Home Blog Page 1900

វៀតណាម ទទួលបានជំនួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ក្នុងការផ្លាស់ប្តូរថាមពលបៃតង

0

តំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម លោកស្រី រ៉ាមឡា អាល់ ខាលីឌី (Ramla Al Khalidi) បាននិយាយថា UNDP ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររដ្ឋាភិបាលវៀតណាម ក្នុងការរៀបចំលម្អិត និងការអនុវត្តផែនការគៀងគរធនធាននៃភាពជាដៃគូផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌ (JETP) ក្នុងឆ្នាំ ២០២៣។UNDP pledges to support Vietnam in green energy transition - VnExpress  International

លោកស្រី ខាលីឌី (Khalidi ) បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា “នេះរួមបញ្ចូលទាំងសេវាជំនួយបច្ចេកទេស ដែលបានបង្ហាញឱ្យឃើញរបស់យើង ដល់រដ្ឋាភិបាលក្នុងគម្រោងផ្លាស់ប្តូរបៃតង / NAMA ដែលអាចជួយវៀតណាមកាត់បន្ថយហានិភ័យ ក្នុងការលើកកម្ពស់ និងពង្រីកការវិនិយោគរបស់វិស័យឯកជននៅក្នុងផែនការប្រមូលធនធាន JETP” នេះជាអ្វីដែលមានក្នុងកិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម។UNDP pledges to support Vietnam in green energy transition | Society |  Vietnam+ (VietnamPlus)

យោងតាមអ្នកតំណាងរបស់ UNDP រូបនេះដដែល កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កំពុងចាប់ផ្តើមការវាយតម្លៃលើផលប៉ះពាល់នៃការផ្លាស់ប្តូរថាមពលធ្យូងថ្ម និងការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសវៀតណាម ហើយកំណត់នូវអ្វីដែលដំណើរការទាំងនេះមានន័យ ជាពិសេស សម្រាប់ប្រទេសវៀតណាម៕UNDP pledges to support Vietnam in green energy transition - VnExpress  International

ចិន អះអាងថា ប្រាក់កម្ចីរបស់ចិនសម្រាប់អាហ្រ្វិកមិនមែនជាអន្ទាក់បំណុលទេ

0

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន យ៉េង (Qin Gang) ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកចាប់តាំងពីទទួលបានការតែងតាំងកាលពីខែមុនបានច្រានចោលការចោទប្រកាន់ថា ប្រាក់ដែលប្រទេសលោកបានផ្តល់កម្ចីទៅឱ្យទ្វីបអាហ្រ្វិក គឺជា «អន្ទាក់បំណុល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ប្លុំប៊រ (Bloomberg) ។

ការអត្ថាធិប្បាយរបស់លោក Qin គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលមន្ត្រីសហរដ្ឋអាមេរិកបានធ្វើម្តងហើយម្តងទៀតដែលរិះគន់ថា ការផ្តល់កម្ចីរបស់ចិននិងក្រុមហ៊ុនរបស់ចិនទៅកាន់ប្រទេសនៅទ្វីបអាហ្វ្រិកខ្វះតម្លាភាព។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកគឺលោក ចេនីត យេលលេន (Janet Yellen) បាននិយាយថា ប្រទេសចិនគឺជាឧបសគ្គដ៏ធំបំផុតចំពោះវឌ្ឍនភាពក្នុងការដោះស្រាយវិបត្តិបំណុល។

តាមរយៈអ្នកបកប្រែនៅក្នុងសុន្ទរកថាមួយដែលថ្លែងនៅក្នុងប្រទេសអេត្យូពីកាលពីថ្ងៃពុធ លោក Qin បានថ្លែងថា៖ «ការចូលរួមចំណែករបស់ប្រទេសចិនគឺជាក់ស្តែងធ្វើឱ្យជីវិតរបស់ប្រជាជនអាហ្រ្វិកកាន់តែប្រសើរឡើង។ យើងមិនទទួលយកការចោទប្រកាន់មិនសមហេតុផលថាជាអន្ទាក់បំណុលនោះទេ»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់វិទ្យាស្ថាន ឆាតដឹម ហោស (Chatham House) ដែលជាវិទ្យាស្ថានគោលនយោបាយកិច្ចការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ថា ប្រទេសចិនមានចំណែកប្រហែល ១២% នៃបំណុលបរទេសរបស់ទ្វីបអាហ្រ្វិកពោលគឺប្រហែល ៧០០ ពាន់លានដុល្លារ ដោយប្រទេសសំប៊ី និងហ្កាណាបានបរាជ័យកាតព្វកិច្ចបំណុលរបស់ពួកគេ។ ទោះជាយ៉ាងណា ការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិនបានជួយធ្វើឱ្យមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក។

