Home Blog Page 1905

ថៃទទួលភ្ញៀវចិន ក្នុងថ្ងៃដំបូងយ៉ាងច្រើនកុះករ ខណៈថៃមិនមានលក្ខខណ្ឌតឹងរ៉ឹងសម្រាប់ភ្ញៀវមកពីគ្រប់ប្រទេស

0

ប្រទេសថៃ៖ ថៃទទួលភ្ញៀវទេសចរមកពីចិនថ្ងៃដំបូងបន្ទាប់ពីប្រទេសនេះបានបើកសេរី ជាមួយនឹង១៥ ជើងហោះហើរមកពីចិនមានចំនួន ៣៤៦៥ នាក់ ខណៈដែលចិនកក់ជើងហោះហើរចំនួន ៣៨៨ ជើងទៀត ដែលមានអ្នកដំណើរ ១០០.០០០ នាក់បន្ថែមទៀត។ លើសពីនោះថៃរំពឹងថានៅចុងឆ្នាំនេះ អ្នកដំណើរចិននឹងកើនលើស ១០ លាននាក់។ ខណៈប្រទេសថៃបានទទួលភ្ញៀវទេសចរមកពីគ្រប់ប្រទេស ដោយមិនចាំបាច់បង្ហាញវ៉ាក់សាំង ២ ដង  និងមិនចាំបាច់ មានកាតធានារ៉ាប់រង១០,០០០ដុល្លារនោះឡើយ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣  លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីទិន្នន័យ ក្រោយទទួលភ្ញៀវទេសចរមកពីប្រទេសចិនដែលធ្វើដំណើរមកកាន់ប្រទេសថៃ បន្ទាប់ពីចិនបានប្រកាសបើកប្រទេសតាំងពីថ្ងៃទី ៨ ខែ មករា កន្លងទៅនេះ។

ការបញ្ជាក់របស់លោកបានឱ្យដឹងថា ជើងហោះហើរមកពីប្រទេសចិន មកដល់អាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃសម្រាប់ថ្ងៃដំបូងនេះ មានចំនួន ១៥ជើងហោះហើរ ដែលសរុបមានចំនួន ៣,៤៦៥ នាក់។

ទន្ទឹមនឹងនោះចំពោះគោលការណ៍ណែនាំសម្រាប់ការទទួល ភ្ញៀវទេសចរ គឺស្របតាមវិធានការសុខភាពសាធារណៈទូទៅ ដោយប្រទេសថៃបើកទូលាយសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេស ជាមួយនឹងតម្រូវការ និងគោលការណ៍ណែនាំដូចៗគ្នា។ ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការសិក្សាក្រោមច្បាប់ស្តីពីជំងឺឆ្លង ដែលមានអ្នកជំនាញសុខភាពសាធារណៈជាសមាជិក រួមគ្នា ពិភាក្សាអំពីតម្រូវការសម្រាប់ពិនិត្យមើលភ្ញៀវទេសចរអន្តរជាតិ។

ជាលទ្ធិផល ការសន្និដ្ឋានសមស្របមួយបានសម្រេច មិនរឹតបន្តឹងលក្ខខណ្ឌក្នុងការបង្ហាញព័ត៌មាន អំពី ការទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដង និង មិនមានការធ្វើតេស្តដោយចៃដន្យសម្រាប់កូវីត-១៩ ពីអ្នកទេសចរនោះទេ។

បន្ថែមពីនោះរួមទាំងការលុបចោលការតម្រូវឱ្យអ្នកទេសចរមានការធានារ៉ាប់រងចំនួន ១០,០០០ ដុល្លារ ព្រោះវាត្រូវបានគេរកឃើញថាឥឡូវនេះអ្នកដំណើរភាគច្រើនកំពុងទទួលបានការចាក់វ៉ាក់សាំងជាមូលដ្ឋានចំនួន ២ ដងគ្រប់ៗគ្នា ស្ថិតក្នុងប្រទេសនីមួយៗដែលមានវិធានការគ្រប់គ្រងជំងឺកូវីដក្នុងប្រទេសរបស់ពួកគេរួចទៅហើយ។

យ៉ាងណាមិញ បើតាមការប៉ាន់ប្រមាណបានបង្ហាញឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៣ នេះ ប្រទេសថៃ នឹងមានភ្ញៀវទេសចរមកពីប្រទេសចិនប្រមាណពី ៧ ទៅ ១០ លាននាក់ ខណៈក្រសួងដឹកជញ្ជូនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរបរទេសនៅគ្រប់អាកាសយានដ្ឋានជាមួយនឹងសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្ទុកអ្នកដំណើរ សម្រាប់ភ្ញៀវសរុប ២០.៥លាននាក់៕ ប្រភព៖ Thai Post

 

 

