Home Blog Page 1869

អាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រកាសដាក់ទណ្ឌកម្មមីយ៉ាន់ម៉ា

0

ប្រទេសលោកខាងលិចបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះ អង្គភាព និងបុគ្គលដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ មានទាំងគណៈកម្មការបោះឆ្នោត មន្ត្រីថាមពល និងសមាជិករដ្ឋាភិបាលយោធា ។Myanmar's Troubled History: Coups, Military Rule, and Ethnic Conflict |  Council on Foreign Relations

ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសកាលពីថ្ងៃទី៣១ ខែមករា ពីការបង្កើនទណ្ឌកម្មប្រឆាំងនឹងបុគ្គល៦រូប និងអង្គភាពចំនួន៣ របស់មីយ៉ាន់ម៉ា រួមទាំងគណៈកម្មការបោះឆ្នោត ក្រុមហ៊ុនរុករករ៉ែ នាយកប្រតិបត្តិក្រសួងថាមពល មន្ត្រី និងអតីតមន្ត្រីកងទ័ព ដោយអ្នកទាំងអស់នេះមិនអាចប្រើប្រាស់ប្រាក់ និងធនធានក្រោមការគ្រប់គ្រងរបស់អាមេរិកបានទេ ។ អ្នកនាំពាក្យក្រសួងបញ្ជាក់ថា លើកនេះជាលើកដំបូងដែលអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនមីយ៉ាន់ម៉ា Oil and Gas Enterprise (MOGE) ជាក្រុមហ៊ុនថាមពលរបស់រដ្ឋ និងជាកន្លែងបង្កើតប្រាក់ចំណូលធំបំផុតតែមួយរបស់រដ្ឋាភិបាលយោធា ដោយនាយកគ្រប់គ្រង និងនាយករងត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ។

លើសពីនេះ ប្រទេសកាណាដាក៏បានដាក់ទណ្ឌកម្មបុគ្គល៦រូប និងហាមនាំចេញ ចែកចាយ ឬផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានមីយ៉ាន់ម៉ា ។ ចំណែកប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មសមាជិកក្នុងរដ្ឋាភិបាលយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយកងទ័ព ហើយប្រទេសអង់គ្លេសបានដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួន២ និងបុគ្គល២រូប ដែលមានចំណែកផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានកងទ័ពអាកាសប្រើក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែក ។Myanmar Crisis and ASEAN: What's Really at Stake - RSIS

ការប្រកាសដាក់ទណ្ឌកម្មរបស់ប្រទេសទាំង៤នេះកើតឡើងក្នុងឱកាសគម្រប់ខួប២ឆ្នាំ ដែលកងទ័ពមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនាំឱ្យមានការធ្វើបាតុកម្ម និងការបង្ក្រាបយ៉ាងបង្ហូរឈាម ។

គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្រៅប្រទេសបានជួបជុំគ្នាធ្វើបាតុកម្មក្នុងឱកាសគម្រប់ខួប២ឆ្នាំនៃរដ្ឋប្រហារ នៅផ្នែកខាងក្រៅនៃស្ថានទូតមីយ៉ាន់ម៉ា ក្រុងបាងកក ប្រទេសថៃ, ក្រុងតូក្យូ ប្រទេសជប៉ុន និងក្រុងម៉ានីល ប្រទេសហ្វីលីពីន ៕

ប្រភព ៖ NationWorldNews

សម្តេចតេជោហ៊ុន សែន សរសើរខេត្តសៀមរាប ប្រឡងបាននិទ្ទេស A ច្រើនជាងគេ

0

នាព្រឹកនេះ សម្តេចតេជោហ៊ុន សែន  បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ចូលជួបសំណេះសំណាលសិស្សានុសិក្សដែលប្រឡងជាប់និទ្ទេស A នៃសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០២២។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សៀមរាប គឺជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ ដែលសិស្សនិទ្ទេសAច្រើនជាងគេ ដែលមានរហូតដល់ចំនួន១១១នាក់ បន្ទាប់រាជធានីភ្នំពេញ ខណៈដែលខេត្តសៀមរាប មានចំនួនប្រជាពលរដ្ឋសរុបតិចជាងខេត្តផ្សេងៗនោះទេ។

គួរបញ្ជាក់ផងដែរថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២ កន្លងទៅនិទ្ទេស A មានចំនួនតិចជាងឆ្នាំ ២០២១ ពោលគឺ ២០២២ មាន១០៤៩នាក់ និងឆ្នាំ២០២១ មានចំនួន១៧៥៣ នាក់៕

