Home Blog Page 1944

ចាប់ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតចម្រុះ ចេញពីប្រទេសថៃទៅចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម

0

ភ្នំពេញ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខសៀមរាប ២C-៣៤២០ ដឹកផលិតផលមានដើមកំណើតពីសត្វជាប្រភេទប្រហិតចម្រុះ ក្នុងនោះរួមមាន (ប្រហិតសាច់មាន់ ប្រហិតសាច់ក្ដាម ប្រហិតសាច់ត្រី ប្រហិតសាច់គោ ប្រហិតសាច់បង្កា ប៉ាត់តេ និងហតដក) ចំនួន ២ ៨០០គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn1jiEtWmQZrbofGSsaHF93do1dFNQarhs7l26NsbFG8IIB4DMVT7nVe5t7q1PPfo4_4TXPZpQwawQ1UekBwSzvuqdWmZ5RtRIuOPOZpNRq4qPxdzJSVS2dBiKLzzpW54KdfPJK9l7AmvPg7yljkftjkl1PQPKaOUU03fiWuV7eKkcWh6g-vuAWR4i/s960/photo_2022-12-22_10-21-52.jpg

រថយន្តខាងលើបានដឹកជញ្ជូនចេញពីប្រទេសថៃឡង់ដ៏ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅចែកចាយនៅខេត្តសៀមរាប ក្រុមការងារឃាត់ចាប់ត្រង់ចំណុចភូមិជប់ ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានផលិតផលមានដើមកំណើតពីសត្វជាប្រភេទប្រហិតចម្រុះ សរុបចំនួន ២ ៨០០គីឡូក្រាម និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc85AQL_B7PEs7u2rCCvXQk9vpdfsb7CaWgpx-C0nFDuby5RqARYBtmHQW1X7D8fd1ayxLQ3KhlGkQWHSxrWHQzKV97m0SnoSBO4r9dka7WbMJxQxx3uqCevXPsI4KrsxxBY0ABaDq6K9Ak74qCLdE4bDl1Y-4B3uvFnlwJIo3TPfgHXL06AbC4_Fi/s960/photo_2022-12-22_10-21-52%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8baM4uxYTHj_Hr8A5I0_EuWxMzjLQtWmF3m6bNXwMXDF7_stVbRDgRD1U8h3jblwZPy142gh-GKzMtz3M1ZFW0BHrX512X8YOu04IQme7Eh_bIaPOZcgHImDdUVmhqtt5DfqV4GGb4DY-Mr_q_HQ0IE-Sj2S1GWXt9aTYt294m2wyWgJEDCtn-O8I/s1280/photo_2022-12-22_10-21-52%20(2).jpg

តើពិតទេ សក់ស្កូវ កាន់តែដក កាន់តែដុះ?

0

សុខភាព៖ តើអ្នកធ្លាប់ឮមិត្តភ័ក្តិ បងប្អូន ប្រាប់អ្នកថាពេលឃើញសក់ស្កូវហាមកុំដក ព្រោះវានឹងធ្វើឱ្យសក់ដែលនៅក្បែរនោះក្លាយទៅជាស្កូវដែរ រហូតក្លាយជាសក់ស្កូវកាន់តែច្រើនពេញក្បាល។

ទោះជាយ៉ាងណាតើនេះជាការពិតមែនទេ ពេលដកស្កូវមួយដើម នោះវានឹងធ្វើឱ្យឆ្លងស្កូវតដល់សរសៃសក់ផ្សេងទៀត?

ថ្ងៃនេះសូមមកបកស្រាយនូវចម្ងល់របស់បងប្អូនដែលធ្លាប់តែយល់ឃើញបែបនេះក្នុងចំណោមមនុស្សជាច្រើន។

មិនមែនជាការពិតទេ

ការដកសក់ស្កូវមិនមែនជាកត្តាដែលបង្កើនចំនួនសក់ស្កូវកាន់តែច្រើនដូចដែលអ្នកគិត នៅក្នុងកត្តា ណាមួយឡើយ។

ទោះជាយ៉ាងណាការដកសក់ស្កូវចេញ នឹងមិនបង្កើនសក់ស្កូវបន្ថែមទេ ប៉ុន្តែអ្នកក៏មិនគួរត្រូវបានដកវាចេញនោះដែរ ព្រោះការដកញឹកញាប់ ជាពិសេសសម្រាប់អ្នកដែលមានសក់ស្កូវច្រើន វាអាចធ្វើឱ្យខូចឫសសក់ ឬប្រហែលជាគ្មានសក់ថ្មីដុះចេញពីឫសសក់នោះបន្តទៀត ហើយសក់កាន់តែស្តើង ឬទំពែកមុនអាយុ។

តើសក់ពណ៌ប្រផេះកើតឡើងយ៉ាងដូចម្តេច?