វៀតណាម ត្រៀមប្តូរឈ្មោះពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០

0

វៀត ណាម មានគោលបំណងក្លាយជាប្រទេសមានឧស្សាហកម្មទំនើប ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។Vietnam news Vietnam aims to become a developed country by 2050 - VnExpress  International

យោងតាមដំណោះស្រាយលើផែនការមេថ្នាក់ជាតិសម្រាប់រយៈពេល ២០២១ -២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណើន GDP ប្រចាំឆ្នាំជាមធ្យម របស់ប្រទេសវៀតណាម គួរតែមានប្រហែល ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលនេះ។ នៅឆ្នាំ ២០៣០ GDP សម្រាប់មនុស្សម្នាក់នៅតម្លៃបច្ចុប្បន្ន នឹងឡើងដល់ប្រហែល $៧៥០០ នេះបើយោងតាមផែនការ។Ho Chi Minh City: How Vietnam's Emerging Megacity Will Develop

ដំណោះស្រាយនេះប៉ាន់ស្មានថា វិស័យសេវាកម្មទទួលបានច្រើនជាង ៥០% នៃ GDP ជាមួយនឹងឧស្សាហកម្ម និងសំណង់មានចំនួនជាង ៤០% ហើយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកម្រិត ប្រមាណ ១០%៕

ប្រភព៖ VN Express

ទីក្រុងរ៉ែអំបិលដ៏ធំរបស់អ៊ុយក្រេន នឹងត្រូវបាត់បង់ បន្ទាបពីទាហានរុស្ស៊ីអះអាងថានឹងគ្រប់គ្រងទីនេះឱ្យបាន

0

បរទេស៖ កម្លាំងទាហានស៊ីឈ្នួល Wagner ទាមទារការគ្រប់គ្រងទីក្រុង Soledar ដែលជាទីក្រុងរ៉ែអំបិលដ៏ធំរបស់អ៊ុយក្រែន និងជាទីតាំងដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ច ផលប្រយោជន៍អាជីវកម្ម និងយុទ្ធសាស្ត្រហើយទីនេះក៏ជា “ទីក្រុងអំបិលដ៏ធំបំផុតនៅអឺរ៉ុប”ផងដែរ។

នាថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៣ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពី ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា លោក Yevkini Prigozin មហាសេដ្ឋីពាណិជ្ជកររបស់ រុស្ស៊ី និងជាស្ថាបនិក ក៏ដូចជាម្ចាស់នៃ “Wagner Group” ដែលជាអង្គការទាហានស៊ីឈ្នួលអន្តរជាតិដ៏ធំមួយ ហើយលោកក៏ជាមនុស្សម្នាក់ក្នុង ចំណោមអ្នកជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ដោយក្នុងនោះលោកបាននិយាយថា អ្នកចម្បាំងរបស់ Wagner ដែលជាអ្នកគាំទ្រកងទ័ពរុស្ស៊ី អាចនឹងកាន់កាប់ទឹកដីទាំងមូលនៃ Soledar City នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ហើយឥឡូវនេះអ្នកចម្បាំង Wagner បានបង្កើតបន្ទាយមួយនៅចំណុចកណ្ដាលដែលជាបេះដូងនៃទីក្រុង Soledar  ដើម្បីគ្រប់គ្រងការប្រយុទ្ធគ្នាដែលបន្តកើតឡើងនៅតាមដងផ្លូវ។

ជាមួយគ្នានោះ បើតាមក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ចេញទិន្នន័យស៊ើបការណ៍សម្ងាត់របស់ខ្លួន និងបាននិយាយស្រដៀងគ្នានេះថា ក្រុងទាហាន Wagner នឹងអាចគ្រប់គ្រង Soledar City ដោយជោគជ័យបន្ទាប់ពីការប្រយុទ្ធគា្នរយៈជាមួយអ៊ុយក្រេន រយៈពេល៤ថ្ងៃនៅតំបន់នេះ។

ដោយឡែកក្រសួងការពារជាតិអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ កងទ័ពអ៊ុយក្រែននៅតែឈរជើងក្នុងមូលដ្ឋាននៅ Soledar  ដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពរុស្ស៊ី និងទាហាន Wagner ដែលនៅតែព្យាយាមចង់កាន់កាប់ទីក្រុង Soledar ដែលជាអណ្តូងរ៉ែអំបិលធំជាងគេនៅអឺរ៉ុប។

ខណៈដែល សេតវិមាននៅតែវិភាគរឿងនេះថា លោក Prigozin នៅតែបញ្ជូនអ្នកប្រយុទ្ធ Wagner ទៅប្រយុទ្ធនៅសមរភូមិ Bagmut   និងSoleda ដោយសារពួកគេចង់កាន់កាប់អណ្តូងរ៉ែ អំបិល និង អណ្តូងរ៉ែ ហ្គីបស៊ូម ក្នុងតំបន់នោះ សម្រាប់ផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែលោក Prigozin នៅតែរក្សាឥរិយាបទក្នុងការធ្វើ អត្ថាធិប្បាយ ដោយលើកឡើង និងយកលេសថាធ្វើសម្រាប់ “ផលប្រយោជន៍យោធា” ទៅវិញ៕ ប្រភព៖​Dailynews