 

 

ការប្រើប្រាស់ Vape ជាអំពើខុសច្បាប់ និងត្រូវជាប់ពន្ធនាគារ នៅក្នុងប្រទេសថៃ

0

ក្រោយតែមានហេតុការណ៍តារាស្រីតៃវ៉ាន់ម្នាក់ បានយក Vape ឆ្លងដែន ចូលក្នុងប្រទេសថៃ ហើយដោយបានឱ្យលុយប៉ូលិស២៧ពាន់បាត ដើម្បីបិទមាត់នោះ ​ពេលនេះមេធាវីប៉ូលីសក្រុងបាងកកបានចោទប្រកាន់ថា “ប៉ូលិសបានទទួលសូកប៉ាន់ពីតារាស្រីតៃវ៉ាន់ម្នាក់ ក្នុងការយករបស់ខុសច្បាប់ចូលប្រទេសខ្លួន”។

មេធាវីប៉ូលីសក្រុងបាងកក លោក រុន ណារ៉ុង បាន​ព្រមាន​ថា មនុស្ស​ដែល​ចាប់​បាន​ដោយ​ប្រើ​ថ្នាំ​ជក់​អាច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ ដង​នៃ​តម្លៃ​ឧបករណ៍។ If You Get Caught Vaping in Thailand, You Could Face Up to 10 Years in  Prison - WORLD OF BUZZ

មិនតែប៉ុណ្ណោះ ការ​ជក់​ Vape ​នៅ​ទី​សាធារណៈ​ក៏​បាន​រំលោភ​លើ​មាត្រា ៤២ នៃ​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់​ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់ ៥០០០ បាត។

លើសពីនេះទៅទៀតការនាំចូល Vape និងទឹកVape  គឹខុសនឹងច្បាប់នាំចូល/នាំចេញ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង/ឬពិន័យជាប្រាក់ប្រាំដងនៃតម្លៃទំនិញ។Baraku operators complain their livelihoods are up in smoke

គួរបញ្ជាក់ផងដែរថា​ កាលពីឆ្នាំ ២០១៥ ក្រុមបឹក្សាភិបាលការពារអ្នកប្រើប្រាស់ក៏បាន ហាមឃាត់ការលក់បារីអេឡិចត្រូនិច និង បារ៉ាគូ អ៊ីបារ៉ាគូ (ហ្សុីហ្សា)​ ដោយពិន័យជាប្រាក់ចំនួន៥សែណ បាត ឬក៏អាចឈានដល់ការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ផងដែរ សម្រាប់អ្នកដែលបំពានច្បាប់នេះ៕

ប្រភព៖ National Thailand

PayPal ប្រកាសកាត់បន្ថយបុគ្គលិក២.០០០នាក់

0

PayPal ជាសេវាទូទាត់ប្រាក់តាមអនឡាញដ៏ធំបំផុតរបស់ពិភពលោក បានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន២.០០០នាក់ ឬស្មើ៧% របស់បុគ្គលិកទាំងអស់ ដោយសារបញ្ហាចម្បង គឺមកពីស្ថានភាពសេដ្ឋកិច្ច ។

លោក ឌែន ឈូលមែន ប្រធាន និងនាយកប្រតិបត្តិរបស់ PayPal បញ្ជាក់ថា ក្រុមហ៊ុនកំពុងរកវិធីដោះស្រាយនឹងបញ្ហាប្រឈមមុខសេដ្ឋកិច្ច ដោយក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកនៅសប្តាហ៍ខាងមុខ ហើយសម្រាប់បុគ្គលិកណាដាក់ពាក្យឈប់នឹងទទួលបានប្រាក់សំណងយ៉ាងសមរម្យ ។ លោកថ្លែងថា ៖ «ខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការមានចំណែករួមដ៏មានអត្ថន័យ ដែលបុគ្គលិកទាំងអស់បានបំពេញការងារឱ្យ PayPal» ។PayPal not planning to pass on digital currency cost savings? - Ledger  Insights - blockchain for enterprise

លោកបន្ថែមថា ៖ «ការផ្លាស់ប្តូរអាចជារឿងលំបាកមួយ ជាពិសេសបំផុតនោះ សម្រាប់មិត្តរួមការងារទាំងអស់ និងបុគ្គលិកដែលចាកចេញទៅ យើងនឹងប្រឈមមុខជាមួយគ្នា ។ យើងធ្វើការវិនិយោគជាយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពស្នូលរបស់យើង ក៏ដូចជាទំនុកចិត្ត និងភាពស្មោះត្រង់របស់អតិថិន» ។

