បរទេស៖ ស្ត្រីជន់ជាតិកូរ៉េម្នាក់ នឹងត្រូវទទួលទោស ព្រមទាំងទទួលការផាកពិន័យ បន្ទាប់ពីគេរកឃើញថាគាត់មានគម្រោងបរិច្ចាគថ្លើមរបស់គាត់ជាថ្នូរនឹងទឹកប្រាក់មួយចំនួន ព្រមទាំងដើម្បីឱ្យកូនប្រុសអាចមានការងារ និងទទួលបានដំណែងល្អពីម្ចាស់ក្រុមហ៊ុនដែលបានទទួលយកថ្លើមរបស់គាត់។

នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេសកូរ៉េខាងត្បូងបានរាយការណ៍កាលពីសប្តាហ៍មុនថាស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ក្នុងវ័យ ៥០ ឆ្នាំ ម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី កា ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួននិងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសខណៈពេលដែលគេបានរកឃើញថានាង គ្រោងនឹងបរិច្ចាគការធ្វើកោសល្យវិច័យនៃថ្លើមរបស់ខ្លួនជាថ្នូរនឹងប្រាក់១០០លានវ៉ុន ឬប្រហែល ៧៨,៥៦៧ដុល្លារ រួមទាំងដើម្បីទទួលបាននូវមុខតំណែងការងារសម្រាប់កូនប្រុសក្នុងក្រុមហ៊ុនផងដែរ។

គួរបញ្ជាក់ថានៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ លោកស្រី កា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ដើម្បីពិនិត្យរាងកាយមុនពេលទទួលការវះកាត់សម្រាប់ការបរិច្ចាគថ្លើម ក្នុងនោះនាងបានក្លែងខ្លួន ជាកូនប្រសាប្រធានាក្រុមហ៊ុនរបស់កូនប្រុសគាត់ ដែលបានធ្លាក់ខ្លួនឈឺ ដែលនឹងត្រៀមទទួលការបរិច្ចាគថ្លើមរបស់នាង។

លុះសប្តាហ៍បន្ទាប់ នាងត្រូវបានបញ្ជាក់ និងចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គដោយវិទ្យាស្ថានគ្រប់គ្រងមជ្ឈមណ្ឌលឈាម ជាលិកា និងសរីរាង្គជាតិកូរ៉េខាងត្បូង។ ប៉ុន្តែបន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យដើម្បី ត្រៀមវះកាត់ស្រាប់នាងបានឆ្លងកូវីដ-១៩ មុនពេលការវះកាត់ត្រូវពន្យារពេល។

ទោះជាយ៉ាងណាការស៊ើបអង្គេតក៏បានរកឃើញថាអ្នកស្រី អាចជាប់ពាក់ព័ន្ធនឹងការចូលរួមក្នុងការជួញដូរសរីរាង្គដែលជាទង្វើខុសច្បាប់របស់កូរ៉េខាងត្បូង។

យ៉ាងណាមិញ តុលាការកូរ៉េខាងត្បូងក៏បានផាកពិន័យលោកស្រី កា ៣លាន វ៉ុន ឬប្រហែល ២,៣៥៤  ខណៈ ដែលអ្នកជំងឺដែលបានទទួលការបរិច្ចាគនេះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល ១ ឆ្នាំ៕ ប្រភព៖ Dailynews