Home Blog Page 1935

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី តម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។

ក្នុងឱកាសអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២សម្តេចក្រឡាហោម មានប្រសាសន៍ថា “ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយ ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តងយ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយ ធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ។ ប៉ុន្តែជាគោលការណ៍គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្តទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី,ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ”។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានពន្យល់ពីការធ្វើតេស្តរកសារធាតុញៀន ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន និងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់យ៉ាងខ្លាំងនៅកម្ពុជា៕បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ​នៅ​រាជធានី​ភ្នំពេញ៖ ការ​កកស្ទះ​ចរាចរណ៍

មហាសេដ្ឋីរុស្ស៊ីធ្លាក់ពីលើសណ្ឋាគារស្លា.ប់នៅប្រទេសឥណ្ឌាក្រោយបង្ហោះសារប្រឆាំងសង្គ្រាមនៅ អ៊ុយក្រេន

0

បរទេស៖ មហាសេដ្ឋីរុស្ស៊ីម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារមួយក្នុងសង្កាត់ Rayagada នៃរដ្ឋ Orissa ក្នុងប្រទេសឥណ្ឌា ដោយការស្លាប់របស់មហាសេដ្ឋីរូបនេះស្ថិតក្នុងចំណោមមហាសេដ្ឋីចំនួន១០រូបដែលបានស្លាប់ជាបន្តបន្ទាប់ក្រោយពីប្រទេសរុស្ស៊ីមានសង្គ្រាមជាមួយអ៊ុយក្រេន។

ទាក់ទងនឹងបញ្ហាខាងលើប៉ូលីសឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេតនៃការស្លាប់របស់មហាសេដ្ឋីរុស្ស៊ីអាយុ ៦៥ ឆ្នាំរូបនេះដែលមានឈ្មោះថា Pavel Antov ដែលជាមហាសេដ្ឋីប្រចាំប្រទេសរុស្ស៊ីដ៏មានឥទ្ធិពលមួយរូប។

ក្នុងនោះប្រភពដដែលបានបញ្ជាក់ថាការស្លាប់របស់មហាសេដ្ឋីរូបនេះគឺបណ្ដាលមកពីឧទ្ទវហេតុធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារមួយក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីរូបលោកបានធ្វើដំណើរកម្សាន្តក្នុងប្រទេសឥណ្ឌាជាមួយមិត្តរបស់គាត់ម្នាក់ទៀត ប៉ុន្តែរឿងដ៏ចម្លែកមិត្តរបស់គាត់បានគាំងបេះដូងស្លាប់បន្ទាប់ពីចូលដល់ទឹកដីឥណ្ឌា រយៈពេល២ថ្ងៃមុន នឹងលោក Pavel Antovជួបឧបទ្ទវហេតុធ្លាក់ពីអាគារ។

ជាមួយគ្នានោះគេបានដឹងថាមហាសេដ្ឋីលោក Pavel Antov បានជួបនូវឧបទ្ទវហេតុនេះបន្ទាប់ពីរូបលោកបានធ្វើការបង្ហោះក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនប្រឆាំងនឹងសង្គ្រាម ដោយលោកបាននិយាយថា “ការប្រើប្រាស់កាំជ្រួចរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ចាត់ទុកថាជាអំពើភេរវកម្មដ៏ខ្លាំង”។

ទោះជាយ៉ាងណាក្រោយការបង្ហោះ លោក Antov ក៏បានលុបនូវសារនេះភ្លាមៗ និងបានបដិសេធដោយ និយាយថាវាមកពីបញ្ហាបច្ចេកទេស។

ទន្ទឹមនឹងនោះក៏មានរបាយការបញ្ជាក់ថានេះគឺជាករណីនៃការស្លាប់ចុងក្រោយបង្អស់របស់ ពាណិជ្ជកររុស្ស៊ី ហើយរឿងនេះកើតឡើងបន្ទាប់ពីពាណិជ្ជកររុស្ស៊ីប្រហែល ១០ នាក់ត្រូវបានសម្លាប់ជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងទៅ ដោយអ្នកស្លាប់ភាគច្រើនជាបុគ្គលប្រឆាំងនឹងសង្រ្គាម។