សក់ស្កូវពណ៌ស ឬប្រផេះកើតឡើងពីសារធាតុពណ៌ (មេឡានីន) ដែលយើងបង្កើតមាន ៣ គឺលឿង  ក្រហម និងខ្មៅ ដោយឫសសក់ជាធម្មតាផលិតសារធាតុពណ៌តិចទៅតាមអាយុកាលរបស់យើង ដូច្នេះនៅពេលយើងកាន់តែចាស់ពណ៌សក់នឹងរសាត់ភាពខ្មៅបន្តិចម្តងៗ រហូតដល់វាក្លាយជាពណ៌ប្រផេះ ឬស៕ ប្រភព៖ Sanook

 

ខ្លាំងបាត់!​ អាហ្សង់ទីន ត្រៀមបញ្ចេញរូបិយបណ្ណមានរូប Messi

0

សារព័ត៌មានអាហ្សង់ទីនបានចុះផ្សាយថា ធនាគារកណ្តាលអាហ្សង់ទីនកំពុងសិក្សាសំណើដាក់រូប Lionel Messi ប្រធានក្រុមអាហ្សង់ទីន លើប្រាក់ប៉េសូអាហ្សង់ទីន បន្ទាប់ពីឈ្នះពាន World Cup 2022។

ធនាគារកណ្តាលអាហ្សង់ទីន នឹងបោះពុម្ពរូបភាពរបស់ Messi នៅលើប្រាក់ 1,000 ប៉េសូ ដែលមន្ត្រីនៅក្នុងប្រទេសអាហ្សង់ទីនចង់បង្ហាញលេខ “10” ដែលចាប់ផ្តើមដោយលេខ 1000 និងពាក្យ ” La Scaloneta” ត្រូវបានសរសេរដែលតំណាងឱ្យក្រុមឈ្នះរបស់គ្រូបង្វឹក Lionel Scaloni។

អាហ្សង់ទីនបានទទួលជោគជ័យក្នុងការឈ្នះពាន World Cup Qatar ឆ្នាំ 2022 ដែ ដោយបានផ្តួលក្រុមបារាំងក្នុងការប្រកួតចុងក្រោយដែលនាំពួកគេរួមគ្នានៅកីឡដ្ឋាន Lusail នៅថ្ងៃទី 18 ខែធ្នូ៕

ប្រភព៖ Gulf Today

 

សារជាតិគីមីបញ្ចេញជាតិពុលហើយ! នារីម្នាក់ ក្រោយញ៉ាំម៉ូកាថៈហើយចេញអាការៈពិបាកដកដង្ហើម ឡើងកន្ទួលពេញខ្លួន

0

ថៃ៖ នារីម្នាក់ បាន​ព្រមានពីការ​ញ៉ាំ​សាច់​ជ្រូក​ម៉ូកាថៈ ដែលជាអាហារដ៏ពេញនិយមបំផុតសម្រាប់ប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ ខណៈក្រោយ​ពេលដែលនាង​ញ៉ាំ​រួច ស្រាប់តែស្បែកមានបញ្ហាចេញកន្ទួល​រាលដាល​ពេញ​រាងកាយ ដោយចាំបាច់ត្រូវទៅមន្ទីរពេទ្យដើម្បីចាក់ថ្នាំស្តេរ៉ូអ៊ីត លើសពីនេះនៅពេលដែលកន្ទួលនោះបាត់ហើយវាក៏មានផលប៉ះពាល់ផងដែរ។ នេះបើការបញ្ជាក់របស់​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ ដោយលោកបានអះអាងថា ប្រហែល​បណ្តាល​មក​ពី​សារធាតុ​ដែល​ត្រាំ​ក្នុង​ខ្ទះ​ទើបបណ្ដាលឱ្យមានផលប៉ះពាល់បែបនេះ។