 

 

សហរដ្ឋអាមរិក បង្កើនសកម្មភាពយោធា ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន

0

រដ្ឋធានីស៊េអ៊ូល៖ ជាមួយនឹងការបង្កើនសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងតំបន់ ធ្វើឲ្យប្រទេសជប៉ុន និង កូរ៉េខាងត្បូង និង សម្ពន្ធមិត្ត ចាត់ទុកជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន ទើបសហរដ្ឋអាមេរិក បានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយនឹងកងទ័ពរបស់ប្រទេសជិតខាងចិន។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១០ ខែមករា ថា កងទ័ពសហរដ្ឋអាមេរិក បាន និង កំពុងតែធ្វើសមយុទ្ធ កាន់តែច្រើនឡើងៗ ជាមួយសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់បង្កើននូវការត្រៀមខ្លួនរបស់ពួកគេ និង ពង្រឹងទំនាក់ទំនងដល់សន្តិសុខជាតិ ចំពេលមានភាពតានតឹង នៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcvEgUkxw9-ap6Pd8EGDxQ1mMU5k6w8dMEhO6kqJpeQjscVPWEfRBiNuHv81gbbQ0MRU1ywatIkHeUBVsGYiBUFa4VvHBOJCJXAXzRItMssJ1y_lXllEM69ME-TwWG4YHWEs4DyhidjmJHfbG8Vo83PLWBuydpLQZp3zFg2SsGLDcYVpGTNeBG5cjR/s1024/photo_2023-01-11_10-34-02.jpg

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិក បានចូលរួមធ្វើសមយុទ្ធយោធាយ៉ាងច្រើន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចនានា នៅជុំវិញប្រទេសចិន រួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង តៃវ៉ាន់…ជាដើម។ ការបង្កើនសកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើឲ្យក្រុមអ្នកជំនាញ ប៉ាន់ប្រមាណ អំពីគោលបំណង បញ្ជូនសារព្រមាន ទៅដល់ក្រុងប៉េកាំង និង រារាំងដល់សកម្មភាពយោធារបស់កូរ៉េខាងជើង។

សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានចូលរួម ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H, យន្ដហោះចម្បាំងបំកាយ F-22 ជាច្រើនគ្រឿង និង យន្ដហោះបំបាំងកាយ F-35A ហើយយន្ដហោះប្រដេញ F-15K របស់កូរ៉េខាងត្បូង។ ការធ្វើសមយុទ្ធយោធារួមគ្នានេះ ក៏ជាការបង្ហាញវត្ដមានយន្ដហោះបំបាំងកាយដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក។

សមយុទ្ធកងទ័ពអកាសនេះ បានធ្វើឡើង ត្រឹមតែរយៈពេលថ្ងៃ២ ក្រោយពេលកូរ៉េខាងជើង បានអះអាង អំពីការអនុវត្ដនូវការបាញ់សាកល្បងផ្កាយរណបឈ្លបយកការណ៍យោធា ដែលអាចនឹងធ្វើឡើង នៅដើមឆ្នាំ២០២៣។ ស្របពេលកូរ៉េខាងជើង កំពុងតែបង្កើននូវការគំរាមកំហែងកាន់តែខ្លាំងក្លាឡើងនោះ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានប្តេជ្ញា ថា នឹងបង្កើននូវការត្រៀមខ្លួនប្រយុទ្ធ និង ធ្វើអន្តរប្រតិបត្តិការរបស់ប្រទេសទាំង២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju8ZXqToeGkAYHnFrnhfjBt6z98heaQZ8URTBifUB0Fh6Ydv1lM6DbhOnR1ptm2rlHl_0Hi6fKhtugD6z7ZXoGfWCM0CZ9g3hdb1VE-R4m22K9o6qAhG0SAHp65crAFF9DQ-hS2Z-UurB_eJEk5s0QPPHX8J--Gq3H85tCqy-HD7cyW037mpvNupBR/s740/photo_2023-01-11_10-33-58.jpg