កាលពីឆ្នាំ២០២២ កន្លងមក តម្លៃភាគហ៊ុនរបស់ PayPal បានធ្លាក់ចុះលើសពី៥០% បើទោះជារបាយការណ៍លទ្ធផលប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ក្រុមហ៊ុននឹងបង្កើតប្រាក់ចំណូលច្រើនជាងការរំពឹងទុកក្តី ប៉ុន្តែតម្លៃភាគហ៊ុនរបស់ PayPal នៅតែធ្លាក់ចុះ ក្រោយពីប្រាក់ចំណូលប៉ាន់ស្មានក្នុងត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុនធ្លាក់ចុះជាងអ្នកវិភាគរំពឹងទុកទៅទៀត ។PayPal, Inc. - How We Work

នេះជាការកាត់បន្ថយបុគ្គលិកក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលក្រុមហ៊ុនភាគច្រើនកំពុងព្យាយាមកាត់បន្ថយដើមទុន ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរតម្រូវការសេវាកម្មឌីជីថល ឧបសគ្គសេដ្ឋកិច្ចកើតពីជំងឺរាតត្បាត អត្រាការប្រាក់កើនឡើង និងភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចផងដែរ ។

គួរបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Microsoft, Alphabet និង Amazon ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់ ៕

ប្រភព ៖ pptvhd36

ទៅសៀមរាប ក្រៅពីប្រាសាទ មានកន្លែងណាខ្លះ គួរឱ្យចង់ទស្សនា?

0

កាល​ណាគេ​និយាយ​ពី​ខេត្តសៀមរាប គេ​តែងតែង​នឹក​ឃើញ​ដល់​ប្រាសាទក្នុងតំបន់​អង្គរ ជាពិសេសប្រាសាទ​អង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។ Angkor Wat - Wikipedia

ស្របពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀតក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ។

+រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ​ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន ជាទីកន្លែងអច្ឆរិយៈ តែមិនសូវមានភ្ញៀវទេសចរទៅដល់ – Popular Magazine

+កាហ្វេវប្បធម៌-សៀមរាប
ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។​ផ្ទះកាហ្វេវប្បធម៌ អភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិតាមគ្រប់រូបភាព

+កន្លែងជិះស្គីលើផ្ទៃទឹក ICF Wake Park 
ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។WATER FUN IN SIEM REAP — ICF Wake Park Cambodia

​+កន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២
ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​បន្ទាយជ័យ៨០២» លើកកម្ពស់សិល្បៈបាញ់ធ្នូបុរាណនៅលើទឹកដីអង្គរ បើកទីតាំងបាញ់ធ្នូ  ដើម្បីលើកស្ទួយវប្បធម៌ជាតិ

+ខ្នងបារាយណ៍
ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត។សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ លោកអ្នកគួរតែទៅនាពេលរសៀលថ្ងៃជ្រេរបន្តិច ដើម្បីអាចផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាតស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – SPKTLIV

+សហគមន៍ បាគងភូមិខ្ញុំ 
តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាមួយមនុស្សជាទីស្រលាញ់ ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើមសហគមន៍បាគងភូមិខ្ញុំ ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! - Kley kley

+ភូមិលិចទឹកកំពង់ផ្លុក

កន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក  ដែលអាចឱ្យអ្នកទេសចរជិះទូក ​ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្ត​​អារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក៕សហគមន៍ទេសចរណ៍កំពុងភ្លុក - Visit Cambodia

រុស្ស៊ីអះអាងថា ប្រធានាធិបតីចិននឹងធ្វើដំណើរមកប្រទេសរុស្ស៊ី

0

ប្រទេសរុស្ស៊ី ៖ តាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី៣០ ខែមករាថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងអំឡុងខួប១ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជាហេតុការណ៍សំខាន់នៃរបៀបវារៈទ្វេភាគីរបស់ប្រទេសទាំងពីរ ។ គេចាត់ទុកជាការមកកាន់ទឹកដីរុស្ស៊ីលើកដំបូងរបស់លោក ជិនពីង តាំងពីខែមិថុនា ឆ្នាំ២០១៩ ដែលមេដឹកនាំចិនបានចូលរួមប្រជុំសេដ្ឋកិច្ច រយៈពេល៣ថ្ងៃ នៅក្រុង Saint Petersburg ។

