Home Blog Page 193

ថ្មីប្លែក! ស្រះចិញ្ចឹមត្រីនៅប្រទេសចិនមួយកន្លែងកំពុងល្បីខ្លាំង ដោយសារយកម្ទេសធ្វើចំណីត្រី

0

ស្រះចិញ្ចឹមត្រីមួយកន្លែងនៅភាគខាងត្បូងប្រទេសចិនបានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស បន្ទាប់ពីម្ចាស់ស្រះបានបង្ហាញថា គាត់បានចិញ្ចឹមត្រីដោយប្រើម្ទេសធ្វើជាចំណីរហូតដល់ ៥,០០០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយអះអាងថាការធ្វើបែបនេះនេះបង្កើនពណ៌ និងរសជាតិរបស់ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8zYI73phnifqzcKMZvZ9G0_xhw8NH7w0E0avpyMvFWP1404Rf18x6uC-xViEdBw_Jm9uA7IaAVB3h4vguy07s14s7BcWg37nWXcgUxlt2E5qJVPR7P5Qc248DsnOzXw3fQC1yqKLxW0cWXunhHae2CwfLeFael-o4eX2MgMMFJXR5Hnpvy6_var228IjI/s1024/photo_2025-11-19_11-23-20.jpg

ស្រះចិញ្ចឹមត្រីនេះ ស្ថិតនៅក្នុងខេត្តហ៊ូណាន លាតសន្ធឹងប្រហែល ១០ ហិចតា និងជាជម្រករបស់ត្រីជាង ២,០០០ ក្បាល ដែលឥឡូវនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមចិន ហើយចាត់ទុកវាជាគោលដៅទេសចរណ៍ថ្មី ដោយសារពួកគេចង់ទៅមើលត្រីស៊ីម្ទេសដោយផ្ទាល់ភ្នែក ព្រោះវាប្លែកខុសពីកន្លែងចិញ្ចឹមត្រីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu8LyKJPUxDzSjcxksyH5mFDBFfeu24rQDG13nEwDdinRX4aks7_o7cWVWSuvgYAtufoSJ9W3Jc-GSdo2vJ45Nr1tJRPU43AIvsvDOw7x2fdCmq4uH4jRmODoxnm-FjM8eTV8Chegktb57TH4Rlr-d8wj1CTEF_dj1iEyMGz1QdsZe3yrgh_Xchd3zGIy3/s1280/photo_2025-11-19_11-23-21%20(3).jpg

លោក Kuang ម្ចាស់ស្រះចិញ្ចឹមត្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Jiupai News ថា “នៅពេលរវល់ខ្លាំងពេក យើងយកម្ទេសធ្វើចំណីត្រីរហូតដល់ ៥,០០០ គីឡូក្រាមជារៀងរាល់ថ្ងៃ។ ម្ទេសទាំងនោះគឺដូចគ្នានឹងម្ទេសដែលមនុស្សបរិភោគដែរ ភាគច្រើនជា cone pepper millet pepper និងម្ទេសជាច្រើនប្រភេទទៀត។ លោកបន្តថា បន្ទាប់ពីត្រីស៉ីរួច វានឹងឆាប់ធំលូតលាស់ល្អ រសជាតិកាន់តែឆ្ងាញ់ ហើយសូម្បីតែស្រកាក៏ភ្លឺរលោងចែងចាំងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGnaE_T4ie2MAoYN377BKiasNCCWW6GheyEGD0E-WsVU8zlnt9t9f2-Me-C1yXxklTSokqcYDQ6GEHbd6eBW8PnLXFR1v_N3Uk5GVlOQkKK90xHu19SJphfys5XnftA9VFRGHuIS6iIEwk4_OhvdItW1vW0BDvqptIDd7xdQEE-8HHG5p6xB0Oou1WWw1j/s1280/photo_2025-11-19_11-23-21%20(2).jpg

លោក Kuang បន្តប្រាប់អ្នកសារព័ត៌មានថា ម្ទេសសម្បូរទៅដោយវីតាមីន ហើយត្រីចូលចិត្តវា។ ការឲ្យត្រីស៊ីម្ទេសក៏ជួយបង្កើនសុខភាពពោះវៀនរបស់វា និងបង្កើនភាពធន់ព្រមទាំងបំបាត់ភាពតានតឹងផងដែរ។ ដោយហេតុតែម្ទេសទាំងនេះត្រូវបានទិញដោយឥតគិតថ្លៃពីកសិករក្នុងស្រុក បានធ្វើឱ្យវាក្លាយជាជម្រើសថោកជាង និងងាយស្រួលជាងការដាំដុះស្មៅសម្រាប់ចំណីត្រី ទើបលោកយកម្ទេសធ្វើជាចំណីត្រីតែម្ដងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW32hEWPD_ztqD_b3-p5BwIuslOPjRhvqSTc7uTLBRt5g7fdi0dgFBmgLzCG5KMTbTjGdAXhoQluiyg-zgtdLw1gJWRvLYV9ZvnHEqulVXlH2hcJzGJsWIvYldRrmv64NU_Fn7K2SfneQeACUn7yWzsBadfh_3Y9VXm8s9Hr1FFzPcefSHad0atpLLrp8P/s1020/photo_2025-11-19_11-23-21.jpg
គួររំលឹកថា ម្ហូបនៅទីក្រុងហ៊ូណានមានភាពល្បីល្បាញដោយសារមានរសជាតិហឹរ ឈ្ងុយឆ្ងាញ់ និងមានក្លិនឈ្ងុយ។ វាជាម្ហូបដ៏ពេលនិយមមួយក្នុងចំណោមម្ហូបដ៏ពេញនិយមទាំងប្រាំបីរបស់ប្រទេសចិនផងដែរ ព្រោះប្រើដោយម្ទេសស្រស់ និងស្ងួតដើម្បីបង្កើតរសជាតិក្តៅ និងជូរ ដែលជារឿយៗរួមបញ្ចូលគ្រឿងផ្សំដូចជាខ្ទឹមស និងខ្ទឹមក្រហមជាដើម។ ចុះអ្នកវិញ តើចាប់អារម្មណ៍ចង់ភ្លក់រសជាតិត្រីស៉ីចំណីជាម្ទេសដែរឬទេ?