ដោយដកស្រង់ទិន្នន័យរបស់ធនាគារពិភពលោក លោក Qin បាននិយាយថា ស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិផ្តល់កម្ចីចំនួនបីភាគបួននៃបំណុលបរទេសរបស់ទ្វីបអាហ្រ្វិក ហើយគួរតែដើរតួនាទីធំជាងចិនក្នុងការដោះស្រាយបញ្ហាបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕

រុស្ស៊ី មានប្រៀបខ្លាំងនៅលើសមរភូមិទីក្រុងសូឡេដា តែខូចខាតធ្ងន់ធ្ងរ

0

រដ្ឋធានីកៀវ៖ បើទោះជាក្រុងមូស្គូ បានអះអាង អំពីជោគជ័យរបស់ខ្លួន នឹងជិតដណ្ដើមកាន់កាប់ទីក្រុងសូឡេដា (Soledar) នាភាគខាងកើត ប្រទេសអ៊ុយក្រែន បានទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់កម្លាំងទ័ព ជាង១០០នាក់ នៅលើសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត ជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។Soledar: Why is Russia so keen to capture the town? | CNN

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៣ ខែមករា ថា រុស្ស៊ី បានបញ្ជាក់ ថា កម្លាំងទាហានរបស់ខ្លួន ជិតនឹងដណ្ដើមកាន់កាប់ទីក្រុងអណ្ដូងរ៉ែអំបិលសូឡេដា នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ ការអះអាងរបស់ក្រុងមូស្គូ នឹងបង្ហាញនូវការកត់សម្គាល់ អំពីជ័យជម្នះរបស់មេដឹកនាំវិមានក្រឹមឡាំង។ ប៉ុន្ដែរុស្ស៊ី បានខាតបង់ទាហាន និង ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត នៅលើសមរភូមិមួយនេះ។

លោក ប៉ាវឡូ គីរីឡែនកូ (Pavlo Kyrylenko) អភិបាលខេត្តដូណែតស្ក៍ (Donetsk) របស់អ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការធ្វើអត្ថាធិប្បាយ នៅតាមបណ្ដាញទូរទស្សន៍ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី នៅលើសមរភូមិប្រយុទ្ធដ៏សាហាវ នៅក្នុងទីក្រុងសូឡេដា នាភាគខាងកើត ប្រទេស។ ទាហានរុស្ស៊ី បានដើរ នៅលើសាកសពយោធារបស់ពួកគេ ខណៈទីក្រុងមួយនេះ បានរងនូវការបាញ់ផ្លោងបំផ្លិចបំផ្លាញយ៉ាងខ្លាំង។Head of the Donetsk Military Administration Pavlo Kyrylenko on the war with  Russia, Mariupol and Volnovakhaទាហានរុស្ស៊ី កំពុងតែប្រើប្រាស់កាំភ្លើងត្បាល់ និង គ្រាប់រ៉ុក្កែត បាញ់ផ្លោងទម្លាក់ ស្រោចទៅលើទីក្រុងសូឡេដា នៅក្នុងការវាយប្រយុទ្ធគ្នាឥតឈប់ឈរ ដើម្បីទម្លុះទម្លាយខ្សែត្រៀមការពារដ៏រឹងមាំរបស់កងទ័ពការពារទឹកដីអ៊ុយក្រែន។ បច្ចុប្បន្ន ទាហានរុស្ស៊ី កំពុងតែខិតខំប្រឹងប្រែងស្ដារស្ថានការណ៍បាក់ទ័ពជាញឹកញាប់ ដើម្បីធ្វើឲ្យវិមានក្រឹមឡាំង មានក្ដីសង្ឃឹមឡើងវិញ ថា នឹងទទួលបានជ័យជម្នះយ៉ាងឆាប់រហ័ស នៅក្នុងសង្គ្រាមដ៏ឃោរឃៅ អស់រយៈពេលជិត១១ខែកន្លងមកនេះ។

