Home Blog Page 1936

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាគេហៅ”ខ្នងផ្សារ”?

0

បច្ចុប្បន្ន ខ្នងផ្សារ ឋានសួគ៌ធម្មតាជាតិ និងជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមនៅក្នុងស្រុក។ ខ្នងផ្សារ លាតសន្ធឹងធំ កាត់ខេត្ត៣នៃព្រះរាជាណាចក្រ គឺខេត្តកំពង់ស្ពឺ,ពោធិ៍សាត់ និងកោះកុង។

ខ្នងផ្សារ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមលោក ជឹម ជឿន សមាជិកនៃសហគមន៍ការពារធម្មជាតិរលាក់កងជើង បានប្រាប់ឲ្យដឹងថា គេហៅ ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ៩៣ សម័យខ្មែរក្រហមនៅទីនេះគឺជាទីតាំងលក់ដូរទំនិញតិចតួចជាលក្ខណៈគ្រួសាររបស់បងប្អូនអ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។រមណីយដ្ឋានធម្មជាតិ "ខ្នងផ្សារ" យើងហ្នឹង! ល្បីថាស្អាតមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកទៅលេងមួយចំនួនចោលសំរាមឥតរបៀបបាត់ (មានវីដេអូ ...

មិនតែប៉ុណ្ណោះយកទៅតាម អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារ នេះគឺមិនមែនទើបកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមានយូរណាស់ហើយ រាប់រយតំណមនុស្ស តាមប្រវត្តិដែលខ្ញុំបាទបានសិក្សាស្រាវជ្រាវនោះ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ៕

 

គ្រោះទឹកជំនន់ក្នុងប្រទេសម៉ាឡេស៊ីយ៉ាងធ្ង.ន់.ធ្ង.រ បង្កឱ្យមានអ្នកស្លា.ប់​ចំនួន៥នាក់

0

បរទេស៖ រដ្ឋជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី លិចនៅក្រោមកម្រិតទឹកជំនន់ដ៏ខ្ពស់ និងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ ជាលទ្ធផលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២នេះថា ទីភ្នាក់ងារឧតុនិយមជាតិម៉ាឡេស៊ី បានបង្ហាញពីស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋ ជាច្រើនដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់បន្ទាប់ពីមានព្យុះផ្គររន្ទះ និងមានភ្លៀងធ្លាក់ខ្លាំងយ៉ាងលឿន ចាប់តាំងពី ដើមសប្តាហ៍នេះ។

ជាលទ្ធផលគ្រោះធម្មជាតិនេះ ត្រូវបានទីភ្នាក់ងារបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយម៉ាឡេស៊ីបាន បញ្ជាក់យ៉ាងដូច្នេះថា គ្រោះធម្មជាតិនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និងមនុស្សសរុបជាង ៧២,០០០ នាក់នៅក្នុងរដ្ឋដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវតែជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់។

លើសពីនោះគេបានព្រមានថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តគ្របដណ្តប់នៅតំបន់ទាំងនេះរហូតដល់ថ្ងៃខាងមុខ និងអាជ្ញាធរបានណែនាំប្រជាជនដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់គួរធ្វើជម្លៀសខ្លួនទៅនៅឯជម្រកបណ្តោះអាសន្នក្នុងរដ្ឋ Kelantan ក៏ដូចជាបានពិភាក្សាអំពីការបែងចែកថវិកាគ្រាអាសន្នដំបូងចំនួន ៤០ លានរីងហ្គីត ឬប្រហែល១០ដុល្លារក្នុងម្នាក់ ដល់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការជួយប្រជាជន៕ ប្រភព៖ Dailynews

អាមេរិក រៀបចំកញ្ចប់លុយមហាសាលសម្រាប់ជួយអ៊ុយក្រែន យកជ័យជម្នះលើសង្គ្រាមរបស់រុស្ស៊ី

0

រដ្ឋធានីវ៉ាស៊ីតោន៖ នៅក្នុងដំណើរទៅបំពេញទស្សនកិច្ចលើកទី១របស់ប្រធានាធិបតីអ៊ុយក្រែន ទៅជាន់ទឹកដីរបស់សហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈនោះ ពិភពលោក បានផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជំនួប រវាងមេដឹកនាំ នៃទាំង២ប្រទេសនេះ ហើយក៏មានមនុស្សជាច្រើន ងឿងឆ្ងល់ ថាតើសហរដ្ឋអាមេរិក បានផ្ដល់គ្រឿងយុទ្ធោបករណ៍ និង លុយប៉ុន្មាន សម្រាប់ក្រុងកៀវ ប្រយុទ្ធតស៊ូ ការពារទឹកដី និង សេរីភាពរបស់ពួកគេ?Hosting Zelensky in Washington, Biden declares 'it's an honor to be by your  side' | The Times of Israel

