រាជធានីភ្នំពេញ៖ កម្ពុជាងើបពីសង្រាមឡើងវិញ គ្រាប់បែកចំនួន ៤ លានគ្រាប់ត្រូវបានគេសម្អាត និងបំផ្ទុះលើផ្ទៃដី ២,៥០០ គីឡូម៉ែត្រការ៉េជាងក្នុងរយៈពេល ៣០ ឆ្នាំ។
.jpg)
កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានរាយការណ៍ពីលោក លី ទូច(Lee Thuj) អនុប្រធានការិយាល័យសកម្មភាពកម្ចាត់មីនកម្ពុជា និងជំនួយជនរងគ្រោះ CMAA បានបង្ហាញថា ក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានប្រមូល និងបោសសម្អាតតំបន់ដែលមាន គ្រឿងផ្ទុះ នៅសេសសល់ពីសង្គ្រាមប្រហែលចំនួន ៤លានគ្រាប់ ក្នុងផ្ទៃដី ២,៥៥៤ គីឡូម៉ែត្រការ៉េ និងបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៩ លាននាក់។
ក្នុងនោះលោកបានថ្លែងយ៉ាងដូច្នេះថា ក្នុងពេលជួបជាមួយមន្ត្រីដោះមីន និងអ្នកស្ម័គ្រចិត្តក្នុងខេត្ត សៀមរាប ដោយបង្ហាញថាកម្ពុជាបានរកឃើញ និងដកគ្រាប់មីនបានជាង៤លាន គ្រាប់ចាប់ពី ឆ្នាំ ១៩៩២ ដល់ ឆ្នាំ ២០២២ កន្លងទៅនេះ។
ដីទាំងនេះត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណងផលិតភាព ដូចជាកសិកម្ម ការតាំងលំនៅថ្មី ក៏ដូចជាការសាងសង់ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត។
យ៉ាងណាក៏ដោយ កម្ពុជានៅតែត្រូវបោសសម្អាតផ្ទៃដីជាង ៧០០ គីឡូម៉ែត្រក្រឡាបន្តទៀតនៅឆ្នាំ ២០២៥ ខាងមុខនេះ ដែលវាអាចបង្កគ្រោះថ្នាក់ដោយគ្រាប់មីន និងសំណល់ពីសង្គ្រាម នេះក៏ដោយសារប្រជាជនកម្ពុជាប្រមាណ ១ លាននាក់នៅតែបន្តប្រឈមនឹងហានិភ័យពីការរស់នៅ និងធ្វើការនៅក្នុងតំបន់គ្រោះថ្នាក់ទាំងនេះ។
សូមបញ្ជាក់ថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារគ្រាប់មីន និង គ្រឿងផ្ទុះ ពីសង្គ្រាម ក្នុងអំឡុងពេលជម្លោះបីទសវត្សរ៍ដែលបានបញ្ចប់នៅឆ្នាំ ១៩៩៨ គ្រាប់មីន និងអាវុធផ្សេងទៀតត្រូវបានប្រើប្រាស់ ៤ ទៅ ៦ លាននៅសល់លើទឹកដីកម្ពុជា។

ខណៈពេលដែលទិន្នន័យពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថាសហរដ្ឋអាមេរិក ធ្លាប់ទម្លាក់គ្រាប់បែកប្រហែល ២៣០,៥១៦ គ្រាប់ នៅទីតាំងចំនួន ១១៣,៧១៦ កន្លែងនៅទូទាំងប្រទេសកម្ពុជាចន្លោះពីឆ្នាំ ១៩៦៥ ដល់ ១៩៧៣ ហើយសំណល់ពីសង្គ្រាមនៅកម្ពុជាបានសម្លាប់មនុស្សចំនួន ១៩,៨១៨ នាក់ និងបានបន្សល់ទុកអ្នករងរបួសចំនួន ៤៥,១៨៧ នាក់ រាប់ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២២៕ ប្រភព៖ Khaosod