លោកអភិបាលខេត្តដូណែតស្ក៍ (Donetsk) របស់អ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ជនស៊ីវិលរស់នៅក្នុងទីក្រុង នាភាគខាងកើត ប្រទេស កំពុងតែព្យាយាម រស់រានមានជីវិត ស្របពេលមានការបង្ហូរឈាមកាន់តែខ្លាំងឡើង រវាងកងទ័ព នៃប្រទេសទាំង២ ខណៈទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយប្រហារកាន់តែខ្លាំង»។Soledar would be a strategic victory for Russia – DW – 01/11/2023

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានកោតសរសើរដល់កម្លាំងទាហានរុស្ស៊ី អំពីសកម្មភាពមិនគិតតែ អំពីខ្លួនឯង និង មានភាពក្លាហាន ហើយគាត់ ថែមទាំងអះអាងទៀត ថា ក្រុងមូស្គូ កំពុងតែជួយដល់ពួកគេឆ្ពោះទៅមុខ នៅក្នុងទីក្រុងសូឡេដា។ ការងារដ៏ធ្ងន់ធ្ងរបំផុត កំពុងតែធ្វើ នៅក្នុងទីក្រុងមួយនេះ។

លោក យ៉ែវហ្គេនី ប៊្រីហ្គូហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្មួលរបស់រុស្ស៊ី Wagner Group (វ៉េគណឺរ ហ្គ្រូប) ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃពុធ បានជំរុញឲ្យដណ្ដើម កាន់កាប់ទីក្រុងសូឡេដា។ ប៉ុន្ដែទាហានរបស់ក្រុមហ៊ុនស៊ីឈ្នួលមួយនេះ ក៏បានរងការបាត់បង់យ៉ាងច្រើនផងដែរ។Ukraine war latest: 'Very difficult' situation in Soledar amid Russian  advance in Donetsk Oblast

ជាមួយគ្នានេះ លោកស្រី ហានណា ម៉ាល់យ៉ា (Hanna Malyar) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «កម្លាំងសត្រូវបានបន្ដវាយប្រហារយ៉ាងខ្លាំង ប៉ុន្ដែរុស្ស៊ី បានបាត់បង់កម្លាំងទាហានយ៉ាងច្រើន ហើយពួកគេនឹងមិនទទួលបានជោគជ័យនោះឡើយ»៕

វិស័យទេសចរណ៍របស់ចិនងើបឡើងវិញនៅដើមឆ្នាំ២០២៣

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែមករា ការកក់សំបុត្រយន្តហោះតាមបណ្តាញអ៊ីនធើរណេតរបស់ចិនទាំងចេញពីប្រទេស និងចូលប្រទេសបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីចិនប្រកាសបើកប្រទេស និងបន្ធូរបន្ថយវិធានការជំងឺកូវីដកាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

Tongcheng Travel ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍អនឡាញឱ្យដឹងថា ចំនួនការកក់សំបុត្រយន្តហោះចេញ-ចូលប្រទេសចិនបានស្ទុះងើបឡើងវិញ ក្រោយចិនបិទប្រទេសអស់រយៈពេល៣ឆ្នាំដោយសារជំងឺកូវីដ ។ ជើងហោះហើរចូលប្រទេសចិន រួមមាន Shanghai Nanjing Guangzhou Chengdu និង Nanning រីឯជើងហោះហើរទៅក្រៅប្រទេស គឺស្មើ៥៣ប្រទេសនិងតំបន់ ។How the tourism industry in China is finding new ways to engage customers

តាមទិន្នន័យពី Trip.com Group បង្ហាញថា ជើងហោះហើរមកពីតំបន់ម៉ាកាវរបស់ចិន ហុងកុង បាងកក សិង្ហបុរី និងភ្នំពេញ បានទទួលការពេញនិយមយ៉ាងខ្លាំងសម្រាប់អ្នកដំណើរចិន គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។ ក្នុងនោះការហោះហើររបស់ក្រុមហ៊ុន Spring Airlines ពីព្រលានយន្តហោះ Shanghai Pu Dong ទៅកាន់ហុងកុង ម៉ាកាវ តូក្យូ និងភូកេត ក្នុងចន្លោះពីថ្ងៃទី២-៨ ខែមករា បានកើនឡើងស្មើដើម ។Things to do in Shanghai | Tourism - Cathay Pacific

ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ចិនថ្លែងថា ទីផ្សារទេសចរណ៍ចេញក្រៅប្រទេស និងចូលប្រទេសរបស់ចិនបានងើបឡើងវិញជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៣នេះ ។ ភ្ញៀវទេសចរចូលចិត្តទៅកម្សន្តនៅក្រុមប្រទេសដំបូងដូចជា ជប៉ុន កូរ៉េខាងត្បូង ថៃ ហុងកុង ម៉ាកាវ បន្ទាប់មកទៅអាស៊ីខាងលិច និងអឺរ៉ុប ។

Shen Jia Ni អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Ctrip Research Institute សម្លឹងឃើញថា ការជឿជាក់ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរចិននឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ខណៈមានការកែសម្រួលវិធានការទប់ស្កាត់ជំងឺកូវីដ និងនយោបាយធ្វើដំណើរចេញ-ចូលប្រទេសរបស់ចិន ៕

ប្រភព ៖ The Reporters

ក្រសួងសុខាភិបាល ណែនាំឲ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់វេជ្ជបណ្ឌិត ឱសថការី ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់។

យោងតាមសេចក្តិជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យថា យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថាឱសថ AMBRONOL SYRUP ដែលមានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរដូចជា៖ ឈឺពោះ ក្អួត រាគ ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឱ្យស្លាប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBx_6nK5hzMuIKWbgmzt3CPPUb27BKUDZU-O56fwYlQp3tKH9zDo5aKpxXsNF8p-BMVx6S7pBEOefaLOkaDR5J2gGo_-Zoek7SjorfZFxAqvlq-i-JS7dpWxsJjOVaaDdQltwYcZ98BNQtsCc11tTLsS0tqvZS4q235hFAjCY5xaz6udr1Pow8fz5b/s1280/photo_2023-01-12_23-07-02.jpg

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយឡែកឱសថ AMBRONOL SYRUP មានលេខឡូតិ៍ AAS2203 កំពុងចរាចរនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited និងមានអត្តសញ្ញាណ ដូចខាងក្រោម៖

ដែលមានឈ្មោះឱសថ AMBRONOL SYRUP, វេចខ្ចប់ Box/ Bottle, រោងចក្រ MARION BIOTECH PVT.LTD, ក្រុមហ៊ុននាំចូល Quramax (Cambodia) Limited និងមានលេខបញ្ជីកា CAMN 00012IP-20 ដែលផលិតនៅប្រទេសឥណ្ឌា។

ក្រសួងបានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖

ទី១៖ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថខាងលើនេះ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី២៖ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
ទី៣៖ គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាន
ទី៤៖ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថានឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការលក់ឱសថខាងលើនេះ។

ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ AMBRONOL SYRUP សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pWgHXDODG9z0in9CrTlWn9C0naAJk2G0iCemHMT10vCO7Qk4qSGn1KI3X8F8EVsHZjAO2rmcrG8slrmaub5gK1y3OZ0aPomYlApHJ4VmmD6eqCO734qXVddzPUwIA0HZDJTrR_LQnu-U3ic2BEGMdaeVSXluROn6fD-s6EuAGrMSSPE0g5vnOl9X/s1280/photo_2023-01-12_23-07-07.jpg

ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួចបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនោះទេ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ខាងមុនេះ។

ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ក្នុងរាជធានីភ្នំពេញដូចតទៅ៖ចូល​ឆ្នាំ​ចិន​ក្រុង​ដាក់​បម្រាម​ការ​លក់​និង​ដុត​ផាវ​សែន បង្ក​ស្នូរ​ផ្ទុះ​តាម​ផ្លូវ | ភ្នំពេញ ប៉ុស្ដិ៍

ទី១៖ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

ទី២៖ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

៣៖ ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

ទី៤៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

ទី៥៖ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព។

ទី៦៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

ទី៧៖ ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចល័ចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBGratvcbVnTrVetMmaxt9oIWWXBR5ymYSOBKCEabYZJn-bh85fko4ZNF6U3YoId2olz7geUGxnqp8rLPgQKIh62evlQ_qgEaaJ6-BrUA42_6tcwJZMkaA1hzWmmxgB2r1b3RqPp1pdTwoUUiyg97HHrEylad04dCVrt42CEkO-EsMcLBXyyVuEnH9/s1280/photo_2023-01-12_16-14-28.jpg