សារព័ត៌មានយោធា 1945 (ណាញធីនហ្វ័រធីហ្វាយ) បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា បើតាមបណ្ដាញផ្សព្វផ្សាយនានារបស់សហរដ្ឋអាមេរិក បានរាយការណ៍ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃពុធ បានជួបជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង ក៏មានជំនួប នៅក្នុងសម័យប្រជុំសភារបស់សហរដ្ឋអាមេរិក ផងដែរ។ ប៉ុន្ដែគោលបំណងដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ ត្រូវគេដឹងយ៉ាងច្បាស់ណាស់ ថា គឺដើម្បីទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និង យោធាបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន ធ្វើសង្គ្រាម រយៈពេលយូរ ប្រឆាំងនឹងរុស្ស៊ី។

ចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ និង ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv)។ ប៉ុន្ដែនៅមុនពេលប្រធានាធិបតី និងសភា ខ្នះខ្នែងជំរុញបន្ថែមដល់អ្នកបង់ពន្ធរបស់អាមេរិក នោះ សភាគួរតែទាមទារឱ្យសេតវិមាន ពន្យល់ឲ្យបានច្បាស់លាស់ អំពីរបៀប នៃការរួមចំណែកបន្ថែមទៀត សម្រាប់ការគាំទ្រដល់ផលប្រយោជន៍ជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិក។Can the U.S. and NATO provide Ukraine with enough weapons?

បើតាមកម្មវិធីតាមដានការគាំទ្រអ៊ុយក្រែនរបស់វិទ្យាស្ថានខៀល (Kiel) បានឲ្យដឹង ថា គិតត្រឹម ថ្ងៃទី២០ ខែវិច្ឆិកា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិករួមចំណែក ជាង៥០ពាន់លានដុល្លារ ជួយដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងសង្រ្គាមរបស់ក្រុងកៀវ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ ចំណែកវិភាគទានសរុប មកពីបណ្ដាប្រទេសទាំង២៧ ជាសមាជិក សហភាពអឺរ៉ុប គឺមានចំនួន៥៥ពាន់លានដុល្លារ។ ប៉ុន្តែប្រទេសដែលចូលរួមវិភាគទានដ៏ធំបំផុតតែមួយគត់ នៅលើទ្វីបមួយនេះ គឺប្រទេសអាល្លឺម៉ង់ ដោយផ្ដល់កញ្ចប់ជំនួយរបស់ខ្លួន មានទំហំទឹកប្រាក់ ប្រហែល១៥ពាន់លានដុល្លារអាមេរិក។

ជាមួយនឹងការប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នោះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានស្នើកញ្ចប់ជំនួយបន្ថែម ចំនួន៣៧ពាន់លានដុល្លារ ទៅកាន់សភា ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន។ ប៉ុន្ដែសភារបស់ប្រទេសមហាអំណាចកំពូលមួយនេះ ថែមទាំងបានកំណត់កញ្ចប់ជំនួយបន្ថែមពីលើនេះ លើសពីសំណើរបស់ប្រធានាធិបតី ដោយអនុម័ត រហូតដល់៤៥ពាន់លានដុល្លារ ដែលធ្វើឲ្យកញ្ចប់វិភាគទានរបស់អាមេរិក កើនដល់ជាង ១០០ពាន់លានដុល្លារ។ ទាំងសហរដ្ឋអាមេរិក អឺរ៉ុប និង អ៊ុយក្រែន សុទ្ធតែក្លាយជាប្រធានបទគ្រប់គ្រាន់ សម្រាប់អនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន កៀកស្មា បង្ហាញន័យយ៉ាងច្បាស់លាស់ ជាបន្ទុកដ៏ចម្បង សម្រាប់ការផ្តល់មូលនិធិជួយដល់សន្តិសុខអឺរ៉ុប។Lethal Weapons to Ukraine: A Primer - Atlantic Council

