(ភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥) – ប្រធានក្រុមហ៊ុន Vietjet លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ បានទទួលងារជាវីរនារីពលកម្មឆ្នើម ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរបស់រដ្ឋវៀតណាម ប្រគល់ជូនបុគ្គលដែលបានបង្ហាញពីការរួមចំណែកជួយដល់សង្គមយ៉ាងពិសេស និងនិរន្តរភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxNhk9nvO7pOkNNAhWuz-37EaW_VpAlf579IFXXfeFPFq6OyZqxgR3dvtFIWnZBJ6m067_WtvxbTzZ5_mem-FieL06H6zUKRiGmhzT9QZEEahD0V9YfcJy9oG6i7DDoqFYedyUnvwOz1h_3mVgR4Ov_jvJCJZE8_1ivSECs5bO9Br1diCS2nbkuNIdPMD/s2560/Photo%201%20(4).jpg
លោកស្រីបណ្ឌិត ថាវ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកដឹកនាំធុរកិច្ចដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងផលប៉ះពាល់វិជ្ជមានលើវិស័យអាកាសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ការវិនិយោគ និងបច្ចេកវិទ្យាក្នុងអំឡុងពេលជាងបីទសវត្សរ៍។ ការដឹកនាំរបស់លោកស្រីបានផ្តោតលើការច្នៃប្រឌិត ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបច្ចេកវិទ្យា និងការរីកចម្រើនស្របតាមគោលដៅអភិវឌ្ឍជាតិ តម្លៃវប្បធម៌ និងទំនួលខុសត្រូវសង្គម។ គំនិតផ្តួចផ្តើមរបស់លោកស្រី បានបង្កើតតម្លៃសម្រាប់អតិថិជនរាប់លាននាក់ បង្កើតការងារជាច្រើន ផ្តល់ផលចំណេញរយៈពេលវែងសម្រាប់អ្នកវិនិយោគ និងបានរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍន៍សហគមន៍។
ក្នុងវិស័យអាកាសចរណ៍ លោកស្រី គឺជាស្ថាបនិក និងជាអ្នកដឹកនាំក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូងគេ និងធំជាងគេរបស់វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានការធ្វើដំណើរតាមផ្លូវអាកាស និងពន្លឿនការធ្វើសមាហរណកម្មរបស់ប្រទេសជាមួយទីផ្សារក្នុងតំបន់ និងពិភពលោក។ ក្រុមហ៊ុន Vietjet បានបើកដំណើរការជើងហោះហើរសម្រាប់អ្នកធ្វើដំណើរលើកដំបូងរាប់លាន ដឹកអ្នកដំណើររាប់រយលាននាក់ និងពង្រឹងការតភ្ជាប់សម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ កងនាវាចរពណ៌ក្រហម និងលឿងរបស់ក្រុមហ៊ុន Vietjet ដែលប្រតិបត្តិការនៅទូទាំងទ្វីប បានក្លាយជានិមិត្តសញ្ញាដែលបង្ហាញពីភាពស្វាហាប់ ទំនុកចិត្ត និងការតភ្ជាប់ជាសកលរបស់វៀតណាម។
ការរួមចំណែករបស់លោកស្រីមិនត្រឹមតែធ្វើឱ្យអាជីវកម្មរីកចម្រើនប៉ុណ្ណោះទេ តែលោកស្រីវេជ្ជបណ្ឌិត ថាវ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគំនិតផ្តួចផ្តើមផ្តល់ដំណោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធស្មុគស្មាញ និងបញ្ហាប្រឈមនៃប្រព័ន្ធតាមរយៈដំណោះស្រាយដែលជំរុញដោយបច្ចេកវិទ្យា ទាំងនេះ រួមមានការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការអាកាសចរណ៍ ការអនុវត្តបច្ចេកវិទ្យាជីវមាត្រក្នុងដំណើរការអ្នកដំណើរ ការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃវេទិកាបច្ចេកវិទ្យាក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងស្ថេរភាពដោយជោគជ័យនៃប្រព័ន្ធជួញដូររបស់ផ្សារហ៊ុននៅទីក្រុងហូជីមិញនៅពេលវេលាដ៏សំខាន់សម្រាប់ទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNlSIpaNmXPbWeUketBZSmScDlnvK5BaymopbZDTJtT3F9qupC2bl7frBzGjgr_d1zvArmqMXjNHoP2QP4j0ke2Yws8uh8dfxG6yKhqTmL54FPWQExvXjKnYJ7uwhyf6nKW-8lCq09TsGnFOlhpA5B8fkAJrdjIgz7qwe5emUXkNd1hKOojpAFaD1DeMI-/s961/Photo%202%20(4).jpg
ស្របតាមកំណើនអាជីវកម្មដែលចេះតែកើនឡើងឥតឈប់ឈរ លោកស្រីវេជ្ជបណ្ឌិត ថាវ បានជំរុញគំនិតផ្តួចផ្តើមមនុស្សធម៌ និងការជួយគាំទ្រដល់សហគមន៍ជាលំដាប់ ជាពិសេសគាំទ្រដល់ស្ត្រី កុមារ សិស្ស និងក្រុមជុនងាយរងគ្រោះ។ លោកស្រីបានសង្កត់ធ្ងន់ជាយូរមកហើយថា កំណើនប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍធនធានមនុស្ស និងការទទួលខុសត្រូវសង្គម។
ឆ្លើយតបទៅហ្នឹងការទទួលបានងារដ៏មានកិត្តិយសនេះ លោកស្រីលោកឡើងថា “អតីតកាល និងបច្ចុប្បន្នកាលមកជាមួយគ្នា នៅពេលដែលយើងឆ្ពោះទៅអនាគត ដែលភ្ជាប់គ្នាដោយឆន្ទៈរួម និងជំនឿលើប្រទេសវៀតណាមដ៏រុងរឿងដែលឈោងទៅរកពិភពលោក។ ការទទួលបានងារដ៏មានកិត្តិយសនេះ គឺជាប្រភពមោទនភាពដ៏មានអត្ថន័យ និងការលើកទឹកចិត្តសម្រាប់បុគ្គលិកដែលខិតខំប្រឹងប្រែងរាប់ម៉ឺននាក់នៅទូទាំងស្ថាប័នរបស់យើង”។
ក្នុងនាមជាមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានកសាងខ្លួនឯងតាំងពីបាតដៃទទេ លោកស្រីវេជ្ជបណ្ឌិត ថាវ ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយលើឆាកអន្តរជាតិ រួមទាំង Bloomberg 50, Forbes’ World’s 100 Most Powerful Women និង Business Insider’s 100 People Transforming Business in Asia។ លោកស្រីក៏ត្រូវបានទទួលពានរង្វាន់ Legion of Honour របស់ប្រទេសបារាំង ដែលជាកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់ប្រទេស ដែលឆ្លុះបញ្ចាំងពីទទួលស្គាល់ការចូលរួមចំណែកដ៏លេចធ្លោរបស់លោកស្រីនៅទូទាំងពិភពលោក។
###

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066