Home Blog Page 1860

NATO ដាស់តឿនថា ចិនបង្កើនកម្លាំងកងទ័ពដើម្បីគ្រប់គ្រងសមុទ្រចិនខាងត្បូង

0

ប្រទេសជប៉ុន ៖ លោក ជេន ស្តូលថែនបឺត (Jens Stoltenberg) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានថ្លែងកាលពីថ្ងៃទី១ ខែកុម្ភៈថា ប្រទេសចិនកំពុងបង្កើនកម្លាំងកងទ័ពជាច្រើន ដើម្បីព្យាយាមបន្ថែមអំណាចគ្រប់គ្រងសមុទ្រចិនខាងត្បូង ។ លោកថ្លែងបែបនេះ ខណៈលោកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីជំរុញសម្ព័ន្ធភាពជាមួយជប៉ុន ស្របពេលបរិយាកាសសន្តិសុខកាន់តែតានតឹង ។Finland, Sweden could join NATO quickly: Stoltenberg | Daily Sabah

លោក ស្តូលថែនបឺត បានថ្លែងក្នុងអំឡុងពេលជជែកគ្នានៅសាកលវិទ្យាល័យខេអូថា ចិនកំពុងបង្កើនកម្លាំងកងទ័ពជាច្រើន រួមទាំងបង្កើតអាវុធនុយក្លេអ៊ែរ ដើម្បីព្យាយាមគ្រប់គ្រងសមុទ្រចិនខាងត្បូង គំរាមតៃវ៉ាន់ កាន់កាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រទេសក្នុងណាតូផងដែរ ។

មុននេះ លោក ស្តូលថែនបឺត បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដោយសន្យាពង្រឹងទំនាក់ទំនងសន្តិសុខរវាងណាតូនិងជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត ។ លោកនិយាយថា ការប្រតិបត្តិការយោធានៅអ៊ុយក្រែន និងបង្កើនកិច្ចសហការកងទ័ពជាមួយចិនរបស់រុស្ស៊ី បានបង្កើតបរិយាកាសសន្តិសុខដ៏តានតឹងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ។China Conducts War Games, and Taiwan Is the Target - The New York Times

លោកថ្លែងថា ៖ «រុស្ស៊ី និងចិន កំពុងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងស្អិតរមួត ខណៈប្រទេសទាំងពីរនេះបានបង្កើនការហ្វឹកហាត់កងទ័ពរួមគ្នា ការល្បាតរួមគ្នាទាំងផ្លូវទឹក និងផ្លូវអាកាស រួមទាំងបរិវេណក្បែរប្រទេសជប៉ុនផងដែរ» ។

លោកបន្ថែមថា ណាតូមិនចាត់ទុកថា ចិនជាសត្រូវទេ ណាតូមិនចង់ប្រឈមមុខជាមួយចិនទេ ហើយក៏មិនប្រឈមមុខជាមួយអ្នកណាដែរ ។ ណាតូជាដៃគូការពារ និងរួមចំណែកជាមួយចិនបន្តទៀតលើបញ្ហាដែលណាតូ និងចិនបានឯកភាពគ្នា ឬចំណាប់អារម្មណ៍ផ្សេងទៀតដូចជា ការគ្រប់គ្រងអាវុធ និងបម្រែបម្រួលអាកាសធាតុ ៕China to run new drills in Yellow and Bohai seas - Chinese authorities - BBC News

ប្រភព ៖ TNN World

កំហុសទាំង៣ដែលនាំឲ្យអ្នកឈឺ ដោយសារតែការទទួលទានទឹកឃ្មុំ

0

តាមការសិក្សាទឹកឃ្មុំជួយពង្រឹងប្រព័ន្ធរំលាយអាហារក្នុងរាងកាយ តែបើអ្នកផឹកវាដោយរបៀបខាងក្រោមងាយ នឹងបង្កជំងឺដែលត្រូវតែបញ្ឈប់ភ្លាមៗ។

១ញ៉ាំនៅពេលព្រឹក ហើយពោះទទេ
ពេលក្រោកពីគេងនៅពោះទទេបើអ្នកប្រញាប់ញ៉ាំទឹកឃ្មុំ វាប៉ះពាល់ដល់ផ្លូវរំលាយអាហារធ្វើឲ្យរាគនិងឈឺពោះ។ ម្យ៉ាងទៀតទឹកឃ្មុំផ្ទុកជាតិស្ករខ្ពស់ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមនឹងបណ្តាលឲ្យមានគ្រោះថ្នាក់កាន់តែ ខ្លាំង។ ដូច្នេះបើចង់ផឹកទឹកឃ្មុំគប្បីមានទឹកក្តៅឧណ្ឌៗមួយកែវអាហារបន្តិចបន្តួចអមជាមួយ។Health benefits of honey: Here's what's proven | CNN