ដេននី ក្វាន់ ក្តៅឆេវក្រោយពេលមានគេទើស ល្អហួស ទាំងមិនសមទំនងនិងជីកកាយរកឪពុកបង្កើត

0

ចាប់តាំងពីប្រកួតឈ្នះមកុដ Miss Teen Cambodia 2025 ល្អហួស ទទួលបានមតិប្រតិកម្មដោយប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយមិនដាក់ដៃ ខណៈអ្នកនាង ដេននី ក្វាន់ ជាម្តាយរបស់ ល្អហួស ក៏បានចេញប្រតិកម្មបន្ទាប់ពីមានអ្នកទើសឈ្មោះកូនស្រី រឿងយំនៅលើឆាកប្រកួតពេលនិយាយការពិតអំពីសង្គ្រាមឈ្លានពានថៃ និងសួររកឪពុកបង្កើត ល្អហួស ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកូនរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrU_5Lxl0LvxFyDWVrtoDZ5RpMhnsuIFZ_c-2x1aqgBm6bbf3P1UMdgsVZl_lzWrfunXUmHtaTsyyMDqVbP0Pclk_wR03wVWW_VA0iY4fbWb6-J5Q7DiN6NaGHyRgaJAQYmYAXLyK-IhnDDJRIrkGe7NTwHIzB_jscgRg2ErIsri9Y7hy_xRmyLVmuyz9R/s2048/image_2025-11-18_15-34-01.png
នៅថ្ងៃទី១៨ ខែវិច្ឆិកា អ្នកនាង ដេននី ក្វាន់ បានបង្ហាញរូបភាព Screenshot គណនីមួយដែលនិយាយពីឪពុករបស់ ល្អហួស មិនដឹងថាជានរណា។ អ្នកនាងបានបង្ហោះថា «កណ្តុរជើរី សំណេរលោកឯងធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកូនខ្ញុំជាខ្លាំង»។ មិនត្រឹមតែមានប្រតិកម្មចំពោះអ្នកជីកកាយសួររកឪពុកបង្កើតរបស់ ល្អហួស ប៉ុណ្ណោះទេ អ្នកនាង ដេននី ក្វាន់ ក៏ប្រតិកម្មនឹងអ្នកទើសឈ្មោះកូនស្រីនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJ4aGH6mf425YPzMY1fy8Ggvec27mTBzqfShf9ba1t9O_mjrnJf2P1GVdVmw5bLBhRZ5PIk9B83BFNGqD8cYedEoirjuoyEKqoA-TS0S1jQy0vjItj0r_UO52kMzQrmW3ruPcAlwAFu64zAWKSrYvJvRrL1XDpOPjwJz5uFtcU63RJb_sQdF23cCK1YIq/s2048/image_2025-11-18_15-34-02.png

ម្តាយល្អហួស បានសរសេរថា «ហើយថីលោកឯង បានមកទើសនឹងឈ្មោះក្មេង? ខ្ញុំចូលមើលខមិនអ្នកឯងមានការមើលងាយ កូនខ្ញុំជាខ្លាំង សុទ្ធតែមិនដឹងឪពុកនៅណា? ហើយថីបានមកចង់ដឹងរឿងគ្រួសារគេម្ល៉េះ ឪពុកកូនខ្ញុំជាអ្នកណាវាអត់សំខាន់ទេ សំខាន់ខ្ញុំចិញ្ចឹមកូនបានល្អ យល់? មានមាត់ទុកហូបបាយ កុំយកខួរមកគិតរឿងអត់ប្រយោជន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6j74Hh-6nGh4VVhyphenhyphenug_u0EVSDPbL9xodtvpLp-Cv-mgKgSJpouMr-_t2fsRKjmsaPXycTYsjJFyB52D1cp4Bh08xqfErrXG81LEIjo15OiBChJ8GpP9ODgvMDuLn9cOCqYcKoKdbjsCRBCq8VEfWaqjlhxP334s5czr0P5Zbc0ozpcUyOmjVvcN6vMep9/s2048/image_2025-11-18_15-33-59.png

មិនត្រឹមតែរឿងខាងលើនេះប៉ុណ្ណោះទេ ល្អហួស ក៏ត្រូវបានគណនីមួយរិះគន់រឿងនាងយំនៅលើឆាកអំឡុងពេលប្រកួតយកមកុដ Miss Teen Cambodia 2025 ដោយជ្រើសប្រធានបទពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ នៅថ្ងៃទី១៧ វិច្ឆិកា ម្តាយ ល្អហួស បានចេញមកប្រតិកម្មថា «បើមិនឱ្យ ល្អហួស លើកយកប្រធានថៃបើកសង្គ្រា.មបា.ញ់កម្ពុជា តើចង់ឱ្យគាត់យកអីមកនិយាយ? ការដែលយករឿងពិតមកនិយាយហើយជារឿងប្រវត្តិសាស្រ្តដ៏ឈឺចាប់អ្នកណាក៏យំដែរ បើមិនយំមិនឈឺចាប់មិនមែនជាខ្មែរនោះទេ…!»៕

ហ្សេដេស និង រ៉េដឃីង ប្រឈមនឹងបញ្ហាដូចគ្នាច្រៀងហើយមិនទាន់បានលុយ

0

តារាចម្រៀងរ៉េប ហ្សេដេស បានបង្ហាញជាសាធារណៈក្រោយពីច្រៀងមិនបានលុយត្រូវតាមទារជាច្រើនដង។ មិនត្រឹមតែ ហ្សេដេស ប៉ុណ្ណោះទេដែលជួបប្រទះបញ្ហានេះតារាចម្រៀង រ៉េដឃីង គឺបានជួបនឹងបញ្ហានេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhTrZju9SG53lVoJACJudixuQ3jwzdnXHH01zLxQnvDbxYoTzMj-9cjDhw9tl7tWmZchqtLRm73N7XsZDyNEhoHRE_cjOZFS7XjLi2M7HY-6NqUwPkbcbEzWzgRVy4AnG1s5RNOv8nHeRmcpXCEOXY6VGSrvjDOfsHAxadC4VOT1CBXupgwfjoNF-gfpW/s2048/image_2025-11-19_09-47-03.png
នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ម្ចាស់បទ «ក្រឡុក» បានបង្ហោះសំណេរថា «ច្រៀងតាំងពីថ្ងៃ៣១ ខែ១០ ដល់ថ្ងៃទី១៨ ខែ១១ ហើយ… ឯណាលុយការងារខ្ញុំ ??? Artist ដូចខ្ញុំតូចតាចពេកមែន បានអត់ខ្វល់ពីខ្ញុំសោះ»។ អស់ការអត់ធ្មត់ទើបចេញមកបង្ហោះសារជាសាធារណៈ បែបនេះ ហ្សេដេស បានបង្ហាញថារូបគេហត់នឹងតាមសួរ ព្រោះសួរចង់១០០០ដងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOvc95mHdf2qeH-X__CyW7sjappxrghJWuyCG29CKgFaxg9TXuf4janOCfnOKZYrNW9ftH6bUdj1mfcXOC-k0mlmxk83_HYiBWq5oyY4JjyrBYAFdtIrha3Rlaa5gE-e9lPvxfFQzVsVk6_1cs3sr33HSa0K8V4VmbakBIGoNPPX6kbj_TcvAddLQl2uan/s2048/image_2025-11-19_09-47-04%20(2).png

មិនត្រឹមតែ ហ្សេដេស ប៉ុណ្ណោះទេដែលធ្វើការឱ្យគេហើយប៉ុន្តែមិនទាន់បានលុយតារាចម្រៀង រ៉េដឃីង ម្ចាស់បទ «កុំអោយខ្ញុំដើរផ្លូវចាស់» ក៏ជួបនឹងបញ្ហានេះដូចគ្នា។ រ៉េដឃីង បានចែករំលែកការបង្ហោះរបស់ ហ្សេដេស ដោយភ្ជាប់ជាមួយនឹងសម្តីថា «រឿងខ្ញុំ ជិត ២០០០$ តាំង២០២៤ ដល់ឥឡូវ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSR3au0AJYFi6kNO9YSwOobf-phLrLFTXnjnnmwTJV0ZTqfB5rj6REfT_0KoaZoCVOlAg4eWVtQR3cUxsWNxN-1w50c7u03ztOMmPtaOxbiMJlJBdx_AlXMQyB2Aj2VdtOh5nPR6nknFoI6HVd_y1myy93mRRP3AGUZwBNXJ5FeNdQ0TVoGOs3T8N15cCs/s1710/image_2025-11-19_09-47-07.png

