សុខភាព៖ តើអ្នកធ្លាប់ឮមិត្តភ័ក្តិ បងប្អូន ប្រាប់អ្នកថាពេលឃើញសក់ស្កូវហាមកុំដក ព្រោះវានឹងធ្វើឱ្យសក់ដែលនៅក្បែរនោះក្លាយទៅជាស្កូវដែរ រហូតក្លាយជាសក់ស្កូវកាន់តែច្រើនពេញក្បាល។

ទោះជាយ៉ាងណាតើនេះជាការពិតមែនទេ ពេលដកស្កូវមួយដើម នោះវានឹងធ្វើឱ្យឆ្លងស្កូវតដល់សរសៃសក់ផ្សេងទៀត?

ថ្ងៃនេះសូមមកបកស្រាយនូវចម្ងល់របស់បងប្អូនដែលធ្លាប់តែយល់ឃើញបែបនេះក្នុងចំណោមមនុស្សជាច្រើន។

មិនមែនជាការពិតទេ

ការដកសក់ស្កូវមិនមែនជាកត្តាដែលបង្កើនចំនួនសក់ស្កូវកាន់តែច្រើនដូចដែលអ្នកគិត នៅក្នុងកត្តា ណាមួយឡើយ។

ទោះជាយ៉ាងណាការដកសក់ស្កូវចេញ នឹងមិនបង្កើនសក់ស្កូវបន្ថែមទេ ប៉ុន្តែអ្នកក៏មិនគួរត្រូវបានដកវាចេញនោះដែរ ព្រោះការដកញឹកញាប់ ជាពិសេសសម្រាប់អ្នកដែលមានសក់ស្កូវច្រើន វាអាចធ្វើឱ្យខូចឫសសក់ ឬប្រហែលជាគ្មានសក់ថ្មីដុះចេញពីឫសសក់នោះបន្តទៀត ហើយសក់កាន់តែស្តើង ឬទំពែកមុនអាយុ។

តើសក់ពណ៌ប្រផេះកើតឡើងយ៉ាងដូចម្តេច?

សក់ស្កូវពណ៌ស ឬប្រផេះកើតឡើងពីសារធាតុពណ៌ (មេឡានីន) ដែលយើងបង្កើតមាន ៣ គឺលឿង  ក្រហម និងខ្មៅ ដោយឫសសក់ជាធម្មតាផលិតសារធាតុពណ៌តិចទៅតាមអាយុកាលរបស់យើង ដូច្នេះនៅពេលយើងកាន់តែចាស់ពណ៌សក់នឹងរសាត់ភាពខ្មៅបន្តិចម្តងៗ រហូតដល់វាក្លាយជាពណ៌ប្រផេះ ឬស៕ ប្រភព៖ Sanook