- អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសនេះក្រោមចក្រភពអូតូម៉ង់ (ទួរគី) រហូតដល់សង្គ្រាមលោកលើកទី ១។ ពេលនោះអង់គ្លេសបានជួយទំនុកបម្រុងកុលសម្ព័ន្ធឱ្យបះបោរ ដើម្បីធ្វើឲ្យចក្រភពនេះទន់ខ្សោយ។
 - អ៊ីរ៉ង់៖ ទោះជាមិនក្រោមអាណានិគមមែន ប៉ុន្តែប្រទេសនេះត្រូវបានបាត់បង់ទឹកដីមួយចំនួនធំទៅកាន់ រុស្ស៊ី និងអង់គ្លេស។
 - ជប៉ុន៖ ប្រទេសនេះរស់ក្នុងភាពឯកោនិយមរាប់ពាន់ឆ្នាំ រហូតដល់អាមេរិកគំរាមកំហែងដោយប្រើនាវាយោធាធំៗ ឱ្យបើកចំហប្រទេសទៅពួកលោកខាងលិច។
 - កូរ៉េ៖ ប្រទេសនេះមិនស្ថិតក្រោមអំណាចរបស់អឺរ៉ុបទេ ប៉ុន្តែរងការគំរាមកំហែងរាប់រយឆ្នាំដោយពួកជប៉ុន និងចិន ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុនពីឆ្នាំ១៩១០ រហូតដល់ចប់សង្គ្រាមលោកលើកទី ២។
 - ថៃ៖ ប្រទេសនេះសុខចិត្តផ្ដល់នូវការទាមទាររបស់អង់គ្លេស និងបារាំង ដូចជាកាត់ទឹកដីមួយចំនួន និងការផ្ដល់សិទ្ធិឱ្យជនបរទេសឲ្យរកស៊ីក្នុងស្រុកជាដើម ហើយព្រមទាំងសុខចិត្តធ្វើជាតំបន់ស ចន្លោះដែនដីអាណានិគមអង់គ្លេស (ភូមា) និងដែនដីអាណានិគមបារាំង (ឥណ្ឌូចិន)។
 - ចិន៖ ទោះជាមិនក្រោមអាណានិគមផ្លូវការពិតមែន ក៏ប្រទេសនេះរងការជិះជាន់ និងកេងប្រវ័ញ្ចដោយប្រទេសលោកខាងលិចជាច្រើន ហើយរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីពួកជប៉ុននៅសង្គ្រាមលោកលើកទី ២។
 - អាហ្វហ្គានីស្ថាន៖ ប្រទេសនេះទាក់ទាញចំណាប់អារម្មណ៍រុស្ស៊ី និងអង់គ្លេស។ ប្រទេសនេះដែរក៏ធ្លាក់ក្នុងភ្លើងសង្គ្រាមជាមួយអង់គ្លេស ហើយក៏សុខចិត្តឱ្យអង់គ្លេសគ្រប់គ្រងទំនាក់ទំនងការបរទេសរបស់ខ្លួន ជាថ្នូរការកំណត់ជោគវាសនាដោយខ្លួនឯង ក្នុងស្រុក។
 - នេប៉ាល់៖ អង់គ្លេសធ្វើសង្គ្រាមជាមួយរដ្ឋនេះដែរ ប៉ុន្តែក្រោយមកក៏អស់ចំណាប់អារម្មណ៍ ដោយកត្តាភូមិសាស្ត្រ។
 - ប៊ូតាន់៖ ដោយលក្ខខណ្ឌភូមិសាស្ត្រ ពួកអង់គ្លេសគ្រប់គ្រងតែឧស្សាហកម្មរបស់ប្រទេសនេះប៉ុណ្ណោះ៕
 
ប្រភព៖ Worldatlas
		
	