បញ្ហាសន្តិសុខអឺរ៉ុប មិនអាចមានសារៈសំខាន់ខ្លាំងបំផុត សម្រាប់តែសហរដ្ឋអាមេរិក ច្រើនជាងបណ្ដាប្រទេស នៅទ្វីបអឺរ៉ុបនោះឡើយ។ សហរដ្ឋអាមេរិក អាចជូនពរអ៊ុយក្រែន ឲ្យទទួលបានជ័យជម្នះ ហើយគាំទ្រពួកគេយ៉ាងខ្លាំង ជាមួយនឹងជំនួយផ្នែកហិរញ្ញវត្ថុ និង យោធាសំខាន់ៗ។ ប៉ុន្តែដរាបណា សភា និង សេតវិមាន មានសុច្ឆន្ទៈចង់ផ្ដល់ប្រាក់ទាំងនោះ ទៅឲ្យអ៊ុយក្រែន ហើយសភាអឺរ៉ុប នឹងនៅតែមានសុច្ឆន្ទៈ មិនគ្រាន់តែអង្គុយរង់ចាំសាទរ និង ទះដៃអបអរ។

លោក Zelensky បានថ្លែង នៅក្នុងឃ្លីបវីដេអូមួយ ថា កងទ័ពរបស់គាត់ «បានប្រគល់ទង់ជាតិអ៊ុយក្រែន ដ៏ស្រស់ស្អាតរបស់យើង ជាមួយនឹងហត្ថលេខារបស់ពួកគេ សម្រាប់យើង បញ្ជូនបន្ត ទៅកាន់សភា និង ប្រធានាធិបតីសហរដ្ឋអាមេរិក។ អ៊ុយក្រែន មានអំណរគុណ ចំពោះការគាំទ្រ ដែលសហរដ្ឋអាមេរិក បាន និង កំពុងតែផ្តល់ឲ្យ រហូតមកទល់ពេលនេះ»។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា «ជំនួយទាំងនេះ នៅតែមិនទាន់គ្រប់គ្រាន់នោះដែរ។ វាជាតម្រុយមួយ បង្ហាញថា វាមិនគ្រប់គ្រាន់នោះទេ»។

មេដឹកនាំសហរដ្ឋអាមេរិក បានថ្លែង ថា សហរដ្ឋអាមេរិក គាំទ្រដល់ជនជាតិអ៊ុយក្រែន ហើយលើសពីការអាណិតអាសូរ ចំពោះបុព្វហេតុរបស់ពួកគេ។ យើងនឹងផ្ដល់ជំនួយជាង៥០ពាន់លានដុល្លារ ដោយមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ទំនើបបំផុត និង កាំភ្លើងផ្លោងមួយចំនួន, គ្រាប់កាំភ្លើងធំទំហំ១៥៥មិល្លីម៉ែត្រ ជាងមួយលានគ្រាប់, គ្រាប់រំសេវរាប់សិបលានគ្រាប់ផ្សេងទៀត, មីស៊ីល និង គ្រាប់រ៉ុក្កែតរាប់ម៉ឺនគ្រាប់, ការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន និង ការកំណត់គោលដៅចារកម្ម សម្រាប់ជួយដល់អ៊ុយក្រែន កំណត់អត្តសញ្ញាណ និង វាយប្រហារបំផ្លាញកម្លាំងទាហានរុស្ស៊ី នៅលើសមរភូមិ។ យើងបានធ្វើច្រើនជាងបណ្ដាប្រទេសផ្សេងទៀត ពោលគឺច្រើនជាង រាប់សិបដង នៃបណ្ដាប្រទេសជាមិត្តសម្ពន្ធមិត្ត»។Russia launching drone attacks from inside the country as 'Crimea becomes  more vulnerable'