យ៉ាងមិញនាពេលបច្ចប្បន្ន អាជ្ញាធរឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេត និងធ្វើកុសល្យវិច្ច័យលើសាកសពដើម្បីស្វែងរកថានេះជាករណីនៃការធ្វើអត្តឃាត ឬជាករណីស៊ីផ្សេង។

គួរបញ្ជាក់ថា លោក Pavel Antov គឺជាស្ថាបនិកនៃក្រុមហ៊ុនកែច្នៃអាហារដ៏ធំនៅក្នុងប្រទេសរុស្ស៊ី ហើយនៅឆ្នាំ ២០១៨ គាត់ត្រូវបានគេដាក់ឈ្មោះថាជាសមាជិកសភាម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានជាងគេបំផុតរបស់សភារុស្ស៊ី៕ ប្រភព៖ pptvhd36

ត្រូវដឹង! ឯកសារចាំបាច់ ពេលទៅ​ធ្វើសៀវភៅ​ស្នាក់នៅ-សៀវភៅគ្រួសារ

0

យោងតាម​សេចក្តីណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​នៃការងារចុះបញ្ជី​ និង​គ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ឱ្យដឹងថា ឯកសារភ្ជាប់​សម្រាប់ចុះបញ្ជីផ្តល់សៀវភៅ​ស្នាក់នៅ និង​សៀវភៅគ្រួសារ រួមមានដូចខាងក្រោម៖

សៀវភៅគ្រួសារ

សហព័ទ្ធ (ប្តីឬប្រពន្ធ) នៃ​គ្រួសារ​ណាមួយ ត្រូវដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជីផ្តល់​សៀវភៅ​គ្រួសារ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយ​មានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សៀវភៅ​ស្នាក់នៅ និង​សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • កូនស្មុំ ត្រូវមាន​សាលក្រមតុលាការ
  • ជនបរទេស​ដែល​ចូលសញ្ជាតិ​ខ្មែរ ត្រូវមាន​ច្បាប់ចម្លង​ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ

មន្រ្តី​បុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំសង្កាត់ ត្រូវបំពេញ​សំណុំ​បែបបទតាមការស្នើសុំ​របស់​មេគ្រួសារ ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារ​ដាក់ជូននាយប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ និងសម្រេច បន្ទាប់ពី ចម្លង​ទិន្នន័យ​ចូល​ក្នុងបញ្ជីគ្រួសារ និង​សៀវភៅ​គ្រួសារបាន​ត្រឹមត្រូវ តាមខ្លឹមសារ​នៃទម្រង់​នីមួយៗ​ដោយមិនអនុញ្ញាតឱ្យ​សរសេរ​អក្សរកាត់ ឬប្រើប្រាស់​សញ្ញាអ្វីឡើយ និងមេគ្រួសារ​ត្រូវផ្តិមេដៃលើ​បញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលត្រូវចុះហត្ថលេខា និងបោះត្រា​លើបញ្ជីគ្រួសារ ព្រមទាំង​បញ្ជូនសៀវភៅ​គ្រួសារនោះ​ទៅសុំការ​សម្រេចពីអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ចុះហត្ថលេខា និងបោះត្រា​លើសៀវភៅគ្រួសារ