    មិនត្រឹមតែសិល្បករទាំងពីររូបប៉ុណ្ណោះទេដែលធ្វើការហើយមិនទាន់មានការទូទាត់កម្រៃ ប៉ុន្តែសិល្បករមួយចំនួនក៏បានជួបនឹងបញ្ហានេះដូចគ្នាសូម្បីតែតារារ៉េប GMENGz ក៏ធ្លាប់បង្ហើបរឿងគេមិនឱ្យលុយដូចគ្នា៕

ជានាគ្នាវិញ ADOR ប្រកាសចាត់វិធានការផ្លូវច្បាប់ដើម្បីការពារសិទ្ធិរបស់ NewJeans

0

ADOR បាននិយាយថា ថ្មីៗនេះមានការកើនឡើងនៃព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ ការលុកលុយឯកជនភាព និងការអត្ថាធិប្បាយព្យាបាទផ្តោតលើសមាជិក NewJeans ។ ក្រុមហ៊ុនបានស្នើសុំឱ្យលុបចោលភ្លាមៗនូវខ្លឹមសារដែលបំពាន ហើយកំពុងចាត់វិធានការផ្លូវច្បាប់ជាចាំបាច់។ អ្នកតំណាងរបស់ ADOR បានសង្កត់ធ្ងន់ថា «យើងនឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះការរំលោភបំពានណាមួយ រួមទាំងនៅលើវេទិកាអន្តរជាតិ ដោយគ្មានករណីលើកលែង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_IbQR2qh_qD9-RP87eKTQlQbzL_M6EJJPp41gkS1lc6czVI2ejzwbaybczs3015yo4QGGndKL65ZwjR2cXNBB6gdvNUWCLOtOu-fOWB8yaO5U1TRqhOw_ZXiw17ggupLAl6pDvEYI40629zWqMoKhSBAgMPQsqhC8mDWIdFf8q75dhaTcET57t1oZTIST/s2048/image_2025-11-13_10-49-31%20(3).png
លើសពីនេះទៀត ADOR បានលើកឡើងពីករណីជាបន្តបន្ទាប់ទាក់ទងនឹងការក្លែងបន្លំជ្រៅ ដោយនិយាយថាខ្លួនបានទទួលការផ្តល់ជូនដំណោះស្រាយមួយចំនួនពីអ្នកបំពាន ប៉ុន្តែក្រុមហ៊ុនបានបដិសេធយ៉ាងម៉ឺងម៉ាត់។ អង្គភាពបានបញ្ជាក់ថា ខ្លួនកំពុងសម្របសម្រួលជាមួយភ្នាក់ងារស៊ើបអង្កេត ដើម្បីដោះស្រាយយ៉ាងតឹងរ៉ឹង និងទប់ស្កាត់សកម្មភាពរំលោភសិទ្ធិរូបភាពសិល្បករយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY6mv9tXiSrqhPOGoOiJBfCNq-J-ad8-umnUcIFrqTp0kgzpxERfc-ousrBdmnFqnFczfOsbEVMGJnDcOZbhcXmswt-pbSobvLIPtLv6ArqUKqzjx5PKp1jcRENyiaRZ-G1lbJm7TxNW782UC0czjE6A8p25Fh-qe55QT-uCoJRCmQ84as2xuJsbosvvRg/s1024/image_2025-11-13_10-49-31.png
ក្នុងសេចក្តីប្រកាសនោះ ADOR បានថ្លែងអំណរគុណដល់អ្នកគាំទ្រចំពោះការស្រលាញ់ និងការគាំទ្រចំពោះ NewJeans ហើយបានបញ្ជាក់ថាពួកគេនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារសិទ្ធិសិល្បករ។ ចំណាត់ការផ្លូវច្បាប់កើតឡើងនៅពេលដែលសមាជិកទាំង៥នៃ NewJeans មិនបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចដំបូងទាក់ទងនឹងសុពលភាពនៃកិច្ចសន្យាផ្តាច់មុខរបស់ពួកគេ។ សេចក្តីសម្រេចថ្ងៃទី ១៤ ខែវិច្ឆិកាបានរក្សាសុពលភាពនៃកិច្ចសន្យារវាងក្រុមនិង ADOR ដោយបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKl0R4UGIOfjNT9zjYCmj638Fh-Wa5acGCwvmFDLcCPutQXs_O3UVNy8IuZ9qnW5SaHqiP8Ng4REuv5LdmK0idqt1NoSOpUrZgaE7tgF-JvY8gGyqhC5uAVAs6-hAKUKRKI8cQVLhHFmEmvB5hlj270bxNwvleFjJUnhmLRFg8c77YTpQjIKvOfVVL3sVH/s2048/image_2025-11-13_10-49-32.png

ទាក់ទងនឹងសកម្មភាពនេះ Hyein និង Haerin បានប្រកាសជាផ្លូវការថាពួកគេត្រឡប់ទៅ ADOR វិញនៅថ្ងៃទី ១២ ខែវិច្ឆិកា។ Minji, Danielle និង Hanni ក៏បានបង្ហាញពីបំណងចង់ត្រលប់មកវិញ ទោះបីជាកាលវិភាគរបស់ពួកគេត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំក៏ដោយ។ ADOR បាននិយាយថា ពួកគេកំពុងរៀបចំកិច្ចប្រជុំដាច់ដោយឡែក ដើម្បីបញ្ចប់ដំណើរការការងារជាមួយសមាជិកនីមួយៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPzbTius9Pj4g7iYeLNCBy1dAjahvw69VGC2LvICvFX3489zkGsLj3VXBoyGb0qD1_ks-63sDMwLAfeAyHXCjr4l5soy2YS4yjb5zj5A6jPpa7sw8IjhHmsREaBxXpbnOjDPJ532aWwqdqtHrGEgu6A44qfW-AMRradl0xowwVVwcu4N5gaNw4dBrUzWq_/s1476/image_2025-11-13_10-49-33.png
ជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏រឹងមាំទាំងនេះ ADOR បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារបរិយាកាសប្រតិបត្តិការដែលមានផាសុកភាពសម្រាប់ NewJeans ខណៈពេលដែលសង្កត់ធ្ងន់ទៅលើការចាត់ចែងយ៉ាងតឹងរ៉ឹងនៃទង្វើដែលបំផ្លាញកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមចម្រៀងនេះ៕

គណៈកម្មការម្នាក់នៃកម្មវិធី Miss Universe ប្រកាសដើរចេញព្រោះឃើញថា «ខ្វះតម្លាភាព»