វាជាការជួបមុខគ្នាលើកដំបូងរបស់មេដឹកនាំទាំងពីរ បន្ទាប់ពីចិនបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។ មេដឹកនាំទាំងពីរបានជួបមុខគ្នាលើកចុងក្រោយនៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) នៅក្រុងសាម៉ាកខាន់ ប្រទេសអ៊ូសបេគីស្ថាន កាលពីកញ្ញា ឆ្នាំ២០២២ ។

ទោះយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ណាមួយពីប្រទេសចិន អំពីការធ្វើទស្សនកិច្ចរបស់មេដឹកនាំចិនទេ ។ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអញ្ជើញលោក ជិនពីង ក្នុងពេលជជែកគ្នាតាមវីដេអូខល (video call) កាលពីចុងខែធ្នូ ឆ្នាំ២០២២ អំពីការសហការគ្នាលើផ្នែកជាច្រើន រួមទាំងពាណិជ្ជកម្ម និងថាមពលផងដែរ ។

សារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ដោយផ្អែកតាមក្រសួងការបរទេសរុស្ស៊ីថា ក្នុងឆ្នាំ២០២៣នេះ រុស្ស៊ី និងចិននឹងរួមដៃគ្នាពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ។

សម្រាប់ព័ត៌មានថា មេដឹកនាំចិននឹងធ្វើដំណើរទៅកាន់រុស្ស៊ីនោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ត្រៀមជួបជាមួយប្រទេសចិន នៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ហើយអ្នកវិភាគបានចោទសួរពីការវិវត្តទៅមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

South China Morning Post រាយការណ៍ថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ីយូរមកហើយ ហើយការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដោយសារធ្វើសង្គ្រាមជាមួយអ៊ុយក្រែននោះ ធ្វើឱ្យពាណិជកម្មរបស់ពួកគេកើនឡើង ។

ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា កិច្ចសហការជាមួយប្រទេសជាមិត្តរបស់រុស្ស៊ីបានដំណើរការជាបន្តបន្ទាប់ ដើម្បីតស៊ូជាមួយការព្យាយាមរបស់អាមេរិកដែលចង់កាន់កាប់ពិភពលោក និងបញ្ជាក់ថា ចិនជាមិត្តរបស់រុស្ស៊ីក្នុងពេលបច្ចុប្បន្ននេះ ។ ស្របពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ ទីក្រុងមូស្គូ និងប៉េកាំង បានសម្របសម្រួលគោលនយោបាយការបរទេសយ៉ាងមានប្រសិទ្ធភាព រក្សាសន្តិភាព និងស្ថេរភាពរបស់ពិភពលោក ដើម្បីបញ្ចប់ជម្លោះក្នុងភូមិភាគ ជម្នះការប្រឈមមុខដាក់គ្នា និងលើកកម្ពស់ការរួមកម្លាំង ៕

ប្រភព ៖ TNN World

កំណើនរបស់ពលរដ្ឋជប៉ុនមកធ្វើការនៅទីក្រុងតូក្យូ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៣០ ខែមករា កន្លងមក ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុនបង្ហាញថា ចំនួនពលរដ្ឋដែលមកធ្វើការនៅទីក្រុងតូក្យូ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ កន្លងមក ហើយវាជាការកើនឡើងលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។Tokyo Japan luxury travel guide | Best restaurants and hotels

ស្ថិតិការផ្លាស់ប្តូរទីលំនៅដែលចេញផ្សាយដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងបញ្ជាក់ថា ចំនួនពលរដ្ឋជប៉ុនដែលមករស់នៅទីក្រុងតូក្យូនៅឆ្នាំ២០២២ ស្មើ៣៨.០២៣នាក់ បានកើនឡើងយ៉ាងឆាប់រហ័សពីតួលេខឆ្នាំ២០២១ ស្មើតែ៥.៤៣៣នាក់ប៉ុណ្ណោះ ខណៈតួលេខក្នុងឆ្នាំ២០២១ ជាកម្រិតទាបបំផុតតាំងពីឆ្នាំ២០១៤ មក។50 reasons why Tokyo is the greatest city on Earth

