Home Blog Page 1904

នាវាមុជទឹកនុយក្លេអ៊ែរ ធំជាងគេបង្អស់របស់ពិភពលោក បែរជាត្រូវទុកចោល

0

នាពេលបច្ចុប្បន្ន មានតែ៦ប្រទេសប៉ុណ្ណោះនៅលើពិភពលោក ដែលមាននាវាមុជទឹកនុយក្លេអ៊ែរ ក្នុងរួមមាន រុស្សុី ចិន ឥណ្ឌា អង់គ្លេស អាមេរិក និងបារាំង។ ក្នុងនោះប្រទេសប្រេសុីល និងអូស្ត្រាលី ក៏កំពុងចាប់ផ្តើមគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរនេះផងដែរ។I never realized how big the Typhoon class was : r/submarinesក្នុងចំណោ៦ប្រទេសខាងលើនេះ នាវាមុជទឹកនុយក្លេអ៊ែរ ដែលធំជាងគេបង្អស់ជារបស់ប្រទេសរុស្សុី។ នាវា​ជ្រមុជ​ទឹក​​ប្រភេទ ថាយហ្វូន (Typhoon) ដ៏​ធំ​មហិមា​នេះ​មាន​ចំនួន ៦​គ្រឿង។ នាវា​នីមួយៗ​មាន​ប្រវែង​១៧៥​ម៉ែត្រ ហើយ​​មាន​សមត្ថភាព​​ផ្ទុក​​មីស៊ីល​នុយក្លេអ៊ែរ​ប៉ាលីស្ទិក​បាន​ចំនួន ២០​គ្រាប់។ Last Typhoon: Can The World's Largest Submarine Still Destroy The World?

នៅក្នុងការតេស្តសាកល្បងមួយ បានឱ្យដឹងគ្រាប់មីស៊ីល​នុយក្លេអ៊ែរ​ប៉ាលីស្ទិកនេះ អាចបាញ់ចេញពីរុស្សុី ឬទ្វីបអង់តាក់តិច ដល់ប្រទេសអាមេរិកក្នុងល្បឿនលឿននឹកស្មានមិនដល់។941 TYPHOON - Russian and Soviet Nuclear Forces

រាល់​ការ​ជ្រមុជ​ទឹក​ម្ដងៗ វា​អាច​ស្ថិត​នៅ​ក្រោម​សមុទ្រ​ចំនួន ៣​ខែ​ដោយ​គ្មាន​បញ្ហា។ ថាយហ្វូន (Typhoon) ត្រូវការ​នាវិក​ចំនួន​ ១៦០​នាក់​សម្រាប់​ការ​បញ្ជា​ឱ្យ​ដំណើរការ។ នាវានេះ បាន​លេច​វត្តមាន​ពេញ​លេញ និង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​១៩៨០។ បន្ទប់មករដ្ឋាភិបាលរុស្សុី ធ្លាប់​មាន​គម្រោង​ធ្វើ​ទំនើបកម្ម​នាវានេះ សម្រាប់ជំនាន់​ទី​១ ប៉ុន្តែ​​ក្រោយ​មក​ក៏​ត្រូវ​លុប​ចោល​វិញ​នៅ​ក្នុង​ឆ្នាំ​២០១២ ដោយសារ​តែ​តម្លៃ​កែខៃ​​ថ្លៃ​​ខ្លាំង​ពេក។

បច្ចុប្បន្ននេះ នាវាមុជទឹកនុយក្លេអ៊ែរ ទាំង៦របស់រុស្សុីនេះ​ មានតែមួយប៉ុណ្ណោះ ដែលកំពុងធ្វើប្រតិបត្តិការ ដោយ៥ផ្សេងទៀតត្រូវដាក់បញ្ឈរជើងចោល ទុកសម្រាប់ពេលមានស្ថានការចាំបាច់ណាមួយ៕What makes the Typhoon class ballistic missile nuclear submarine so unique? - Defence View

មនុស្សជំនិតបំផុតរបស់លោក ពូទីន ចោទថាលោកខាងលិច ចង់លុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក

0

អន្តរជាតិ៖ មនុស្សជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន និងចោទប្រកាន់ថាលោកខាងលិចកំពុងព្យាយាមលុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៉ី អាហ្គូមិនទី អ៉ី ហ្វាកទី (Argumenti i Fakti) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ផាទ្រូសេវ បានគូសបញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន មិនមែនជាជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវឡើយ តែវាជាការប្រឈមមុខខាងយោធារវាងរុស្ស៉ី និង NATO ហើយកាន់តែច្បាស់ជាងនេះគឺជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែម្ដង»។ លោកបន្ថែមទៀតថា ផែនការរបស់លោកខាងលិច នោះគឺធ្វើយ៉ាងលុបរុស្ស៉ីចេញពីផែនទីនយោបាយសកលលោក។

គួរបញ្ជាក់ថា លោក ពូទីន រួមទាំងក្រុមមន្ត្រីជាន់ខ្ពស់របស់លោកបានអះអាងជារឿយៗថាសង្រ្គាមនៅអ៊ុយក្រែនជាការប្រឈមមុខដាក់គ្នារវាងរុស្ស៉ី និង NATO។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និង NATO បានច្រានចោលការចោទប្រកាន់នេះ ហើយបញ្ជាក់ថាពួកគេគ្មានបំណងបំផ្លាញរុស្ស៉ីនោះឡើយ។ លោក ពូទីន បានចាត់ទុកថាសង្រ្គាមអ៊ុយក្រែន ជាការគំរាមកំហែងដល់ សន្តិសុខជាតិរុស្ស៉ី និងបង្កឡើងដោយលោកខាងលិច ជាមួយការព្រមានថារុស្ស៉ីនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមានដើម្បីការពារខ្លួនឯង និងប្រជាជនរបស់ខ្លួនប្រឆាំងនឹង ការឈ្លានពានណាមួយ​ ៕

ប្រទេសអាសុីចំនួន៩ ដែលមិនធ្លាប់ធ្លាក់ក្នុងអាណានិគម​របស់​ពួក​អឺរ៉ុប

0
  1.  អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេស​នេះ​ក្រោម​ចក្រភព​អូតូម៉ង់ (ទួរគី) រហូត​ដល់​សង្គ្រាម​លោក​លើក​ទី ១។ ពេល​នោះ​អង់គ្លេស​បាន​ជួយ​ទំនុក​បម្រុង​កុលសម្ព័ន្ធ​ឱ្យបះបោរ​ ដើម្បី​ធ្វើ​ឲ្យ​ចក្រភព​នេះ​ទន់ខ្សោយ។
  2.  អ៊ីរ៉ង់៖ ទោះ​ជា​មិន​ក្រោម​អាណានិគម​មែន ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​បាន​បាត់បង់​ទឹកដី​មួយ​ចំនួន​ធំ​ទៅកាន់ រុស្ស៊ី និង​អង់គ្លេស។
  3.  ជប៉ុន៖ ប្រទេស​នេះ​រស់​ក្នុង​ភាព​ឯកោ​និយម​រាប់​ពាន់​ឆ្នាំ រហូត​ដល់​អាមេរិក​គំរាម​កំហែង​ដោយ​ប្រើ​នាវា​យោធា​ធំៗ ឱ្យបើក​ចំហ​ប្រទេស​ទៅ​ពួក​លោក​ខាង​លិច។
  4.  កូរ៉េ៖ ប្រទេស​នេះ​មិន​ស្ថិត​ក្រោម​អំណាច​របស់​អឺរ៉ុប​ទេ ប៉ុន្តែ​រង​ការ​គំរាមកំហែង​រាប់រយ​ឆ្នាំ​ដោយ​ពួក​ជប៉ុន និង​ចិន ហើយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​ពី​ឆ្នាំ១៩១០ រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទី ២។
  5.  ថៃ៖ ប្រទេស​នេះ​សុខ​ចិត្ត​ផ្ដល់​នូវ​ការ​ទាមទារ​របស់​អង់គ្លេស និង​បារាំង​ ដូច​ជា​កាត់​ទឹកដី​មួយ​ចំនួន និង​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ជនបរទេស​ឲ្យ​រក​ស៊ី​ក្នុង​ស្រុក​ជាដើម ហើយ​ព្រម​ទាំង​សុខ​ចិត្ត​ធ្វើ​ជា​តំបន់​ស​ ចន្លោះ​ដែនដី​អាណានិគម​អង់គ្លេស (ភូមា) និង​ដែនដី​អាណានិគម​បារាំង (ឥណ្ឌូចិន)។
  6.  ចិន៖ ទោះ​ជា​មិន​ក្រោម​អាណានិគម​ផ្លូវ​ការ​ពិត​មែន ក៏​ប្រទេស​នេះ​រង​ការ​ជិះជាន់​ និង​កេងប្រវ័ញ្ច​ដោយ​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន ហើយ​រង​ការ​ឈ្លានពាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​ពួក​ជប៉ុន​នៅ​សង្គ្រាម​លោក​លើក​ទី ២​។
  7.  អាហ្វហ្គានីស្ថាន៖ ប្រទេស​នេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​រុស្ស៊ី និង​អង់គ្លេស។ ប្រទេស​នេះ​ដែរ​ក៏​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ជាមួយ​អង់គ្លេស​ ហើយ​ក៏​សុខ​ចិត្តឱ្យ​អង់គ្លេស​គ្រប់គ្រង​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន ជា​ថ្នូរ​ការ​កំណត់​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​ ក្នុង​ស្រុក។
  8.  នេប៉ាល់៖ អង់គ្លេស​ធ្វើ​សង្គ្រាម​ជាមួយ​រដ្ឋ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​អស់​ចំណាប់អារម្មណ៍ ដោយ​កត្តា​ភូមិសាស្ត្រ។
  9.  ប៊ូតាន់៖ ដោយ​លក្ខខណ្ឌ​ភូមិសាស្ត្រ ពួក​អង់គ្លេស​គ្រប់គ្រង​តែ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ៕