ចន្លោះពីខែតុលា ដល់ ខែវិច្ឆិកា សហរដ្ឋអាមេរិក និង កូរ៉េខាងជើង បានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំ នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ សមយុទ្ធយោធានេះ មានការចូលរួម ពីយន្ដហោះចម្បាំងជាង២០០គ្រឿង និង មានកងទ័ពរាប់ម៉ឺននាក់ មកពីកងទ័ពអាកាសរបស់កូរ៉េខាងត្បូង និង កងទ័ពអាកាស កងម៉ារីន កងទ័ពជើងទឹក កងទ័ពជើងគោករបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្ដហោះ ដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ USS Ronald Reagan សម្រាប់ការធ្វើសមយុទ្ធយោធា ជាមួយនឹងកូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាស អំពីផែនការធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំ ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៣ ដោយរួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅក្នុងរយៈពេល៦ឆ្នាំបន្ដទៅមុខទៀត។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់គ្រឿងសព្វាវុធ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ក្រោយពេលមានភាពតានតឹតជាមួយនឹងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេររិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា។ កញ្ចប់គ្រឿងសព្វាវុធទាំងនោះ មានទាំងកម្មវិធីរ៉ាដាស៊ើបការណ៍សម្ងាត់, មីស៊ីល Harpoon ចំនួន៦០ដើម ផលិតដោយក្រុមហ៊ុន Boeing និង មីស៊ីលបាញ់ពីលើអាកាសតាក់តិក ប្រភេទ Sidewinder ចំនួន១០០ដើម ផលិតដោយក្រុមហ៊ុនរ៉ៃថុន (Raytheon) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Ua9Y6PzagfaIlVvB4gg8mdm2seL8xnKQtoyiRIoOW9iatfD56C5JmvtG7QtIZTDkbjVOtbmZS_3xqalDY_1bI8MCI2cnff-rk33TdkK86ZSI16ZrrygBX-jodxQSo99U97aP5uK-q_2757EybqG_nj5zG58fiWJNBphxo3hCVgjTrJRsD3Z_9TEs/s1280/photo_2023-01-11_10-34-01.jpg

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែធ្នូ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិ (National Defense Authorization Act) ដោយបានបែងចែកប្រាក់ ចំនួន១០ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ សម្រាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានផ្ដល់មាគ៌ាមួយបន្ថែមទៀត សម្រាប់ការផ្ទេរគ្រឿងសឹកចម្បាំង បន្ថែមពីការលក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ដល់ក្រុងតៃប៉ិ។

ច្បាប់នេះ ក៏ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចបង្ហូរគ្រឿងយុទ្ធភណ្ឌ ដែលមានស្រាប់ ចេញពីឃ្លាំងអាវុធរបស់កងទ័ពអាមេរិក សម្រាប់ផ្ទេរទៅកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីប្រទេសចិន ឬ សកម្មភាពឈ្លានពានណាមួយ មានលក្ខណៈស្រដៀងទៅនឹងអ្វីដែលរដ្ឋបាលរបស់លោក Biden កំពុងតែធ្វើ សម្រាប់អ៊ុយក្រែន។

ការបង្កើនសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក ក្រោយពេលក្រុមមន្រ្ដីជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពចិន កំពុងតែធ្វើដំណើរឆ្ពោះទៅមុខ បង្កើនសមត្ថភាព វាយប្រហារទៅលើតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧៕China to conduct military drills in S. China Sea amid tensions with U.S. |  Reuters

អាមេរិក ប្រកាសបង្រៀនកងទ័ពអ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot

0

អន្តរជាតិ៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន នៅឯមូលទ័ពមួយកន្លែងស្ថិតនៅក្នុង រដ្ឋអូក្លាហូម៉ា (Oklahoma) ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ដែលទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Nbcnews

ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) មួយគ្រឿងដល់អ៊ុយក្រែន កាលពីចុងឆ្នាំ២០២២កន្លងទៅ ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការវាយប្រហារ បំផ្លិចបំផ្លាញតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាត រ៉ៃដឺ (Pat Ryder) បានគូសបញ្ជាក់ដូច្នេះថា «ការបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវចាប់ផ្ដើមក្នុងការពេលឆាប់ៗខាងមុខនេះ ឬអាចនៅសប្ដាហ៍ក្រោយ នៅឯមូលដ្ឋាន Fort Sill នៃរដ្ឋ Oklahoma។ លោក រ៉ៃដឺ បន្តទៀតថាទាហានអ៊ុយក្រែនប្រហែលពី៩០ ដល់១០០នាក់ នឹងត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលនេះដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ។

គួរបញ្ជាក់ថា ផលិតដោយក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) គឺជាប្រព័ន្ធមីស៊ីលបាញ់ចេញពីផ្ទៃដី ទៅអាកាស និងត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់បំផ្លាញ មីស៊ីលបាលិស្ទីគ និងយន្ដហោះចម្បាំង។ ប្រព័ន្ធមីស៊ីលនេះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់របស់សហរដ្ឋអាមេរិក នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបើតាម ក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) បានស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគច្រើនជាង ១៥០គ្រាប់ នៅក្នុងសមរភូមិចាប់តាំងពីឆ្នាំ២០១៥មក​ ៕

