ប្រទេសជប៉ុន៖ លិខិតឆ្លងដែនជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ១ និងមានឥទ្ធិពលខ្ពស់បំផុត នៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការរហូតទៅដល់ ១៩៣ ប្រទេសក្នុងតំបន់ជុំវិញពិភពលោក ក៏ដូចជាជាប់ចំណាត់ថ្នាក់ដែលជាប្រជាជនមានភាពថ្លៃថ្នូរបំផុត។

ពលរដ្ឋជប៉ុន ចង់ទៅប្រទេសណាក៏បានជុំវិញពិភពលោកភ្លាមៗ តាមចិត្តចង់ ដោយគ្រាន់តែទិញសំបុត្រយន្តហោះ  ឬ នឹកឃើញភ្លាមទៅភ្លាមៗក៏បានពេញ២៤ម៉ោង ដោយទេសជុំវិញពិភពលោកនឹងត្រូវបានស្វាគមន៍ទទួលដៃដប់។

ដែលផ្ទុយពលរដ្ឋនៃប្រទេសដទៃ បើចង់ទៅលេងប្រទេសនៅលោកខាងលិច ឬអាមេរិកទោះមានលុយរាប់រយលាន ដុល្លារ ក៏ត្រូវមកតម្រង់ជួរចាំសម្ភាស៍នៅស្ថានទូតដែរ អ្នកខ្លះរងចាំខ្ទង់ខែ ទម្រាំបានទៅហើយអ្នកខ្លះគ្មានសំណាងមិនជាប់បានទៅទៀតផង។

នេះជាឥន្ធិពលនៃប្រជាជាតិជប៉ុន ដោយគេបានឱ្យតម្លៃ  និងជឿជាក់ដោយគ្រាន់តែគេឃើញលិខិតឆ្លងដែនរបស់ជនជាតិមួយនេះហើយ គេនឹងស្វាគមន៍ មិនខ្វល់ពីរឿងអវិជ្ជមានទៅដល់ប្រទេសគេនោះទេ ហើយគេក៏នឹងអនុញ្ញាតឱ្យដើរសេរីពេញប្រទេសរបស់គេ ដោយជឿថាពលរដ្ឋជប៉ុន ជាពលរដ្ឋមានគុណភាពខ្ពស់ ថ្លៃថ្នូរជាងគេបំផុតក្នុងពិភពលោក មិនតែប៉ុណ្ណោះប្រសិនបើជនជាតិមួយនេះចង់រស់នៅប្រទេសគេ ក៏គេទទួលអនុញ្ញាតផងដែរ។

ទន្ទឹមនឹងនោះ មិនមែនមានតែលិខិតឆ្លងដែនរបស់ប្រទេសជប៉ុនតែមួយនោះទេដែលមានឥន្ធិពលលើពិភពលោក ប៉ុន្តែមានប្រទេសមួយចំនួនទៀតដែលមានឥទ្ធិពលលើពិភពលោក ដូចជាប្រទេស សឹង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាប្រជាជាតិថ្លៃថ្នូរ ក្នុងការកាន់លិខិតឆ្លងដែនរបស់ខ្លួនធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩២ប្រទេស។

បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩០ ប្រទេស។ ហើយចក្រភពអង់គ្លេស អាចធ្វើដំណើរទៅកាន់គោលដៅក្នុងប្រទេសចំនួន ១៨៧ ខណៈដែលសហរដ្ឋអាមេរិកបច្ចុប្បន្នស្ថិតនៅលំដាប់ទី៦ ដោយអាចធ្វើដំណើរបានចំនួន ១៨៦ប្រទេស។

យ៉ាងណាក៏ដោយចំពោះលិខិតឆ្លងដែនដែលមានឥទ្ធិពលតិចបំផុត និងមិនទទួលបានការស្វាគមន៍សម្រាប់ប្រទេសដទៃ និងមានភាពពិបាកក្នុងការធ្វើដំណើរទៅក្រៅប្រទេស ក្នុងពិភពលោក គឺជាប្រទេស “អាហ្វហ្គានីស្ថាន” ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសនេះអាចធ្វើដំណើរបានតែ ២៧ ប្រទេសប៉ុណ្ណោះ លើពិភពលោក៕ ប្រភព៖ pptvhd36