២ស្តុកទឹកឃ្មុំមិនត្រឹមត្រូវ
បើការទុកដាក់ទឹកឃ្មុំ មិនបានត្រឹមត្រូវអាចបណ្តាលឲ្យឆ្លងបាក់តេរី ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ដូច្នេះអ្នកគួរតែស្តុកទឹកឃ្មុំក្នុងក្រឡ ដែលមានសភាពក្រាស់ហើយទុកនៅកន្លែងមានសីតុណ្ហភាពល្មម។

៣ឲ្យកូនក្មេងអាយុក្រោម១ឆ្នាំទទួលទានទឹកឃ្មុំ
កុមារនៅអាយុក្រោមមួយឆ្នាំមិនទាន់មាន សុខភាព ប្រព័ន្ធរំលាយអាហារល្អ នៅឡើយ
បូករួមទាំងប្រព័ន្ធបន្សាបជាតិពុលពីថ្លើមមិនទាន់រឹងមាំងាយស្រួលឲ្យមេរោគជ្រាបចូលជញ្ជាំងពោះវៀន
ដូច្នេះវាងាយពុលដល់កុមារ៕3 Health Benefits of Raw Honey

ពលរដ្ឋអង់គ្លេសធ្វើបាតុកម្មទ្រង់ទ្រាយធំទាមទារដំឡើងប្រាក់ខែ

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា គេចាត់ទុកថ្ងៃទី១ ខែកុម្ភៈ គឺជាថ្ងៃ «Walkout Wednesday» ឬជាថ្ងៃណាត់ពលរដ្ឋអង់គ្លេសចំនួន៥០ម៉ឺននាក់មកពីសហជីពការងារជាច្រើន ដើម្បីធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ការណាត់គ្នាឈប់ធ្វើការមកធ្វើបាតុកម្មនៅពេលនេះ ធ្វើឱ្យសាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈការធ្វើដំណើរដោយរថភ្លើងក៏ត្រូវផ្អាកភ្លាមៗផងដែរ ដោយសារក្រុមបាតុករភាគច្រើនជាមន្ត្រីរាជការ អ្នកបើករថភ្លើង គ្រូបង្រៀន និងបុគ្គលិកសាកលវិទ្យាល័យ ។UK protesters burn energy bills over cost of living crisis – DW – 10/01/2022

លោកស្រី Mary Bousted អគ្គលេខាធិការសហភាពការអប់រំជាតិ បញ្ជាក់ថា សមាជិកម្នាក់ៗរបស់សហជីពមានអារម្មណ៍ថា ពួកគេគ្មានជម្រើសផ្សេង ក្រៅពីឈប់ធ្វើការមកធ្វើបាតុកម្ម ដោយសារប្រាក់ឈ្នួលធ្លាក់ចុះ ហើយមានមនុស្សជាច្រើនបានលាឈប់ពីអាជីពនេះ ។ ក្នុងរយៈពេល១២ឆ្នាំ គេបានកាត់ប្រាក់ខែគ្រូបង្រៀនរហូត ហើយប្រាក់ខែទទួលបានតិចខ្លាំងណាស់ ។ លោកស្រីថា ៖ «គ្មានអ្នកណាម្នាក់ចង់ឈប់ធ្វើការទេ ប៉ុន្តែវាដល់ពេលផ្លាស់ប្តូរហើយ» ។Covid: Anti-restrictions protesters rally in London - BBC News

ដោយសារអតិផរណាខ្ពស់ជាង១០% ក្នុងរយៈពេល៤ទសវត្សរ៍ គេឃើញប្រទេសអង់គ្លេសមានការធ្វើបាតុកម្មជាច្រើនដង ក្នុងនោះ កាលពីចុងខែធ្នូ ឆ្នាំ២០២២ មានសហជីពជាច្រើន រួមទាំងមន្ត្រីសុខាភិបាល និងផ្នែកដឹកជញ្ជូន ខណៈផ្នែកឯកជនមានបុគ្គលិកឃ្លាំងរបស់ Amazon និងបុគ្គលិកប្រៃសណីយ៍ Royal Mail បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារប្រាក់ខែសមរម្យផងដែរ ។

លោកស្រី Gillian Keegan រដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេសបញ្ជាក់ថា ការយល់ព្រមធ្វើតាមការទាមទារដំឡើងប្រាក់ខែ គឺកាន់តែធ្វើឱ្យអត្រាអតិផរណាកើនឡើងខ្ពស់ប៉ុណ្ណោះ ។