គួររំលឹកដែលថា កាលថ្ងៃទី ៤ ខែធ្នូ​ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងអាជ្ញាធរប្រទេសថៃ បានសម្រុកទៅចាប់កន្លែងចែកចាយសាច់គ្រឿងក្នុងសត្វ ដ៏ធំមួយកន្លែង ដែលបានបើកលក់ដូរខុសច្បាប់ ហើយថែមទាំងប្រើប្រាស់ជាតិគីមីដែលប៉ះពាល់ដល់សុខភាពទៀតផង។

កន្លែងលក់មួយកន្លែងនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ហើយក្នុងនោះ មានការរាយការណ៍មកថា កន្លែងមួយនេះ ជាកន្លែងលក់ដូរ សាច់ និង គ្រឿងក្នុងសត្វគោ និ​ង​ ជ្រូក ចែកចាយឱ្យខាងហាងលក់មូកៈថៈ បានបើកលក់ដូរដោយលួចលាក់ខុសច្បាប់ ទើបខាងអាជ្ញាធរពាក់ព័ន្ធដែលមាន នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជូនមន្រ្តីជាច្រើន ចុះមកត្រួតពិនិត្យ។

ខណៈចុះមកត្រួតពិនិត្យនេះ គេបានរកឃើញថា កន្លែងលក់ខាងលើ ពិតជាខុសច្បាប់ពិតមែន ដោយមិនមានច្បាប់អនុញ្ញាតិពាក់ព័ន្ធការលក់អាហារ គ្មានអាជ្ញារប័ណ្ណជួញដូរ បញ្ជូនសាច់សត្វ ព្រមទាំងគ្មានលិខិតបញ្ជាក់ណាមួយច្បាស់លាស់ឡើយ។ លើសពីនេះទៅទៀត អាជ្ញាធរថែមទាំងបានរកឃើញទៀតថា គ្រឿងក្នុងទាំងនោះ មានការដាក់ត្រាំសារជាតិគីមី ដែលមានដូចជា Formalin, caustic soda និង hydrogen peroxide ដើម្បីរក្សាទុកឱ្យបានយូរទៀតផង។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ អ្នកប្រើប្រាស់ Twitter ម្នាក់ មានរឿងមួយនិយាយអំពីបទពិសោធន៍នៃការញ៉ាំសាច់ជ្រូកអាំង។ ហើយត្រឡប់មកវិញជាមួយនឹងផលប៉ះពាល់អវិជ្ជមានដែលមិននឹកស្មានដល់ចំពោះសុខភាពនាង​ទៅ​ញ៉ាំ​សាច់អាំងម៉ូកាថៈ​នៅ​ភោជនីយដ្ឋាន​មួយ​ ប៉ុន្តែ​ក្រោយ​មក​រូបនាងមិន​អាច​ដក​ដង្ហើម​បាន​ទេ ដោយឡើងមានកន្ទួលក្រហមពាសពេញរាងកាយ ដែលមើលទៅគួរអោយខ្លាចណាស់។

ពេលទៅជួបគ្រូពេទ្យដើម្បីដឹងពីមូលហេតុ គ្រូពេទ្យប្រាប់ថា ទំនងជាបណ្តាលមកពីសារធាតុគីមីដែលត្រាំនៅក្នុងសាច់ ដូចជាសាច់ជ្រូក សាច់គោ គ្រឿងក្នុង គ្រឿងសមុទ្រជាដើម ទើបបណ្តាលឲ្យមានរោគសញ្ញាបែបនេះ។ ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​នាង​បាន​ធូរ​ស្បើយ​ហើយ ហើយនាងក៏បានរំលឹកចាំបាច់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតអំពីការញ៉ាំ ជាពិសេសអំពីអនាម័យ ៕