0

អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពីលោក Omar Harfouch ប្រកាសដើរចេញពីកម្មវិធីលែងធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួត Miss Universe លើកទី៧៤នៅឯប្រទេសថៃដោយសារតែឃើញការជ្រើសរើស TOP30 «ខ្វះតម្លាភាព»។ ប៉ុន្មានថ្ងៃមុនលោកគឺជាអ្នកជួយសម្រួលជម្លោះរវាង ណាវ៉ាត់ និងលោក Raul Rocha។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXW-PbTOtmkdk9FmX06dlbEm1Yr3hkSeHxRpv9xEf-bkD_g1nga9p4uCzU3M2ujFw23eFIlbcx5BN57r4pdia1dBIOYJQGLuxnJCNkSfbpjEUT-FeNee-JvQx9pRB1GJocR6hSuhc79p2FJhTG7rZmClZhTI_ox2yifcvohME_7fUbtw2J9vE3dDvP3tGb/s1254/image_2025-11-19_11-02-07.png
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ នឹងរកឃើញម្ចាស់មកុដហើយប៉ុន្តែការប្រកួតបានរង្គោះរង្គើដោយការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយសមាជិកនៃគណៈវិនិច្ឆ័យផ្លូវការ។ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា តន្ត្រីករដ៏ល្បីល្បាញ និងជាសកម្មជនសង្គម លោក Omar Harfouch បានប្រកាសលាលែងពីតំណែងជាសាធារណៈ ហើយបដិសេធមិនសម្តែងបទចម្រៀងដែលលោកបាននិពន្ធនោះទេ ទាំងអស់ដោយ ចោទប្រកាន់ថាខ្វះតម្លាភាពយ៉ាងធ្ងន់ធ្ងរក្នុងដំណើរការជ្រើសរើសបេក្ខជន Top 30 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglZW3G1hMcxmVF0ieBELxUVHHyFb-_4J_CAh2bbHjDlSooLnIintIZZwmCamFnv8U8d9oc52A1b9Bmd3IppV8qvWmv5kuBsu-HCF6Fa3CVN3_XWsSg6M2sJwpt3P7s-WAaEelLO5eRgn7Yn3GdjD4QOO60SYnITqxiov2gnktWvDZ9rl2RE8e6fGq1qNOK/s1832/image_2025-11-19_11-02-09%20(2).png

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Omar បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលលោកបានរកឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការជ្រើសរើសបេក្ខភាពល្អបំផុតចំនួន ៣០ មកពី ១៣៦ ប្រទេស គ្មានការចូលរួមពីគណៈកម្មការពិតប្រាកដទាំង ៨រូប រួមទាំងរូបលោកផ្ទាល់ ហើយលទ្ធផលជ្រើសរើសកំពុងត្រូវបានរក្សាទុកជាសម្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5uArfVb9-TeZoFunsGpBIaDLwNt44tHeOb1CRthWQCPsEuYOYhZTSQISa-EKHvm1_uMcmmM0AKFFe957jmeMuNwbDUgMf4XMZ1tIF8QsF8HDzQuASspH7TFOaRKCbX9cOiS54OFV86wxSr1qDpNOjv_FeWyfcQ6xvRMm3XmprN1WJ4jDDdan4KxLto0nz/s764/image_2025-11-19_11-02-07%20(2).png

រឿងនេះកាន់តែគួរឱ្យសង្ស័យ នៅពេលដែលលោក Omar បានបង្ហាញប្រតិកម្មរបស់គណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាល។ ភ្លាមៗបន្ទាប់ពីលោកមិនយល់ព្រមលើដំណើរការជ្រើសរើសបឋមមិនធម្មតានោះ គណៈកម្មាធិការរៀបចំបានប្រកាសយ៉ាងប្រញាប់ប្រញាល់នូវបញ្ជីឈ្មោះអ្នកពាក់ព័ន្ធក្នុងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់អំពីតួនាទីជាក់លាក់របស់បុគ្គលម្នាក់ៗ បង្កឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺព័ត៌មានដែលផ្សព្វផ្សាយថា គណៈវិនិច្ឆ័យក្រៅផ្លូវការនេះ រួមមានមនុស្សដែលមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយបេក្ខភាពមួយចំនួន សូម្បីតែអ្នកទទួលខុសត្រូវរាប់សន្លឹកឆ្នោត ដែលជាការហាមឃាត់ និងប៉ះពាល់ដោយផ្ទាល់ដល់ភាពយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPk34ZjuX7Glx4a5TNbuBZcv5PMlPnyTsV94QQz4-xVDBZB3ZekY1ed0QbeKI8G-O3QXtAH5bfIzHdQJbgFPTf_pptimkshObvYNP68880Un630f4jl_w3476zdDe9DtupacWG7mJvUWHM-qUro7lFRAEeLycN4Axtcn-2hAvPCzkeVjTXmRHNmKBFfrW/s790/image_2025-11-19_11-02-07%20(4).png

ប្រឈមមុខនឹងស្ថានភាពនេះ បន្ទាប់ពីពិភាក្សាជាមួយលោក Raul Rocha អំពីភាពខ្វះតម្លាភាពក្នុងដំណើរការបោះឆ្នោត លោក Omar បានចេញសេចក្តីសម្រេចយ៉ាងម៉ឺងម៉ាត់ក្នុងការ លាលែងពីគណៈវិនិច្ឆ័យ និងបដិសេធមិនចូលរួម ហើយក្នុងពេលជាមួយគ្នានេះលោកបានប្រកាសថានឹងមិនអនុញ្ញាតឱ្យប្រើប្រាស់តន្ត្រីដែលលោកបាននិពន្ធសម្រាប់ព្រឹត្តិការណ៍នេះដោយបង្ហាញពីការប្រឆាំងយ៉ាងខ្លាំងរបស់លោក៕

ហ្វីយ៉ាតា បង្ហាញឈុតតំណាងជាតិ «ចាប៉ីមាស» ដោយអង់អាចរង្គើឆាក Miss Universe

0

ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធីប្រកួត Miss Universe បានចាប់ផ្តើមជាផ្លូវការហើយនាថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ពីម៉ោង១រសៀល ខណៈអ្នកតំណាងប្រទេសកម្ពុជា ហ្វីយ៉ាតា បានបង្ហាញឈុតតំណាងជាតិដ៏ស្រស់ស្អាតនៅលើឆាកប្រកួតសម្រស់ដ៏អស្ចារ្យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLpd8EiqrqyhO27_fBNJ2_1F2gdjRBdVwfd4Gd3a4RKee1UZFxY-re_b1hwxsHnSp0Tl9PXFg9mY8ZyjNqSXMKhLHtj4GOwbhRqOpzv89-NTTWyHqLOXvEbhQFq0ozwih2dfZDm-noexfBFZtf-RZ3kwIAHEo1Ofga-_jr5rVhqZlogMgwcKzJLiDQvzkN/s2048/image_2025-11-18_14-42-55.png

