Home Blog Page 1887

មុខកាន់តែចាស់ ដោយសារចូលចិត្តធ្វើរឿងយ៉ាប់ៗទាំងនេះពេក

0

ស្នាម​ជ្រួញ ​រួម​ទាំង​ការ​ចាស់​មុន​អាយុ គឺ​​ងាយ​នឹង​កើត​ឡើង​ណាស់​សម្រាប់​នារី​គ្រប់​រូប។ ​មូល​ហេតុ​ ដោយសារ​កត្តា​ផ្សេង​ៗ​ដែល​ពិបាក​ដោះ​ស្រាយ។ ​យ៉ាង​ណា​ក្តី ​មាន​វិធី​ល្អៗ​មួយ​ចំនួន​ដើម្បី​​ការពារ ​កុំ​ឲ្យ​ហួស​ពេល​បាន។ ដូច្នេះ ​អ្នក​ត្រូវ​បញ្ចប់​ទម្លាប់​អាក្រក់​មួយ​ចំនួន​ខាង​ក្រោម​៤ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​។​

១. វក់នឹងមើលទូរសព្ទរាប់ម៉ោង

​ការ​ញៀន​ជាមួយ​នឹង​បណ្តាញ​សង្គម គឺ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ពិសេសការ​សម្លឹង​មើល​ទូរសព្ទ​រាប់​ម៉ោង​ដោយ​មិន​ធ្វើ​ចលនា​ ក​បន្តិច​សោះ។ ​ស្បែក​នៅ​ជុំ​វិញ​ក ​រួម​ទាំង​ចង្កា​ងាយ​យារ​ធ្លាក់​ផង​ដែរ។ ​លើស​ពី​នេះ ​សូម្បី​ស្មា​ក៏​រង​នូវ​សម្ពាធ​ដែល​យូរ​ទៅ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​គឺ ​ការ​ចុក​រោយ​អស់​កម្លាំង។ ​ដូច្នេះ បើ​អ្នក​មិន​ចង់​មាន​ក​ជ្រួញ ​ឈឺចាប់​ស្មា រួម​ទាំង​ចង្កា​ជ្រួញ​​ទេ ​គួ​រ​​តែ​កុំ​មើល​ទូរសព្ទ​យូរ​ម៉ោង​ពេក ​។ ​អ្នក​គួរ​ឧស្សាហ៍​ធ្វើ​ចលនា​ក ​ដោយ​ការ​ងាក​ចុះ​ឡើង ឬ​ឈ្លី ដើម្បី​ឲ្យ​សាច់​ដុំ​មាន​ចលនា​ឡើង​វិញ។

២. បើក​ភ្នែក​ឡើង​មិន​ទាន់ ​ស្រវា Contact lenses មក​ពាក់

សម្រាប់​អ្នក​ដែល​​មាន​បញ្ហា​មីញ៉ូប​ជិត ហើយ​មិន​ចង់​ពាក់​វ៉ែន​តា ​ពួក​គេ​បាន​ជ្រើស​រើស​យក​ការ​ពាក់ Contact lenses។ ​យ៉ាង​ណា​ក៏​ដោយ វា​ក៏​ងាយ​នឹង​លេច​ស្នាម​ជ្រួញ​នៅ​​ក្រោម​ភ្នែក​ផង​ដែរ។ ​លើស​ពី​នេះ ​បើ​អ្នក​ឧស្សាហ៍​អេះ​ភ្នែក​ញឹក​ញាប់ វា​ក៏​នឹង​ផ្តល់​ទុក្ខ​ទោស​ដូច​គ្នា។

 

៣. ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្បែក

ស្បែក​ស្ងួត មក​ពី​កង្វះ​​ជាតិ​សំណើម​​ដែល​នេះ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​ជ្រួញ​ផង​ដែរ។ ​ដូច្នេះ​ហើយ ​នារី​ដែល​មាន​ស្បែក​ស្ងួត ​ឆាប់​ជ្រួញ​ជាង​នារី​មាន​ស្បែក​ឡើង​ប្រេង។ ​​ហេតុ​នេះ ​នារី​ៗ​ទាំង​អស់​គួរ​តែ​ងាក​មក​ចិញ្ចឹម​ស្បែក​ដោយ​បន្ថែម​ជីវជាតិ និង​ជាតិ​ទឹក​ដល់​ស្បែក ដូច​ជា​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ប្រើ​ផលិត​ផល​ដែល​ជួយ​ផលិត​សំណើម​ដល់​ស្បែក ​និង​អាហារ​មាន​វីតាមីន។ ​នៅ​ពេល​ស្បែក​មាន​សំណើម វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន​មួយ​ផ្នែក​ធំ​ផង​ដែរ។