ក្នុងមួយឆ្នាំៗ វៀតណាមខាតបង់រាប់ពាន់លានដុល្លារ ដោយសារកត្តាមួយនេះ

0

ធនាគារពិភពលោកបាននិយាយថា គោលនយោបាយដឹកជញ្ជូនគ្មានប្រសិទ្ធភាព និងគ្មាននិរន្តរភាពបាននាំឱ្យមានការកកស្ទះចរាចរណ៍ ដែលបណ្តាលឱ្យទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅប្រទេសវៀតណាម ខាតបង់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ការលើកឡើងរបស់ធនាគារពិភពលោក ប្រាប់សន្និសីទស្តីពីការដឹកជញ្ជូនសាធារណៈ និងភាពជាដៃគូសាធារណៈ និងឯកជន នៅទីក្រុងហូជីមិញថា តំបន់ភាគខាងត្បូងនេះត្រូវតែផ្តល់អាទិភាព ដល់ការធ្វើឱ្យការដឹកជញ្ជូន ក្នុងទីក្រុងមាននិរន្តរភាព និងប្រសិទ្ធភាព។Traffic Jams in Vietnam

អ្នកតំណាងរូបនេះបានបន្ថែមថា ក្រុងហូជីមិញខាតបង់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារការកកស្ទះចរាចរណ៍ ខណៈទីក្រុងហាណូយ ខាតបង់ចំនួន ១.២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែស្ទះចរាចរណ៍។

លោក Shige Sakaki អ្នកឯកទេសដឹកជញ្ជូនទីក្រុងជាន់ខ្ពស់ដែលធ្វើការជាមួយអង្គភាពដឹកជញ្ជូន និង ICT Global Practice របស់ធនាគារពិភពលោក បាននិយាយថា ការបំភាយកាបូនរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ភាគច្រើន ដោយសារតែចំនួនរថយន្តផ្ទាល់ខ្លួនកើនឡើងយ៉ាងខ្លាំងរបស់ប្រទេស។Vietnam Now Has 65% Fewer Traffic Jams Than Last Year: Ministry of  Transport - Saigoneer

លោក Sakaki បានចង្អុលបង្ហាញថា នៅឆ្នាំ ២០៣០ ការបំភាយក្នុងវិស័យដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងកើនឡើងជាងបីដងចាប់តាំងពីឆ្នាំ ២០១៤ ខណៈពេលដែលប្រទេសវៀតណាមបានប្តេជ្ញាចិត្តចំពោះគោលដៅសូន្យ នៅឆ្នាំ ២០៥០។

ក្រុងហាណូយមានរថយន្ត និងម៉ូតូជាង ៧លានគ្រឿង រួមជាមួយរថយន្តជាងមួយលានគ្រឿងទៀត មកពីតំបន់ផ្សេងទៀត។ ក្រុងហូជីមិញ មានយានយន្តជាង ៨.៤ លានគ្រឿង រួមទាំង រថយន្ត និងម៉ូតូ៕

ប្រភព៖ VN Express

ភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ ក្រោយវះកាត់ឃើញគ្រាប់កាំភ្លើងខ្នាតធំក្នុងខ្លួនបុរសវ័យចំណាស់ម្នាក់

0

បរទេស៖ មានការភ័យស្លន់ស្លោសម្រាប់ក្រុមវេជ្ជបណ្ដិតនៅក្នុងមន្ទីរពេទ្យ ក្រោយបុរសចំណាស់ម្នាក់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវះកាត់ និងការព្យាបាល បន្ទាប់ពីគ្រូពេទ្យជួយយកគ្រាប់កាំភ្លើងខ្នាតធំកាលពីសម័យសង្គ្រាមលោកលើកទី ១ ដែលបានបង្កប់នៅក្នុងរន្ធគូថរបស់គាត់។

កាលពីពេលថ្មីៗកន្លងទៅនេះកាសែត New York Post បានរាយការណ៍អំពីហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងមន្ទីរពេទ្យទាំងមូល នៅពេលដែលបុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានគ្រាប់កាំភ្លើងធំមួយគ្រាប់កាលពីសម័យសង្គ្រាមលោកលើកទី១ ដែលជាប់ក្នុងរន្ធគូថរបស់គាត់។

ទាក់ទងនឹងហេតុការណ៍ខាងលើ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងទៅលើអ្នកជំងឺបុរសអាយុ ៨៨ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sainte Musse នៃប្រទេស បារាំង  ដើម្បីសុំឱ្យគ្រូពេទ្យជួយយកគ្រឿងផ្ទុះបុរាណចេញពីរាងកាយរបស់គាត់ ប៉ុន្តែសំណើនេះបាន បង្កឲ្យមានការភ័យខ្លាចចំពោះការផ្ទុះគ្រាប់នេះឡើងខណៈពេលវះកាត់។

