ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងវ័យក្មេងជនជាតិថៃ អ៊ីនទ័រ ដែលមានភាពល្បីល្បាញ និងទាក់ទាញចំណាប់អារម្មណ៍របស់មហាជនទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីនាងតូចម្នាក់នេះបានបង្ហាញខ្លួនក្នុងខ្សែរភាពភាគជាច្រើនកន្លងមក ប៉ុន្តែពេលថ្មីៗនាងស្រាប់តែបង្ហាញខ្លួនសារជាថ្មីជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត និងកាន់តែធំ មានរូបរាងពេញវ័យបញ្ចេញរូបរាងដ៏ទាក់ទាញ។
មួយក្នុងចំណោមតារាសម្ដែងកុមារសកម្មបំផុត ហើយយើងតែងតែឃើញការអភិវឌ្ឍទេពកោសល្យរបស់នាង តារាស្រីវ័យក្មេង អ៊ីនទ័រ ថ្វីត្បិតតែពេលនេះនាងមានអាយុត្រឹមតែ ១០ ឆ្នាំក៏ដោយ ប៉ុន្តែមើលទៅមានភាពចាស់ទុំជាងពេលមុនទៅទៀត ទាំងរូបសម្រស់ និងអត្តចរិករបស់កុមារម្នាក់នេះ។
ជាពិសេសជាមួយនឹងរូបរាងចុងក្រោយដែលនាងបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន ស្ថិតក្នុងរូបរាងស្លៀករ៉ូប ខ្សែក្រវាត់ និងមានបូពណ៌ខ្មៅធំតុបតែងមុខយ៉ាងប្លែកភ្នែក ជាមួយនឹងការផាត់មុខ ធ្វើសក់បន្តិចបន្ទួចធ្វើឱ្យនាងមើលទៅកាន់តែមានភាពពេញវ័យ និងកាន់តែស្រស់ស្អាតទ្វេដង៕ ប្រភព៖ Kapook