តារាចម្រៀង ពេជ្រ សូលីកា បានសម្តែងការហួសចិត្តយ៉ាងខ្លាំងក្រោយពីឃ្លាចម្រៀង ព្រមហើយ ព្រមហើយ ល្បីកក្រើកពេញបណ្តាញសង្គមទិកតុកខណៈបទនោះយកលំនាំតាមបទថៃ។ បទចម្រៀងនេះមានចំណងជើងថា «ហេតុអ្វីយកគេជំនួសបង»ពីតារាចម្រៀង ឆន សុវណ្ណារាជ ហើយត្រូវបាន លីន សោម៉ា យកមកច្រៀងឡើងវិញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjyt8hUABY7fsbIgDYItISEX4p7KHZZLU-y_HpaEfrqZy5SXVWhSzy15VbhZs9CFC8qbYGQa3_hZ-HTKs-o68z8YwfF3QWeVGxJMhlL778W4YQmR6HluVE_Cq5mTVwxZRvAkG9W8H7_2tTXlbS1hoIGha1zKLIDTsLUdXmcOZfGkbxoCD0IvsHZBkqZVOL/s1919/image_2025-12-29_09-29-31.png
កាលពីពេលថ្មីៗនេះ(២៦ ខែធ្នូ) តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរមួយថា «ម៉េចបានសុខៗ ទៅផ្ទុះបទ ព្រមហើយ ព្រមហើយ ស្អីហ្នឹងពេញ TikTok ចឹង?
ដឹង ឬ ធ្វើមិនដឹងថាជាបទពួក ច ស ?»។ សំណេររបស់ ពេជ្រ សូលីកា បានធ្វើឱ្យមានការចាប់អារម្មណ៍និងមានការបញ្ចេញមតិវែកញែកច្រើនគួរឱ្យកត់សម្គាល់។ តាមការបញ្ចេញមតិវែកញែកបានឱ្យដឹងថាបទដែលកំពុងល្បីនេះមានចំណងជើងថា «ហេតុអ្វីយកគេជំនួសបង» ពីតារាចម្រៀង ឆន សុវណ្ណារាជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizTQsw43QCpq3rhsuIsEs3AbgwqXPAAsnz85pgC1UAundSiweYVBt16PS5w02N0bW0N8PBljt7ZQSjKdAG4A5EHqEFKFK7LtBD21uyAJQpcScIesoN0ybE_rc9eSfiHY4xI5X3BkO8mCow8HeDnLTU48egU8XybFj8M24LzShSycycyNefrq8bIp8D4MSf/s1920/image_2025-12-29_09-29-38.png

ការចាប់អារម្មណ៍ឡើងវិញនូវបទចម្រៀងនេះមានការចង្អុលបង្ហាញថាដោយសារតែ លីន សោម៉ោ ម្ចាស់ពាន Beat The Best រដូវកាលទី២ បានយកមកបកស្រាយឡើងវិញនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោយមកការ Cover របស់ លីន សោម៉ា បានរីកសាយភាយនៅលើបណ្តាញសង្គមដោយមានអ្នកលេងបណ្តាញសង្គមទិកតុកយកបទនេះមកលេងព្រោងព្រាត។ អ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនហួសចិត្តនោះទោះបីជាបទខាងលើមានជាប់អក្សរថៃយ៉ាងណាក៏អ្នកមួយចំនួនយកមកលេងដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBfmpUWNoJ1VLDV4UWjfbfqKRAenOub6Wj4Tr4Q8Nh5CsylGNTgAijWuHTNHvWChKRRfX45quTUpzERRZKE1loZHRq3Iki9_OuiyeS-M-hcqmmXtfYw6rVOlBsKdk3Pjq1TLPdNJWDCx_VfZyKP9x_cZzhf59V4Y_PsaJsU01iGiRTLtA7GEIchgM25KyF/s960/image_2025-12-29_09-50-21.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះតារាចម្រៀង ឆន សុវណ្ណារាជ ធ្លាប់បានប្រកាសពហិការមិនច្រៀងបទចម្រៀងរបស់លោកដែលយកលំនាំតាមថៃចំនួន៧បទមានដូចជា «មួយខែដប់ថ្ងៃ ,ជួបដើម្បីបែក ,បងដឹង , រឿងនិទានមុនចូលគេង ,មិនហ៊ានប្រាប់អូនផ្ទាល់មាត់ , វេលាទឹកភ្នែក និងបទ សប្បាយចិត្តទេអូន»៕