ទោះជាយ៉ាងណាការទាមទារឲ្យមានអន្តរាគមន៍ពីទីផ្នាក់ងារកម្ចាត់គ្រាប់បែក និងគ្រឿងផ្ទះត្រូវបានបញ្ជាឱ្យជម្លៀសអ្នកជំងឺសង្គ្រោះបន្ទាន់មួយចំនួនចេញជាមុនសិនមុននឹងធ្វើការវះកាត់។

យ៉ាងណាមិញមន្ទីរពេទ្យក៏បានបញ្ជាក់ផងដែរថា អ្នកឯកទេសកម្ចាត់គ្រឿងផ្ទុះ ក៏បានធានានិង ប្រាប់ ថាវាគឺជាគ្រាប់កាំភ្លើងធំក្នុងសង្គ្រាមលោកលើកទី១ ដែលប្រើដោយទាហានបារាំង ហើយវាមានលទ្ធភាពតិចតួចណាស់ដែលគ្រាប់កាំភ្លើងនឹងផ្ទុះឡើងខណៈពេលវះកាត់។

បន្ទាប់ពីមានការធានាអះអាងពីអ្នកជំនាញ ក្រុមគ្រូពេទ្យក៏ចាប់ផ្តើមដំណើរការវះកាត់​ និងបានព្យាយាមយកវត្ថុនោះចេញមកក្រៅ ដែលវាមានប្រវែងជិត ៨ អ៊ីញ និងទទឹងជាង ២ អ៊ីញចេញពីរន្ធគូថរបស់បុរសនោះ។

ទោះជាយ៉ាងណា បើតាមព័ត៌មានចុងក្រោយពីខាងមន្ទីរពេទ្យគេបានរកឃើញថាអ្នកជំងឺក្រោយពេលវះកាត់ដោយជោគជ័យ ពេលបច្ចុប្បន្ននេះគាត់ស្ថិតក្នុងសុខភាពល្អ ហើយត្រូវបានគេរំពឹងថានឹងជាសះស្បើយពេញលេញពីការវះកាត់។

យ៉ាងណាមិញគេបានសន្និដ្ឋានថា អ្នកជំងឺប្រហែលជាបានយកគ្រាប់កាំភ្លើងធំពីសម័យបុរាណនេះដាក់ចូលរន្ធគូថដើម្បីភាពរីករាយផ្លូវភេទរបស់គាត់៕ ប្រភព៖ Sanook

 

 

 

World Bank អនុម័តហិរញ្ញប្បទាន ២៧៤លានដុល្លារ សម្រាប់ជួយស្តារសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់កម្ពុជា

0

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានអនុម័តនូវហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។

ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធ ឲ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។

បើទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាន នៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេសនេះក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibhosj9LJNuluEsZNecATb1qU2Ac54-uu454E_1iX6gNtZB-CK07ijNUdh_5bQMDtS6bJ8YcgH5Df9_fH8p6CJ2guzD5Sdj30RQrHec7WZofmDKvdOo4iADAGJD0III5FQhTmjd585gNvcLrrZc6oCc7XmJhrRpKvoGYIkS3g4AMpd23AYFpLlVSjU/s1280/photo_2022-12-21_23-45-11.jpg

ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុល របស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ខណៈដែលយុទ្ធសាស្ត្រ «រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់
ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។

ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១។

ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះ ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្រែលគួរសមដែរ នៅក្នុងប៉ុន្មានឆ្នាំនេះ។ ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយដល់ប្រទេសក្រីក្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQerZ8GEiGxWNL3j00qxbj7YsIKQ2t3qVDpduxVriGNN5yx5WOa5eT6LUn28DMwFcGxC_JHXHS3P8HtSjxZDuXsQhmaf5T3ExfGkULxR41vGtaGttpNRAGpU52KJzCL6WxlyzjGRPlWFMZE-zgpNb4hS26uSLvGklMJj8XeDO2qMxtV-MyRkGKPv9N/s1280/photo_2022-12-21_23-43-40.jpg