លាភធំណាស់! Tesla ត្រៀមបើករោងចក្រផលិតរថយន្តនៅប្រទេសមួយក្នុងតំបន់អាស៊ានយើង

0

ក្រុមហ៊ុនផលិតរថយន្តល្បីខ្លាំងនៅអាមេរិក តេស្លា(Tesla) ជិតឈានដល់កិច្ចព្រមព្រៀងបឋម ក្នុងការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានសមត្ថភាពផលិត ដល់១លានគ្រឿង នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់ពីប្រភពលាក់អត្តសញ្ញា ដែលដឹងពីគម្រោងនេះ កាលពីថ្ងៃពុធ។Tesla May Add a New Factory Soon - TheStreet

ប្រធានាធិបតីឥណ្ឌូនេសុី លោក Joko Widodo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់នីកែលចំនួន 5 ពាន់លានដុល្លារ  ទៅឱ្យ Tesla កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។ នៅក្នុងបទសម្ភាសន៍មួយនៃខែនោះជាមួយ  លោក Widodo បាននិយាយថាគាត់ចង់ឱ្យ Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេស មិនមែនត្រឹមតែអាគុយទេ ដោយលោកបានចំណាយពេលវេលាដើម្បីបញ្ចុះបញ្ចូល Musk ឱ្យមើលឃើញប្រទេសឥណ្ឌូនេស៊ីជាជាងគ្រាន់តែជាអ្នកផ្គត់ផ្គង់ធនធានសំខាន់ៗ។Indonesia's Jokowi meets Tesla's Musk after nickel talks | Reuters

យ៉ាងណាមិញ កាលពីខែវិច្ឆិកា លោក អ៊ីឡន ម៉ាស ធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងត្បូងគឺជាទីតាំងអាទិភាពរបស់ខ្លួន សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី នេះបើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៕Tesla is again rumored to be near deal to build factory in Indonesia | Electrek

ប្រភពៈ Bloomberg

មានការ.បំ.ផ្ទុះ.គ្រា.ប់.បែក ក្នុងទីក្រុងកាប៊ុល ស.ម្លា.ប់មនុស្សអស់ ២០នាក់

0

បរទេស៖ មានករណីនៃការវាយប្រហារនៅក្រសួងការបរទេសនៃទីក្រុងកាប៊ុល ប្រទេសអាហ្វានីស្ថាន ដែលបានសម្លាប់មនុស្សជាង២០នាក់នៅក្នុងហេតុការណ៍នេះ។

នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការពីសារព័ត៌មាន BBC បានឱ្យដឹងអំពីវឌ្ឍនភាពបន្ទាប់ពី ការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត នៅខាងក្រៅ ក្រសួងការបរទេស អាហ្វហ្គានីស្ថាន ក្នុងទីក្រុងកាប៊ុលនៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃពុធ ទី១១ ខែមករា កន្លងទៅនេះ។

ដែលជាលទ្ធផលមនុស្សយ៉ាងតិច ២០ នាក់បានស្លាប់ ដែលក្នុងនោះមាន ៥ នាក់ជាជនស៊ី វិល និង មានអ្នករងរបួសរាប់សិបនាក់ផ្សេងទៀត។

ជាមួយគ្នានោះមន្ត្រីរដ្ឋាភិបាលតាលីបង់បាននិយាយថា ក្រុមអ្នកវាយប្រហារបានព្យាយាមទម្លុះចូលទៅក្នុងការិយាល័យក្រសួងការបរទេស ប៉ុន្តែមិនបានសម្រេច ហើយសម្រេចចិត្តបំផ្ទុះខ្លួនឯងនៅខាងក្រៅច្រកចូល។

ទោះជាយ៉ាងណាក្រោយកើតហេតុ ក្រុមរដ្ឋអ៊ីស្លាមនៃខេត្ត Khorasan (IS-K) ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសារភាពថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