សារព័ត៌មាន CNBC រាយការណ៍ថា ក្រុមបាតុករមានគ្រូបង្រៀនចំនួន៣០ម៉ឺននាក់ត្រូវបានកាត់ប្រាក់ខែយ៉ាងតិច២៣% តាំងពីឆ្នាំ២០១០ ។ ក្រៅពីនេះ មានមន្ត្រីរាជការប្រមាណ១០ម៉ឺននាក់ គ្រូបង្រៀនបើកបរ ឆ្មាំសមុទ្រ មន្ត្រីនាយកដ្ឋានការងារ និងសោធននិវត្តន៍ បុគ្គលិកសាកលវិទ្យាល័យ៧ម៉ឺននាក់ គ្រូបង្រៀន សន្តិសុខ និងអ្នកបើកបររថភ្លើងប្រមាណ១០ម៉ឺននាក់ ដែលធ្វើឱ្យបាតុកម្មលើកនេះមានអ្នកចូលរួមច្រើនបំផុតក្នុងរយៈពេល១០ឆ្នាំ ៕ ប្រភព ៖ beartai BRIEF

ឧទ្យានជាតិដ៏ស្រស់ត្រកាល​ ក្លាយជាវាលពិឃាតដ៏សាហាវ ដែលអ្នកប្រព្រឹតិ្តមិនត្រូវបានដាក់ទោសអ្វីទាំងអស់

0

តំបន់នៃការស្លាប់ ឬ ​The Zone Of Death គឺជាតំបន់មួយស្ថិតនៅ Idaho នៃឧទ្យានជាតិ Yellowstone នៅសហរដ្ឋអាមេរិក។ 

នៅក្នុងទំហំ១២៩.៥០ គីឡូម៉ែត្រការ៉េ (៥០ ម៉ាយការ៉េ) តំបន់នេះជាវាលពិឃាតមួយ ដ៏ល្បី ដែលមនុស្សគ្រប់គ្នា អាចធ្វើរឿងខុសច្បាប់នៅទីនោះបាន​ មិនថាសម្លាប់មនុស្ស ឬប្រព្រឹត្តិបទល្មើសផ្សេងៗនោះទេ។Zone of death': How it could relate to the Gabby Petito case

ឈ្មោះនេះត្រូវបានគេដាក់ឱ្យនៅឆ្នាំ ២០០៥ នៅពេលដែលសាស្រ្តាចារ្យច្បាប់រដ្ឋ Michigan លោក Brian Kalt បានរកឃើញភាពចន្លោះប្រហោងនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលបង្ហាញថា ឧក្រិដ្ឋកម្ម ឬប្រព្រឹត្តិបទល្មើសផ្សេងៗ ទៀត ដែលប្រពឹត្តិនៅក្នុងតំបន់នេះ​ មិនត្រូវបានឱ្យកាត់ទោសនោះទេ។Faculty Voices: Brian Kalt: Winter 2017: Spartan Lawyer: Michigan State  University College of Law

ហេតុផលម្យ៉ាងទៀត គឺនៅទីនោះមិនមានមនុស្សរស់នៅសូម្បីតែម្នាក់ ដូច្នេះការប្រព្រឹត្តិអំពើឃាតកម្មនៅទីនោះ មិនអាចមានសក្សី ឬក៏តុលាការ ប៉ូលិសណាម្នាក់អាចដឹងបានឡើយ។

ក្រោយជាវាលពិឃាត ដ៏មិនមានទោសអស់រយៈពេល១៧ឆ្នាំរួចមក កាលពីឆ្នាំ២០២២ លោក Colin Nash ដែលជាអ្នកនយោបាយមួយរូប បានស្នើឱ្យសហភាអាមេរិកការប្រែច្បាប់នេះសារជាថ្មី។About — Colin Nash for State Representative

លុះក្រោយមក នរណាម្នាក់ដែលប្រព្រឹត្តិអំពើខុសច្បាប់ មិនថាឃាតកម្ម ឬឧក្រិដ្ឋកម្ម នៅក្នុងតំបន់នៃការស្លាប់ ឬ ​The Zone Of Death  នឹងត្រូវកាត់ទោស ដោយតុលារការនៃរដ្ឋIdaho ដែលជារដ្ឋមួយមានទឹកដីធំជាងគេនៅក្នុងឧទ្យានជាតិ Yellowstone នេះ៕Into the zone of death: Four days spent deep in the Yellowstone National  Park backcountry - Idaho Capital SunIdaho legislator asks U.S. Congress to close Yellowstone's 'zone of death'  loophole - Idaho Capital Sun

ប្រភព៖ YourTango

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia រៀបចំបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League សម្រាប់រដូវកាលថ្មី នៅរាជធានីភ្នំពេញ

