ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាង ដែលគ្មានលេខបញ្ជិកា និងគ្មានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១- Narita tokyo ផលិតផល ជប៉ុន ២- Narita tokyo ផលិតផលជប៉ុន2 កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១-Glucosamine, ២-OMEGA-3, ៣-Calcium X (Height Enhancer) និងផលិតផលគ្រឿងសម្អាងឈ្មោះ ១-CureWhite ព្រមទាំង ផលិតផលមួយចំនួនទៀតគ្មានលេខបច្ឆិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យល់ការចរាចរផលិតផលបំប៉នសុខភាព ឬគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកា ឬលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ផលិតផលបំប៉នសុខភាព ឬគ្រឿងសម្អាងគ្រប់ ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ញិកា ឬប្រភេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺ មានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ឬប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយលក់ផលិត ផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ និងបញ្ឈប់ការប្រើប្រាស់ ផលិតផលខាងលើ នេះបន្តទៀត ព្រោះផលិតផលគ្មានលេខបញ្ញិកា ឬប្រវេទន៍ មិនអាចធានាបាននូវ គុណភាព ហើយអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវឈប់នាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬផលិតផល គ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ ខាងលើជាបន្ទាន់។

ជាមួយគ្នានោះក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាព ឬផលិតផលគ្រឿង សម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ខាងលើ ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