អាកាសធាតុត្រជាក់គ្របដណ្តប់ប្រទេសបង់ក្លាដេស

0

ប្រទេសបង់ក្លាដេស ៖ ប្រទេសបង់ក្លាដេសកំពុងតែប្រឈមនឹងអាកាសធាតុត្រជាក់ វាជាផ្នែកមួយនៃការផ្លាស់ប្តូរអាកាសធាតុក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ បច្ចុប្បន្ន អាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ជាច្រើនរបស់បង់ក្លាដេស ដែលបង្កការពិបាកដល់អ្នកភូមិ ជាពិសេស អ្នកមានអាយុច្រើន អ្នកក្រីក្រ និងអ្នកគ្មានផ្ទះសម្បែង ខណៈពលរដ្ឋមួយចំនួនគ្មានអាវរងា និងខ្វះខាតស្បៀង ។Mild cold wave sweeps parts of Bangladesh

រដូវរងាឆ្នាំនេះមានអាកាសធាតុត្រជាក់ខ្លាំងជាងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយសីតុណ្ហភាពក្នុងទីក្រុងដាការបស់បង់ក្លាដេស គឺ១២អង្សាសេ ចំណែកសីតុណ្ហភាពទាបបំផុតក្នុងក្រុងនេះគឺ៩អង្សាសេ ។ អាកាសធាតុធ្លាក់ចុះ គេជឿថាមកពីការផ្លាស់ប្តូរអាកាសធាតុ (Climate Change) ឬធម្មជាតិតស៊ូជាមួយមនុស្សវិញ ។ បង់ក្លាដេសបានចុះអ័ព្ទខ្លាំងបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរក្នុងព្រលានយន្តហោះអន្តរជាតិ Hazrat Shahjalal ។

នាយកដ្ឋានឧតុនិយមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន អាកាសធាតុត្រជាក់ក្នុងកម្រិតកណ្តាលរហូតដល់កម្រិតខ្លាំង ដោយគ្របដណ្តប់ភាគខាងជើង ភាគពាយ័ព្យ ហើយពលរដ្ឋនៅតែប្រឈមនឹងអាកាសធាតុអាក្រក់បែបនេះបន្តទៀត ។Cold wave hits northern regions, elsewhere in Bangladesh | Dhaka Tribune

បង់ក្លាដេសមិនមែនជាប្រទេសតែមួយទេ ដែលកំពុងតែជួបនឹងអាកាសធាតុប្រែប្រួល ព្រោះបច្ចុប្បន្នទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក៏កំពុងប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំងដូចគ្នាដែរ ដោយសីតុណ្ហភាពធ្លាក់ចុះខ្លាំងរហូតដល់-២៦អង្សាសេក្នុងសប្តាហ៍ចុងក្រោយនេះ ហើយមនុស្សម្នាក៏រស់នៅយ៉ាងលំបាក ៕

ប្រភព ៖ springnews

លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ករណីស៊ីដាច់លុយរដ្ឋជាង៣០ម៉ឺនដុល្លារ

0

ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់ឱ្យដឹងថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

«ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី៕

ទំនើបណាស់! ក្រុមហ៊ុនរថយន្តល្បីរបស់អាល្លឺម៉ង់ បញ្ចេញរថយន្តអាចប្រែពណ៌បាន

0

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានសម្ពោធរថយន្តរបស់ខ្លួនឈ្មោះថា ID.7 ជាមួយការលេងពណ៌ពេញមួយតួឡាន ក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក Consumer Electronics Show (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

រថយន្ត ID.7 ជាប្រភេទតួទាបទ្វារបួន ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក។ ម៉ូដែលអគ្គិសនីនេះត្រូវបានស្រោបដោយថ្នាំប្រែពណ៌ឆ្លាតវៃ ដែលលាយបញ្ចូលរវាងបច្ចេកវិទ្យាទឹកថ្នាំ និងការលាបជាច្រើនស្រទាប់នៅលើតួរថយន្ត ដែលបង្កើតបានជាចំណាំងពន្លឺយ៉ាងឡូយលើរថយន្ត ID.7។The Volkswagen ID.7 Electric Sedan Promises Tesla-Beating Range And A Fix For VW's Infotainment Disaster - The Autopian

ក្រុមហ៊ុន Volkswagen បានហៅរថយន្តនេះថា ជាយានដែលបំពាក់ដោយបច្ចេកវិទ្យាអន្តរសកម្ម ដែលជានិមិត្តរូបនៃដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនៃត្រកូលរថយន្តអាល្លឺម៉ង់ដ៏ល្បីល្បាញនេះ។