សៀវភៅស្នាក់នៅ

មេគ្រួសារ ឬអ្នកតំណាង​ត្រូវដាក់​ពាក្យ​ស្នើសុំចុះ​បញ្ជី​ផ្តល់​សៀវភៅ​ស្នាក់នៅ នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយមានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត (ក្នុង​ករណី​អ្នកទើប​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • ជនបរទេស​អន្តោប្រវេសន្ត​ដែល​ស្នាក់នៅស្របច្បាប់ ដែលមាន​ប្រកាស​ទទួលស្គាល់​របស់​ក្រសួងមហាផ្ទៃ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍ (មាន​សុពលភាព)
  • ជនបរទេស​ដែល​ចូលសញ្ជាតិខ្មែរ ត្រូវមាន​ច្បាប់​ចម្លងព្រះរាជក្រឹត្យ​ចូលសញ្ញាជាតិខ្មែរ
  • សមាជិក​គ្រួសារ​ខ្មែរ​ដែលវិលត្រឡប់​មកពីក្រៅប្រទេស ត្រូវមាន​លិខិត​បញ្ជាក់​អំពី​ការធានាអះអាងពីមេគ្រួសារ ឬសាក្សី
  • អ្នកជួល​លំនៅឋាន​ដែល​ពុំទាន់​បានចុះបញ្ជី​ស្នាក់នៅ​អចិន្រ្តៃយ៍​នៅតាមលំនៅឋាន​ណាមួយ ត្រូវមាន​ឯកសារ​បន្ថែម​ដូចជា​កិច្ចសន្យា​ជួលលំនៅឋាន និង​លិខិត​បញ្ជាក់​ពីម្ចាស់​លំនៅឋាន ឱប្រើប្រាស់​អាសយដ្ឋាន ដែលមានការបញ្ជាក់​ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់។

ពន្ធប្រាក់ខែថ្មី! ថាតើឆ្នាំ២០២៣​ខាងមុខនេះ ប្រាក់ខែយើងត្រូវកាត់ពន្ធចូលរដ្ឋប៉ុន្មាន?

0

ភ្នំពេញ៖ ដោយយោងតាមមាត្រា ៤២​​ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ប្រាក់បៀវត្ស លាភ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិក ចំពោះការបំពេញសកម្មភាពបម្រើការងារ។

ហើយក្នុងនោះមានបុគ្គលិកបម្រើការងារជាច្រើនដែលកំពុងបំពេញការងាររបស់ខ្លួន ដោយមិនដឹងឡើយថា​ អត្រាប្រាក់បៀវត្សកម្រិតណាដែលត្រូវកាត់ពន្ធចូលរដ្ឋ។ជាមួយគ្នានេះ បើយោងតាម យោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែក្នុងលក្ខខណ្ឌកំណត់នេះនឹងត្រូវកាត់ពន្ធចូលរដ្ឋ៖

១. ពី ០៛ ដល់ ១,៥០០,០០០៛ អត្រាពន្ធ ០ %

២. ពី ១,៥០០,០០១៛  ដល់ ២,០០០,០០០៛  អត្រាពន្ធ  ៥%

៣. ពី ២,០០០,០០១៛ ដល់ ៨,៥០០,០០០៛  អត្រាពន្ធ   ១០%

៤. ពី ៨,៥០០,០០១៛ (បួនលានប្រាំសែនរៀល) ដល់ ១២,៥០០,០០០៛ អត្រាពន្ធ  ១៥%

៥. លើសពី ១២,៥០០,០០០៛ អត្រាពន្ធ ២០% ៕

ដើម្បីឱ្យជ្រាបកាន់តែច្បាស់សូមប្រិយមិត្តអញ្ជើញទស្សនាសេចក្ដីប្រកាសដូចខាងក្រោម៖

7d233107 5653 4cca 9a4b B8c5320b7162

8621c112 77eb 45ce B4dc Ac4319d7ab36

E9fa63be F8c2 4673 Af20 5b9e9d3573c9

 

ថៃចេញវិធានការទាំង៥ ចំណុចសំខាន់ៗ ក្នុងការការពារកុំឱ្យមនុស្សរត់ជាន់គ្នាដូចនៅសេអ៊ូលនាឱកាសឆ្លងឆ្នាំខាងមុខ

0

ប្រទេសថៃ៖ ថៃបាន​​ធ្វើការប្រកាស ដល់អភិបាលទូទាំងប្រទេស ដោយជូនដំណឹងដល់ទីភ្នាក់ងាររដ្ឋាភិបាលថា គ្មានគោលនយោបាយណាមួយហាមមិនឲ្យមានការរៀបចំការស្វាគមន៍ឆ្នាំថ្មី២០២៣នោះឡើយ ប៉ុន្តែត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនូវ ៥ ចំណុចនេះដើម្បីការពារពីគ្រោះថ្នាក់ជាយកថាហេតុ ជាពិសេសចៀសវាងការរត់ជាន់គ្នាស្លាប់ដូចនៅក្នុងប្រទេសកូរ៉េកាលពីកន្លងទៅ។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកសារព័ត៌មានបានរាយការណ៍ថាក្រសួងមហាផ្ទៃ បានចេញលិខិតបន្ទាន់ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអានុញ្ញាតឱ្យប្រារព្ធពិធីឬព្រឹត្តិការណ៍ពិសេសៗដើម្បី ស្វាគមន៍ឆ្លងឆ្នាំថ្មី ចូលឆ្នាំសកល ២០២៣ នៅចន្លោះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។