៤. ​មិន​ចេះ​ធ្វើ​មុខ​ឲ្យ​​សប្បាយ​រីក​រាយ

មុខ​ក្រញ៉ូវ យំ​​មិន​ឈប់ ​ស្រ្តេស សុទ្ធ​តែ​ជា​កត្តា​ដែល​ងាយ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​មុន​អាយុ។ ​ដោយសារ​តែ​កត្តា​ផ្លូវ​ចិត្ត រួម​ទាំង​អារម្មណ៍​ខាង​ក្នុង​ដែល​អ្នក​មាន ​វា​បង្ហាញ​​ចេញ​ក្រៅ​មក​ទាំង​អស់ ដូច្នេះ​ស្បែក​មុខ​របស់​អ្នក​ក៏​ងាយ​នឹង​រង​ឥទ្ធិពល ទៅ​ជា​ងាយ​ជ្រួញ​បំ​ផុត។ ​ដូច្នេះ​បើ​អ្នក​មិន​ចង់​ឆាប់​ចាស់​មុន​អាយុ​ទេ ​គួរ​តែ​កាត់​បន្ថយ​ការ​បញ្ចេញ​អារម្មណ៍​អស់​ៗ​តាម​រយៈ​ទឹក​មុខ​ទៀត ​បញ្ឈប់​ស្រ្តេស ​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​​មុន​មិន​ខាន៕

រដ្ឋមន្ត្រីការបរទេសអាមេរិកគ្រោងទៅទស្សនកិច្ចនៅចិនជាលើកដំបូងក្នុងរយៈពេលជាង ៤ ឆ្នាំ បន្ទាប់ពីចិនបើកប្រទេស

0

បរទេស៖ លោក Anthony Blinken ដែលជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង នៅដើមខែកុម្ភៈនេះ បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិនឱ្យដឹងថា បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនដែលដឹកនាំដោយ “Politico” បង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken គ្រោងរៀបចំដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន ចន្លោះពីថ្ងៃទី៥ ដល់ទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ដើម្បីជួប ជាមួយលោក Qin Kang ដែលជារដ្ឋមន្ត្រីការបរទេសចិនថ្មី ដែលទើបតែឡើងកាន់តំណែងកាលពីចុងឆ្នាំមុន។

បន្ថែមពីនោះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានលើកឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសចិននឹងស្វាគមន៍ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken យ៉ាងកក់ក្ដៅ ហើយពេលនេះខ្លួនកំពុងរក្សាការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិកលើការរៀបចំពាក់ព័ន្ធ ខណៈ មកដល់ពេលនេះភ្នាក់ងារនៃភាគីទាំងសងខាង កំពុង សម្របសម្រួលជាបន្តបន្ទាប់លើភារកិច្ចពាក់ព័ន្ធនឹងការទស្សនៈកិច្ចនាថ្ងៃខាងមុខ។

ទោះជាយ៉ាងណាបើយោងទៅតាមរបាយការណ៍ដែលចេញមក បានបញ្ជាក់ថាប្រសិនបើដំណើរទស្សនកិច្ចរបស់លោក Blinken ពិតជាបានកើតឡើងនាថ្ងៃខាងមុននេះមែន វានឹងក្លាយជាដំណើរផ្លូវការទៅកាន់ទីក្រុងប៉េកាំង ជាលើកដំបូង ក្នុងរយៈពេលជាងបួនឆ្នាំដែលអ្នកការទូតលេខមួយមកពីក្រុង វ៉ាស៊ីនតោន ចាប់តាំងពី ខែតុលា ឆ្នាំ ១០១៨ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ធ្លាប់បានជួបជាមួយលោក Wang Yi ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់បក្សកុម្មុយនិស្តនៃប្រទេសចិន៕ ប្រភព៖ Dailynews