0

កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia មានក្តីសោមនស្សរីករាយក្រៃលែងក្នុងការប្រកាសពីកិច្ច សហការដ៏យូរអង្វែងរបស់ខ្លួន​សម្រាប់ឆ្នាំថ្មីនេះ ដែលជាឆ្នាំទី៦ហើយ​នៃព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ។ ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់នេះ  បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន AIA Stadium, KMH Park ក្នុងរាជធានីភ្នំពេញ ។ កិច្ចសហការនេះមានគោល បំណងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅថ្នាក់មូលដ្ឋាន ក៏ដូចជាផ្តល់ឱកាស ដល់កុមារ និងយុវជនក្រីក្រ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន និងសម្រេចក្តីស្រមៃរបស់ពួកគេទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0KG3Bb_m4YnWCQ6f2Egt0MJmTpgPc7vBht2IfjWBD_LhAIHfEqFHunBDXlna-cUhOdYVvxbLo4O-RerEJoqonbe8sqntF6vy68UyVqI2SGgZu8x-N_lhzTw6aM1qyey1bTtocbVB0BSKk-c-6uaOBUt6uvyh-VEcvsx95o0KQylT3Z0iqqhGDKDpV/s1280/photo_2023-01-30_16-55-38%20(2).jpg

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League គឺជាការប្រកួតបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេបង្អស់ ដែលផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រ ក្នុងការលេងកីឡា ក្នុងបរិស្ថានមួយដ៏សុវត្ថិភាព ។ ដោយមានការប្តេជ្ញាចិត្តជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាស​ស្មើៗគ្នាដល់កុមារក្រីក្រឲ្យទទួលបានការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡា អង្គការផ្កាយសមុទ្រ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ​នៅកម្ពុជាបានធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ធំបំផុតមួយគឺក្រុមហ៊ុន​ AIA Cambodia ។ ភាពជាដៃគូមួយនេះត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ២០១៧មកម្ល៉េះ ដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia  បានធ្វើការជាមួយគ្នាយ៉ាងសស្រាក់សស្រាំជួយឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងជីវិតកាន់តែ ប្រសើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj2izYcQXSwCkcab57JJ9AHKWgu1-mCHrbO77f2K7-zroigdph7gIt_qT6ZLf4WPF3zmIq-hJGVoNzIPh7qCF7t3ZjHYrqi6N8tUfVfIvj9_80VX-ptZ-iXF3UxnS4ukhcvO32rSR5eKY_tPBJnR9PmsEZDjhUhf-3VgKO9JekzOpV2WKqyn747K4u/s1280/photo_2023-01-30_16-55-38.jpg

 

ក្នុងឆ្នាំនេះទៀតសោត ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅរាជធានីភ្នំពេញ ទទួលបានការចូលរួមពីប្អូនៗកីឡាករកីឡាការនីសរុបចំនួន ៧២ក្រុម ដែលក្រុមនីមួយៗ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់យ៉ាងអស់ពីកម្លាំងកាយចិត្ត និងត្រៀមខ្លួនរួច ជាស្រេចក្នុងការបង្ហាញទេពកោសល្យរៀងៗខ្លួន ដើម្បីដណ្តើមយកជ័យលាភីក្នុងការប្រកួតដ៏ធំមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5aXAoEKEd8-FoARanIeunhEIUZiSalOkbYyj_KNsf9LQU52uihsVsDO57suvaSMYMZsmB4disIjkgEDSNMePqJzoc-cr0eLZ0w750NcCZmB8dUpMXWR-yT3julqgxbwLEtRxZzbToXW75ANllH6AFKLvdEz07vpxSM4LJACvobMt4JBuXzjBCflkI/s1280/photo_2023-01-30_16-55-39.jpg

 

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia មានក្តីរំភើបរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសជាព័ត៌មានថានៅក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League នឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីនៅទូទាំងប្រទេសកម្ពុជា សរុបជិត ១,៥០០ នាក់ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUjcJG3P7xJU8rikDyNP6EMhZUch1DzNkdb3LKqtMocjJUiqY0dN-3voKu2MIXzpU7MylnC0p3He7dYKY3Rr7E1SNOCo6f1_kxXkneLJkXhV7AVm9f6n-IZRUyXF7SL7uogsHwIeiP3Yf1OKyyCZcJd6_SDJntNCSl9dkHBi-m6S8N-tVbIjHcNbtJ/s1280/photo_2023-01-30_16-55-41%20(2).jpg

 

  • ថ្ងៃអាទិត្យ ទី២៩ ខែមករា – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន នៅរាជធានីភ្នំពេញ ដែលមានកីឡាករកីឡាការនីចំនួនសរុប ១,១៩៤នាក់ មកពី៧២ក្រុម ។
  • ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ​ – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន នៅទីរួមខេត្តកំពង់ធំ ដែលមានកីឡាករចំនួនសរុប ៣៦០នាក់ មកពី៣០ក្រុម ។

