អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានចេញមក“ថ្កោលទោសយ៉ាងដាច់អហង្ការ” ចំពោះការវា.យប្រហា.រភេរវកម្មដ៏សាហាវទៅលើវិហារអ៊ីស្លាមមួយក្នុងទីក្រុង Homs ប្រទេសស៊ីរី ក្នុងអំឡុងពេលអធិស្ឋានកាលពីថ្ងៃសុក្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMdS9EUGm3afp4CSfJKKtNX9vlLleP7d9VVnguzKbxvq4AlFVOgd78MvyJc0ZUNqGJ_nFQzGWryA2GJlDaXxzYYUBgvIhvagLWfcDaUXTdojq23OrPgN2vB9JXtByeDRd9dzrtHdkO5n_zz4uaP0JRDZgHAci_vvDd3hp2TMpLSz_8ud3bJu9amk4FG2KE/s864/photo_2025-12-29_11-21-10.jpg
តាមការចុះផ្សាយនៅលើគេហទំព័រព័ត៌មាននៃអង្គការសហប្រជាជាតិ ប្រទេសស៊ីរីបានដើរលើផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរនយោបាយចាប់តាំងពីការផ្តួលរំលំរបប Assad កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែនៅតែបន្តប្រឈមមុខនឹងអំពើហិង្សានិកាយសាសនា និងអំពើហិង្សាផ្សេងៗទៀត។ ក្នុងនោះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមមួយដែលមានឈ្មោះថា Saraya Ansar al-Sunna គឺជាអ្នកដែលត្រូយទទួលខុសត្រូវចំពោះបញ្ហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJxv92xdJLQ_EQm4Ucup1Tq7GrT9tvDYn2UFMD3tiLnUzNj3crz_SEhJU0IVxat0Bvro4xo-t1_3dLh31pbyR_FMsRLfWLCzbHR4AbxUo0VV5SRccf_4wMW50gwjM9WIvjY-XYPUbl-7cH8qDMvcqDi1QFgwZmgbyJwArO4ukv0c__z76BnL4Ur3ExryI6/s1024/photo_2025-12-29_11-21-10%20(4).jpg
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍របស់ UN កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូនេះ គឺ“អគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា ការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងទីកន្លែងសក្ការៈបូជា គឺជារឿងដែលមិនអាចទទួលយកបានទេដាច់ខាត។ លោក António Guterres សង្កត់ធ្ងន់ថា អ្នកដែលទទួលខុសត្រូវត្រូវតែត្រូវបានកំណត់អត្តសញ្ញាណ និងនាំខ្លួនទៅកាត់ទោសជាធរមាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPzZCBBWfDgIl4UetMh_ePHLxaAJiw0RfPkdZCL1ZeH9aX65Qn7p3pOwEHkaYCrKSLzHj-YzYaNYHYN8s-iucJtHwzjM-Y6gqTHyzoJfxu7K-1zVns1UcbPFzdjyx6f2s7OoNTW8DjfQ4kAXV3C5A0YOVGyb81mCqod5iiTSngcJ-gtIFYnib1r8dNVZ5/s1280/photo_2025-12-29_11-21-10%20(3).jpg

មិនតែប៉ុណ្ណោះលោកក៏បាន “កត់សម្គាល់ផងដែរថា អាជ្ញាធរស៊ីរីបានថ្កោលទោសការវាយប្រហារនេះ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងធ្វើឱ្យជនល្មើសទទួលខុសត្រូវ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzd1bG4Sy6KsULpjYw1a00chEwPio5LspJtcy4YJ1ntEqEpUO2fgGE2NXegH51cHyxy9pYDpKBOftOu_HNXw-41Uzr7PAxyMtdPgNVFYazV9Fo3VGZTS9MDk8iBLdX4KxcSujMk1uyuDkU2jKngkY2H1sbNwDidqHPRU689WG5OFwzSezQjXHjwvLxv6ym/s992/photo_2025-12-29_11-21-10%20(2).jpg
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ ប្រមុខអង្គការសហប្រជាជាតិក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃអ្នកដែលបានស្លា.ប់ និងបានជូនពរជនរងគ្រោះដែលរងរបួសផ្សេងៗទៀតឲ្យឆាប់ជាសះស្បើយផងដែរ៕