ការលាបពណ៌លើរថយន្តមិនតិចជាង ៤០ស្រទាប់នោះទេ ហើយស្រទាប់ខ្លះមានធាតុលោហៈចម្លងអគ្គិសនី និងកម្ដៅ រីឯស្រទាប់ខ្លះទៀតជាទឹកថ្នាំអុីសូឡង់។ ទីតាំង ២២ចំណុចលើតួរថយន្តអាចត្រូវបានបញ្ជាដាច់ដោយឡែកពីគ្នា ហើយវាត្រូវបានដំណើរការដោយថាមពលអគ្គិសនីស្ថិតនៅស្រទាប់ក្រោមនៃ ទឹកថ្នាំស្រោបផ្នែកខាងក្រៅបំផុត ដែលជាស្រទាប់អេឡិចត្រូបញ្ចេញពន្លឺ។ប្រសិនបើវាត្រូវបានភ្ជាប់នឹងប្រព័ន្ធសម្លេង ក្រុមហ៊ុន Volkswagen អះអាងថា ចង្វាក់ភ្លេងនឹងត្រូវបានរំលេចតាមរយៈពន្លឺនៅទីតាំងណាមួយនៃតួរថយន្ត។Volkswagen ID.7: This is VW's new electric sedan

កាន់តែចម្លែកទៅទៀតនោះ QR codes នៅលើរថយន្តទាំងសងខាង នឹងអនុញ្ញាតឱ្យម្ចាស់រថយន្តបញ្ជាពណ៌វាតាមរយៈស្មាតហ្វូន។ សមត្ថភាពប្ដូរពណ៌របស់វា ក៏ជួយបិទបាំងផ្នែកផត និងប៉ោងនៃតួរថយន្តផងដែរ។

រថយន្ត ID.7 ត្រូវបានគេរំពឹងថា នឹងអាចរត់បានចម្ងាយ ៧០០គីឡូម៉ែត្រ សម្រាប់ការសាកអគ្គិសនីម្ដង។ នៅចំកណ្ដាលរថយន្តមានអេក្រង់ ១៥អុីញ ដែលបញ្ជាចរន្តខ្យល់។ សូម្បីតែដៃចង្កូតក៏នឹងអាចបញ្ចេញកម្ដៅឧណ្ណៗ ដល់ដៃអ្នកបើកបរផងដែរ។Volkswagen ID.7: This is VW's new electric sedan

លោក Thomas Schäfer អគ្គនាយកក្រុមហ៊ុន Volkswagen បាននិយាយថា ID.7 ជារថយន្តមួយក្នុងចំណោមឡានអគ្គិសនីទាំង ១០ម៉ូដែលរបស់អាល្លឺម៉ង់ ដែលគ្រោងនឹងសម្ពោធការលក់នៅឆ្នាំ ២០២៦។ ពេលនេះក្រុមហ៊ុនកំពុងឆ្លើយតបនឹងមតិពីបទពិសោធន៍អ្នកប្រើប្រាស់ដើម្បីធ្វើការកែល្អ ហើយម៉ូដែល ID.7 ដែលផលិតតម្រូវសម្រាប់ទីផ្សារនឹងបង្ហាញខ្លួនជាថ្មីនៅពាក់កណ្ដាលឆ្នាំ ២០២៣ មុនការសម្ពោធលក់ជាផ្លូវការ៕2023 Volkswagen ID.7 wants to compete with Tesla Model 3 - ArenaEV news

ប្រភព៖ Hindustain Times

តើបេសកទូតចិនណាខ្លះដែលបានមកទស្សនកិច្ចនៅកម្ពុជាមុនគេបង្អស់?

0

ភ្នំពេញ៖ លោកអ្នកប្រាកដជាបានអានអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងដើមសម័យអាណាចក្រភ្នំមកម្ល៉េះ ក្នុងនោះកម្ពុជាជាភាគីដែលបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិនមុន ហើយនៅអត្ថបទនេះ «KBN» នឹងបង្ហាញអំពីបណ្ដាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅកម្ពុជាមុនគេបង្អស់វិញម្ដង។

បើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន មុនពេលបេសកទូតចិនធ្វើដំណើរមកកាន់ទឹកដីកម្ពុជាលើកដំបូង កម្ពុជាបានបញ្ជូនបណ្ណាការទៅថ្វាយស្ដេចចិនជាច្រើនលើក ក្នុងនោះនៅគ្រិស្ដសករាជឆ្នាំ២៤៣ ព្រះមហាក្សត្រនគរភ្នំ ព្រះបាទហ្វានឆាន (King Fan Chan) បានបញ្ជូនបណ្ណាការមានដូចជាក្រុមតន្ត្រីករ ឧបករណ៍ភ្លេង និងវត្ថុប្រចាំតំបន់ជាច្រើនទៀតទៅថ្វាយស្ដេចស៊ុនឈាន (Sun Qian) ដែលសោយរាជ្យនៅនគរតុងអ៊ូ (Dong Wu) ពោលគឺចំសម័យកាលសាមកុក ឬយុទ្ធសម័យនគរទាំងបី។ ព្រះបាទហ្វានឆាន ដែលហៅតាមសំនៀងភាសាចិននេះ ប្រហែលជាត្រូវនឹងភាសាខ្មែរហៅថា ព្រះបាទស្រីមារៈ (សិលាចារឹកនៅវ៉ូកាញ់)។

យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរបានសរសេរថា ក្នុងយុទ្ធសម័យនគរទាំងបី នគរអ៊ូដែលស្ថិតនៅភាគខាងកើតប្រទេសចិនមិនអាចធ្វើជំនួញ និងទំនាក់ទំនងជាមួយប្រទេសនៅប៉ែកខាងលិចបានឡើយ ដោយសារតែនៅខាងលិចនគរអ៊ូនេះមាននគរវ៉ី (Cao-Wei) និងនគរស៊ូ (Han-Shu) ដែលជាសត្រូវរបស់ខ្លួន ជាហេតុមិនអាចឆ្លងកាត់បាន។ ដូច្នេះហើយទើបនគរតុងអ៊ូត្រូវងាកមកធ្វើជំនួញ និងរឹតចំណងមេត្រីភាពជាមួយប្រទេសដទៃតាមផ្លូវសមុទ្រវិញ ក្នុងនោះក៏មាននគរភ្នំរបស់ខ្មែរផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសមិត្តទាំងពីរនេះ សៀវភៅប្រវត្តិសាស្ត្រចិនដែលសរសេរដោយជនជាតិបារាំង ហ្សាក ហ្ស៊ែរណេ (Jacques Gernet) ក៏បានបញ្ជាក់ថា នគរតុងអ៊ូបានបញ្ជូនបេសកជន និងអ្នកជំនួញពីប្រទេសខ្លួនឱ្យមកកាន់នគរភ្នំលើកដំបូងនៅគ្រិស្ដសករាជ ២២៨។

លុះដល់គ្រិស្ដសករាជ ២៤៥-២៥០ ស្ដេចនគរតុងអ៊ូ ស៊ុន ឈាន ក៏បានបញ្ចូលបេសកទូតចំនួន២រូបមកបំពេញទស្សនកិច្ចនៅនគរភ្នំ ក្នុងបំណងដើម្បីចងស្ពានមេត្រីជាមួយកម្ពុជា។ រាជទូតទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ខាង ថាយ (Kang Tai) មានតួនាទីជាពលទោនៃកងទ័ពតុងអ៊ូ និងម្នាក់ទៀតមានឈ្មោះ ជូ អ៉ីង (Zhu Ying) មានតួនាទីជាឃោសនករនៃនគរតុងអ៊ូ។

រាជទូត ខាង ថាយ និង ជូ អ៉ីង ក្រោយត្រលប់មកពីនគរភ្នំវិញ ពួកគេបានសរសេរនូវស្នាដៃដែលទាក់ទងនឹងទឹកដីភូមិសាស្ត្រ ធនធានផលិតផល និងប្រពៃណីរបស់អ្នកស្រុកនគរភ្នំ។ លោក ជូ អ៉ីង បានសរសេរនូវកំណត់ត្រាវត្ថុចម្លែកៗនៅនគរភ្នំ កត់ត្រានូវគំហើញនិងការជួបប្រទះផ្ទាល់ភ្នែកក្នុងពេលចុះទស្សនកិច្ចនៅនគរភ្នំ និងបណ្តានគរផ្សេងទៀត។ ចំណែកលោក ខាង ថាយ ក៏បានសរសេរនូវកំណត់ត្រាបរទេសសម័យអ៊ូ ឬហៅថា «តម្រាបរទេសសម័យអ៊ូ» ឬក៏អាចហៅថា «កំណត់ហេតុហ្វូណន» ហើយក៏អាចហៅម្យ៉ាងទៀតថា «ប្រវត្តិហ្វូណន»។ លោក ខាង ថាយ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានទេសភាពល្អ ប៉ុន្តែរាស្រ្តលេងខ្លួនទទេគួរចម្លែក។

ឆ្លងកាត់ការសរសេរសៀវភៅទាំងនេះ ខាង ថាយ និង ជូ អ៉ីង បានរៀបរាប់អំពីស្ថានភាពនៅកម្ពុជានាសម័យនគរភ្នំដល់ប្រជាជនចិន ធ្វើឱ្យជនជាតិចិនយល់ដឹងនិងស្គាល់ពីកម្ពុជាបានកាន់ច្រើន រួមចំណែកដល់ការផ្សព្វផ្សាយប្រវត្តិសាស្ត្រ ទំនាក់ទំនង វប្បធម៌កម្ពុជានិងចិន។ ស្របពេលនោះដែរ ស្នាដៃលោកពីរក៏ជាឯកសារប្រវត្តិសាស្ត្រដែលបានរៀបរាប់ពីកម្ពុជានាសម័យនោះផងដែរ ៕