លោក ហ្សេលេនស្គី និយាយក្ដែងៗក្នុងសភាអាមេរិកថា ជំនួយរបស់អ្នកមិនមែនជាជំនួយសប្បុរសធម៌ទេ តែជាការវិនិយោគ

0

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ថាជំនួយរាប់ពាន់លានដុល្លារ ដែលសភាអាមេរិកអនុម័តផ្ដល់ឱ្យប្រទេសរបស់លោកដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី មិនមែនជាជំនួយសប្បុរសធម៌នោះទេ ប៉ុន្តែជាការវិនិយោគមួយ នៅក្នុងសន្តិសុខសកល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក នាឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាដំណើរនៅក្រៅ ប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «លុយរបស់អ្នកមិនមែនជាជំនួយ សប្បុរសធម៌​នោះទេ ប៉ុន្តែវាជាការវិនិយោគមួយដើម្បីសន្តិសុខសកល និងប្រជាធិបតេយ្យ»។

គួរបញ្ជាក់ថា នៅចំពោះមុខសភាអាមេរិក លោក ហ្សេលេនស្គី ក៏បានរំឮកឡើងវិញផងដែរថាកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី មិនអាចជាការសម្រុះសម្រួលពាក់ព័ន្ធនឹង អធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែនជាដាច់ខាត ជាមួយការសង្កត់ធ្ងន់ថាអ៊ុយក្រែននឹងមិនចុះចាញ់ ឬចុះញ៉មនោះទេ តែក៏សង្ឃឹមដែរថាគណបក្សទាំង២ របស់ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន៕

រុស្ស៊ី​ បាន​ប្រកាស​ពី​ពេលវេលា​ត្រៀម​ប្រយុទ្ធ​របស់​មី​ស៊ី​ល​ទំនើប Sarmat

0

អន្តរជាតិ៖​ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu)បាននិយាយថា កាំជ្រួចមីស៊ីលអន្តរទ្វីប សាម៉ាត (Sarmat) ដំបូងនឹងត្រូវដាក់ពង្រាយក្នុងការប្រយុទ្ធចាប់ពីឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយក្នុងជំនួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា “មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដំបូងបង្អស់ (ICBM) នឹងត្រូវបានដាក់ឱ្យដំណើរការត្រៀមប្រយុទ្ធនៅឆ្នាំក្រោយ។

ប្រទេសរុស្ស៊ីគ្រោងនឹងដាក់ពង្រាយ ICBMs ចំនួន២២ប្រភេទ រួមទាំងមីស៊ីល RS-28 Sarmat, RS-24 Yars និងប្រព័ន្ធអាវុធល្បឿនលឿន អាវីនហ្គាដ (Avangard) ទៅកាន់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៣។

លោកពូទីន បាននិយាយថា ទីក្រុងម៉ូស្គូនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្ម និងកែលម្អសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងមីស៊ីលរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “យុទ្ធសាស្ត្រនុយក្លេអ៊ែរជាវិធានការចម្បងដើម្បីធានាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រុស្ស៊ី ព្រមទាំងសមតុល្យយុទ្ធសាស្ត្រ និងតុល្យភាពនៃអំណាចនៅលើពិភពលោក”។

គម្រោងមីស៊ីលទំនើប Sarmat ត្រូវបានចាប់ផ្តើមដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១១ ដើម្បីជំនួសស៊េរី R-36M ដែលហួសសម័យ។ នេះគឺជា “អាវុធទំនើប” មួយក្នុងចំណោមអាវុធទាំង៦ ដែលត្រូវបានណែនាំដោយប្រធានាធិបតី ពូទីន នៅដើមឆ្នាំ ២០១៨ ដោយបានឆ្លងកាត់ដំណាក់កាលសាកល្បងជាច្រើន មុនពេលការបាញ់សាកល្បងពេញលេញនៃមីស៊ីលនៅថ្ងៃទី២០ ខែមេសា។