 

ជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លាពីខាងក្នុងដោយបន្លែ ផ្លែឈើ៥មុខ ផ្ទុកជាតិខូឡាជែនច្រើនមិនធម្មតា

0

នៅ​ពេល​និយាយ​​ពី​ខូ​ឡា​ជែន ​មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​គិត​ទៅ​ដល់​​សារធាតុ​ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ភ្លឺ​ថ្លា ​ស្អាត ​និង​ក្មេង​ជាង​វ័យ​មិន​ខាន។ ​តាម​ពិត​ខូ​ឡា​ជែន​មិន​មែន​មាន​តែ​ក្នុង​ថ្នាំ​ដែល​គេ​លក់​តាម​អន​ឡាញ​ទេ ​នៅ​ក្នុង​ផ្លែ​ឈើ ​និង​បន្លែ​ក៏​មាន​ដែរ ព្រម​ទាំង​ងាយ​ស្រួល​ទិញ​ថែម​ទៀត​ផង។ ​ក្នុង​​នោះ​មាន​ដូច​ជា៖

១. ​សណ្តែក​ខៀវ​

​ជា​ទូ​ទៅ ​​សណ្តែក​​ខៀវ​ផ្តល់​​វីតាមីន​ដល់​រាង​កាយ ចំនួន ៣៧​% , ​Fiber ១៥ % ​និង​ ​ផូ​ស្វាត ៨ % ។ ​កាន់​តែ​សំខាន់​នោះ ​វា​ជួយ​ចិញ្ចឹម​ដល់​កោសិកា​ស្បែក ​ព្រម​ទាំង​សម្បូរ​ដោយ​ជីវជាតិ​ខ្ពស់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ។

២. ​ម្ទេស​ហា​វៃ

​រវាង​ម្ទេស​ហា​វែ​ពណ៍​ក្រហម ​លឿង ​និង​បៃ​តង ​ទាំង​៣​នេះ​សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍​ខុស​គ្នា។ ​ចំពោះ​ម្ទេស​ហា​វៃ​ពណ៍​ក្រហម ​និង​លឿង​ផ្ទុក​វីតាមីន C ​​ព្រម​ទាំង Beta caroteneច្រើន​ជាង ​ពណ៍​បៃ​តង ។ ​ចំណែក​ម្ទេស​ហា​វៃ​ពណ៍​បៃ​តង​វិញ ​ផ្ទុក​វីតាមីន A ​​ក្នុង​ការ​ជួយ​រក្សា​ស្បែក​​ឲ្យ​រឹង​មាំ ​ព្រម​ទាំង​ភ្នាស​សរីរាង្គ​ឲ្យ​រឹង​មាំ​ផង​ដែរ។

៣. ​​ម្រះ

ថ្វី​ដ្បិត​តែ​វា​មាន​រស​ជាតិ​ល្វី​ង​​ក៏​ពិត​មែន ​តែ​​ម្រះ​សម្បូរ​ដោយ​វី​តាមីន C ​ច្រើន​ជាង​បន្លែ​ដ​ទៃ​។ ​ក្រៅ​ពី​នេះ ​វា​ក៏​ផ្ទុក​ជាតិ Fiber ​និង ​ Lutein ​​ដែល​ជា​​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ​ក្នុង​ក្រុម carotenoids ​​ផង​ដែរ។ ​​​ម្រះ​​ក៏​ជួយ​ការ​ពារ​ការ​បំ​ផ្លាញ​កោសិកា​ពី​រ៉ាឌីកាល់​សេរី ​ដែល​បណ្តាល​មក​ពី​​ថាម​ពល​មេ​តា​បូ​លី​សឹម​ក្នុង​រាង​កាយ ​ដែល​វា​ជា​មុខ​ងារ​សំខាន់​ក្នុង​ការ​ក្សា​​ជួយ​កែវ​ភ្នែក​ឲ្យ​ភ្លឺ​ថ្លា​ល្អ​។