ប៉ូលីសចាប់ខ្លួនម្ចាស់ភោជនីយដ្ឋានឥណ្ឌា និងចុងភៅ ក្រោយអតិថិជន ពុលអាហាររហូតដល់ស្លា.ប់

0

បរទេស៖ ម្ចាស់ភោជនីយដ្ឋាន និងជាមេចុងភៅនៅក្នុងហាងមួយកន្លែង ក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌាត្រូវបានចាប់ខ្លួនក្នុងការកាត់ទោស បន្ទាប់ពីអតិថិជនបានពុលអាហាររហូតដល់ស្លាប់ បន្ទាប់ពីកុម្ម៉ង់ម្ហូបពីហាងនេះ។

កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា ​ប៉ូលីសនៅខេរ៉ាឡា ប្រទេសឥណ្ឌាខាងត្បូង បានធ្វើការចាប់ខ្លួនម្ចាស់ភោជនីយដ្ឋាន រួមទាំងមេចុងភៅរបស់ភោជនីយដ្ឋានមួយកន្លែង ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ក្រោយពីមនុស្ស ២១ នាក់បានកុម្ម៉ង់អាហារពីភោជនីយដ្ឋាននេះហើយធ្លាក់ខ្លួនឈឺដោយសារពុលអាហារ។

ហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ដោយអ្នកស្លាប់គឺជាគិលានុបដ្ឋាយិកាធ្វើការនៅ Kottayam ដែលបញ្ជាទិញបាយ និងសាច់មាន់ BBQ ពីភោជនីយដ្ឋាននេះតាមអ៊ីនធឺណិត ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីនាងទទួលទាន ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺរហូតដល់ត្រូវចូលមន្ទីរពេទ្យនៅថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមុនពេលនាងស្លាប់នៅ ថ្ងៃ ទី ២ ខែ មករា ការធ្វើកោសល្យវិច័យបឋមនៃការស្លាប់បានបង្ហាញថានាងស្លាប់ដោយសារឆ្លងមេរោគក្នុងសរីរាង្គខាងក្នុង។

បន្ថែមពីនោះប៉ូលីសបាននិយាយពីការស៊ើបអង្កេតត្រូវបានគេបញ្ជាក់ថាគិលានុបដ្ឋាយិកាពិតជាបានស្លាប់ដោយសារពុលអាហារ។ ហើយបានរកឃើញថាពីការចុះត្រួតពិនិត្យគុណភាពម្ហូបអាហារក្នុង ភោជនីយដ្ឋាននោះគឺស្ថិតក្នុងកម្រិតទាប។

ទោះជាយ៉ាងណាឧបទ្ទវហេតុនេះគឺជាករណីមួយក្នុងចំណោមករណីជាច្រើនទាក់ទងនឹងការពុលអាហារនៅក្នុងរដ្ឋ Kerala ។ ដោយករណីពុលអាហារជាច្រើនករណីក៏ត្រូវបានគេរាយការណ៍នៅផ្នែកផ្សេងទៀតនៃរដ្ឋក្នុងសប្តាហ៍កន្លងទៅ ដូចជាមានសេចក្តីរាយការណ៍កាលពីកន្លងទៅថាសិស្ស និង ឪពុកម្តាយរបស់ពួកគេបានធ្លាក់ខ្លួនឈឺក្រោយ ហូបបាយសាលា។ ហើយមនុស្សជិត ១០០ នាក់ក៏ត្រូវបានគេរាយការណ៍ថាបានធ្លាក់ខ្លួនឈឺបន្ទាប់ពីបានបរិភោគអាហារដែលបានផ្តល់ជូននៅឯពិធីបុណ្យជ្រមុជទឹក។

យ៉ាងណាមិញនេះបានបង្កើនការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពអាហារពី ភោជនីយដ្ឋាន។

បន្ទាប់ពីករណីនេះកើតឡើង បុគ្គលិកទទួលបន្ទុកសុវត្ថិភាពចំណីអាហារ បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅត្រួតពិនិត្យភោជនីយដ្ឋានជាង ៥០០ កន្លែងនៅទូទាំងរដ្ឋ Kerala ហើយភោជនីយដ្ឋានប្រហែល ៤៨ ត្រូវបានបញ្ជាឱ្យបិទ បន្ទាប់ពីពួកគេត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាពគ្មានអនាម័យ ឬរកឃើញថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយនឹងបន្តស៊ើបអង្កេតបន្តទៀត៕ ប្រភព៖ Thairath