ទោះជាយ៉ាងណាការអនុញ្ញាតនេះត្រូវបានស្ថិតនៅក្រោមគោលនយោបាយ និងវិធានការទាំង៥ចំណុចដូចតទៅ៖

១.សង្កត់ធ្ងន់លើម៉ោង ឬពេលវេលា បើក និងបិទកន្លែងផ្តល់សេវាកម្ម

ក្នុងនោះរួមមានការហាមឃាត់មនុស្សដែលមានអាយុតិចមិនស្របច្បាប់ក្នុងការប្រើសេវាកម្ម បន្ថែមពីលើនេះ ត្រូវមានការចុះឈ្មោះរបស់ភ្ញៀវអ្នកស្នាក់នៅឱ្យបានត្រឹមត្រូវ ចៀសវាងបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស ពេស្យាចារ ល្បែងស៊ីសង និងការលក់គ្រឿងស្រវឹង ឬគ្រឿងញៀន។

២.  មុនឈាចូលដល់ថ្ងៃប្រារព្ធពិធី សម្រាប់ខេត្ត ស្រុក ត្រូវត្រួតពិនិត្យទីតាំង រួមជាមួយនឹងរដ្ឋបាលមូលដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយសង្កត់ធ្ងន់លើការត្រួតពិនិត្យ អំពីប្រព័ន្ធសុវត្ថិភាពអគារ រួមទាំងប្រព័ន្ធការពារចរន្ធភ្លើង ដើម្បីបង្កើតសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកដែលប្រើប្រាស់សេវាកម្មនៅកន្លែងកម្សាន្តផ្សេងៗ។

៣.  ជូនដំណឹងដល់សហគ្រិនត្រូវគិតគូរពីចំនួនមនុស្សដែលប្រើប្រាស់សេវាកម្ម ឬចូលរួមក្នុងសកម្មភាពនានា ទាក់ទងនឹងប្រភេទអាជីវកម្ម ការប្រើប្រាស់អគារ កុំឱ្យមានមនុស្សច្រើនលើសពេក ដើម្បីការពារហានិភ័យនៃការស្លាប់ ដូចករណីរបស់ប្រទេសកូរ៉េកន្លងទៅ។

៤. ត្រួតពិនិត្យថាសហគ្រិនគោរពតាមផ្លូវច្បាប់ឬអត់ និងមានវិធានការអនាម័យដើម្បីការពារហានិភ័យ ពីជំងឺ កូវីដ-១៩ឬទេ ដែលស្របតាមការអនុវត្តនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីលក្ខណៈវិនិច្ឆ័យ និងវិធានការអនាម័យ ដើម្បីការពារហានិភ័យពីជំងឺកូវីដ១៩។

៥. ក្នុងអំឡុងពេលពិធី ស្វាគមន៍ឆ្នាំថ្មី ២០២៣  ចន្លោះពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ សម្រាប់ខេត្ត ស្រុក ត្រូវធ្វើសមាហរណកម្មជាមួយភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់ ក្នុងការត្រួតពិនិត្យគ្រឹះស្ថាន ដើម្បីអនុវត្តតាមច្បាប់ ក្នុងការធានាសុវត្ថិភាព និងការពារការខូចខាតដល់អាយុជីវិត និងទ្រព្យសម្បត្តិសាធារណៈ និងអ្នកដែលបានប្រើប្រាស់សេវាកម្មនៅទីតាំងនោះ រួមទាំងធ្វើឲ្យសង្គម ទាំងមូលមានសន្តិភាព និង សណ្តាប់ធ្នាប់ល្អ។