៤. ​ផ្លែ​ត្របែក

​​ផ្លែ​ឈើ​មួយ​មុខ​នេះ ​សម្បូរ​ដោយ​វីតាមីន C ​ច្រើន​ជាង​៦​ដង​នៅ​ក្នុង​ផ្លែ​ក្រូច និង​១៨​ដង ​ច្រើន​​ជាង​នៅ​ក្នុង​ផ្លែ​ម្នាស់។ ​បន្ថែម​​ពី​នេះ ​​វា​ត្រូវ​បាន​គេ​វិភាគ​ឃើញ​ថា​មាន​បរិមាណ​​ជីវជាតិ​យ៉ាង​​ច្រើន​ក្នុង​ផ្លែ​ត្រ​បែក ​ពិសេស​ពី​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដ៏​លើស​លប់​ច្រើន​ជាង​ផ្លែ​ឈើ​ផ្សេង​ៗ។ ​តែ​ដើម្បី​ទទួល​បាន​​វីតាមីន​ពេញ​បរិបូរណ៍​​ពី​ផ្លែ​ត្របែក ​អ្នក​គួរ​ពិសារ​ទាំង​សម្បក​ទើប​ល្អ​។

៥. ​​ផ្លែ​គូ​លែន

​ផ្លែ​ឈើ​រស​ជាតិ​ផ្អែម​មួយ​នេះ ​ក៏​សម្បូរ​ដោយ​វីតាមីន C ​​រួម​ទាំង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​ដោយសារ​ផ្លែ​ឈើ​នេះ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ​ដូច្នេះ​អ្នក​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​មួយ​ថ្ងៃ​។

ចាំក្មេងស្រីសកម្មជនបរិស្ថានដ៏ល្បីនៅអឺរ៉ុបម្នាក់នេះទេ ពេលនេះនាងត្រូវបានប៉ូលិសអាល្លឺម៉ង់ឃាត់ខ្លួនហើយ

0

បែរឡាំង៖ សកម្មជនការពារបរិស្ថានដ៏លេចធ្លោរម្នាក់ គឺកញ្ញា ហ្គ្រេតតា ធុនបឺគ (Greta Thunberg) ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួន ក្នុងពេលដឹកនាំការធ្វើបាតុកម្មតវ៉ាមួយ ប្រឆាំងនឹងការពង្រីកអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិ លូតហ្សេរ៉ាត់ ( Lützerath) នៃភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។​

នេះគឺជាលើកទី២ហើយ ដែលកញ្ញា Greta Thunberg ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន ដោយកាលពីថ្ងៃអាទិត្យកន្លងទៅសកម្មជនរូបនេះក៏ត្រូវបានប៉ូលិស ចាប់ខ្លួនផងដែរ និងលើកទី២ គឺនៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមប៉ូលិសអាល្លឺម៉ង់ ក្រុមបាតុករដឹកនាំដោយកញ្ញា Greta Thunberg បានសម្រុកចូលទៅក្នុងតំបន់អណ្ដូងរ៉ែ ដោយ ទម្លុះរនាំងការពារ ហើយប៉ូលិសក៏បានព្រមានឱ្យក្រុមបាតុករចាកចេញផងដែរ តែក្រុមបាតុករបានបដិសេធ ជាហេតុបង្ខំឱ្យប៉ូលិសប្រើកម្លាំងបាយនាំខ្លួនបាតុករចេញពី កន្លែងគ្រោះថ្នាក់ និងឃុំខ្លួនពួកគេជាបណ្ដោះអាសន្ន។

អ្នកនាំពាក្យប៉ូលិសអាល្លឺម៉ង់ លោក គ្រីស្ដូហ្វ ហ៊ូល (Christof Hüls) បានទទួលស្គាល់ថានៅក្នុងចំណោមបាតុករដែលត្រូវបានឃាត់ខ្លួន ក៏មានកញ្ញា Greta Thunberg ផងដែរ។ លោក ហ៊ូល បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាគាត់ជានរណា ប៉ុន្តែគាត់មិនអាចទទួលបានការមើលថែ VIP នោះទេ»។ លោកបន្ថែមថាសកម្មជន Greta Thunberg មិនបាន ប្រើកម្លាំងបាយប្រឆាំងនឹងប៉ូលិសឡើយ។

គួរបញ្ជាក់ថា កញ្ញា Greta Thunberg និងបាតុករដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានដោះលែងវិញហើយ នៅល្ងាចថ្ងៃដដែលនោះតែម្ដង៕

