បរទេស៖ មានការភ័យស្លន់ស្លោសម្រាប់ក្រុមវេជ្ជបណ្ដិតនៅក្នុងមន្ទីរពេទ្យ ក្រោយបុរសចំណាស់ម្នាក់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវះកាត់ និងការព្យាបាល បន្ទាប់ពីគ្រូពេទ្យជួយយកគ្រាប់កាំភ្លើងខ្នាតធំកាលពីសម័យសង្គ្រាមលោកលើកទី ១ ដែលបានបង្កប់នៅក្នុងរន្ធគូថរបស់គាត់។

កាលពីពេលថ្មីៗកន្លងទៅនេះកាសែត New York Post បានរាយការណ៍អំពីហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងមន្ទីរពេទ្យទាំងមូល នៅពេលដែលបុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានគ្រាប់កាំភ្លើងធំមួយគ្រាប់កាលពីសម័យសង្គ្រាមលោកលើកទី១ ដែលជាប់ក្នុងរន្ធគូថរបស់គាត់។

ទាក់ទងនឹងហេតុការណ៍ខាងលើ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងទៅលើអ្នកជំងឺបុរសអាយុ ៨៨ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sainte Musse នៃប្រទេស បារាំង  ដើម្បីសុំឱ្យគ្រូពេទ្យជួយយកគ្រឿងផ្ទុះបុរាណចេញពីរាងកាយរបស់គាត់ ប៉ុន្តែសំណើនេះបាន បង្កឲ្យមានការភ័យខ្លាចចំពោះការផ្ទុះគ្រាប់នេះឡើងខណៈពេលវះកាត់។

ទោះជាយ៉ាងណាការទាមទារឲ្យមានអន្តរាគមន៍ពីទីផ្នាក់ងារកម្ចាត់គ្រាប់បែក និងគ្រឿងផ្ទះត្រូវបានបញ្ជាឱ្យជម្លៀសអ្នកជំងឺសង្គ្រោះបន្ទាន់មួយចំនួនចេញជាមុនសិនមុននឹងធ្វើការវះកាត់។

យ៉ាងណាមិញមន្ទីរពេទ្យក៏បានបញ្ជាក់ផងដែរថា អ្នកឯកទេសកម្ចាត់គ្រឿងផ្ទុះ ក៏បានធានានិង ប្រាប់ ថាវាគឺជាគ្រាប់កាំភ្លើងធំក្នុងសង្គ្រាមលោកលើកទី១ ដែលប្រើដោយទាហានបារាំង ហើយវាមានលទ្ធភាពតិចតួចណាស់ដែលគ្រាប់កាំភ្លើងនឹងផ្ទុះឡើងខណៈពេលវះកាត់។

បន្ទាប់ពីមានការធានាអះអាងពីអ្នកជំនាញ ក្រុមគ្រូពេទ្យក៏ចាប់ផ្តើមដំណើរការវះកាត់​ និងបានព្យាយាមយកវត្ថុនោះចេញមកក្រៅ ដែលវាមានប្រវែងជិត ៨ អ៊ីញ និងទទឹងជាង ២ អ៊ីញចេញពីរន្ធគូថរបស់បុរសនោះ។

ទោះជាយ៉ាងណា បើតាមព័ត៌មានចុងក្រោយពីខាងមន្ទីរពេទ្យគេបានរកឃើញថាអ្នកជំងឺក្រោយពេលវះកាត់ដោយជោគជ័យ ពេលបច្ចុប្បន្ននេះគាត់ស្ថិតក្នុងសុខភាពល្អ ហើយត្រូវបានគេរំពឹងថានឹងជាសះស្បើយពេញលេញពីការវះកាត់។

យ៉ាងណាមិញគេបានសន្និដ្ឋានថា អ្នកជំងឺប្រហែលជាបានយកគ្រាប់កាំភ្លើងធំពីសម័យបុរាណនេះដាក់ចូលរន្ធគូថដើម្បីភាពរីករាយផ្លូវភេទរបស់គាត់៕ ប្រភព៖ Sanook