ទោះជាយ៉ាងណាសម្រាប់បងប្អូនខ្មែរយើងមិនថាទៅកម្សាន្តនៅទីណាទេសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើទោះបីជាអាជ្ញាធរគ្រប់ប្រទេស គ្រប់តំបន់បានចេញវិធានការការពារសុវត្ថិភាពខ្ពស់ឱ្យប្រជាជនយ៉ាងណាក៏ដោយ  ប៉ុន្តែការការពារសុវត្ថិភាពផ្ទាល់ខ្លួនគឺជារឿងចម្បងបំផុតក្នុងឱកាសនៃការដើរម្សាន្តឆ្លងឆ្នាំថ្មីនេះ៕ ប្រភព៖ Thaitath

មិនធម្មតា! ត្រឹម១០ថ្ងៃ រឿង Avatar វគ្គ២ រកចំណូលបានកប់ក្តោង

0

ក្រោយ​បញ្ចាំង​​ជាង​១០​ថ្ងៃ​ នៅតាម​រោង​កុន​នានា​ជុំវិញ​ពិភពលោក​ភាពយន្ត​ដែល​ចាយ​ខ្ទង់​ផលិត​មហាសាល​របស់​Disney and 20th Century ភាពយន្ត​ Avatar: The Way of Water បាន​ក្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​រហូត​ដល់ជាង​៩០០​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០២២។

ភាពយន្ត​របស់​អ្នកដឹកនាំរឿងលោក James Cameron ដែល​ចាយ​ពេល​ជាង​១៣​ឆ្នាំ​ ទម្រាំ​បញ្ចេញ​វគ្គ​បន្ត​រក​បាន​ចំណូល​ជាង​២៥៣​លាន​ដុល្លារ​​នៅ​ក្នុង​រោងកុនក្នុង​ស្រុក និង​៦០០​លាន​ដុល្លារ​នៅទូទាំង​ពិភពលោក​។Avatar: The Way of Water' final trailer out: Advance booking of tickets starts in India - BusinessToday

គេ​រំពឹង​ថា​នៅ​ចុង​ឆ្នាំ​២០២២​នេះ​ ភាពយន្ត​ Avatar2 នឹង​រក​ចំណូល​បាន​គ្រប់​១​ពាន់​លាន​ដុល្លារ​ឯ។ សម្រាប់​ឆ្នាំ​២០២២​នេះ​មាន​តែ​ភាពយន្ត​ពីរ​ប៉ុណ្ណោះ​អាច​រក​ចំណូល​បាន​ដល់​១ពាន់លាន​គឺ​រឿង​ “Top Gun: Maverick” និង “Jurassic World Dominion”។

​ភាពយន្ត​​នៅ​ក្នុង​ត្រកូល​ Avatar គឺជា​ស្នាដៃ​ផលិត​និង​ដឹកនាំ​ដោយ​លោក James Cameron បុរស​ជនជាតិកាណាដា ដែល​នៅពីក្រោយជោគជ័យ​ដ៏​អស្ចារ្យ​របស់​​ភាពយន្ត​​មនោសញ្ចេតនា​ស្នេហា​ Titanic កាល​ពី​ឆ្នាំ​១៩៩៧៕Avatar 2 Movie Review: Akshay Kumar calls 'The Way of Water' magnificent; Varun Dhawan is blown away | Hollywood News – India TVAvatar 2: The Way of Water is the masterpiece we have been waiting for 13 years - Sortiraparis.com

ប្រភព៖ Collider

ប្រុងប្រយ័ត្ន! បុរសម្នាក់និងស្ត្រី ម្នាក់ បានស្លាប់បន្ទាប់ពីផឹកទឹកក្រូចម៉ាកនេះអស់១ដប

0

ខេត្តស្ទឹងត្រែង ៖ លោកសុខ គឹមសេន មេភូមិសែនជ័យ ១បានប្រាប់នៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២២ ថា មានករណីប្រជាពលរដ្ឋ២នាក់ស្លាប់បន្ទាប់ពីបានផឹកទឹកក្រូច (ម៉ាកស្លេយ)។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៤ និង២៥ ខែធ្នូ ហើយមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ នៅមិនទាន់មានការបញ្ជាក់ ពីមន្ត្រីជំនាញពីមូលហេតុច្បាស់លាស់នៅឡើយទេ។