ក្រសួងសុខាភិបាល ហាមឃាត់ការផ្សាយលក់ផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាង ដែលគ្មានលេខបញ្ជិកា និងទទួលស្គាល់ពីក្រសួង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាង ដែលគ្មានលេខបញ្ជិកា និងគ្មានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១- Narita tokyo ផលិតផល ជប៉ុន ២- Narita tokyo ផលិតផលជប៉ុន2 កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១-Glucosamine, ២-OMEGA-3, ៣-Calcium X (Height Enhancer) និងផលិតផលគ្រឿងសម្អាងឈ្មោះ ១-CureWhite ព្រមទាំង ផលិតផលមួយចំនួនទៀតគ្មានលេខបច្ឆិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យល់ការចរាចរផលិតផលបំប៉នសុខភាព ឬគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកា ឬលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ផលិតផលបំប៉នសុខភាព ឬគ្រឿងសម្អាងគ្រប់ ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ញិកា ឬប្រភេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺ មានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ឬប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយលក់ផលិត ផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ និងបញ្ឈប់ការប្រើប្រាស់ ផលិតផលខាងលើ នេះបន្តទៀត ព្រោះផលិតផលគ្មានលេខបញ្ញិកា ឬប្រវេទន៍ មិនអាចធានាបាននូវ គុណភាព ហើយអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវឈប់នាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬផលិតផល គ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ ខាងលើជាបន្ទាន់។

ជាមួយគ្នានោះក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាព ឬផលិតផលគ្រឿង សម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ខាងលើ ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕

ស្រវឹងស្រាបែកគំនិតទៅចាប់ឆ្កែធ្វេីម្ហូបក្លែម តែជាអកុសលត្រូវឆ្កែខាំវិញប្រកាច់បែកពពុះមាត់

0

ភ្នំពេញ​៖​ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានដេីរទៅចាប់សត្វឆ្កែរបស់ខ្លួនបំណងកាប់ធ្វេីម្ហូប តែបែរជាត្រូវសត្វឆ្កែនោះខាំវិញបណ្តាលឱ្យប្រកាច់បែកពពុះមាត់ត្រូវបានក្រុមកងសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣​ នៅភូមិពុទ្ទ្រា សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះសាក់​ ផាន់ណារ៉ា​ ភេទប្រុស អាយុ២២ឆ្នាំ​ ស្នាក់នៅភូមិកេីតហេតុខាងលេី។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសរងគ្រោះត្រូវសត្វឆ្កែខាំចំនួន៣ដងមកហេីយតែមិនដែលបានទៅមន្ទីរពេទ្យចាក់ថ្នាំការពារម្តងណាឡេីយ​ រហូតមកដល់ថ្ងៃកេីតហេតុបន្ទាប់ពីផឹកស្រាស្រវឹងនឹកខឹងសត្វឆ្កែរបស់ខ្លួនដែលធ្លាប់ខាំក៏ដេីរទៅចាប់បំណងវាយសម្លាប់ហើយកាប់ធ្វេីម្ហូបដេីម្បីក្លែមស្រាបន្តទៀត​ តែបែរជាសត្វឆ្កែនោះខាំវិញបណ្តាលឱ្យរបួស និងប្រកាច់បែកពពុះមាត់តែម្តង។

ប្រភពដដែលបន្តថា​ ភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញវាយសម្លាប់សត្វឆ្កែនោះ​ជៀសវាងដេីរខាំអ្នកភូមិតទៀត ហេីយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងស្នេីសុំរថយន្តក្រុមកងសង្គ្រោះ៧១១​ នៃកងពលតូចលេខ៧០​ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតដេីម្បីសង្គ្រោះ៕

ការកើនប្រាក់ចំណូលពីការលក់ប្រេង និងឧស្ម័នរបស់រុស្សីនៅឆ្នាំ២០២២

0

ប្រទេសរុស្ស៊ី ៖ ប្រទេសរុស្ស៊ីបានទទួលប្រាក់ចំណូលពីអាជីវកម្មប្រេង និងឧស្ម័ន កើនឡើង២៨% កាលពីឆ្នាំ២០២២ កន្លងមក ទោះបីជារុស្ស៊ីប្រឈមមុខនឹងការមិនទទួលទិញពីប្រទេសលោកខាងលិចក្តី ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌ័រ ណូវ៉ាក់ បានបង្ហាញថា ប្រាក់ចំណូលក្នុងឆ្នាំ២០២២ ពីឧស្សាហកម្មប្រេង និងឧស្ម័ន បានកើនឡើង២៨% បើធៀបនឹងឆ្នាំ២០២១ ។