 

៨ក្រុមដែលឈ្នះការប្រកួតនៅរាជធានីភ្នំពេញ និង ៤ក្រុមដែលឈ្នះការប្រកួតនៅខេត្តកំពង់ធំ និងចូលរួមព្រឹត្តិការណ៏ ការប្រកួតបាល់ទាត់កុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship​ Final ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7Ti9AbK-f8PebOWynurFVK1I8DfgtwE0Dcl-0qZleYnfB1k11c3jtPjVOoyRU9ljcQKXeK2sQi5B_x2kq2CVbG_mIXsZ7Hj-bum34bLtiNaX4ybggyQtHzodX3nuEKUDUxM1hHglCLUAdO363UTwy_GHPTbco-a_6uo7qjP1jHauj2IDX_GqvvOL/s1280/photo_2023-01-30_16-55-43.jpg

 

ឆ្នាំ២០២៣ នេះគឺជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានធ្វើការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ។ ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចសហការនេះ អង្គការផ្កាយសមុទ្របានពង្រីកវិសាលភាពនៃការប្រកួត បាល់ទាត់នេះ ដោយធ្វើការជាមួយនឹងកុមារ និងយុវជនកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស ។ ដោយប្រើប្រាស់កម្មវិធីបាល់ទាត់ដើម្បីបង្កើតផលវិជ្ជមានក្នុងសង្គម អង្គការផ្កាយសមុទ្រកំពុងតែផ្តល់ ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា ដើម្បីឲ្យពួកគេអាចអភិវឌ្ឍជំនាញបំណិនជីវិត និងទទួលបានភាពរីករាយក្នុងជីវិតទៀតផង ។

 

ក្នុងព្រឹត្តិការណ៍បើកការប្រកួតនាថ្ងៃអាទិត្យនេះ ទទួលបានការចូលរួមពីក្រុមកីឡាករកីឡាការនីជា កុមារ និងយុវជន ដែលចែកជា ៦ប្រភេទអាយុ ដូចជា៖ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១៤ឆ្នាំ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១០ឆ្នាំ ក្រុមកុមារា និងកុមារីអាយុក្រោម១៨ឆ្នាំ ដែលក្រុមនី​មួយៗនឹងប្រកួតយ៉ាងស្វាហាប់ដណ្តើមយកពានរង្វាន់ ។​ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រ រួមនឹងលោក Andrew Loh ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia   និងលោក ជួប សុភ័ក្រ្ត ជាទូតសុច្ឆនៈអង្គការផ្កាយសមុទ្រ និងពិធីករស្ថានីយទូរទស្សន៍បាយ័ន  បានចូលរួមផ្តល់កិត្តិយសសំដែងមតិបើកកម្មវិធី ។ អ្វីដែលកាន់តែពិសេសនោះគឺកញ្ញា Shannon Moloney ជាគ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club បានធ្វើដំណើរពីទីក្រុងហុងកុង ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍នេះ និងចែករំលែកពីបច្ចេកទេសកម្តៅសាច់ដុំមុនពេលប្រកួតទៅកាន់កីឡាករកីឡាការនីផងដែរ ។ ក្រៅពីនេះ កម្មវិធីនេះក៏មានការចូលរួមពីកីឡាការនីអាជីពគឺកញ្ញា ចាន់ ជាតិនីតា មកពីក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡាករអាជីពប្រចាំក្លឹបអាយអេសអាយ ដង្កោរសែនជ័យ លោក ឆេង ចន្ថា ដែលលោក និងកញ្ញាបានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់ ។ គួរបញ្ជាក់ផងដែរថា កីឡាករ និងកីឡាការនីទាំងពីររូបនេះក៏ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League រដូវកាលមុនៗទៀតផង ។

សូមចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះ ឲ្យបានច្រើនកុះករ ។

កាលវិភាគប្រកួតតាមក្រុម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_vLCEgrSR8RomsJEKnt0oN9nsUZwMsqeGaoNtYxRZOd1DCANVp5_QnKCxcx0tZxcc1Zznl9LWAjC_c3pDOIqI15zPB1IBRq9AaixH9Y3U6yFRXAZ1epiu39FJTNVJnse-XlfFUcpuvqkS-wCruS6OBkYLU7lM63Y0NI4R6GZw49tu8bN21bGIuuXD/s624/Picture1.jpg

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈអីុម៉ែល​ info@isfcambodia.org ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់អង្គការផ្កាយសមុទ្រ៖​ https://isfcambodia.org/ ។

