គួរឱ្យភ្ញាក់ផ្អើល! កីឡាករ Andrew Henderson សញ្ជាតិអង់គ្លេស ដែលជាម្ចាស់ជើងឯកពិភពលោក ៥ដង ផ្នែកសម្តែងកីឡាបាល់ទាត់ បង្ហោះវីដេអូសម្តែងបាល់ទាត់ហ្រ្វីស្ទាយល៍ចំនួន ៥ឃ្លីបនៅទីតាំងខុសៗគ្នាដែលសុទ្ធសឹងតែជាតំបន់ទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើផេកផ្លូវការ លោក Henderson បានកំពុងជួយផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៃការសម្តែងជំនាញហ្វ្រីស្ទាយ៍របស់លោក នៅតំបន់ទេសចរណ៍ធំៗមួយចំនួនក្នុងខេត្តសៀមរាប ដែលនៅពេកនេះវីដេអូរបស់លោកមានចំនួនអ្នកចូលទស្សនារាប់លាននាក់មកពីជុំវិញពិភពលោក។
.jpg)
វីដេអូដែលបានបង្ហោះជាសាធារណៈទាំងនោះ បានធ្វើឱ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកជាបុគ្គល ដែលមានឥទ្ធពលមួយរូបក្នុងវិស័យបាល់ទាត់ ជាពិសេសលើជំនាញបាល់ទាត់ហ្វ្រីស្ទាយ៍។.jpg)
គួរជម្រាបថា ក្រៅពីជាកីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក ដែលធ្លាប់បានឈ្នះជើងឯកការប្រកួតកីឡាហ្វ្រីស្ទាយ៍ពិភពលោកចំនួន ៥ សម័យ និងកីឡាហ្វ្រីស្ទាយ៍ទ្វីប អឺរ៉ុប ចំនួន ៨ សម័យ លោក Henderson ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយកីឡាករបាល់ទាត់ល្បីៗដូចជា Christino Ronaldo, Messi, Neyma, Mbappe, Hazard Kane និងកីឡាករល្បីៗជាច្រើនរូបផ្សេងទៀតផងដែរ។
ដូច្នេះ ការបង្ហាញជំនាញហ្វ្រីស្ទាយ៍របស់លោកនៅប្រទេស កម្ពុជា ប្រៀបដូចជាលោកកំពុងជួយផ្សព្វផ្សាយអំពីទេសចរណ៍ កម្ពុជា ទៅកាន់ពិភពលោក ដើម្បីឱ្យគេបានស្គាល់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែខ្លាំង។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាចូលរួមចែករំលែកវីដេអូរបស់គាត់ឲ្យបានកាន់តែច្រើន ដែលនេះគឺជាផ្នែកមួយក្នុងការជួយជំរុញការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុករបស់យើង៕