លោក ណូវ៉ាក់ បន្តថា ទោះបីប្រទេសរុស្ស៊ីបានប្រឈមនឹងការមិនទទួលទិញពីប្រទេសមិនមែនជាមិត្ត ប៉ុន្តែការផលិតប្រេងរបស់រុស្ស៊ីកាលពីឆ្នាំ២០២២ ស្មើប្រមាណ៥៣៥លានតោន កើនឡើង១០លានតោនបើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចេញប្រេងរបស់រុស្ស៊ីកើនឡើង៧% ។

ក្រៅពីនេះ លោក ណូវ៉ាក់ បន្ថែមថា រីឯការនាំចេញឧស្ម័នធម្មជាតិរាវបានកើនឡើង៨% ស្មើ៤៦.០០០លានម៉ែត្រគូប ប៉ុន្តែការនាំចេញតាមបំពង់បង្ហូរឧស្ម័នបានថយចុះ ដោយសារប្រទេសមិនចំនួនមិនទទួលទិញ និងការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nordstream ផងដែរ ។

ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ទោះបីឆ្នាំមុន រុស្ស៊ីបានប្រឈមនឹងការលំបាកក្តី ប៉ុន្តែវិស័យថាមពល និងឥន្ធនៈនៅតែដំណើរការបានយ៉ាងល្អ ហើយទប់ទល់នឹងបញ្ហាប្រឈមខាងក្រៅសម្រាប់ស្ថេរភាពថាមពលរបស់រុស្ស៊ី ៕ ប្រភព ៖ TNN World

កម្ពុជា សម្អាតគ្រាប់មិនទាន់ផ្ទុះចំនួន៤លានគ្រាប់ ក្រោយបញ្ចប់សង្គ្រាម

0

រាជធានីភ្នំពេញ៖ កម្ពុជាងើបពីសង្រាមឡើងវិញ គ្រាប់បែកចំនួន ៤ លានគ្រាប់ត្រូវបានគេសម្អាត និងបំផ្ទុះលើផ្ទៃដី ២,៥០០ គីឡូម៉ែត្រការ៉េជាងក្នុងរយៈពេល ៣០ ឆ្នាំ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានរាយការណ៍ពីលោក លី ទូច(Lee Thuj) អនុប្រធានការិយាល័យសកម្មភាពកម្ចាត់មីនកម្ពុជា និងជំនួយជនរងគ្រោះ CMAA បានបង្ហាញថា ក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានប្រមូល និងបោសសម្អាតតំបន់ដែលមាន គ្រឿងផ្ទុះ នៅសេសសល់ពីសង្គ្រាមប្រហែលចំនួន ៤លានគ្រាប់ ក្នុងផ្ទៃដី ២,៥៥៤ គីឡូម៉ែត្រការ៉េ និងបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៩ លាននាក់។

ក្នុងនោះលោកបានថ្លែងយ៉ាងដូច្នេះថា ក្នុងពេលជួបជាមួយមន្ត្រីដោះមីន និងអ្នកស្ម័គ្រចិត្តក្នុងខេត្ត សៀមរាប ដោយបង្ហាញថាកម្ពុជាបានរកឃើញ និងដកគ្រាប់មីនបានជាង៤លាន គ្រាប់ចាប់ពី ឆ្នាំ ១៩៩២ ដល់ ឆ្នាំ ២០២២ កន្លងទៅនេះ។

ដីទាំងនេះត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណងផលិតភាព ដូចជាកសិកម្ម ការតាំងលំនៅថ្មី ក៏ដូចជាការសាងសង់ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត។