អំពីអង្គការផ្កាយសមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ9rLu4pfP-d-x_gDnSBbJiE-xZCz3GXrsKtcjZNin33on04aF5JUGbPpN7Dxwl6BZ3MbodM3K8h9erBoFQkvVpHu1Os1Te5eoAgxA2CeTlJ2N3obidH1YK_QMFXlLjgPThoVaZrY5KHJHuSuqRHnOU8as7qEgUNBxkzdyugLkqExCN4I57mx2CXN1/s1280/photo_2023-01-30_16-55-41%20(3).jpg

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។

 អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១)  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន)  រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdYxBLu-xs8vOw9zGU0UjaXo4cYIBNDR0cJOUXjNLky_Kh-anvYTWzhRtNWXO_BXnuPEUPX3IeonRpp2ZrPUJawiHi_lre-n1HLmT3O5Sv57gsfo0TqNe7CLQ4fgPZgRBSKAVsoCrASKARUCzoH9KRxdwvK3jMi-qiPV34riAZPDKUKVVonKRcz8hK/s1280/photo_2023-01-30_16-55-41.jpg

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រង លើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ គ្រុបក៏ផ្ដល់ដំណោះស្រាយ អត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5gSOhbYcw8LOOCmesnv-Pn5BWlpmOCcxGltPQBqIF2qr6a3xNUaULqFJHCNiVEZUpehl2n2a2jy4QWfR9k7jLzjVM-GtfpHRYLjN1phAs4W3loJeAdqklWgkXit3-ErgrxjlOS019zjr_EdQGuMW3arruIYa-5dI-rhF-RJNLPVz6cgXm4xI3fL2/s1280/photo_2023-01-30_16-55-43%20(2).jpg

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សា ភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។

សំគាល់៖

១. ទីក្រុងហុងកុងSAR  គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង

២​. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ

 

*ឈ្មោះត្រូវបានប្តូរដើម្បីការពារឯកជនភាពបុគ្គល ។

ត្រៀម! តំបន់មួយចំនួននិងរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែកុម្ភៈ

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។

កាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmUSd6HSzVuQuKTbs1fYdOd1aOzT2LUq8RUmSuiCxS2fKNUHKtbu_aMiYwWlAC4BUBODvtZ3eAqcPy-hIFRB1dDTwDVpIn_o8OjSoKJ8PC_C1cxEVT6Ebfj-HtB3SiXhSNKiDb8awRV7kuA0xwAoo0OIhkDqEy8eTFNd42JjM0O9sjXH0cMvtcz9hL/s1280/photo_2023-02-02_09-06-16.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW8dsofH4aSpF6yrmPAqzee0YHD0nYtZ5SCEqu73gWRgDmR4U8HLIMaqqr2oW4mHxFgyG2Fy2lE2GYbvVnY0Hk93Oe8RQ_yFQmpgzIMPERIup8Uf7ShTOyGcIKbSt3Lsgzg2XrcGlQDOvpQKGO2VYJjeC7dQTLuvDAFuTkpVzi3oY_mSFK4SD0-2wn/s1280/photo_2023-02-02_09-06-16%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm79499NMpq11fU8TlpgKJO9YAeeQR70yF5oVLYJ56eBSmKWSGxLs_qGA3CEw9nmNh5q9b9n6XcF0Ocner3SLctL4onacFcfs3NZOTnQ46p_WFD3jaxgqmMEJoyNr0_BaAPVDAHnZPkpEQH3aPmEUJGIzxnzX4wAnLriVbFYHJLIwUaHT3E0xwjtlT/s1280/photo_2023-02-02_09-06-16%20(3).jpg

អាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រកាសដាក់ទណ្ឌកម្មមីយ៉ាន់ម៉ា

0

ប្រទេសលោកខាងលិចបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះ អង្គភាព និងបុគ្គលដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ មានទាំងគណៈកម្មការបោះឆ្នោត មន្ត្រីថាមពល និងសមាជិករដ្ឋាភិបាលយោធា ។Myanmar's Troubled History: Coups, Military Rule, and Ethnic Conflict |  Council on Foreign Relations

ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសកាលពីថ្ងៃទី៣១ ខែមករា ពីការបង្កើនទណ្ឌកម្មប្រឆាំងនឹងបុគ្គល៦រូប និងអង្គភាពចំនួន៣ របស់មីយ៉ាន់ម៉ា រួមទាំងគណៈកម្មការបោះឆ្នោត ក្រុមហ៊ុនរុករករ៉ែ នាយកប្រតិបត្តិក្រសួងថាមពល មន្ត្រី និងអតីតមន្ត្រីកងទ័ព ដោយអ្នកទាំងអស់នេះមិនអាចប្រើប្រាស់ប្រាក់ និងធនធានក្រោមការគ្រប់គ្រងរបស់អាមេរិកបានទេ ។ អ្នកនាំពាក្យក្រសួងបញ្ជាក់ថា លើកនេះជាលើកដំបូងដែលអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនមីយ៉ាន់ម៉ា Oil and Gas Enterprise (MOGE) ជាក្រុមហ៊ុនថាមពលរបស់រដ្ឋ និងជាកន្លែងបង្កើតប្រាក់ចំណូលធំបំផុតតែមួយរបស់រដ្ឋាភិបាលយោធា ដោយនាយកគ្រប់គ្រង និងនាយករងត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ។

លើសពីនេះ ប្រទេសកាណាដាក៏បានដាក់ទណ្ឌកម្មបុគ្គល៦រូប និងហាមនាំចេញ ចែកចាយ ឬផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានមីយ៉ាន់ម៉ា ។ ចំណែកប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មសមាជិកក្នុងរដ្ឋាភិបាលយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយកងទ័ព ហើយប្រទេសអង់គ្លេសបានដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួន២ និងបុគ្គល២រូប ដែលមានចំណែកផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានកងទ័ពអាកាសប្រើក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែក ។Myanmar Crisis and ASEAN: What's Really at Stake - RSIS

ការប្រកាសដាក់ទណ្ឌកម្មរបស់ប្រទេសទាំង៤នេះកើតឡើងក្នុងឱកាសគម្រប់ខួប២ឆ្នាំ ដែលកងទ័ពមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនាំឱ្យមានការធ្វើបាតុកម្ម និងការបង្ក្រាបយ៉ាងបង្ហូរឈាម ។

គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្រៅប្រទេសបានជួបជុំគ្នាធ្វើបាតុកម្មក្នុងឱកាសគម្រប់ខួប២ឆ្នាំនៃរដ្ឋប្រហារ នៅផ្នែកខាងក្រៅនៃស្ថានទូតមីយ៉ាន់ម៉ា ក្រុងបាងកក ប្រទេសថៃ, ក្រុងតូក្យូ ប្រទេសជប៉ុន និងក្រុងម៉ានីល ប្រទេសហ្វីលីពីន ៕

ប្រភព ៖ NationWorldNews

សម្តេចតេជោហ៊ុន សែន សរសើរខេត្តសៀមរាប ប្រឡងបាននិទ្ទេស A ច្រើនជាងគេ

0

នាព្រឹកនេះ សម្តេចតេជោហ៊ុន សែន  បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ចូលជួបសំណេះសំណាលសិស្សានុសិក្សដែលប្រឡងជាប់និទ្ទេស A នៃសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០២២។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សៀមរាប គឺជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ ដែលសិស្សនិទ្ទេសAច្រើនជាងគេ ដែលមានរហូតដល់ចំនួន១១១នាក់ បន្ទាប់រាជធានីភ្នំពេញ ខណៈដែលខេត្តសៀមរាប មានចំនួនប្រជាពលរដ្ឋសរុបតិចជាងខេត្តផ្សេងៗនោះទេ។

គួរបញ្ជាក់ផងដែរថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២ កន្លងទៅនិទ្ទេស A មានចំនួនតិចជាងឆ្នាំ ២០២១ ពោលគឺ ២០២២ មាន១០៤៩នាក់ និងឆ្នាំ២០២១ មានចំនួន១៧៥៣ នាក់៕

 

 

ការប្រើប្រាស់ Vape ជាអំពើខុសច្បាប់ និងត្រូវជាប់ពន្ធនាគារ នៅក្នុងប្រទេសថៃ

0

ក្រោយតែមានហេតុការណ៍តារាស្រីតៃវ៉ាន់ម្នាក់ បានយក Vape ឆ្លងដែន ចូលក្នុងប្រទេសថៃ ហើយដោយបានឱ្យលុយប៉ូលិស២៧ពាន់បាត ដើម្បីបិទមាត់នោះ ​ពេលនេះមេធាវីប៉ូលីសក្រុងបាងកកបានចោទប្រកាន់ថា “ប៉ូលិសបានទទួលសូកប៉ាន់ពីតារាស្រីតៃវ៉ាន់ម្នាក់ ក្នុងការយករបស់ខុសច្បាប់ចូលប្រទេសខ្លួន”។

មេធាវីប៉ូលីសក្រុងបាងកក លោក រុន ណារ៉ុង បាន​ព្រមាន​ថា មនុស្ស​ដែល​ចាប់​បាន​ដោយ​ប្រើ​ថ្នាំ​ជក់​អាច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ ដង​នៃ​តម្លៃ​ឧបករណ៍។ If You Get Caught Vaping in Thailand, You Could Face Up to 10 Years in  Prison - WORLD OF BUZZ

