បរទេស៖ សហរដ្ឋអាមេរិកបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ ដាក់ជាតំបន់ក្រហម បន្ទាប់ពីមានការផ្ទុះឡើងជាលើកទីបីចាប់តាំងពីចុងឆ្នាំ ២០១៨មកម្លេះ។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ថាទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍អំពីភ្នំភ្លើង Kilauea មានកម្ពស់ ១.២៤៧ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Puu រដ្ឋ Ohio ភាគអាគ្នេយ៍នៃកោះហាវ៉ៃ ដែលជាកោះធំជាងគេក្នុងចំណោមកោះទាំងប្រាំបីនៅក្នុងរដ្ឋហាវ៉ៃ ដោយមានការផ្ទុះដ៏ខ្លាំងក្លាម្ដងទៀត ចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពីភ្នំនេះមានការផ្ទុះឡើងជាលើកទី៤ចាប់តាំងពីឆ្នាំ ២០១៨មកម្លេះ។

បន្ថែមពីនោះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានបង្កើនការជូនដំណឹងអំពីការផ្ទុះភ្នំភ្លើង Kilauea នេះដោយបានដាក់ជាតំបន់ “ក្រហម” ដែលជាការកត់សម្គាល់នៃការផ្ទុះលើកទី៤របស់ភ្នំភ្លើងដ៏ធំមួយនេះ ក្នុងរយៈពេលជាច្រើន ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០ និងផ្ទុះម្ដងទៀតក្នុងខែតុលា ឆ្នាំ ២០២១។

គួរបញ្ជាក់ផងដែរថាកាលពីពាក់កណ្តាលឆ្នាំ ២០១៨ ភ្នំភ្លើង Kilauea បានផ្ទុះឡើងយ៉ាងខ្លាំង កំអែរជាច្រើនគីឡូម៉ែត្រ បានហៀរចេញមកក្រៅ ខូចខាតផ្ទះប្រជាពលរដ្ឋ និងតំបន់កសិកម្មដ៏ច្រើន  និងមនុស្សជាង ១០,០០០ នាក់ត្រូវបានជម្លៀសចេញនៅពេលនោះ ខណៈដែលអាជ្ញាធរហាវ៉ៃប៉ាន់ស្មានការខូចខាត ដែលបានកើតឡើងចំពោះឧស្សាហកម្មទេសចរណ៍ ពីការផ្ទុះភ្នំភ្លើង Kilauea នាពេលនោះ ដែលមានរយៈពេលជាច្រើនខែក្នុងតម្លៃប្រហែល ៣ លានដុល្លារអាមេរិក៕ ប្រភព៖ Dailynews