យ៉ាងណាមិញឧបទ្ទវហេតុនេះបានធ្វើឱ្យប្រជាជនមានការភ័យខ្លាចថា អំពើនេះអាចនឹងមានការវាយប្រហារ និងកើតមានជាបន្តបន្ទាប់ទៀត  ព្រោះកន្លែងកើតហេតុជាទីតាំងបណ្ដុំនៃស្ថានទូតបរទេសជាច្រើនរួមទាំងស្ថានទូតទួរគី និងប្រទេសចិនជាដើម៕ ប្រភព៖ Khaosod

 

 

សម្រស់នៃតំបន់ ច្រាំងថ្មធម្មជាតិដ៏អស្ចារ្យក្នុងឧទ្យានជាតិមួយកន្លែង នៅប្រទេសថៃ

0

ប្រទេសថៃ៖ ការិយាល័យឧទ្យានជាតិនៃប្រទេសថៃ បានលាតត្រដាងសម្រស់នៃ Pha Cho ដែលជាច្រាំងថ្មធម្មជាតិដ៏អស្ចារ្យ ដែលវាបានកើតឡើងដោយខ្យល់បក់បោក និង ភ្លៀងធ្លាក់ រហូតដល់វាក្លាយជាគំរូដ៏ចម្លែកនៃផ្ទាំងល្បាក់ដីដ៏ប្លែង និងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងឧទ្យានជាតិ Mae Wang នៃខេត្ត Chiang Mai។

តំបន់នៃច្រាំងថ្មធម្មជាតិ Pha Chor មានទីតាំងនៅស្រុក Doi Lo  ខេត្តឈៀងម៉ៃ ដែលគ្រប់គ្រងដោយឧទ្យានជាតិ Mae Wang ។ ពិតណាស់វាមើលទៅដូចជាជញ្ជាំង និងសសរថ្មដ៏ធំមួយមានកម្ពស់ ប្រហែល ៣០ ម៉ែត្រ មានទទឹងរាប់រយម៉ែត្រ ជាមួយនឹងរូបរាង និងលំនាំដីដ៏ចម្លែក ដែលជាបាតុភូតធម្មជាតិ បណ្តាលមកពីខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ រហូតបណ្តាលឲ្យមានចម្លាក់ថ្មភ្នំជាផ្ទាំងធំ។

ក្នុងនោះគេជឿថាផ្ទាំងថ្មដ៏ចម្លែកនេះបានកើតឡើងរាប់រយឆ្នាំមុន ឬមួយពាន់ឆ្នាំមុន និងការវិវត្តរូបរាងម្ដងបន្តិចៗ រហូតជាលទ្ធផល វាក្លាយជារូបចម្លាក់ថ្មភក់ពណ៌ទឹកក្រូចក្រហម លំនាំដ៏ស្រស់ស្អាត មើលទៅដូចជា Petra នៃប្រទេសហ្ស៊កដានី ដែលជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក។

យ៉ាងណាមិញសម្រាប់អ្នកដំណើរកំសាន្តទៅលេងតំបន់នៃច្រាំងថ្មធម្មជាតិ Pha Chorនេះ នៅពេលដែលអ្នកបានទៅដល់ចំណតរថយន្តដែលផ្តល់ដោយឧទ្យាននេះរួច លោកអ្នកត្រូវដើរប្រហែល ៥០០ម៉ែត្របន្ថែមទៀតតាមរយៈផ្លូវលំធម្មជាតិដែលរួមមានការដើរតាមដងអូរស្ងួត និងដើរឡើងភ្នំទៅកាន់ Pha Choដោយផ្ទាល់។

ជាមួយគ្នានោះអ្នកដំណើរត្រូវតែរៀបចំខ្លួនប្រាណឱ្យបានរួចរាល់ រួមទាំងសម្លៀកបំពាក់ ស្បែកជើងឱ្យសមស្របក្នុងការធ្វើដំណើរឱ្យមានភាពងាយស្រួល ដោយសារតែផ្លូវគឺកខ្វក់ អាកាសធាតុគឺក្តៅណាស់។ ដូច្នេះសម្រាប់ពេលវេលាដ៏ល្អសម្រាប់ការទៅលេងគឺពេលព្រឹកព្រលឹម ទើបអ្នកទៅដល់គោលដៅនៃទីតាំងជញ្ជាំងច្រាំងថ្មចោទនេះដោយអារម្មណ៍ស្រស់ស្អាត និងអស្ចារ្យដែលលោកអ្នកកម្រនឹងបានមើលឃើញពីមុនមក៕ ប្រភព៖ Sanook