ប្រភព៖ Worldatlas

លិខិតឆ្លងដែនរបស់ជប៉ុនមានឥទ្ធិពលបំផុតលើពិភពលោក

0

ប្រទេសជប៉ុន៖ លិខិតឆ្លងដែនជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ១ និងមានឥទ្ធិពលខ្ពស់បំផុត នៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការរហូតទៅដល់ ១៩៣ ប្រទេសក្នុងតំបន់ជុំវិញពិភពលោក ក៏ដូចជាជាប់ចំណាត់ថ្នាក់ដែលជាប្រជាជនមានភាពថ្លៃថ្នូរបំផុត។

ពលរដ្ឋជប៉ុន ចង់ទៅប្រទេសណាក៏បានជុំវិញពិភពលោកភ្លាមៗ តាមចិត្តចង់ ដោយគ្រាន់តែទិញសំបុត្រយន្តហោះ  ឬ នឹកឃើញភ្លាមទៅភ្លាមៗក៏បានពេញ២៤ម៉ោង ដោយទេសជុំវិញពិភពលោកនឹងត្រូវបានស្វាគមន៍ទទួលដៃដប់។

ដែលផ្ទុយពលរដ្ឋនៃប្រទេសដទៃ បើចង់ទៅលេងប្រទេសនៅលោកខាងលិច ឬអាមេរិកទោះមានលុយរាប់រយលាន ដុល្លារ ក៏ត្រូវមកតម្រង់ជួរចាំសម្ភាស៍នៅស្ថានទូតដែរ អ្នកខ្លះរងចាំខ្ទង់ខែ ទម្រាំបានទៅហើយអ្នកខ្លះគ្មានសំណាងមិនជាប់បានទៅទៀតផង។

នេះជាឥន្ធិពលនៃប្រជាជាតិជប៉ុន ដោយគេបានឱ្យតម្លៃ  និងជឿជាក់ដោយគ្រាន់តែគេឃើញលិខិតឆ្លងដែនរបស់ជនជាតិមួយនេះហើយ គេនឹងស្វាគមន៍ មិនខ្វល់ពីរឿងអវិជ្ជមានទៅដល់ប្រទេសគេនោះទេ ហើយគេក៏នឹងអនុញ្ញាតឱ្យដើរសេរីពេញប្រទេសរបស់គេ ដោយជឿថាពលរដ្ឋជប៉ុន ជាពលរដ្ឋមានគុណភាពខ្ពស់ ថ្លៃថ្នូរជាងគេបំផុតក្នុងពិភពលោក មិនតែប៉ុណ្ណោះប្រសិនបើជនជាតិមួយនេះចង់រស់នៅប្រទេសគេ ក៏គេទទួលអនុញ្ញាតផងដែរ។