ឈុតតំណាងជាតិកម្ពុជាឆ្នាំនេះមានឈ្មោះថា «ចាប៉ីមាស» ដោយច្នៃបន្ថែមកាន់តែប្រណីត និងរក្សាទម្រង់ដើម។ មកុដធ្វើឡើងដោយ ដងចាប៉ី ហើយចាប៉ីដើមទំរង់ពិតស្រោបមាស បន្ថែមក្បាច់កាន់តែអស្ចារ្យ។ មុននឹងការបង្ហាញឈុតតំណាងជាតិ ហ្វីយ៉ាតា បានគោរពដល់វិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាសិល្បៈ «ប្រាជ្ញ ឈួន, គង់ ណៃ, កែវ ប៉ិច» និងបុព្វបុរសខ្មែរជាច្រើនរូបទៀត ដោយសុំសិទ្ធិយកចាប៉ីដែលមានប្រវិត្តដ៏ប្រណីតមកបង្ហាញ។ ចំប៉ីដងវែង ជាបេតិកភ័ណ្ឌពិភពលោក មានកិត្តិសព្ទដ៏ប្រពៃ ដើម្បីលើកមកបង្ហាញដល់ពិភពលោកឱ្យបានស្គាល់លើឆាកអន្តរជាតិ និងរម្លឹកដល់កេរ្តិ៍ដំណែលវប្បធម៌ជាតិដ៏មានតម្លៃនិងឱ្យពិភពលោកបានចងចាំ «ចាប៉ីដងវែង» ខ្មែរយើងជារៀងរហូត…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-39KIKyjUsDiyqeL0ps12uVwKaKQloUiwgBWH2TDI3btbP-FuxNM_ewzjqk3zYDkSVpeXkaKqwJTPWBWUg5xY5L_fxv2fSz_Kmeb_Taif4c3GjKzuCbHNdGiyvJzlv0YVu-WQWbg8LZ_q0XMDCL9E74MCF0j3uwBxGTGfBt6FsWJZqTlzVXqPhlMzkb18/s2048/image_2025-11-18_14-42-56.png

ការបង្ហាញឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងចំពោះភាពជឿជាក់នៃការបង្ហាញឈុតដ៏អស្ចារ្យនេះបើទោះបីជាមានការទាក់ជើងបន្តិចក្តីប៉ុន្តែ ហ្វីយ៉ាតា បានកែប្រែស្ថានការណ៍យ៉ាងល្អប្រសើរនៅលើឆាក។ គួរឱ្យដឹងថាអ្នកច្នៃឈុតតំណាងជាតិ ចាប៉ីមាស នេះគឺ ស្ករគ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcO51JCehl3VSsksZaZzoBRMb847Hal8uJH3MPPP5ZqroWqvrH-y8C6qL_rKD74zhA-JdCoGTaa9Wfb5SIuOBNrUL1tY-sh_P_PXoBu7kJddoagQ57fDB7DxBm0J5JKC2SmeANMC5QLEYdBEu3IiZIUDcyf-7xeZ_CKyLBS5dCExzh0zj12IiH06F3IPpv/s2048/image_2025-11-18_14-42-54.png

ក្នុងការប្រកួតវគ្គនេះ បវរកញ្ញា អ៊ិន លក្ខិណា លោក ឆយ លោក នរបណ្ឌិត បងប្រុស ហ្វីយ៉ាតា និងក្រុមការងារមួយចំនួនទៀតបានទៅចូលរួមលើកទឹកចិត្ត Miss Universe Cambodia 2025 ដោយផ្ទាល់នៅឯប្រទេសថៃ។ ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា នេះចាប់ពីម៉ោង៨ព្រឹកតទៅ៕

ថៃខឹ.ងចិត្ត ក្រោយឃើញវីរកងទ័ពកម្ពុជាម្នាក់ដែលខ្លួនបានដោះលែង ចូលបម្រើជាទាហានជួរមុខវិញ

0

បន្ទាប់ពីទទួលបានដំណឹងថាវីរកងទ័ពកម្ពុជាម្នាក់ ក្នុងចំណោមពីរនាក់ដែលខ្លួនបានដោះលែងកាលពីខែសីហាកន្លងទៅដោយសារវិបល្លាសស្មារតី ឥឡូវនេះជាសះស្បើយហើយស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពវិញ សារព័ត៌មាននិងពលរដ្ឋថៃទូទៅ បានសម្ដែងការខឹ.ងសម្បារជាខ្លាំង ព្រោះនៅមុនពេលដោះលែង អាជ្ញាធរថៃបានឲ្យគាត់ផ្ដិតមេដៃ ធ្វើកិច្ចសន្យាថាពេលទៅដល់ប្រទេសវិញនឹងលែងធ្វើជាទាហានជារៀងរហូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigdNswE8w3jfO8ibX4Q5VBGNFSg-2Ttq88m7Rma8u8vXTfSdqHknnWLbxWbkJdh7EG-T93shBw9eZmoUTP7Im8rzQBxCRJpq0rlZx2bdrWQOmvGI99hFol2s7TCBt9MNxgEwOmw49OTBwhnZ4fHQa69r8yEirgl6hAcCPVqmd2kQh-5REQMQjS-V1TKfib/s960/584467752_1155568716713391_5527807915077055735_n.jpg
វីរកងទ័ពកម្ពុជា ឈ្មោះ ឈឹម សំអេង ដែលត្រូវទាហានថៃចាប់ខ្លួន ហើយដោះលែងមកវិញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥កន្លងទៅដោយសារកត្តាសុខភាព និងមានបញ្ហាផ្លូវចិត្តនោះ បានធ្វើឲ្យថៃខឹ.ងឡាំប៉ា និងស្ដាយក្រោយជាខ្លាំងនោះពេលនេះ បន្ទាប់ពីគាត់មិនបានធ្វើដូចការសន្យាក្នុងការឈប់ធ្វើជាទាហានបម្រើជាតិ ទៅតាមការចង់បានរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbo1gKu7DZroa82USw1-bKvTK2mwhu_mYuopxxAYsqoDHM2cvta0Ph2Oi8DMyhy7Ikna_NugiUqt0m8Z_2ogXVj5hTDewMxeRl2KQT_Ae1-oOVhCCc-NtnWWSjiWkrLPBDtJQsZPXyTZcew4eRvP6735La9O0Oik1atG-0NDWCgdz1s_bkGziC693ko3Q/s1440/584415331_1155568726713390_5197322853507312315_n.jpg
តាមរយៈទំព័រហ្វេសប៊ុករបស់លោកស្រី Wassana Nanuam អ្នកកាសែតជើងចាស់របស់ថៃ និងល្បីខាងវែកញែកពីបញ្ហារវាងកម្ពុជា-ថៃដោយគ្មានការគិតពិចារណា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហោះអំពី វីរកងទ័ពរបស់កម្ពុជា ឈ្មោះ ឈឹម សំអេង ជាម្នាក់ក្នុងចំណោមទាហានកម្ពុជាពីរនាក់ ដែលថៃបានដោះលែងកាលពីខែសីហាកន្លងមក ដោយហៅគាត់ថាជា «វីរបុរសស្រវឹង» ដែលញៀនស្រារ៉ាំរ៉ៃ និងមានស្ថានភាពផ្លូវចិត្តមិននឹងនរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVCz73-Li83YjGLaoDy0QzG_6XcyCOwOoFCQjT-o8oe960i-pmJpRaK3GQeRk4A-rXmLEGbYgPVzZ0axspU5lt940jnUZWmwwomnIMT7iNIqunQNXGEDL6XJ56Nqcqr2ev84-dDFfPnKCvOnk1xa-3mr1acgLyD15kvkg-Mj1-Z2NS1lsdVa9a-v-s-zp/s1280/photo_2025-11-19_13-02-15%20(2).jpg
អ្នកកាសែតថៃរូបនេះថែមទាំងបានចោ.ទប្រកាន់ថា លោកអនុសេនីយ៍ឯក ឈឹម សំអេង បានរំលោ.ភលើកិច្ចសន្យា ដែលកងទ័ពភូមិភាគទី២ថៃបានបង្ហើបថា ធ្លាប់ឲ្យគាត់ផ្ដិតមេដៃរល់ព្រមឈប់ប្រយុទ្ធ ឬចូលរួមនៅក្នុងសមរភូមិ នៅពេលបានដោះលែងឲ្យទៅប្រទេសវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMxKUTlFSxwgIuF2EzI-OyI1f4QBxKfxu9oTCgjeG3ROfbBZ8Y00xvIfqR_Yw8aK64gx5w5LRU2lenNuANQnq3mAvbOJfl3vWmWVPGiFvyVuTdYAEbWlQuRoOREbRS1ZUp5nz6wzXEPs7HeTXBIdLJGabscpnP1SGRu7xVb5SLR7DKzhB5d2IHRE0OemP/s1280/photo_2025-11-19_13-02-16.jpg