ប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា បើនិយាយឲ្យខ្លីទៅ យើងមិនមែនមានកាតព្វកិច្ច សម្រាប់តែផ្តល់អ្វីៗដល់អ៊ុយក្រែន ប៉ុណ្ណោះទេ។ យើងបានផ្តល់ប្រាក់យ៉ាងច្រើន និង គ្រឿងសឹករួចមកហើយ ដោយគ្មានសន្ធិសញ្ញា ឬ កាតព្វកិច្ចណាមួយ សម្រាប់ការបង្ខិតបង្ខំដល់ក្រុងកៀវ នោះដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែម ថា «យើងមានបទពិសោធន៍ដ៏ឈឺចាប់ ពីអ្វីដែលបានកើតឡើង ខណៈធនធានហិរញ្ញវត្ថុ និង យោធារបស់អាមេរិក បានហូរចូលទៅក្នុងប្រទេសមួយផ្សេងទៀត មិនទាក់ទងទៅនឹងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយគ្រាន់តែជាការរួមចំណែក ស្របពេលយើងបានចំណាយប្រាក់ អស់ជិត២ពាន់ពាន់លានដុល្លារ ទៅលើសង្រ្គាម អស់រយៈពេល២០ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយយើងគ្មានបានទទួលអ្វីមកវិញ សម្រាប់ប្រទេសរបស់យើង នោះឡើយ»៕

ប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈខ្យល់បំពុល កំពុងវាយលុកទីក្រុងបាងកក

0

ខណ្ឌចំនួន៤ នៅក្នុងទីក្រុងបាងកកប្រទេសថៃមានកម្រិតបំពុលខ្យល់លើសពីកម្រិតសុវត្ថិភាព នៅព្រឹកថ្ងៃពុធនេះ បើយោងតាមរដ្ឋបាលក្រុងបាងកក ។

នាយកដ្ឋានបរិស្ថានរបស់រដ្ឋបាលបានរាយការណ៍ថា ខណ្ឌ Watthana, Nong Khaem, Nong Chok និង Pathum Wan មានកម្រិតគ្រោះថ្នាក់នៃ កំហាប់ភាគល្អិតនិចល PM 2.5 ។

ការវាស់វែងនៅស្ថានីយ៍គុណភាពខ្យល់ក្នុងតំបន់ទាំងបួនបានរកឃើញ កំហាប់ភាគល្អិតនិចល PM 2.5 ចន្លោះពី ៣០ ទៅ ៥៣ មីក្រូក្រាម (mcg) ក្នុងមួយម៉ែត្រគូប ។

គួរបញ្ជាក់ផងដែរថា PM2.5 សំដៅលើ “ភាគល្អិត” (ភាគល្អិតល្អ ឬដំណក់ទឹក) នៅក្នុងខ្យល់។ កម្រិតសុវត្ថិភាពគឺ ៥០mcg លេខលើសពីចំនួននេះត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ ៕Air pollutant PM2.5 rises to unhealthy levels in Bangkok | Thaiger

ប្រភព៖ Nation Thailand

ស្រស់ស្អាតណាស់! កាន់តែធំ កាន់តែបញ្ចេញសម្រស់ដ៏ទាក់ទាញបង្អួតមហាជន

0

ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងវ័យក្មេងជនជាតិថៃ អ៊ីនទ័រ ​ដែលមានភាពល្បីល្បាញ និងទាក់ទាញចំណាប់អារម្មណ៍របស់មហាជនទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីនាងតូចម្នាក់នេះបានបង្ហាញខ្លួនក្នុងខ្សែរភាពភាគជាច្រើនកន្លងមក ប៉ុន្តែពេលថ្មីៗនាងស្រាប់តែបង្ហាញខ្លួនសារជាថ្មីជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត និងកាន់តែធំ មានរូបរាងពេញវ័យបញ្ចេញរូបរាងដ៏ទាក់ទាញ។

មួយ​ក្នុង​ចំណោម​តារា​សម្ដែង​កុមារ​សកម្ម​បំផុត​ ហើយ​យើង​តែង​តែ​ឃើញ​ការ​អភិវឌ្ឍ​ទេពកោសល្យ​របស់​នាង តារាស្រីវ័យក្មេង អ៊ីនទ័រ ថ្វីត្បិតតែពេលនេះនាងមានអាយុត្រឹមតែ ១០ ឆ្នាំក៏ដោយ ប៉ុន្តែមើលទៅមានភាពចាស់ទុំជាងពេលមុនទៅទៀត ទាំងរូបសម្រស់ និងអត្តចរិករបស់កុមារម្នាក់នេះ។