មន្ត្រីរុស្ស៊ី បាន និយាយកាលពីខែមេសាថា កាំជ្រួចដំបូងគេត្រូវបានគេរំពឹងថានឹងបញ្ជូនទៅកាន់អង្គភាពមួយនៅក្នុងខេត្តក្រាស្នូយ៉ាស់ (Krasnoyarsk) ចម្ងាយប្រហែល ៣ ០០០ គីឡូម៉ែត្រពីភាគខាងកើតទីក្រុងមូស្គូ។ ប្រព័ន្ធកាំជ្រួច Sarmat សរុបចំនួន ៤៦ នឹងត្រូវប្រគល់ជូនកងទ័ពរុស្ស៊ី។ ពួកវានឹងត្រូវដាក់នៅក្នុងកន្លែងបាញ់បង្ហោះកាំជ្រួច R-36M2 ចាស់ដែលបង្កើតឡើងដោយសហភាពសូវៀត ជួយរុស្ស៊ីសន្សំធនធាន និងពេលវេលា។

Sarmat នីមួយៗមានប្រវែង ៣៥,៥ម៉ែត្រ អង្កត់ផ្ចិត ៣ម៉ែត្រ ផ្ទុកប្រេងបាន ១៧៨តោន និងមានចម្ងាយជាង ១៨ ០០០គីឡូម៉ែត្រ។ ក្បាលគ្រាប់ជាមូលដ្ឋានរបស់ Sarmat មានកម្លាំងខ្លាំងរហូតដល់ ៥០លានតោននៃ TNT ដែលបំពាក់ដោយឧបករណ៍បំភាយជាច្រើនដើម្បីបញ្ឆោតការការពារសត្រូវ។

ក្បាលគ្រាប់មានល្បឿនអតិបរមាលើសពី ២៥ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើប្រព័ន្ធណែនាំឯករាជ្យដើម្បីវាយលុកគោលដៅផ្សេងៗ ក៏ដូចជាអាចប្តូរទិសដៅដោយខ្លួនឯងក្នុងដំណាក់កាលបង្វិលដើម្បីជៀសវាងការស្ទាក់ចាប់។

លោកឧត្តមសេនីយ៍ សឺហ្គី ខារ៉ាកៀវ (Sergey Karakaev) មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បាននិយាយថា មីស៊ីល Sarmat ក៏អាចផ្ទុកក្បាលគ្រាប់ អាវីនហ្គាដ ហាយផើសូនិច (Avangard hypersonic) ជាច្រើនផងដែរ ដែលជួយពួកគេកម្ចាត់ប្រព័ន្ធការពារណាមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ៕

កំពូលផ្ទាំងថ្មដ៏ខ្ពស់ មានវត្តអារាមតាំងនៅពីបុរាណកាលក្លាយជាភាពអស្ចារ្យបង្អួតអ្នកទេសចរមកពីគ្រប់ទិសទី

0

បរទេស៖ Meteora គឺជាទ្រង់ទ្រាយថ្មដែលមានទីតាំងនៅប្រទេសក្រិច ហើយក៏ជាកន្លែងដ៏ធំបំផុតមួយ និង ដាច់ស្រយាលបំផុតមួយ ដែលមានប្រាសាទបូព៌ាគ្រិស្តអូស្សូដក់នៅក្នុងពិភពលោកដែលបានតាំងនៅលើនោះ។

វត្តអារាមមានអាយុកាលតាំងពីសតវត្សទី ១៤ នៅលើកំពូលថ្ម Meteora ហើយធ្លាប់តម្រូវឱ្យមានការសាងសង់នូវប្រព័ន្ធដ៏ស្មុគស្មាញនៃជណ្ដើរ និងកន្ត្រកនៅតាមមាត្រដ្ឋានផ្ទាំងថ្មខ្ពស់កប់ពពកដើម្បីមានភាពងាយស្រួលទៅកាន់កំពូលនៃថ្មទាំងនេះ។

ពិតណាស់ Meteora នៅប្រទេសក្រិក ជាឆ្អឹងជំហសម្រាប់ជាការសាងសង់វត្តអារាមដែលមានកម្ពស់រាប់ពាន់ហ្វីតពីលើដីដ៏អស្ចារ្យ និងមិនធ្លាប់បានឃើញពីមុនមក។