លើសពីនេះ ដំណឹងនៃការជាសះស្បើយ និងស្ម័គ្រចិត្តវិលត្រឡប់ទៅបម្រើជាកងកម្លាំងជួរមុខវិញរបស់វីរកងទ័ព ឈឹម សំអេង បានធ្វើឲ្យប្រជាជនថៃក្ដៅក្រហាយគ្រប់ៗគ្នា ដោយពួកគេបានបង្ហាញអារម្មណ៍ស្ដាយក្រោយថាពេលនោះមិនគួរណារដ្ឋាភិបាលថៃដោះលែងទាហានកម្ពុជាទាំងនេះឡើយ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានទាមទារកុំឲ្យមានការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ផ្សេងទៀតឲ្យសោះ ព្រោះស្មារតីស្នេហាជាតិរបស់ពួកគេមិនអាចលុបចេញ ឬកែប្រែបានឡើយ មិនថាតាមរយៈលក្ខខណ្ឌណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Um_dnGPuO94l4X_MlbgIxQ_EqJcXanIlA3HQCZhPhWjzWw_LAFlMd73admuSn2DiS3SBOac1NFWPRGWv9gFy3Kf79Sj62U7hyphenhyphenFWNwbz8lg_TV74SSlsFE9Q51UegDKkP2RzNdZeCPWTlTRUMxJ8JEYnALDJ8GwdTJCqOIb9pZBxZc1t1ssiSpezQqhD_/s748/photo_2025-11-19_13-02-15.jpg

យ៉ាងណាមិញសម្រាប់កម្ពុជា មហាជនមានក្ដីរំភើបជាខ្លាំងដែលវីរកងទ័ព ឈឹម សំអេង មិនត្រឹមតែជាសះស្បើយ មានស្មារតី និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅមានការប្ដេជ្ញាចិត្តយ៉ាងអង់អាចក្នុងការការពារបូរណភាពទឹកដីទៀតផង។ ការសម្រេចចិត្តរបស់គាត់ មិនអាចចាត់ទុកថាជាការក្បត់សន្យាបានទេ ដ្បិតនៅពេលដែលផ្ដិតមេដៃលើកិច្ចព្រមព្រៀងនោះគាត់មានសតិមិនគ្រប់គ្រាន់ឡើយ។ សម្រាប់កម្ពុជា ទង្វើរបស់វីរកងទ័ពរូបនេះ គឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបគួរមានមោទនភាព និងស្ញើចសរសើជាទីបំផុត ព្រោះមិនថាស្ថិតនៅក្នុងកាលទេសៈណា ជួបការលំបាកប៉ុណ្ណា កងទ័ពកម្ពុជានៅតែមានស្មារតីស្នេហាជាតិ និងលះបង់ដើម្បីជាតិជានិច្ច៕

ក្ដៅៗ ក្រុម AOT សម្រេចផ្អាកសកម្មភាពចុះត្រួតពិនិត្យ ក្រោយមានការផ្ទុះអាវុ.ធនៅខាងភាគីថៃ

0

រាជធានីភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានសម្រេចផ្អាកសកម្មភាពចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បា.ញ់ជាបណ្ដោះអាសន្ន បន្ទាប់ពីលឺស្នូរសម្លេងផ្ទុះអាវុ.ធនៅខាងភាគីថៃនាមុននេះបន្តិច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងការពារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9IxSRK-7ujjYSJMeSqzfiip8nxtehXTN-WQdb-eLBV5cIbd-dHyFckkHf7aFPOPdoSaqm2Qt7Vvn22kED5r8njQ_VX3DVWsFjt-KuAE9eFEagoazaBHyPslF5xCkbmpAGV-G_smpTTs-WytjLyGDIEygscQdKTvTur7ftbNlYFv7A83dOAF7kRfZGm0M/s1280/photo_2025-11-19_13-28-18.jpg

នៅវេលាម៉ោងប្រមាន ១១៖០៨នាទី ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានផ្ដល់សេចក្ដីរាយការណ៍ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងធ្វើការត្រួតពិនិត្យនៅទីតាំងខាងលើនោះ គេស្រាប់តែបានលឺស្នូរផ្ទុះអាវុ.ធចេញពីព្រំដែនខាងភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TL92xdHGsFf_nyMQwyfPHI6WYXaW6uxRQgJY3dBc1gdSU5tpqoLplKuN1qWn9y9p6pl_DOKYOkZ5_WQ3j_RGecTck33CB8mB16On30oSxvKx0bwck_jRgvhEgx43kU4jfZwODv4JondalT6HK9huyWMKCbf5xUmpczuJfzsRFSLtb6NJ3AyGPP13loew/s1280/photo_2025-11-19_13-28-17%20(2).jpg

ដោយឃើញពីស្ថានភាពដូចនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានដកថយត្រឡប់វិញ និងសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះជាបណ្ដោះអាសន្នសិន ដើម្បីធានាសុវត្ថិភាព។

យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណជា ១២ ថ្ងៃត្រង់ ថ្ងៃដដែល ក្រសួងការពារជាតិបានជម្រាបជូនជុំវិញស្ថានការណ៍នៅតំបន់ដែលកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានលឺសម្លេងផ្ទុះអាវុធថា មានសភាពស្ងប់ស្ងាត់ជាធម្មតា ហើយគិតមកដល់ម៉ោងនេះស្ថានភាពមានភាពស្ងប់ស្ងាត់វិញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7L58OhIqCZ-TPNRBms2G-rFXwZ59dCU81n_ZkiDkaAHipQf4t-iU8TL4xv80LjExreaaX7BcMioBkG2QWB45DYObM0wT32nhTlS9FlueFH6wzY5yxipzxOS3zsATLwbP9G3isz0ptKNt3vfx6JodWMiECudb23KmLjK0YuLbeo_KhpJxhJvCJxPwqkNic/s900/photo_2025-11-19_13-28-17.jpg

ចិនផ្អាកបញ្ចាំងភាពយន្តជប៉ុននៅទូទាំងប្រទេសស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះ

0

ប្រទេសចិន ៖ ចិនបានផ្អាកបញ្ចាំងភាពយន្តជប៉ុននៅទូទាំងប្រទេសស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ដោយការបញ្ជូនកងទ័ពជប៉ុនទៅការពារតៃវ៉ាន់ពីបរទេសឈ្លានពា.ន ។ ចិនចាត់ទុកជាកំហុសដ៏ធ្ងន់ធ្ងរ និងប្រាប់ឱ្យនាយករដ្ឋមន្ត្រីស្រីជប៉ុនដកពាក្យសម្តីវិញជាបន្ទាន់ បើមិនដូច្នោះទេ ចិននឹងចាត់វិធានការឆ្លើយតប ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRKR-n0SvhrGaBHV_tN2KRPm1HhHVhp9IemAYfhvIjGSg3Ctv9ka6zF6v2MzzoVmx5_4nWiJ_S8YZNEDTYxJQuK9_HRXZDH-8_yPobnkmYHp6-_BlIXUCRP6rQEaTMejvt-C7gf-EzmANF91ElWAaozI3dq1bLmxpb7BRwLfczg2QBf-f2Bo6DjaKueBrz/s900/photo_2025-11-19_12-58-54%20(2).jpg

ចិនផ្អាកការបញ្ចាំងភាពយន្តជប៉ុនយ៉ាងហោចណាស់ចំនួន២រឿង បន្ទាប់ពីរដ្ឋាភិបាលចិនទើបតែហាមឃាត់ពលរដ្ឋកុំធ្វើដំណើរទៅជប៉ុន ។ ស្ថានីយទូរទស្សន៍រដ្ឋាភិបាលចិន CCTV បញ្ជាក់ថា ការឈប់បញ្ចាំងភាពយន្តជប៉ុន គឺជាការសម្រេចចិត្តដោយប្រុងប្រយ័ត្នក្រោយពីអ្នកទស្សនាភាពយន្តនៅប្រទេសចិនមិនពេញចិត្តនឹងពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីស្រីជប៉ុន និងធ្វើពហិការភាពយន្តជប៉ុន ។ ភាពយន្តជប៉ុនជាច្រើនរឿង រួមទាំងភាពយន្តតុក្កតាផងដែរ ដែលគ្រោងចាក់បញ្ចាំងនៅចិនពេលនេះ មិនត្រូវបានអនុញ្ញាតឱ្យបញ្ចាំងឡើយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Fw5h_s19o5eVl5Q_EBIY2umpIV8J6XjffyM07H0zhiBW6y8DTxzQE8l0v-m2A3EQHJgoPj10qzs9whKyxdBUguUqOvvSl3QwNW7ou4q4b5gzI-zb9e0qG4bO9dtgtVPxr1MMdbJwhXduSQF1V_zL5M_AIKYORBKVM2Dn96derxbJiNZz4lj9JsYdL6M5/s1024/photo_2025-11-19_12-58-54.jpg

    នាយករដ្ឋមន្ត្រីស្រីជប៉ុនបាននិយាយមកកាន់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងជប៉ុនដែរ ជប៉ុនអាចបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនរួច ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ និងបង្ហាញការបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ខណៈចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានបញ្ជូននាវាចូលប្រជុំកោះសេនកាគុ ជាដែនទឹកជប៉ុន ដែលធ្វើឱ្យជប៉ុនមិនសប្បាយចិត្ត និងចាត់ទុកល្មើសច្បាប់អន្តរជាតិ ហើយជប៉ុនអំពាវនាវឱ្យរដ្ឋាភិបាលចិនចរចាការទូតដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh74RPHD7poNZh0Zjbutvy5cY3VciPOYFPYvzY1osyAbpiJ8orj8vrJbjNAzqpbLCBeGOArjjoxTMChZohYlSUc1Sixs3Z5tWeOAZ5em2KFdcWwqjYf6PbuJoa2r0UvP8v3SeFuSLWgw93ZK-RbjX8CMB1_oLxDbfbPZhS_Gog-xCQrxNA6VA0MAjfOUWG-/s830/photo_2025-11-19_12-58-54%20(3).jpg
    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង បើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ដោយចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូត ។ ចិននឹងការពារអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរជ្រៀតជ្រែក ពីព្រោះនឹងធ្វើឱ្យទំនាក់ទំនងការទូតចិន-ជប៉ុនធ្លាក់ចុះ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsPuNg3_g4mzvZkRF2meVv2fPTtcyRVGQSwklO08QTlhWO5AjT0NifYFNVb-FDVc-RwxWUTmptHTlN2cIF3m8HpZAc8NJRFCoHmheqEFKv80qGOTxS9ny__ImZWxUfv8SQKk5QZDFyWCuTnSI1N6SclMhaV5Xf0NHOhX6WLrylcWurKV4Da6Hkwe1svPN/s1280/photo_2025-11-19_12-58-54%20(4).jpg
    រដ្ឋាភិបាលចិនបានហាមឃាត់ពលរដ្ឋកុំឱ្យធ្វើដំណើរទៅជប៉ុន ខណៈនាយករដ្ឋមន្ត្រីចិនបដិសេធជួបមេដឹកនាំជប៉ុននៅក្រៅកិច្ចប្រជុំក្រុមប្រទេស G20 នៅអាហ្វ្រិកខាងត្បូងនាខែវិច្ឆិកានេះ ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមហ៊ុនជប៉ុនធំៗបានចូលជួបលោកស្រី Sanae Takaichi ដើម្បីជំរុញឱ្យចរចាជាមួយចិនដោះស្រាយស្ថានការណ៍ការទូតតានតឹងកុំឱ្យប៉ះពាល់សេដ្ឋកិច្ចជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodwGJe-tdBlHvclRUmFojN1Mp55E8NgDYpWAabawckkh8yX-TY6e3Kqr22hbQlA9EasakVEBa9q5ycjSMMxcCwNezhVO5nR_VK4p0nBr6h7Jh68h73yI88lWjMeOGpR7U_vuE02X-yQzVo9qRW7fG9FZM3VxPkNYKk70GiBRBRSXb05k-TCcb2EEnZ3qp/s853/photo_2025-11-19_12-58-53.jpg

    គួរបញ្ជាក់ថា ជប៉ុនបានបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសទៅទីក្រុងប៉េកាំង ដើម្បីចរចាកាត់បន្ថយស្ថានការណ៍តានតឹងជាមួយចិន ។ លោកបានជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិន និងបកស្រាយពីពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតៃវ៉ាន់ ព្រមទាំងបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ ៕