ទន្ទឹមនឹងនោះ មិនមែនមានតែលិខិតឆ្លងដែនរបស់ប្រទេសជប៉ុនតែមួយនោះទេដែលមានឥន្ធិពលលើពិភពលោក ប៉ុន្តែមានប្រទេសមួយចំនួនទៀតដែលមានឥទ្ធិពលលើពិភពលោក ដូចជាប្រទេស សឹង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាប្រជាជាតិថ្លៃថ្នូរ ក្នុងការកាន់លិខិតឆ្លងដែនរបស់ខ្លួនធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩២ប្រទេស។

បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩០ ប្រទេស។ ហើយចក្រភពអង់គ្លេស អាចធ្វើដំណើរទៅកាន់គោលដៅក្នុងប្រទេសចំនួន ១៨៧ ខណៈដែលសហរដ្ឋអាមេរិកបច្ចុប្បន្នស្ថិតនៅលំដាប់ទី៦ ដោយអាចធ្វើដំណើរបានចំនួន ១៨៦ប្រទេស។

យ៉ាងណាក៏ដោយចំពោះលិខិតឆ្លងដែនដែលមានឥទ្ធិពលតិចបំផុត និងមិនទទួលបានការស្វាគមន៍សម្រាប់ប្រទេសដទៃ និងមានភាពពិបាកក្នុងការធ្វើដំណើរទៅក្រៅប្រទេស ក្នុងពិភពលោក គឺជាប្រទេស “អាហ្វហ្គានីស្ថាន” ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសនេះអាចធ្វើដំណើរបានតែ ២៧ ប្រទេសប៉ុណ្ណោះ លើពិភពលោក៕ ប្រភព៖ pptvhd36

 

 

 

 

 

 

 

សម្តេច ហ៊ុន សែន ប្រកាសឱ្យលុបស.ជ.ណ ស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេងតាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ»។

សម្តេចតេជោបន្តថា «ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលប់ចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»។

យោងទៅតាម ស.ជ.ណ ចេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ការដែលនាំឱ្យមានសេចក្តីណែនាំចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ផ្តើមចេញពីបញ្ហាដីធ្លីស្ថិតក្នុងគម្រោងសាងសង់ព្រលានយន្តហោះតេជោក្រុងតាខ្មៅ៕

ត្រូវដឹង! របៀបការពារនៅពេលមានបាតុភូតរន្ទះ

0
ធាតុអាកាសមានការប្រែប្រួល គ្រោះធម្មជាតិកើតមានជាយថាហេតុ។ ក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។
មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលអោយហើម ឬដាច់សរសៃរឈាមចូរក្បាលដែរ។Lightning vs Thunder: What are the Main Differences? - AZ Animals
អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។
ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។
វិធីការពារ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ(១០០ហ្វីត Feet)
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ
ត្រូវចាំថា៖ “រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ ការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន៕”Lightning could spark more California fires as world warms - CalMattersប្រភព: មន្ទីពេទ្យកាល់ម៉ែត្

ខ្នងវាល តំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ស្រស់ស្អាតថ្មី មិនចាញ់ខ្នងផ្សា

0

ខ្នងវាល ឬ វាលធំ ដែលអ្នកភូមិតែងតែហៅ (ភាសាអ្នកមូលដ្ឋានមិនមានឈ្មោះផ្លូវការក្នុងផែនទី) ជាវាលស្រល់ដ៏ធំនៅជុំវិញដោយព្រៃស្រោង ស្ថិតក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។News

ដើម្បីទៅដល់ទៅនោះ  អ្នកទេសចរត្រូវធ្វើដំណើរដោយគោយន្តកន្លះម៉ោង និងថ្មើរជាងជាង៤ម៉ោងទើបអាចឡើងដល់កំពូលខ្នងវាល។ អំឡុងពេលដើរឡើងអ្នកទេសចរនឹងបានឮ សូរសំឡេងទឹកជ្រោះ សូរសំឡេងសត្វស្លាបយំកងរំពងនៅក្រោមដើមឈើធំៗអមជាមួយអាកាសធាតុត្រជាក់។No photo description available.

