉ាងខ្លាំង ជាពិសេសបុរសដែលទទួលទានអាហារបំប៉នប្រភេទប្រូតេអ៊ីនចេញពីឈីសធ្វើពីទឹកដោះគោ (Whey) សម្រាប់ការហាត់ប្រាណដើម្បីទទួលបានសាច់ដុំតឹងណែន ប៉ុន្តែតែប្រសិនបើអ្នកទទួលទានប្រូតេអ៊ីននេះច្រើនពេក នោះថ្លើម និង តម្រងនោមរបស់អ្នកច្បាស់ជាធ្វើការយ៉ាងខ្លាំងជាងមុនដើម្បីបញ្ចេញប្រូតេអ៊ីនលើសពីរាងកាយរបស់អ្នក ដូច្នេះវាអាចធ្វើឱ្យរាងកាយកាន់តែយ៉ាប់យឺនជាមួយនឹងមុខងារ ថ្លើម និងតម្រងនោម ពេលយូរទៅអ្នកអាចមានជំងឺរ៉ាំរ៉ៃជាមួយមុខងារទាំងនេះ។

របៀបប្រូតេអ៊ីន ក្នុងបរិមាណត្រឹមត្រូវតាមតម្រូវការ របស់រាងកាយ

ងាយស្រួលបំផុតគឺកំណត់អាហារដែលអ្នកគួរទទួលទានឱ្យបានត្រឹមជាមួយនឹងអាហារ ៥ ក្រុមក្នុងនោះគួរតែកំណត់ ផ្នែកមួយនៃអាហាររបស់អ្នកដែលមានប្រូតេអ៊ីនគួរតែ ៣០ភាគរយ កាបូអ៊ីដ្រាត ២០ភាគរយ សារធាតុរ៉ែ ២០ភាគរយ វីតាមីន ២០ភាគរយ និងខ្លាញ់ ១០ភាគរយ។

ក្នុងនោះគួរទទួលទាន សាច់ ស៊ុត និង អាហារ ដែលសម្បូរប្រូតេអ៊ីនផ្សេងទៀតគួរតែចម្អិនដោយស្ងោរ ចំហុយ ជាជាងយកទៅ ចៀន និង បំពង៕ ប្រភព៖ Sanook