លោកមេភូមិបន្តថា ជនរងគ្រោះទី១ឈ្មោះ យ៉ាត់ ចាន់ថា ភេទប្រុសអាយុ៤៤ឆ្នាំមានស្រុកកំណើតនៅភូមិត្នោតបាក់ ឃុំត្រពាំងគង ស្រុកជើងព្រៃ ខេត្តកំពុងចាម មកធ្វើកម្មករស៊ីឈ្នួលដកដំឡូងនៅចំណុចដំក្រឡក្នុងឃុំអូស្វាយ ស្រុកបុរីអូស្វាយដែនជ័យ ខេត្តស្ទឹងត្រែងនិងទី២ ឈ្មោះកែវ នួន ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅចំណុចវាលព្រីងភូមិគីឡូ៨ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងស៊ីឈ្នួលដកដំឡូងជាមួយគ្នា។

លោកបន្ថែមថា បើតាមសាច់ញាតិជនរងគ្រោះទាំងពីរនាក់បានបញ្ជាក់ថា នៅថ្ងៃទី២៤ធ្នូវេលាម៉ោងជាង ៣ រសៀលពេលធ្វើការហត់ ហើយឈប់សំរាកក៏នាំគ្នាទៅទិញទឹកក្រូច (ម៉ាកស្លេយ)យកមកផឹកហើយក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។ លុះដល់ពាក់កណ្តាលអធ្រាត្រ អ្នកទាំងពីការអការៈ ក្អួត ក្តៅ ស្រវាំងភ្នែក។ លុះដល់ម៉ោង ៨ព្រឹកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះឈ្មោះ យ៉ាត់ចាន់ថា មកមន្ទីរពេទ្យខេត្ត តែមានស្ថានភាពធ្ងន់ក៏បានស្លាប់នៅវេលាម៉ោង២រសៀលថ្ងៃទី២៥ធ្នូ នោះតែម្តង។ចំណែកឈ្មោះ កែវ នួន ក៏បានបញ្ជូនមកពេទ្យដែរតែត្រូវបានស្លាប់តាមផ្លូវនៅចំណុចគីឡូ៨សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោកគឹម ប្រុស ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្រចាំនៅខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះលោកមិនទាន់សន្និដ្ឋានបានមកពីមូលហេតុណាមួយពិតប្រាកដនៅ ឡើយទេ ព្រោះមិនទាន់បានយកសំណាកទឹកក្រូចនោះមកវិភាគ។

លោកបន្តថា មន្ត្រីជំនាញផ្នែកបង្ក្រាបការក្លែងបន្លំសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅគោលដៅកើតហេតុនេះដើម្បីស្រាវជ្រាវរកហេតុផលឱ្យបានច្បាស់ លាស់ហើយជូនដំណឹងទៅបងប្អូនប្រជាពលរដ្ឋយើង ដើម្បីមានការលើកកម្ពស់ប្រុងប្រយ័ត្នចំពោះចំណី អាហារបែបនេះ៕

សមត្ថកិច្ចអះអាងថា ជនដែលបើករថយន្ដបុកទារកអាយុ២ខួបបណ្ដាលឱ្យស្លាប់នោះ គឺរកមិនទាន់ឃើញទេ

0

ភ្នំពេញ៖ រយៈពេលជិតមួយសប្តាហ៍ហើយដែល សាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យនាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាព​ស្រវឹងនៅលើស្ថានជ្រោយចង្វារបណ្តាលឱ្យទារកអាយុ២ខែស្លាប់ និងមនុស្ស២នាក់ទៀត​រងរបួសធ្ងន់ ដើម្បីយកទៅបន្តតាមនីតិវិធីច្បាប់ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញ។​ នេះបើយោងតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ជុំវិញករណីនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកបាន​ទទួលដីកាពីសាលាដំបូងរាជធានីភ្នំពេញជិត១សប្តាហ៍ហើយ ឱ្យនាំខ្លួនជនបង្កទៅបន្ត​នីតិវិធី​តាមផ្លូវច្បាប់ ប៉ុន្តែលោកថា នៅមិនទាន់រកជននោះឃើញនៅឡើយទេ។​