គួរបញ្ជាក់ផងដែរថា ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដែលសំបូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងទឹកជ្រោះខ្ពស់ៗ ដើមឈើធំៗ និងវាលដើមស្រល់ដ៏ស្រស់ស្អាតជាទីទស្សនា។ មិនតែប៉ុណ្ណោះខ្នងវាលក៏ជាកន្លែងដ៏ស័ក្កសមសម្រាប់ការបោះតង់ ឬសាកថ្មជីវិតផងដែរ៕No photo description available.No photo description available.

ពលរដ្ឋចិនតម្រង់ជួរបន្តសុពលភាពលិខិតឆ្លងដែន

0

ប្រទេសចិន ៖ ពលរដ្ឋចិនជាច្រើននាក់បានមកតម្រង់ជួរនៅមុខការិយាល័យនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំង ដើម្បីបន្តអាយុលិខិតឆ្លងដែនរបស់ពួកគេ ក្រោយពីរដ្ឋាភិបាលចិនប្រកាសលុបចេញនូវវិធានការពិនិត្យជំងឺកូវីដ-១៩ ។ វិធានការនេះធ្វើឱ្យពលរដ្ឋចិនចំនួន១.៤០០លាននាក់មិនបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេល៣ឆ្នាំ ។

ចិនបានបើកប្រទេសកាលពីថ្ងៃទី៨ ខែមករា កន្លងមកនេះ ដោយលុបចោលវិធានការកូវីដស្មើសូន្យរបស់ចិន ក្រោយពីមានពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងវិធានការនេះ ។ ក្រោយចិនបើកប្រទេសឡើងវិញ មានពលរដ្ឋជាច្រើនរីករាយ និងបានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ ។Chinese rush to renew passports as COVID border curbs lifted | Reuters

គេឃើញមានពលរដ្ឋជាង១០០នាក់មកតម្រង់ជួរដើម្បីបន្តអាយុលិខិតឆ្លងដែន ក្នុងចំណោមនោះ លោក Yang Jianguo អាយុ៦៧ឆ្នាំ និយាយថា លោកមានគម្រោងធ្វើដំណើរទៅលេងកូនស្រីនៅសហរដ្ឋអាមេរិកជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំ ។ ពេលនេះ លោកជាមួយភរិយាមានក្តីសុខណាស់ដែលអាចធ្វើដំណើរទៅទីនោះបាន ។

ទីក្រុងប៉េកាំងបានលុបចោលលក្ខខណ្ឌជំងឺកូវីដ-១៩ គេសង្ឃឹមថា នឹងលើកទឹកចិត្តពលរដ្ឋចិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដោយពួកគេមិនចាំបាច់បារម្ភថា នឹងត្រូវបានឃុំខ្លួនពេលត្រឡប់មកប្រទេសខ្លួនវិញ ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួររាយការណ៍ថា ចិនបានចូលដល់ដំណាក់កាលថ្មីមួយក្នុងការដោះស្រាយជំងឺកូវីដ ដោយអាងលើបទពិសោធន៍ការពារកូវីដ ការអភិវឌ្ឍនៃជំងឺរាតត្បាត និងអត្រាការចាក់វ៉ាក់សាំងកើនឡើង ។ ប៉ុន្តែចិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារកូវីដ គិតមកដល់ថ្ងៃទី៩ ខែមករា ស្មើត្រឹម៥.២៧២នាក់ ដែលជាស្ថិតិមួយទាបបំផុតក្នុងពិភពលោក ។ ទោះយ៉ាងណា ចិននៅតែកំណត់លក្ខខណ្ឌសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន គឺត្រូវតែពិនិត្យកូវីដហើយមានលទ្ធផលអវិជ្ជមាន ខណៈការឆ្លងរាលដាលនៃជំងឺនេះកើនឡើងខ្លាំង ៕China opens international border after three years, people line up to renew  passports China opens international border after three years people rush to renew  passport

ប្រភព ៖ TNN World

សម្តេច ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន លោកជំទាវទ្រព្យគ្រាក់ សៀង ចាន់ហេង ចូលតុលាការផ្តន្ទាទោសតាមច្បាប់រឿងយកដីគេ

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានចេញចំណារបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែកចំនួន ៥០០ដុល្លា ចូលតុលាការ ផ្តន្ទាទោសតាមច្បាប់រឿងយកដីគេ។

យ៉ាងណាមិញយោងតាមសេចក្ដីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វេីលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបេីយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្ដេច ឯកឧត្តមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

  • អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដូចមានចែង ក្នុងលិខិតលេខ២០៨១ ដនសស កណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន នឹងឈ្មោះ ខៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោង ផែនការ សាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ
  • ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។

ទាក់ទងករណីនេះ លោកស្រី សៀង ចាន់ហេង មិនអាចសុំការអត្ថាធិប្បាយបានទេ ៕

 

 

កាណាដា អត់ខ្វល់ពីរុស្ស៊ីខឹង ទិញប្រព័ន្ធការពារដែនអាកាសជួយអ៊ុយក្រែន

0

រាជធានីអូតតាវ៉ា(Ottawa)៖ ស្របពេលសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និង បណ្ដាប្រទេសបស្ចិមលោកដទៃទៀត ជាសម្ពន្ធមិត្តរបស់កាណាដា កំពុងតែបង្ហូរនូវគ្រឿងសឹកចម្បាំងទំនើបៗរបស់លោកខាងលិច ទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នោះ ក្រុងអូតតាវ៉ា ក៏បានសម្រេចចិត្ត ទិញប្រព័ន្ធការពារដែនអាកាស ទៅជួយដល់ក្រុងកៀវ សម្រាប់ការពារពីការវាយប្រហារ ដោយមីស៊ីលពីរុស្ស៊ី រហូតធ្វើឲ្យក្រុងមូស្គូ ផ្ទុះកំហឹងយ៉ាងខ្លាំង។Trudeau and Biden's relationship has been private — until now | The Star

បណ្ដាញផ្សព្វផ្សាយរបស់កាណាដា CBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែមករា ថា ការិយាល័យរបស់នាយករដ្ឋមន្រ្ដីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាស ថា ក្រុងអូតតាវ៉ា នឹងទិញប្រព័ន្ធការពារដែនអាកាស ផលិត នៅសហរដ្ឋអាមេរិក យកទៅជួយដល់ប្រទេសអ៊ុយក្រែន ហើយនឹងស្វាគមន៍ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ដំណើរបំពេញទស្សនកិច្ចមួយ នៅខែមីនា។

ការប្រកាសរបស់កាណាដា បានកើតឡើង នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើង នៅក្នុងទីក្រុងម៉ិកស៊ិក កាលពីថ្ងៃអង្គារ ក្រោយពេលមានជំនួបមួយ រវាងលោក ទ្រូដូ និង លោក បៃដិន។

កាណាដា បានលៃលកលើការចំណាយលុយ មានទំហំទឹកប្រាក់ ៤០៦លានដុល្លារ សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស NAMSAMS ចំនួនមួយគ្រឿង ផលិត នៅសហរដ្ឋអាមេរិក ហើយរួមជាមួយនឹងមីស៊ីលជាច្រើនដើមបន្ថែមទៀត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។U.S. new assistance package to Ukraine includes 6 NASAMS SAMs - Militarnyi

លោក អានីតា អាណាន់ (Anita Anand) រដ្ឋមន្រ្ដីក្រសួងការពារជាតិកាណាដា បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងអូតតាវ៉ា កំពុងតែធ្វើកិច្ចការនេះ ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីទទួលបានគ្រឿងសឹកទាំងនេះ នាំទៅផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ឲ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន។

ក្រសួងការពារជាតិកាណាដា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា «ការផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS របស់កាណាដា នឹងជួយដល់អ៊ុយក្រែន ពង្រឹងនូវប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារ បង្កគ្រោះថ្នាក់ ទៅលើបន្ទាយទាហាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ និង ទីប្រជុំជនរបស់ប្រជាជន។ កាណាដា នឹងចំណាយលុយ ប្រហែល ៤០៦លានដុល្លារ ហើយវាកើតចេញពីជំនួយ ប្រហែល៥០០លានដុល្លារ ដែលលោក ទ្រូដូ បានប្រកាស កាលពីចុងឆ្នាំ២០២២»។Hungary to Buy $1Bn NASAMS Air Defence System from US - Defense World

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានស្នើសុំយ៉ាងទទូចនូប្រព័ន្ធការពារដែនអាកាស សម្រាប់សំណើជំនួយយោធារបស់គាត់ ក្រោយរងការវាយប្រហារ ពីកម្លាំងទាហានរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ នៅក្នុងប្រទេស៕