ជាពិសេសជាមួយនឹងរូបរាងចុងក្រោយដែលនាងបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន ស្ថិត​ក្នុង​រូបរាង​ស្លៀក​រ៉ូប ​ខ្សែ​ក្រវាត់ និង​មានបូ​​ពណ៌​ខ្មៅ​ធំ​តុបតែង​មុខ​យ៉ាងប្លែកភ្នែក ជាមួយនឹងការផាត់​មុខ ​​ធ្វើ​សក់​បន្តិចបន្ទួច​ធ្វើ​ឱ្យ​នាង​មើល​ទៅកាន់តែមានភាពពេញវ័យ និង​កាន់តែ​ស្រស់​ស្អាតទ្វេដង៕ ប្រភព៖ Kapook

 

តារានិករ៣ដែលជាមនុស្សស្រីចិត្តត្រជាក់ដូចទឹក បង្កប់មន្តស្នេហ៍មហិមា ធ្វើឲ្យបុរសលង់ខ្លាំង

0

មនុស្ស​​​ប្រុស​ដែល​បាន​ស្គាល់​នារី​ស្ថិត​ក្នុង​តារានិករ​ទាំង​៣​នេះ ​ច្រើន​តែ​លង់​ស្នេហ៍​លើ​នាង​ខ្លាំង ដោយសារ​តែ​ភាព​ទាក់​ទាញ​​ពី​កំណើត​ទាំង​នេះ​។

១. Pisces

មនុស្ស​ស្រី​ដែល​ស្ថិត​ក្នុង​តារានិក​រ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ចិត្ត​ត្រជាក់​ដូច​​ទឹក។ ភាព​ជា​ស្រ្តី​របស់​គេ​​ពេញ​លក្ខណៈ​ចេញ​ពី​បេះ​ដូង ដែល​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​ពិបាក​គេ​ចផុត​នឹង​ធ្លាក់​ចូល​ក្នុងអន្លង់​ស្នេហ៍​របស់​គេ​ណាស់។ លើស​ពី​នេះ​ធម្មជាតិ​របស់​គេ​​ជា​នារី​សុភាព ចេះគិត​ពិចារណា ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​ចង់​ចូល​ខ្លួន​មក​ថែ​រក្សា​និង​ស្រលាញ់​ចង់​បាន​នារី​ប្រភេទ​បែ​ប​នេះ​។Pisces: Horoscope dates, star sign compatibility, and personality traits |  Metro News

២. Sagittarius

​​មនុស្ស​ស្រី​ដែល​ស្ថិត​ក្នុង​តារានិករ​នេះ ​មាន​មន្តស្នេហ៍​ប្រចាំ​ត្រកូល​ ដែល​​មាន​ភាព​ស្រស់​ស្អាត​បែ​ប​ធ្មជាតិ​និង​រូប​រាង​​យ៉ាង​ទាក់​ទាញ ព្រម​ទាំង​ចិត្ត​ត្រជាក់​ដូច​ទឹក។ ​ទោះ​​នៅ​ហ្វូង​មនុស្ស​ច្រើន​យ៉ាង​ណា ​ក៏​​គេ​នៅ​តែ​លេច​ធ្លោ​ដដែរ។ បន្ថែម​ពី​នេះ គេ​ជា​នារី​ចេះ​ស្វះ​ស្វែង​រក​ចំណេះដឹង​សម្រាប់​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​នរណា​ក៏​ស្ងប់ស្ងែង​នឹង​ចង់​បាន​រូប​គេ​ដែរ។When does Sagittarius season start 2022? Sign dates, key traits, more

៣. Aries

មនុស្ស​ស្រី​ស្ថិត​ក្នុង​តារានិករ​នេះ ​ជា​នារី​ទន់​ភ្លន់ ចេះ​គិត​ពិចារណា។ ​មិន​តែ​ប៉ុណ្ណោះ ​ក្នុង​កែវ​ភ្នែក​របស់​បុរស ​គេ​ជា​មនុស្ស​ស្រី​គួរ​ឲ្យ​ស្រលាញ់។ ​ភាព​ស្ងប់​ស្ងាត់​របស់​គេ បាន​ក្លាយ​ជា​មន្តស្នេហ៍​ធ្វើ​ឲ្យ​បុរស​​ជា​ច្រើន​ចង់​បាន និង​លង់​ខ្លាំង​លើ​កាយ​វិការ​សុភាព​របស់​​គេ​ណាស់។ យ៉ាង​ណា​ក្តី ​គេ​ជា​នារី​មានភាព​ក្លាហាន ហ៊ាន​បង្ហាញ​អារម្មណ៍​ឲ្យ​អ្នក​ដទៃ​បាន​ដឹង ធ្វើ​ឲ្យ​បុរស​ដែល​បាន​ស្គាល់​គេ​ហើយ ​ពិបាក​គេច​ផុត​នឹង​ចាក​ចេញ​ពី​​​​មន្ត​ស្នេហ៍​នេះ​ខ្លាំង​​ណាស់៕Aries zodiac sign explained: Dates, compatibility, personality