យ៉ាងណាក៏ដោយ កម្ពុជានៅតែត្រូវបោសសម្អាតផ្ទៃដីជាង ៧០០ គីឡូម៉ែត្រក្រឡាបន្តទៀតនៅឆ្នាំ ២០២៥ ខាងមុខនេះ ដែលវាអាចបង្កគ្រោះថ្នាក់ដោយគ្រាប់មីន និងសំណល់ពីសង្គ្រាម នេះក៏ដោយសារប្រជាជនកម្ពុជាប្រមាណ ១ លាននាក់នៅតែបន្តប្រឈមនឹងហានិភ័យពីការរស់នៅ និងធ្វើការនៅក្នុងតំបន់គ្រោះថ្នាក់ទាំងនេះ។

សូមបញ្ជាក់ថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារគ្រាប់មីន និង គ្រឿងផ្ទុះ ពីសង្គ្រាម  ក្នុងអំឡុងពេលជម្លោះបីទសវត្សរ៍ដែលបានបញ្ចប់នៅឆ្នាំ ១៩៩៨ គ្រាប់មីន និងអាវុធផ្សេងទៀតត្រូវបានប្រើប្រាស់ ៤ ទៅ ៦ លាននៅសល់លើទឹកដីកម្ពុជា។

ខណៈពេលដែលទិន្នន័យពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថាសហរដ្ឋអាមេរិក ធ្លាប់ទម្លាក់គ្រាប់បែកប្រហែល ២៣០,៥១៦ គ្រាប់ នៅទីតាំងចំនួន ១១៣,៧១៦ កន្លែងនៅទូទាំងប្រទេសកម្ពុជាចន្លោះពីឆ្នាំ ១៩៦៥ ដល់ ១៩៧៣ ហើយសំណល់ពីសង្គ្រាមនៅកម្ពុជាបានសម្លាប់មនុស្សចំនួន ១៩,៨១៨ នាក់ និងបានបន្សល់ទុកអ្នករងរបួសចំនួន ៤៥,១៨៧ នាក់ រាប់ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២២៕ ប្រភព៖ Khaosod

 

 

 

អូស្ត្រាលីយកទង់ជាតិរុស្ស៊ី និងបេឡារុសចេញពីទីលានប្រកួតវាយកូនបាល់

0

ប្រទេសអូស្ត្រាលី ៖ ទង់ជាតិរបស់ប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានគេហាមឃាត់ដាក់នៅលើដងទង់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ក្នុងការប្រកួតវាយកូនបាល់ (Australian Open) បន្ទាប់ពីឯកអគ្គរាជទូតអ៊ុយក្រែនប្រចាំប្រទេសអូស្ត្រាលីស្នើសុំ ។

លោក Vasil Myroshnychenko ឯកអគ្គរាជទូតអ៊ុយក្រែនប្រចាំអូស្ត្រាលី និងនូវែលសេឡង់ បានបង្ហោះរូបទង់ជាតិរុស្ស៊ី ដែលស្ថិតនៅលើដងទង់ក្នុងទីលានវាយកូនបាល់នៅទីក្រុង Melbourne ។

កីឡាការិនីវាយកូនបាល់ម្នាក់ជនជាតិអ៊ុយក្រែនបានបង្ហោះក្នុង Twitter របស់នាងពីការប្រកួតលើកដំបូងកាលពីថ្ងៃទី១៧ ខែមករា ដោយនាងបង្ហាញការមិនពេញចិត្តដែលគេយកទង់ជាតិរបស់រុស្ស៊ីដាក់លើដងទង់ក្នុងទីលានប្រកួតវាយកូនបាល់ ហើយស្ថានទូតអ៊ុយក្រែនក៏បានអំពាវនាវឱ្យអ្នកដឹកនាំការប្រកួត Australian Open យកទង់ជាតិរុស្ស៊ីចេញ ។

ទោះយ៉ាងណា អ្នកដឹកនាំការប្រកួតបានធ្វើតាមតម្រូវការរបស់ស្ថានទូតអ៊ុយក្រែន ដោយការមិនយកទង់ជាតិរុស្ស៊ី និងបេឡារុសដាក់លើដងទង់ក្នុងបរិវេណទីលានប្រកួត ខណៈអ្នកដឹកនាំការប្រកួតវាយកូនបាល់បាននិយាយទៅកាន់កីឡាករ កីឡាការិនី និងអ្នកគាំទ្រទាំងអស់ដើម្បីបង្កើតបរិយាកាសល្អ និងរីករាយ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កីឡាករវាយកូនបាល់ជនជាតិរុស្ស៊ី និងបេឡារុស ត្រូវបានគេហាមឃាត់ចូលរួមប្រកួតក្នុងកម្មវិធី Grand Slam នៅប្រទេសអង់គ្លេស ។ សម្រាប់កម្មវិធី (Australian Open) កីឡាករវាយកូនបាល់មកពីប្រទេសរុស្ស៊ី និងបេឡារុសអាចចូលរួមប្រកួតបាន ប៉ុន្តែមិនមែនក្នុងនាមក្រុមជម្រើសជាតិទេ ។