 

បើចង់បានមុខម៉ត់គ្មានរន្ធញើសរីកធំ គួរចៀសវាងកំហុសទាំងនេះ

0

មាន​ទម្លាប់​មួយ​ចំនួន​ដែល​បំផ្លាញ​ដល់​សុខភាព​ស្បែក នាំ​ឲ្យ​រន្ធ​រោម​​លើ​ស្បែក​មុខ​ប្រែ​ជា​រីក​ធំ​។ ​ទាំង​នោះ​ដោយសារ​តែ​កំហុស​ដូច​ខាង​ក្រោម៖

១ ញិចមុន

នៅពេល​អ្នក​ញិច​មុន​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ឆ្លង​បាក់តេរី ពិសេស​នៅ​ពេល​មុន​មិន​ទាន់​ទុំ។ ​មេរោគ​នឹង​ចូល​​ដល់​ក្នុង​ស្រទាប់​ស្បែក ធ្វើ​ឲ្យ​​មុន​កាន់​តែ​រីក​ធំ ហើយ​រន្ធ​រោម​នឹង​រីក​ធំ​​ផង​ដែរ។

២ ​ខាត់​ស្បែក​ញឹក​ញាប់

អ្នក​គួរ​តែ​ខាត់​ស្បែក​យ់ាង​តិច​២​ដង​ក្នុង​មួយ​សប្តាហ៍ ព្រោះ​បើ​ខាត់​ច្រើន​ដង​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ ស្បែក​មុខ​ដែល​គ្មាន​ជាតិ​ប្រេង​នឹង​ទាក់​ទាញ​ធូលី​ដី​ធ្វើ​ឲ្យ​រន្ធ​រោម​កាន់​តែ​ធំ។ បន្ថែម​ពី​នេះ លាង​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ ក៏​លុប​បំបាត់​ជាតិប្រេង​ពី​ធម្មជាតិ​លើ​ស្បែក​មុខ​ផង​ដែរ។ ដូច្នេះ​ហើយ ស្បែក​ងាយ​នឹង​រងភាព​កខ្វក់​ពី​ខាង​ក្រៅ នាំ​ឲ្យ​រលាក​និង​កើត​មុន។

៣ ​ទុក​ស្បែក​ឲ្យស្ងួត​យូរពេក

ស្បែក​ស្ងួត​ងាយ​ណឹង​ធ្វើ​ឲ្យ​រន្ធ​រោម​រីកធំ​បំ​ផុត ដូច្នេះ​អ្នក​​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ជាមួយ​ការ​លាប Toner និង​ឡេ​ដែល​សក្តិសម​សម្រាប់​ស្បែក​មុខ​របស់​អ្នក។8 Effective Tips to Get Smooth, Clear Skin | Garnier PH

៤ ​តប់​ម្សៅ​ក្រាស់ៗ​ហើយ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ

​ការ​លាប​ម្សៅ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ពិបាក​បញ្ចេញ​ជាតិ​ប្រេង​ពី​ធម្មជាតិ​។ ដែល​ទាំង​នេះ​ ងាយ​នឹង​កើត​មុន ហើយ​រន្ធ​រោម​ក៏​រីក​ធំ​ទៀត។

៥ ញ៉ាំ​អាហារ​មិន​ល្អ​

សុរា ​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ​ជាតិ​ប្រៃ ហិរ និង​ខ្លាញ់ សុទ្ធតែ​ប៉ះ​ពាល់​ដល់​ស្បែក​មុខ។ វា​ធ្វើ​ឲ្យ​ស្បែក​រលាក បញ្ចេញ​ញើស​ច្រើន ​ដែល​អ្នក​គួរ​តែ​ងាក​មក​ញ៉ាំ​បន្លែ ឬ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​វិញ ល្អ​ជាង។

៦ មិន​បាន​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ

ពន្លឺ​ថ្ងៃ​ធ្វើ​ឲ្យ​ស្បែក​រង​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ពិសេស​នាំ​ឲ្យ​បាត់​បង់​ខូឡាជែន​ដល់​​ស្បែក​ថែម​ទៀត​ផង ដែល​នាំ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ហើយ​ឡើង​ជា​រន្ធ​រោម​រីក​ធំ​ថែម​ទៀត៕16 Ways To Get Clear, Soft & Radiant Skin! – SkinKraft