ម៉ាស់ថ្មត្រូវបានបង្កើតឡើងប្រហែល ៦០ លានឆ្នាំមុន

យោងទៅតាម Britannica ផ្ទាំងថ្មដែលមានកម្ពស់ខ្ពស់កប់ពពកនេះត្រូវបានបំផ្លាញតាមពេលវេលាដោយការរញ្ជួយដី ភ្លៀង និងខ្យល់ តំបន់នេះត្រូវបានភ្ជាប់ជាមួយក្រុមសាសនាចាប់តាំងពីឆ្នាំ ១០០០ នៃគ.ស. នៅពេលដែលលំនៅដ្ឋានរបស់ពួកឥសីត្រូវបានសាងសង់នៅតំបន់ខាងក្រោមនៃថ្មកំពូលថ្មទាំងនេះ។

ក្នុងនោះជាច្រើនសតវត្សមកហើយវត្តប្រហែល ៣០ ត្រូវបានគេចាប់ផ្ដើមបង្កើតឡើងនៅលើកំពូលនៃថ្ម Meteoraនេះ ហើយសព្វថ្ងៃនេះត្រូវបានបង្កើតឡើងដោយវត្តអារាមសកម្មចំនួន៦ ដែលមានវត្តមួយចំនួនមានអាយុតាំងពីទសវត្សរ៍ឆ្នាំ ១,៤០០មកម្លេះ ។

គួរបញ្ជាក់ថាសព្វថ្ងៃនេះ វត្តអារាមអាចចូលបានដោយផ្លូវក្រាលកៅស៊ូស្ពាន និងជណ្តើរដែលកាត់ចូលទៅក្នុងភ្នំ ដែលវាបានផ្ដល់នូវភាពងាយស្រួលសម្រាប់ទាំងអ្នកទស្សនា និងព្រះសង្ឃដែលរស់នៅលើ Meteora នេះ ប៉ុន្តែសព្វថ្ងៃនេះវត្តចំនួន៦ មានសកម្មភាពឡើងចុះ ប៉ុន្តែមានតែព្រះសង្ឃ ឬដូនជីមួយចំនួនតូចប៉ុណ្ណោះដែលស្នាក់នៅលើ Meteora ។

អ្វីដែលកាន់តែពិសេស និងលើសពីនេះវត្តអារាមនេះក៏ជាកន្លែងដែលបានទុកវត្ថុបុរាណ និងវត្ថុដែលមិនអាចកាត់ថ្លៃបាន មានអាយុកាលរាប់រយឆ្នាំ។ នៅជុំវិញតំបន់នេះក៏មានជាចម្ការទំពាំងបាយជូរប្រវត្តិសាស្ត្រ ហើយទីតាំងក្នុងកំពូលនៃថ្ម Meteora ក៏មានបន្ទប់ដាក់ស្រានៅខាងក្នុង ដោយអាចឱ្យអ្នកទស្សនាអាចរកឃើញវត្ថុបុរាណបែបប្រពៃណីដូចជាពាងស្រា ត្បាញជាដើម។

បន្ថែមពីនោះមហា​វត្ត Meteoron ក៏​មាន​កុដិ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​លលាដ៍​ក្បាល​របស់​ព្រះសង្ឃ​ដែល​ធ្លាប់​គង់​នៅ​ក្នុង​វត្តនេះផងដែរ។

ពិតណាស់ វាជារឿងធម្មតាសម្រាប់ព្រះសង្ឃក្នុងការប្រើប្រាស់ផ្នូររបស់ពួកគេឡើងវិញ ពីព្រោះទីបញ្ចុះសពមានទំហំតូច ហើយកន្លែងទំនេរមានកំណត់ ដោយសារដីភ្នំ ពេល​ព្រះសង្ឃ​ស្លាប់ សព​នឹង​ត្រូវ​បញ្ចុះ​ដោយ​គ្មាន​មឈូស ដើម្បី​ឲ្យ​សព​រលួយ​លឿន។

ប៉ុន្មានឆ្នាំក្រោយមក អដ្ឋិធាតុទាំងនោះនឹងត្រូវយកទៅកប់ លាងជម្រះ និងដាក់ក្នុងកោដ្ឋ ស្រដៀងនឹងវត្ថុដែលបានបង្ហាញនៅនៅលើកំពូលថ្ម Meteoraជាសាធារណៈផងដែរ៕ ប្រភព៖meteora