ចាប់ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតចម្រុះ ចេញពីប្រទេសថៃទៅចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម

0

ភ្នំពេញ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខសៀមរាប ២C-៣៤២០ ដឹកផលិតផលមានដើមកំណើតពីសត្វជាប្រភេទប្រហិតចម្រុះ ក្នុងនោះរួមមាន (ប្រហិតសាច់មាន់ ប្រហិតសាច់ក្ដាម ប្រហិតសាច់ត្រី ប្រហិតសាច់គោ ប្រហិតសាច់បង្កា ប៉ាត់តេ និងហតដក) ចំនួន ២ ៨០០គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn1jiEtWmQZrbofGSsaHF93do1dFNQarhs7l26NsbFG8IIB4DMVT7nVe5t7q1PPfo4_4TXPZpQwawQ1UekBwSzvuqdWmZ5RtRIuOPOZpNRq4qPxdzJSVS2dBiKLzzpW54KdfPJK9l7AmvPg7yljkftjkl1PQPKaOUU03fiWuV7eKkcWh6g-vuAWR4i/s960/photo_2022-12-22_10-21-52.jpg

រថយន្តខាងលើបានដឹកជញ្ជូនចេញពីប្រទេសថៃឡង់ដ៏ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅចែកចាយនៅខេត្តសៀមរាប ក្រុមការងារឃាត់ចាប់ត្រង់ចំណុចភូមិជប់ ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានផលិតផលមានដើមកំណើតពីសត្វជាប្រភេទប្រហិតចម្រុះ សរុបចំនួន ២ ៨០០គីឡូក្រាម និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc85AQL_B7PEs7u2rCCvXQk9vpdfsb7CaWgpx-C0nFDuby5RqARYBtmHQW1X7D8fd1ayxLQ3KhlGkQWHSxrWHQzKV97m0SnoSBO4r9dka7WbMJxQxx3uqCevXPsI4KrsxxBY0ABaDq6K9Ak74qCLdE4bDl1Y-4B3uvFnlwJIo3TPfgHXL06AbC4_Fi/s960/photo_2022-12-22_10-21-52%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8baM4uxYTHj_Hr8A5I0_EuWxMzjLQtWmF3m6bNXwMXDF7_stVbRDgRD1U8h3jblwZPy142gh-GKzMtz3M1ZFW0BHrX512X8YOu04IQme7Eh_bIaPOZcgHImDdUVmhqtt5DfqV4GGb4DY-Mr_q_HQ0IE-Sj2S1GWXt9aTYt294m2wyWgJEDCtn-O8I/s1280/photo_2022-12-22_10-21-52%20(2).jpg

តើពិតទេ សក់ស្កូវ កាន់តែដក កាន់តែដុះ?

0

សុខភាព៖ តើអ្នកធ្លាប់ឮមិត្តភ័ក្តិ បងប្អូន ប្រាប់អ្នកថាពេលឃើញសក់ស្កូវហាមកុំដក ព្រោះវានឹងធ្វើឱ្យសក់ដែលនៅក្បែរនោះក្លាយទៅជាស្កូវដែរ រហូតក្លាយជាសក់ស្កូវកាន់តែច្រើនពេញក្បាល។

ទោះជាយ៉ាងណាតើនេះជាការពិតមែនទេ ពេលដកស្កូវមួយដើម នោះវានឹងធ្វើឱ្យឆ្លងស្កូវតដល់សរសៃសក់ផ្សេងទៀត?