គួរបញ្ជាក់ថា ចំនួនពលរដ្ឋជប៉ុនដែលផ្លាស់មករស់នៅទីក្រុងតូក្យូនៅឆ្នាំ២០២២ ស្មើ៤៣៩.៧៨៧នាក់ កើនឡើង១៩.៦២០នាក់ពីឆ្នាំ២០២១ ខណៈចំនួនអ្នកផ្លាស់ចេញពីទីក្រុងតូក្យូស្មើ៤០១.៧៦៤នាក់ ថយចុះ១២.៩៧០នាក់ ។ ដូចនេះ ចំនួនអ្នកមកកាន់ទីក្រុងតូក្យូ គឺខ្ពស់ជាងចំនួនអ្នកផ្លាស់ចេញ ប្រមាណពី៧ម៉ឺន ទៅ៨ម៉ឺននាក់ក្នុង១ឆ្នាំ រវាងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ។ ទោះយ៉ាងណា ចំនួនពលរដ្ឋជប៉ុនដែលរស់នៅក្រៅទីក្រុងតូក្យូក៏បានកើនឡើងខ្ពស់ផងដែរ ដោយសារពួកគេចង់គេចពីជំងឺរាតត្បាត៕

ប្រភព ៖ The Better

មន្ទីរពេទ្យខ្នាតធំមួយ ស្ថិតក្នុងស្រុកកោះធំ សម្រេចការសាងសង់បានជាង៨០%ហើយ នឹងលេចរូបរាងឡើងឆាប់ៗនេះ

0

ភ្នំពេញ ៖ អគារមន្ទីរពេទ្យតេជោសែនកោះធំ ឋិតនៅស្រុកកោះធំ សម្រេចបានប្រមាណ ៨០.៥១% ហើយ នឹងលេចរូបរាងឡើងឆាប់ៗនេះ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញចុះពិនិត្យអគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងរួមដំណើពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUi6w7vpdo3EumOFqdOJ5PYR2gQW2zEJa9rNdghPGNVSn0ulAXmy8uKzhYj2VzcvXnTd7OMt2bN8I0uQpdt_cAQu5nW_mjIH8pWR9bzK8Z8ChiO4_6Gk5Nej0uoVn9ksEcEHaEUokn-DGFsnU4zTWRkwTsYyIx8g7Qb2bxTaFSc2qiFo_bbJevp_D/s1280/photo_2023-02-01_11-14-33.jpg

ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHv2MSOAiqRISDTAYhm5MoTyYTRTpkeaq6wjmC4p1eWg2RIrdprF7Pm7WHNUd54x_JVwYZqdiS_oFuhFd1Q1BjAUqa19hYE6Q7Hx8t8EdZ4VfQtExQeIhHsaKko0b5R1iglkJ4yUlzfn6xewFC4NK1-t0wQ2AOOk2Wkcg0QkJebIoiDX2Chcy10Ql/s1280/photo_2023-02-01_11-14-34%20(2).jpg

សូមជម្រាបជូនថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ហើយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ឈានដល់ការសម្ពោធដាក់ដំណើការនាពេលឆាប់ៗខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0OFo_mDqdhkGcfEkzJrCspVeDZQqQWIYchfhunLCRuubEctXXFkGVi13I_uRExJyFBj5QL-tJLuqJGCetVeOoQwpbahbsIx7wP8j3pewUvLFy6oI13z6nZogVhIij9MEHaCfeOroKTghrSiH7xRu-FFGUUUVZkiXFxXhyVChLkWkKinTUD1WRT0vC/s1280/photo_2023-02-01_11-14-34.jpg

អាមេរិកនឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្រោយបដិសេធបញ្ជូនយន្តហោះចម្បាំង

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានត្រៀមពិភាក្សាជាមួយមេដឹកនាំប្រទេសអ៊ុយក្រែន លោក Volodymy Zelensky អំពីការជួយសង្គ្រោះផ្នែកអាវុធមានប្រសិទ្ធភាពដើម្បីទប់ទប់ជាមួយកងទ័ពរុស្ស៊ី បន្ទាប់ពីអាមេរិកមិនបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃ៣១ ខែមករាថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky អំពីការស្នើសុំអាវុធទំនើបដើម្បីទប់ទប់ជាមួយកងទ័ពរុស្ស៊ី ។ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ៖ «យើងនឹងជជែកគ្នា ខណៈពេលមុននេះ លោកបានបដិសេធការបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន» ។Ukraine's President Takes Swipe at Biden Over Russia Comments

អាមេរិកជាប្រទេសឧបត្ថម្ភអាវុធដ៏ធំបំផុតរបស់អ៊ុយក្រែន ខណៈជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជិតគ្រប់១ឆ្នាំ ។ ចំណែកប្រទេសលោកខាងលិចផ្សេងទៀត ក៏បានបញ្ជូនអាវុធគ្រប់ប្រភេទ រថពាសដែក និងកាំភ្លើងធំឱ្យអ៊ុយក្រែនផងដែរ ។