មិនតែប៉ុណ្ណោះ ការ​ជក់​ Vape ​នៅ​ទី​សាធារណៈ​ក៏​បាន​រំលោភ​លើ​មាត្រា ៤២ នៃ​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់​ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់ ៥០០០ បាត។

លើសពីនេះទៅទៀតការនាំចូល Vape និងទឹកVape  គឹខុសនឹងច្បាប់នាំចូល/នាំចេញ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង/ឬពិន័យជាប្រាក់ប្រាំដងនៃតម្លៃទំនិញ។Baraku operators complain their livelihoods are up in smoke

គួរបញ្ជាក់ផងដែរថា​ កាលពីឆ្នាំ ២០១៥ ក្រុមបឹក្សាភិបាលការពារអ្នកប្រើប្រាស់ក៏បាន ហាមឃាត់ការលក់បារីអេឡិចត្រូនិច និង បារ៉ាគូ អ៊ីបារ៉ាគូ (ហ្សុីហ្សា)​ ដោយពិន័យជាប្រាក់ចំនួន៥សែណ បាត ឬក៏អាចឈានដល់ការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ផងដែរ សម្រាប់អ្នកដែលបំពានច្បាប់នេះ៕

ប្រភព៖ National Thailand

PayPal ប្រកាសកាត់បន្ថយបុគ្គលិក២.០០០នាក់

0

PayPal ជាសេវាទូទាត់ប្រាក់តាមអនឡាញដ៏ធំបំផុតរបស់ពិភពលោក បានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន២.០០០នាក់ ឬស្មើ៧% របស់បុគ្គលិកទាំងអស់ ដោយសារបញ្ហាចម្បង គឺមកពីស្ថានភាពសេដ្ឋកិច្ច ។

លោក ឌែន ឈូលមែន ប្រធាន និងនាយកប្រតិបត្តិរបស់ PayPal បញ្ជាក់ថា ក្រុមហ៊ុនកំពុងរកវិធីដោះស្រាយនឹងបញ្ហាប្រឈមមុខសេដ្ឋកិច្ច ដោយក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកនៅសប្តាហ៍ខាងមុខ ហើយសម្រាប់បុគ្គលិកណាដាក់ពាក្យឈប់នឹងទទួលបានប្រាក់សំណងយ៉ាងសមរម្យ ។ លោកថ្លែងថា ៖ «ខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការមានចំណែករួមដ៏មានអត្ថន័យ ដែលបុគ្គលិកទាំងអស់បានបំពេញការងារឱ្យ PayPal» ។PayPal not planning to pass on digital currency cost savings? - Ledger  Insights - blockchain for enterprise

លោកបន្ថែមថា ៖ «ការផ្លាស់ប្តូរអាចជារឿងលំបាកមួយ ជាពិសេសបំផុតនោះ សម្រាប់មិត្តរួមការងារទាំងអស់ និងបុគ្គលិកដែលចាកចេញទៅ យើងនឹងប្រឈមមុខជាមួយគ្នា ។ យើងធ្វើការវិនិយោគជាយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពស្នូលរបស់យើង ក៏ដូចជាទំនុកចិត្ត និងភាពស្មោះត្រង់របស់អតិថិន» ។

កាលពីឆ្នាំ២០២២ កន្លងមក តម្លៃភាគហ៊ុនរបស់ PayPal បានធ្លាក់ចុះលើសពី៥០% បើទោះជារបាយការណ៍លទ្ធផលប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ក្រុមហ៊ុននឹងបង្កើតប្រាក់ចំណូលច្រើនជាងការរំពឹងទុកក្តី ប៉ុន្តែតម្លៃភាគហ៊ុនរបស់ PayPal នៅតែធ្លាក់ចុះ ក្រោយពីប្រាក់ចំណូលប៉ាន់ស្មានក្នុងត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុនធ្លាក់ចុះជាងអ្នកវិភាគរំពឹងទុកទៅទៀត ។PayPal, Inc. - How We Work

នេះជាការកាត់បន្ថយបុគ្គលិកក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលក្រុមហ៊ុនភាគច្រើនកំពុងព្យាយាមកាត់បន្ថយដើមទុន ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរតម្រូវការសេវាកម្មឌីជីថល ឧបសគ្គសេដ្ឋកិច្ចកើតពីជំងឺរាតត្បាត អត្រាការប្រាក់កើនឡើង និងភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចផងដែរ ។

គួរបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Microsoft, Alphabet និង Amazon ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់ ៕

ប្រភព ៖ pptvhd36