នាពេលបច្ចុប្បន្ន មានតែ៦ប្រទេសប៉ុណ្ណោះនៅលើពិភពលោក ដែលមាននាវាមុជទឹកនុយក្លេអ៊ែរ ក្នុងរួមមាន រុស្សុី ចិន ឥណ្ឌា អង់គ្លេស អាមេរិក និងបារាំង។ ក្នុងនោះប្រទេសប្រេសុីល និងអូស្ត្រាលី ក៏កំពុងចាប់ផ្តើមគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរនេះផងដែរ។
ក្នុងចំណោ៦ប្រទេសខាងលើនេះ នាវាមុជទឹកនុយក្លេអ៊ែរ ដែលធំជាងគេបង្អស់ជារបស់ប្រទេសរុស្សុី។ នាវាជ្រមុជទឹកប្រភេទ ថាយហ្វូន (Typhoon) ដ៏ធំមហិមានេះមានចំនួន ៦គ្រឿង។ នាវានីមួយៗមានប្រវែង១៧៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកមីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកបានចំនួន ២០គ្រាប់។ 
នៅក្នុងការតេស្តសាកល្បងមួយ បានឱ្យដឹងគ្រាប់មីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកនេះ អាចបាញ់ចេញពីរុស្សុី ឬទ្វីបអង់តាក់តិច ដល់ប្រទេសអាមេរិកក្នុងល្បឿនលឿននឹកស្មានមិនដល់។
រាល់ការជ្រមុជទឹកម្ដងៗ វាអាចស្ថិតនៅក្រោមសមុទ្រចំនួន ៣ខែដោយគ្មានបញ្ហា។ ថាយហ្វូន (Typhoon) ត្រូវការនាវិកចំនួន ១៦០នាក់សម្រាប់ការបញ្ជាឱ្យដំណើរការ។ នាវានេះ បានលេចវត្តមានពេញលេញ និងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨០។ បន្ទប់មករដ្ឋាភិបាលរុស្សុី ធ្លាប់មានគម្រោងធ្វើទំនើបកម្មនាវានេះ សម្រាប់ជំនាន់ទី១ ប៉ុន្តែក្រោយមកក៏ត្រូវលុបចោលវិញនៅក្នុងឆ្នាំ២០១២ ដោយសារតែតម្លៃកែខៃថ្លៃខ្លាំងពេក។
បច្ចុប្បន្ននេះ នាវាមុជទឹកនុយក្លេអ៊ែរ ទាំង៦របស់រុស្សុីនេះ មានតែមួយប៉ុណ្ណោះ ដែលកំពុងធ្វើប្រតិបត្តិការ ដោយ៥ផ្សេងទៀតត្រូវដាក់បញ្ឈរជើងចោល ទុកសម្រាប់ពេលមានស្ថានការចាំបាច់ណាមួយ៕
		
	