ល្បិចច្រើនមែន! អនុទីន បន្ទន់ជំហរទៅចរចាជាមួយលោក ត្រាំ ដោយឆ្លៀតសុំបញ្ចុះពន្ធ២% បន្ថែម

0

ប្រទេសថៃ៖ មាត់ថាមិនខ្វល់ ប៉ុន្តែជាក់ស្ដែងដេកភ័យមិនស្ទើ! ពេលនេះនាយករដ្ឋមន្រ្ទីថៃ អនុទីន ឆាន់វិរៈគុល បានទម្លាក់ឥរិយាបថក្រអឺតក្រទមរបស់ខ្លួនលើបញ្ហាជាមួយប្រទេសកម្ពុជានៅចំពោះមុខសហរដ្ឋអាមេរិក និងបន្ទាប់មកបានអះអាងនៅចំពោះមុខអ្នកកាសែតថា ខ្លួនបានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ រួចហើយ ដោយលោកត្រាំ សន្យាថានឹងបន្ថយពន្ធលើប្រទេសថៃបន្ថែមទៀត ប្រសិនបើថៃពន្លឿនការសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតមីនតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkXdn8FWAh3llHFJ4nk94JVLUtEu0Bvg98Jpaup4sRIuNOixU46RXfD_mlDiZSDXqYtKN9YWrQAyyV0PhLeGVhMFnpG4EVeJQao8c4NV7lDcSRe5U_JJgcUtxIJXnEg-fqPR8bHu4iP0MJjzKt6NbO9QTBIN1iWsst6m-GiKWe_F_hxCpFdDl5mHB071l4/s1020/photo_2025-11-19_10-44-54%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ចាប់តាំងពីមានការរិះគន់យ៉ាងខ្លាំងចំពោះឥរិយាបថជាតិនិយមជ្រុលរបស់លោក អនុទីន ថាអាចធ្វើឱ្យប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025 លោក អនុទីន បានធ្វើការអត្ថធិប្បាយជាលើកដំបូងតាមប្រព័ន្ធផ្សព្វផ្សាយថា ក្នុងអំឡុងពេលសម្រាករបស់លោកបន្ទាប់ពីធ្វើដំណើរមកពីប្រទេសចិន លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេសុី ពាក់ព័ន្ធនឹងចំណុចជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz_gW0BOHPy-Zga-QUagp9ulTU4XKH1XWX4JvDxMKIW26nCihuimC703wsEiahGojVjnLbltyr9PmviFAvOCuGDFLvI5nhLVADdZl2cJIVrTIkbtY_SqfxTLUntUY9IiTE4Uzvfnf4fdb-UogJYJcEeDLv7sk0oHTpr2ORzHFOn9-7NVFRzUk7_zIJqjID/s599/photo_2025-11-19_10-44-54%20(3).jpg

លោក អនុទីន បានថ្លែងប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមីននៅតាមបណ្ដាយព្រំដែនរវាងថៃ និងកម្ពុជា និងបានបញ្ជាក់ថា អាមេរិកចង់ឃើញការបោសសម្អាតមីនទាំងនោះឲ្យបានឆាប់រហ័សពីសំណាក់ភាគីទាំងពីរ។

នាយករដ្ឋមន្រ្តីថៃរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានសន្យានឹងបញ្ចុះពន្ធទំនិញនាំចូលសម្រាប់ប្រទេសថៃបន្ថែមទៀត ប្រសិនបើថៃបង្ហាញការចូលរួមយ៉ាងសកម្មជាមួយកម្ពុជាឡើងវិញ ដើម្បីពន្លឿនប្រតិបត្តិការបោសសម្អាតមីនតាមបណ្ដោយព្រំដែន។ ប៉ុន្តែលោក អនុទីន បាននិយាយយកល្អថា ការចូលរួមឬមិនចូលរួម គឺជាការសម្រេចចិត្តរបស់ថៃ ប៉ុន្តែយើងជ្រើសរើសថានឹងធ្វើវាក្រោមលក្ខខណ្ឌមនុស្សធម៌ និងដោយសារមានការស្នើសុំពីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY4TrOaLXklUgVqm-Z2dqQ7pFQz1qnxttCrl2jMayQ7oxAZAy7KYbJCQspgdk6IEsqcfJUgtaVmFwD9B8v4p9rVcZYNSBLdgtDsF4PnYMXgzcudqj1QSWE518XJlu2QClcngaf62RbjFOQnN61YEqQEbfEBUJnfhyphenhyphenzsSIKlQD5CEE9fKZMlho0eU2_GKBP/s640/photo_2025-11-19_10-44-54.jpg

ជុំវិញការប្រកាសនេះ លោក អនុទីន បានប្រាប់ទៅកាន់សាធារណជនថាវាពាក់ព័ន្ធតែជាមួយបញ្ហាមីនមួយប៉ុណ្ណោះ ខណៈប្រទេសថៃនឹងនៅតែប្រកាន់ជំហររឹងមាំ មិនអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមឡើងវិញទាំងស្រុងនោះទេ ដោយត្រូវរង់ចាំលិខិតសុំទោសផ្លូវការពីភាគីកម្ពុជាជាមុនសិន។

គួររម្លឹកថា កន្លងមកថៃតែងតែប្រកាសក្ដែងៗថាខ្លួនមិនខ្វល់ខ្វាយជាមួយនឹងប្រទេសដទៃណាទាំងអស់ក្នុងការបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ក្រោយមកមិនបានប៉ុន្មាន នៅពេលដែលសហរដ្ឋអាមេរិក និយាយថានឹងផ្អាកការចរចាពីបញ្ហាពន្ធគយ រដ្ឋាភិបាលថៃក៏ត្រូវបានសមាជិកសភា និងមហាជនរិះគន់យ៉ាងខ្លាំងចំពោះការប្រកាសដោយគ្មានការគិតពិចារណាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoFlu1ND7T9Hm73kDCM_Ls1MTNR0Wjwxccmhm7oWqVyZMvjchcA3p4-8wQYuJA3sdF5-Fs3H5N0dkFvNy-ynQcvloTEVd5Pdk1cNdHPr_bsh0XFrKSgpgjg9DozHicR-weWLU4VpRwGflr9k9BjMUZbVVXE6rLhWjx8FgDm_Z4KjTQF_6dEIz_PnPFLha/s1200/photo_2025-11-19_10-44-54%20(4).jpg
យ៉ាងណាមិញ ជុំវិញការលើកឡើងថាអាមេរិកបានធ្វើការនឹងបញ្ចុះពន្ធបន្ថែមលើទំនិញនាំចូលរបស់ថៃនោះ ដូចការអះអាងរបស់លោក អនុទីន យើងមិនទាន់ឃើញមានការបញ្ជាក់ពីខាងសេតវិមាន ឬមានការលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិណាមួយ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយថៃឡើយ។ ដូច្នេះមានតែរង់ចាំមើលបន្តថា តើវាគឺជាការពិតឬមួយយ៉ាងណា៕