លោក ស ថេត ថ្លែងថា៖ «ឥឡូវយើងកំពុងធ្វើការលើជនបង្កហ្នឹង ឥឡូវយើងមានដីកាហើយ យើងកំពុងតាមរកហើយ​»។​

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​

អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក លៀក ចាន់រាបសា បញ្ជាក់ថា លោកមិនទាន់​ទទួល​បានបញ្ជាថ្មីៗពីថ្នាក់លើ ឬ តុលាការលើករណីបុរស​បង្កគ្រោះថ្នាក់ចរាចរណ៍នេះនៅ​ឡើយទេ។​

លោក ចាន់រាបសា បញ្ជាក់ថា៖ «មកដល់ម៉ោងនេះខ្ញុំអត់ហ៊ាននិយាយថា ខ្ញុំបានទទួល​ ឬ​អត់បានទទួលទេ តែបច្ចុប្បន្នខ្ញុំអត់ទាន់បានទទួល ប៉ុន្តែមិនដឹងថា ទៅដល់កន្លែងខ្ញុំឬនៅ?»។​

មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារលោក តាំង អឿន ឱ្យដឹងថា លោកទទួលដីកាពី​តុលាការ ដើម្បីនាំខ្លួនជនបង្កនោះ៤ថ្ងៃហើយ ហើយលោកបានឃ្លាំមើល​ជាប្រចាំ​តែ​លោក​មិនឃើញជនបង្កនោះនៅផ្ទះទេ។​

លោក តាំង អឿន ឱ្យដឹងថា​៖ «ខ្ញុំកំពុងតែឃ្លាំមើលតែអត់ឃើញនៅផ្ទះទេ ខ្ញុំឃ្លាំមើលរហូត តែអត់ឃើញតែម្តង មិនដឹងថា គាត់ទៅណាមកណា យើងអត់ដឹង»។​

គួររំលឹកដែលថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២  មានរថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យទារក និងមនុស្សចាស់២នាក់ ខ្ទាត គ្រោះថ្នាក់ធ្ងន់ និងត្រូវជួយសង្គ្រោះបន្ទាន់។ ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។ ជនបង្ក បានបង់សំណង ២ ៥០០ ដុល្លារអាមេរិកដើម្បីបញ្ចប់រឿង។ ក្រោយកើតហេតុសាធារណជនមួយចំនួនបានបង្ហាញក្តីអាណិតដល់ជនរងគ្រោះពិសេស​ទារកអាយុ២ខែដែលស្លាប់ ហើយខ្លះទៀតទាមទារឱ្យមានវិធានការផ្លូវច្បាប់ចំពោះជនបង្ក ៕

អ្នកស្លា.ប់ដោយសារព្យុះព្រិលនារដូវរងានៅអាមេរិកបានកើនឡើងយ៉ាងគួរឱ្យបារម្ភ

0

បរទេស៖ សហរដ្ឋអាមេរិក និងកាណាដាត្រជាក់ខ្លាំងជាមួយនឹងព្យុះរដូវរងាខ្លាំង បូកនឹងបាតុភូតព្យុះស៊ីក្លូនយ៉ាងខ្លាំងក្លា ដែលបានសម្លាប់មនុស្ស៥០នាក់ជាង និងគ្រប់វិស័យត្រូវបានផ្អាកដំណើរការទាំងស្រុងនៅក្នុងតំបន់។

កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍អំពីវឌ្ឍនភាពនៃគ្រោះមហន្តរាយ នៃព្យុះរដូវរងាដ៏ខ្លាំងក្លាមួយបានបោកបក់ពាសពេញអាមេរិកខាងជើង រួមជាមួយនឹងបាតុភូត “ព្យុះស៊ីក្លូន” ដែលបណ្តាលឱ្យសហរដ្ឋអាមេរិក និងកាណាដា ប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំង ជាមួយសីតុណ្ហភាពធ្លាក់ចុះដល់ដកជាច្រើនដឺក្រេ។