ទោះយ៉ាងណា ខណៈរុស្ស៊ីគ្មានសញ្ញាបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ក៏បានប្រកាសសុំការឧបត្ថម្ភអាវុធមានប្រសិទ្ធភាព និងកម្លាំងខ្លាំងពីប្រទេសលោកខាងលិច ហើយអាមេរិក និងអាល្លឺម៉ង់ ក៏យល់ព្រមបញ្ជូនរថក្រោះជួយអ៊ុយក្រែន តាមពីក្រោយអង់គ្លេស ។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែដាក់សម្ពាធលើប្រទេសលោកខាងលិចឱ្យបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលបាញ់ចម្ងាយឆ្ងាយ ដែលអាចវាយលុកគោលដៅរបស់រុស្ស៊ី ។What happens to weapons sent to Ukraine? The US doesn't really know | CNN  Politics

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងកាលពីថ្ងៃទី៣១ ខែមករាថា អ៊ុយក្រែននឹងទទួលបានរថក្រោះពី១២០ ទៅ១៤០គ្រឿងក្នុងការបញ្ជូនលើកដំបូងពី១២ប្រទេស ។ នៅខែមករា ប្រទេសលោកខាងលិចសន្យាជាមួយអ៊ុយក្រែនថា នឹងបញ្ជូនរថក្រោះដើម្បីការពារការវាយលុកពីរុស្ស៊ី ខណៈរុស្ស៊ីបានព្យាយាមវាយលុកឆ្ពោះទៅទិសខាងកើតរបស់អ៊ុយក្រែនកាន់តែខ្លាំង ៕

ប្រភព ៖ TNN World

ភ្ញាក់ផ្អើល! អ្នកលក់មួយចំនួននៅក្នុងខេត្តព្រះសីហនុ មិនយកក្រដាសប្រាក់១០០រៀល

0

បងប្អូនប្រជាពលរដ្ឋនៅក្នងខេត្តព្រះសីហនុ ដែលជាខេត្តដ៏មានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីបញ្ហា អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ដោយស្នើឱ្យក្រសួងពាក់ព័ន្ធជួយត្រួតពិនិត្យ។

បើតាមការបង្ហោះរបស់គណនីហ្វេកប៊ុកមួយបានឱ្យដឹងថា “អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ពីផ្ញៀវដែលទិញទំនិញរបស់ខ្លួនទេ ប៉ុន្ដែពេលអាប់លុយឱ្យភ្ញៀវ អាចមានក្រដាស ១០០រៀលបាន ការធ្វើទង្វើរនេះហាក់មិនសមរម្យសោះ ព្រោះថាក្រដាសប្រាក់១០០រៀល ត្បិតតិចតួចក្ដីប៉ុន្តែក៏ជាក្រដាសប្រាក់របស់ជាតិ ដែលដាក់ឱ្យដំណើរការទូទាំងប្រទេស ការដែលមិនទទួលយកក្រដាសប្រាក់ប្រភេទនេះ គឺដូចជាការមិនឱ្យតម្លៃ ដល់ប្រាក់រៀលរបស់ជាតិដូច្នេះដែរ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធត្រួតពិនិត្យ ចំពោះករណីនេះ”។No photo description available.

ទន្ទឹមនេះដែរ ស្ថាប័នពាក់ព័ន្ធបានជម្រាបដល់ពលរដ្ឋនៅខេត្តព្រះសីហនុ ដែលជួបប្រទះផ្ទាល់ ករណីមានហាង ឬ អ្នកលក់ ដែលមិនទទួលក្រដាសប្រាក់ ១០០រៀល សូមថតរូប ទីតាំង រួចផ្ញើរចូលមក តេលេក្រាម ឬ ផេក ប្រជាជន ខេត្តព្រះសីហនុ ដើម្បីបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់ អាជ្ញាធរ ស្ថាប័នជំនាញ ចាត់វិធានការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjNakZ9dr88BGxJm0Ms09ok-qoftSFPdelLYZj1Xl06v8j7QpV4SBrLm9qfEZYt-AwJWfwFww23N2YZsmm_cERYlkeG_buGArUTcP-M09wM_8LQiFsmQeIUPJimzsueRrGyrIdc-FBwOsjxrVvUgrIjriR7T28jspRsWd3d8V5h3Xa21J1LLpO3dei/s823/63d896048e9ad_1675138560_medium.jpg

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