ចំណែកប្រទេសបេឡារុស ត្រូវបានរុស្ស៊ីប្រើប្រាស់ធ្វើជាទីតាំងសំខាន់របស់រុស្ស៊ីសម្រាប់ប្រតិបត្តិការកងទ័ពប្រឆាំងអ៊ុយក្រែន ធ្វើឱ្យគេហាមឃាត់ទង់ជាតិបេឡារុសមិនឱ្យចងលើដងក្នុងការប្រកួតលើកនេះ ៕ ប្រភព ៖ TNN World

ជនជាតិវៀតណាម ទិញម៉ូតូថ្មីចំនួន៥គ្រឿង ជារៀងរាល់នាទី

0

អន្តរជាតិ៖ ចំនួនម៉ូតូសរុបដែលបានលក់ក្នុងឆ្នាំ២០២២ នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ជាង៣លានគ្រឿង កើនឡើងជាង ១២០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

យោងតាមរបាយការណ៍លក់របស់សមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម (VAMM) ការលក់សរុបក្នុងឆ្នាំ២០២២ មានចំនួន​ ៣,០០៣,១៦០គ្រឿង កើនឡើង ១២០.៤៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាមធ្យម ម៉ូតូថ្មីចំនួន ៥គ្រឿងត្រូវបានលក់ជារៀងរាល់នាទីក្នុងឆ្នាំ២០២២។ តួលេខនេះបង្ហាញថាម៉ូតូនៅតែជាយានជំនិះលេចធ្លោនៅក្នុងប្រទេសវៀតណាម និងខ្ពស់ជាងទីផ្សាររថយន្តជិត៦ដង។

សម្រាប់ត្រីមាសនីមួយៗក្នុងឆ្នាំ២០២២ តែមួយត្រីមាសទី៣ មានអត្រាកំណើនខ្ពស់បំផុតជាមួយនឹង២០៧.៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ជាមួយនឹងការលក់ម៉ូតូថ្មីចំនួន ៧៦២,១៥៤ គ្រឿង។ បន្ទាប់បានមកដល់ត្រីមាសទី៤ ជាមួយនឹងការកើនឡើងជិត ១០៩.៩៨ភាគរយ ដែលឈានដល់៨៣១,៩៩៩ គ្រឿង។ ពីរត្រីមាសដែលនៅសល់បានកើនឡើងក្នុងអត្រាតែមួយខ្ទង់ ៧.៤៣ភាគរយ ក្នុងត្រីមាសទីមួយ និង ១.៧៩ភារយ ក្នុងត្រីមាសទីពីរ រៀងគ្នាជាមួយនឹងការលក់ចំនួន ៧៥៣.៥៧១ និង ៦៥៥.៤៣៣ គ្រឿង។

របាយការណ៍លក់របស់ VAMM មិនបង្ហាញព័ត៌មានលម្អិតរបស់សមាជិកនីមួយៗទេ លើកលែងតែក្រុមហ៊ុន Honda ប៉ុណ្ណោះ។ សមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម (VAMM) មានសមាជិកចំនួន ៥ រួមមាន Honda, Yamaha, Piaggio, Suzuki និង SYM ។ លើសពីនេះ ទីផ្សារម៉ូតូក៏មានម៉ាកផ្សេងក្រៅពី VAMM ដូចជា Kymco, BMW Motorrad, Ducati, Triumph, Kawasaki, Royal Enfield, Harley-Davidson ជាដើម។

ការលក់សរុបគឺជាការលក់សរុបរបស់សមាជិក VAMM ទាំង៥នៅក្នុងទីផ្សារវៀតណាម មិនមែនផលិតកម្ម និងមិនរាប់បញ្ចូលបរិមាណនាំចេញឡើយ ៕