ថ្ងៃនេះសូមមកបកស្រាយនូវចម្ងល់របស់បងប្អូនដែលធ្លាប់តែយល់ឃើញបែបនេះក្នុងចំណោមមនុស្សជាច្រើន។

មិនមែនជាការពិតទេ

ការដកសក់ស្កូវមិនមែនជាកត្តាដែលបង្កើនចំនួនសក់ស្កូវកាន់តែច្រើនដូចដែលអ្នកគិត នៅក្នុងកត្តា ណាមួយឡើយ។

ទោះជាយ៉ាងណាការដកសក់ស្កូវចេញ នឹងមិនបង្កើនសក់ស្កូវបន្ថែមទេ ប៉ុន្តែអ្នកក៏មិនគួរត្រូវបានដកវាចេញនោះដែរ ព្រោះការដកញឹកញាប់ ជាពិសេសសម្រាប់អ្នកដែលមានសក់ស្កូវច្រើន វាអាចធ្វើឱ្យខូចឫសសក់ ឬប្រហែលជាគ្មានសក់ថ្មីដុះចេញពីឫសសក់នោះបន្តទៀត ហើយសក់កាន់តែស្តើង ឬទំពែកមុនអាយុ។

តើសក់ពណ៌ប្រផេះកើតឡើងយ៉ាងដូចម្តេច?

សក់ស្កូវពណ៌ស ឬប្រផេះកើតឡើងពីសារធាតុពណ៌ (មេឡានីន) ដែលយើងបង្កើតមាន ៣ គឺលឿង  ក្រហម និងខ្មៅ ដោយឫសសក់ជាធម្មតាផលិតសារធាតុពណ៌តិចទៅតាមអាយុកាលរបស់យើង ដូច្នេះនៅពេលយើងកាន់តែចាស់ពណ៌សក់នឹងរសាត់ភាពខ្មៅបន្តិចម្តងៗ រហូតដល់វាក្លាយជាពណ៌ប្រផេះ ឬស៕ ប្រភព៖ Sanook

 

ខ្លាំងបាត់!​ អាហ្សង់ទីន ត្រៀមបញ្ចេញរូបិយបណ្ណមានរូប Messi

0

សារព័ត៌មានអាហ្សង់ទីនបានចុះផ្សាយថា ធនាគារកណ្តាលអាហ្សង់ទីនកំពុងសិក្សាសំណើដាក់រូប Lionel Messi ប្រធានក្រុមអាហ្សង់ទីន លើប្រាក់ប៉េសូអាហ្សង់ទីន បន្ទាប់ពីឈ្នះពាន World Cup 2022។

ធនាគារកណ្តាលអាហ្សង់ទីន នឹងបោះពុម្ពរូបភាពរបស់ Messi នៅលើប្រាក់ 1,000 ប៉េសូ ដែលមន្ត្រីនៅក្នុងប្រទេសអាហ្សង់ទីនចង់បង្ហាញលេខ “10” ដែលចាប់ផ្តើមដោយលេខ 1000 និងពាក្យ ” La Scaloneta” ត្រូវបានសរសេរដែលតំណាងឱ្យក្រុមឈ្នះរបស់គ្រូបង្វឹក Lionel Scaloni។

អាហ្សង់ទីនបានទទួលជោគជ័យក្នុងការឈ្នះពាន World Cup Qatar ឆ្នាំ 2022 ដែ ដោយបានផ្តួលក្រុមបារាំងក្នុងការប្រកួតចុងក្រោយដែលនាំពួកគេរួមគ្នានៅកីឡដ្ឋាន Lusail នៅថ្ងៃទី 18 ខែធ្នូ៕

ប្រភព៖ Gulf Today

 

សារជាតិគីមីបញ្ចេញជាតិពុលហើយ! នារីម្នាក់ ក្រោយញ៉ាំម៉ូកាថៈហើយចេញអាការៈពិបាកដកដង្ហើម ឡើងកន្ទួលពេញខ្លួន

0

ថៃ៖ នារីម្នាក់ បាន​ព្រមានពីការ​ញ៉ាំ​សាច់​ជ្រូក​ម៉ូកាថៈ ដែលជាអាហារដ៏ពេញនិយមបំផុតសម្រាប់ប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ ខណៈក្រោយ​ពេលដែលនាង​ញ៉ាំ​រួច ស្រាប់តែស្បែកមានបញ្ហាចេញកន្ទួល​រាលដាល​ពេញ​រាងកាយ ដោយចាំបាច់ត្រូវទៅមន្ទីរពេទ្យដើម្បីចាក់ថ្នាំស្តេរ៉ូអ៊ីត លើសពីនេះនៅពេលដែលកន្ទួលនោះបាត់ហើយវាក៏មានផលប៉ះពាល់ផងដែរ។ នេះបើការបញ្ជាក់របស់​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ ដោយលោកបានអះអាងថា ប្រហែល​បណ្តាល​មក​ពី​សារធាតុ​ដែល​ត្រាំ​ក្នុង​ខ្ទះ​ទើបបណ្ដាលឱ្យមានផលប៉ះពាល់បែបនេះ។