គួរបញ្ជាក់ថាព្រិលធ្លាក់ខ្លាំងតាំងពីមុនបុណ្យណូអែលមកដល់ពេលចុងក្រោយបំផុតបានបណ្តាលឲ្យមនុស្សយ៉ាងហោច ណាស់ចំនួន ៥៩ នាក់បានស្លាប់។

យ៉ាងណាមិញប្រភពដដែលបានបញ្ជាក់ថានៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក បានប្រឈមមុខនឹងខ្យល់ត្រជាក់ខ្លាំងជាងគេ ដោយសីតុណ្ហភាពបានដកជាច្រើនដឺក្រេ ជាមួយនឹងព្រិលធ្លាក់ខ្លាំងរហូតប្រែក្លាយជាទឹកកកគ្របដណ្តប់លើ ​ផ្លូវ អគារដើមឈើស្ទើរតែគ្មានមនុស្សចេញមកតាមផ្លូវ៕ ប្រភព៖ Thairath

 

 

សម្ដេច ស ខេង៖ បើខ្លួនធ្វើជាប៉ូលីស បែរជាប្រើប្រាស់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ ខណៈតួនាទីនគរបាល គឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគរបាល បានធ្វើជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអង្គភាពប្រើប្រាស់កម្លាំង ជាពិសេសនោះអង្គភាពបានបណ្តុះបណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkvQvb_eimqifNcZ_Dj45-GuMKwo4hWbr_PIdV4cdbymKWwyf7AjUWDyM5YG6kEXFDdhYVoHBq-vn4x1gINel1_7DqmMi_r4bNZmVMLnSDzAehNH7kyMiy3St-1F9vJLNKYP1juV6uhmcQ1JnFoQXTA5c9PQaVEXyVRlkarSiGpG_aTQEUWSj3kYwM/s1280/photo_2022-12-27_22-29-46.jpg

សម្ដេចក្រឡាហោមបញ្ជាក់ថា “បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាញៀនគ្រឿងញៀន គឺបង្កនូវហានិភ័យធំណាស់រួចហើយ បង្កើតនូវបញ្ហាផ្សេងទៀត។ យើងដឹងហើយតួនាទីនគរបាល គឺដើម្បីថែមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងគ្រឿងញៀន”។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ចំពោះការផ្ទេរមន្ត្រីនគរបាលប៉ុស្តិ៍ ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឱ្យផ្ទេរនោះទេ។ ប៉ុន្តែក្នុងករណីចាំបាច់មានការអនុញ្ញាតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូចជាការផ្ទេរនៅថ្នាក់ស្រុក ឬខេត្ត ដែលនគរបាល ឬប៉ូលីសនោះធ្វើការមានស្នាដៃល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8WOEgynBTDgngTIKTn8YUZNECkxaAQ22YIMXRUzvDafUTafBDYF_tW5C7AHSekoSvnpf-vqi3SWOYHuMJB4099dXzX95J_zWcj1405ZmHd-hw-Ijsp53d2ZkWYoaLorVVPJSMGksO5XVv4h70evNR2V7Qbp-Zb046iKCVZIi0XfZ7C0oI4_4onAXO/s1280/photo_2022-12-27_22-29-48%20(2).jpg

សម្តេចក្រឡាហោម បន្ថែមថា ការដាក់ចេញវិធានការនេះ គឺជាវិធានការចុងក្រោយ ដែលក្រសួងបាននឹងកំពុងធ្វើទាក់ទងនិងការជ្រើសរើសនឹងបំពេញកម្លាំងនគរបាលនៅតាមប៉ុស្តិ៍ឱ្យមានកម្លាំងគ្រប់គ្រាន់បានសិក្សារៀនសូត្រមានសត្ថភាពនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងឃុំសង្កាត់ខ្លួនទទួលបានជោគជ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_G5wLwSzdsKGI28GH6Kxignajx86RB5JSPsVo0Jby07MiT6JgKSwuHqdA3Jacw52vy50pM55ul-v4ixKXPTRIYN_fIVef4sqsPPNNMaz-0XKedNKl7HT97XidZbZcBbeB9-cJ-tYDsrTzB6kGj-5sgJ2HSobFHB4ivLkxlpjuirZ6tw7MOp9LBL59/s1280/photo_2022-12-27_22-29-48.jpg