ប្រទេសបង់ក្លាដេស ៖ ប្រទេសបង់ក្លាដេសកំពុងតែប្រឈមនឹងអាកាសធាតុត្រជាក់ វាជាផ្នែកមួយនៃការផ្លាស់ប្តូរអាកាសធាតុក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ បច្ចុប្បន្ន អាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ជាច្រើនរបស់បង់ក្លាដេស ដែលបង្កការពិបាកដល់អ្នកភូមិ ជាពិសេស អ្នកមានអាយុច្រើន អ្នកក្រីក្រ និងអ្នកគ្មានផ្ទះសម្បែង ខណៈពលរដ្ឋមួយចំនួនគ្មានអាវរងា និងខ្វះខាតស្បៀង ។Mild cold wave sweeps parts of Bangladesh

រដូវរងាឆ្នាំនេះមានអាកាសធាតុត្រជាក់ខ្លាំងជាងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយសីតុណ្ហភាពក្នុងទីក្រុងដាការបស់បង់ក្លាដេស គឺ១២អង្សាសេ ចំណែកសីតុណ្ហភាពទាបបំផុតក្នុងក្រុងនេះគឺ៩អង្សាសេ ។ អាកាសធាតុធ្លាក់ចុះ គេជឿថាមកពីការផ្លាស់ប្តូរអាកាសធាតុ (Climate Change) ឬធម្មជាតិតស៊ូជាមួយមនុស្សវិញ ។ បង់ក្លាដេសបានចុះអ័ព្ទខ្លាំងបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរក្នុងព្រលានយន្តហោះអន្តរជាតិ Hazrat Shahjalal ។

នាយកដ្ឋានឧតុនិយមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន អាកាសធាតុត្រជាក់ក្នុងកម្រិតកណ្តាលរហូតដល់កម្រិតខ្លាំង ដោយគ្របដណ្តប់ភាគខាងជើង ភាគពាយ័ព្យ ហើយពលរដ្ឋនៅតែប្រឈមនឹងអាកាសធាតុអាក្រក់បែបនេះបន្តទៀត ។Cold wave hits northern regions, elsewhere in Bangladesh | Dhaka Tribune

បង់ក្លាដេសមិនមែនជាប្រទេសតែមួយទេ ដែលកំពុងតែជួបនឹងអាកាសធាតុប្រែប្រួល ព្រោះបច្ចុប្បន្នទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក៏កំពុងប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំងដូចគ្នាដែរ ដោយសីតុណ្ហភាពធ្លាក់ចុះខ្លាំងរហូតដល់-២៦អង្សាសេក្នុងសប្តាហ៍ចុងក្រោយនេះ ហើយមនុស្សម្នាក៏រស់នៅយ៉ាងលំបាក ៕

ប្រភព ៖ springnews