គួររំលឹកដែលថា កាលថ្ងៃទី ៤ ខែធ្នូ​ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងអាជ្ញាធរប្រទេសថៃ បានសម្រុកទៅចាប់កន្លែងចែកចាយសាច់គ្រឿងក្នុងសត្វ ដ៏ធំមួយកន្លែង ដែលបានបើកលក់ដូរខុសច្បាប់ ហើយថែមទាំងប្រើប្រាស់ជាតិគីមីដែលប៉ះពាល់ដល់សុខភាពទៀតផង។

កន្លែងលក់មួយកន្លែងនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ហើយក្នុងនោះ មានការរាយការណ៍មកថា កន្លែងមួយនេះ ជាកន្លែងលក់ដូរ សាច់ និង គ្រឿងក្នុងសត្វគោ និ​ង​ ជ្រូក ចែកចាយឱ្យខាងហាងលក់មូកៈថៈ បានបើកលក់ដូរដោយលួចលាក់ខុសច្បាប់ ទើបខាងអាជ្ញាធរពាក់ព័ន្ធដែលមាន នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជូនមន្រ្តីជាច្រើន ចុះមកត្រួតពិនិត្យ។

ខណៈចុះមកត្រួតពិនិត្យនេះ គេបានរកឃើញថា កន្លែងលក់ខាងលើ ពិតជាខុសច្បាប់ពិតមែន ដោយមិនមានច្បាប់អនុញ្ញាតិពាក់ព័ន្ធការលក់អាហារ គ្មានអាជ្ញារប័ណ្ណជួញដូរ បញ្ជូនសាច់សត្វ ព្រមទាំងគ្មានលិខិតបញ្ជាក់ណាមួយច្បាស់លាស់ឡើយ។ លើសពីនេះទៅទៀត អាជ្ញាធរថែមទាំងបានរកឃើញទៀតថា គ្រឿងក្នុងទាំងនោះ មានការដាក់ត្រាំសារជាតិគីមី ដែលមានដូចជា Formalin, caustic soda និង hydrogen peroxide ដើម្បីរក្សាទុកឱ្យបានយូរទៀតផង។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ អ្នកប្រើប្រាស់ Twitter ម្នាក់ មានរឿងមួយនិយាយអំពីបទពិសោធន៍នៃការញ៉ាំសាច់ជ្រូកអាំង។ ហើយត្រឡប់មកវិញជាមួយនឹងផលប៉ះពាល់អវិជ្ជមានដែលមិននឹកស្មានដល់ចំពោះសុខភាពនាង​ទៅ​ញ៉ាំ​សាច់អាំងម៉ូកាថៈ​នៅ​ភោជនីយដ្ឋាន​មួយ​ ប៉ុន្តែ​ក្រោយ​មក​រូបនាងមិន​អាច​ដក​ដង្ហើម​បាន​ទេ ដោយឡើងមានកន្ទួលក្រហមពាសពេញរាងកាយ ដែលមើលទៅគួរអោយខ្លាចណាស់។

ពេលទៅជួបគ្រូពេទ្យដើម្បីដឹងពីមូលហេតុ គ្រូពេទ្យប្រាប់ថា ទំនងជាបណ្តាលមកពីសារធាតុគីមីដែលត្រាំនៅក្នុងសាច់ ដូចជាសាច់ជ្រូក សាច់គោ គ្រឿងក្នុង គ្រឿងសមុទ្រជាដើម ទើបបណ្តាលឲ្យមានរោគសញ្ញាបែបនេះ។ ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​នាង​បាន​ធូរ​ស្បើយ​ហើយ ហើយនាងក៏បានរំលឹកចាំបាច់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតអំពីការញ៉ាំ ជាពិសេសអំពីអនាម័យ ៕