បរទេស៖ Meteora គឺជាទ្រង់ទ្រាយថ្មដែលមានទីតាំងនៅប្រទេសក្រិច ហើយក៏ជាកន្លែងដ៏ធំបំផុតមួយ និង ដាច់ស្រយាលបំផុតមួយ ដែលមានប្រាសាទបូព៌ាគ្រិស្តអូស្សូដក់នៅក្នុងពិភពលោកដែលបានតាំងនៅលើនោះ។

វត្តអារាមមានអាយុកាលតាំងពីសតវត្សទី ១៤ នៅលើកំពូលថ្ម Meteora ហើយធ្លាប់តម្រូវឱ្យមានការសាងសង់នូវប្រព័ន្ធដ៏ស្មុគស្មាញនៃជណ្ដើរ និងកន្ត្រកនៅតាមមាត្រដ្ឋានផ្ទាំងថ្មខ្ពស់កប់ពពកដើម្បីមានភាពងាយស្រួលទៅកាន់កំពូលនៃថ្មទាំងនេះ។

ពិតណាស់ Meteora នៅប្រទេសក្រិក ជាឆ្អឹងជំហសម្រាប់ជាការសាងសង់វត្តអារាមដែលមានកម្ពស់រាប់ពាន់ហ្វីតពីលើដីដ៏អស្ចារ្យ និងមិនធ្លាប់បានឃើញពីមុនមក។

ម៉ាស់ថ្មត្រូវបានបង្កើតឡើងប្រហែល ៦០ លានឆ្នាំមុន

យោងទៅតាម Britannica ផ្ទាំងថ្មដែលមានកម្ពស់ខ្ពស់កប់ពពកនេះត្រូវបានបំផ្លាញតាមពេលវេលាដោយការរញ្ជួយដី ភ្លៀង និងខ្យល់ តំបន់នេះត្រូវបានភ្ជាប់ជាមួយក្រុមសាសនាចាប់តាំងពីឆ្នាំ ១០០០ នៃគ.ស. នៅពេលដែលលំនៅដ្ឋានរបស់ពួកឥសីត្រូវបានសាងសង់នៅតំបន់ខាងក្រោមនៃថ្មកំពូលថ្មទាំងនេះ។

ក្នុងនោះជាច្រើនសតវត្សមកហើយវត្តប្រហែល ៣០ ត្រូវបានគេចាប់ផ្ដើមបង្កើតឡើងនៅលើកំពូលនៃថ្ម Meteoraនេះ ហើយសព្វថ្ងៃនេះត្រូវបានបង្កើតឡើងដោយវត្តអារាមសកម្មចំនួន៦ ដែលមានវត្តមួយចំនួនមានអាយុតាំងពីទសវត្សរ៍ឆ្នាំ ១,៤០០មកម្លេះ ។

គួរបញ្ជាក់ថាសព្វថ្ងៃនេះ វត្តអារាមអាចចូលបានដោយផ្លូវក្រាលកៅស៊ូស្ពាន និងជណ្តើរដែលកាត់ចូលទៅក្នុងភ្នំ ដែលវាបានផ្ដល់នូវភាពងាយស្រួលសម្រាប់ទាំងអ្នកទស្សនា និងព្រះសង្ឃដែលរស់នៅលើ Meteora នេះ ប៉ុន្តែសព្វថ្ងៃនេះវត្តចំនួន៦ មានសកម្មភាពឡើងចុះ ប៉ុន្តែមានតែព្រះសង្ឃ ឬដូនជីមួយចំនួនតូចប៉ុណ្ណោះដែលស្នាក់នៅលើ Meteora ។

អ្វីដែលកាន់តែពិសេស និងលើសពីនេះវត្តអារាមនេះក៏ជាកន្លែងដែលបានទុកវត្ថុបុរាណ និងវត្ថុដែលមិនអាចកាត់ថ្លៃបាន មានអាយុកាលរាប់រយឆ្នាំ។ នៅជុំវិញតំបន់នេះក៏មានជាចម្ការទំពាំងបាយជូរប្រវត្តិសាស្ត្រ ហើយទីតាំងក្នុងកំពូលនៃថ្ម Meteora ក៏មានបន្ទប់ដាក់ស្រានៅខាងក្នុង ដោយអាចឱ្យអ្នកទស្សនាអាចរកឃើញវត្ថុបុរាណបែបប្រពៃណីដូចជាពាងស្រា ត្បាញជាដើម។

បន្ថែមពីនោះមហា​វត្ត Meteoron ក៏​មាន​កុដិ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​លលាដ៍​ក្បាល​របស់​ព្រះសង្ឃ​ដែល​ធ្លាប់​គង់​នៅ​ក្នុង​វត្តនេះផងដែរ។

ពិតណាស់ វាជារឿងធម្មតាសម្រាប់ព្រះសង្ឃក្នុងការប្រើប្រាស់ផ្នូររបស់ពួកគេឡើងវិញ ពីព្រោះទីបញ្ចុះសពមានទំហំតូច ហើយកន្លែងទំនេរមានកំណត់ ដោយសារដីភ្នំ ពេល​ព្រះសង្ឃ​ស្លាប់ សព​នឹង​ត្រូវ​បញ្ចុះ​ដោយ​គ្មាន​មឈូស ដើម្បី​ឲ្យ​សព​រលួយ​លឿន។

ប៉ុន្មានឆ្នាំក្រោយមក អដ្ឋិធាតុទាំងនោះនឹងត្រូវយកទៅកប់ លាងជម្រះ និងដាក់ក្នុងកោដ្ឋ ស្រដៀងនឹងវត្ថុដែលបានបង្ហាញនៅនៅលើកំពូលថ្ម Meteoraជាសាធារណៈផងដែរ៕ ប្រភព៖meteora