មនុស្សប្រុសដែលបានស្គាល់នារីស្ថិតក្នុងតារានិករទាំង៣នេះ ច្រើនតែលង់ស្នេហ៍លើនាងខ្លាំង ដោយសារតែភាពទាក់ទាញពីកំណើតទាំងនេះ។
១. Pisces
មនុស្សស្រីដែលស្ថិតក្នុងតារានិករនេះ ត្រូវបានគេចាត់ទុកជាមនុស្សចិត្តត្រជាក់ដូចទឹក។ ភាពជាស្រ្តីរបស់គេពេញលក្ខណៈចេញពីបេះដូង ដែលធ្វើឲ្យមនុស្សជាច្រើនពិបាកគេចផុតនឹងធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់គេណាស់។ លើសពីនេះធម្មជាតិរបស់គេជានារីសុភាព ចេះគិតពិចារណា ធ្វើឲ្យបុរសជាច្រើនចង់ចូលខ្លួនមកថែរក្សានិងស្រលាញ់ចង់បាននារីប្រភេទបែបនេះ។
២. Sagittarius
មនុស្សស្រីដែលស្ថិតក្នុងតារានិករនេះ មានមន្តស្នេហ៍ប្រចាំត្រកូល ដែលមានភាពស្រស់ស្អាតបែបធ្មជាតិនិងរូបរាងយ៉ាងទាក់ទាញ ព្រមទាំងចិត្តត្រជាក់ដូចទឹក។ ទោះនៅហ្វូងមនុស្សច្រើនយ៉ាងណា ក៏គេនៅតែលេចធ្លោដដែរ។ បន្ថែមពីនេះ គេជានារីចេះស្វះស្វែងរកចំណេះដឹងសម្រាប់ខ្លួនឯង ដែលធ្វើឲ្យនរណាក៏ស្ងប់ស្ងែងនឹងចង់បានរូបគេដែរ។
៣. Aries
មនុស្សស្រីស្ថិតក្នុងតារានិករនេះ ជានារីទន់ភ្លន់ ចេះគិតពិចារណា។ មិនតែប៉ុណ្ណោះ ក្នុងកែវភ្នែករបស់បុរស គេជាមនុស្សស្រីគួរឲ្យស្រលាញ់។ ភាពស្ងប់ស្ងាត់របស់គេ បានក្លាយជាមន្តស្នេហ៍ធ្វើឲ្យបុរសជាច្រើនចង់បាន និងលង់ខ្លាំងលើកាយវិការសុភាពរបស់គេណាស់។ យ៉ាងណាក្តី គេជានារីមានភាពក្លាហាន ហ៊ានបង្ហាញអារម្មណ៍ឲ្យអ្នកដទៃបានដឹង ធ្វើឲ្យបុរសដែលបានស្គាល់គេហើយ ពិបាកគេចផុតនឹងចាកចេញពីមន្តស្នេហ៍នេះខ្លាំងណាស់៕










