ខោដំរីលក់ដាច់ខ្លាំងនៅថៃ ក្រោយសារព័ត៌មានថៃចុះផ្សាយថាខ្មែរយកខោដំរីថៃ
ប្រទេសថៃ ៖ ក្រោយពីបណ្តាញផ្សព្វផ្សាយព័ត៌មាននៅប្រទេសថៃចុះផ្សាយថា ទំព័រហ្វេសប៊ុករបស់ខ្មែរបានបង្ហោះរូបអប្សរាស្លៀកខោដំរី និងអះអាងថា ជារបស់ប្រទេសកម្ពុជា ហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃ ក៏ដូចជាសារព័ត៌មានថៃជាច្រើនផ្ទុះការតវ៉ាថា ខ្មែរយកខោដំរីថៃធ្វើជារបស់ខ្លួន បានធ្វើឱ្យខោដំរីលក់ដាច់ជាខ្លាំងនៅប្រទេសថៃ ដោយសារពលរដ្ឋថៃនាំគ្នាទិញស្លៀក និងចង់បង្ហាញថា វាជារបស់ថៃ ។
រោងចក្រដ៏ធំមួយផលិតខោដំរីនៅខេត្តឈៀងម៉ៃ បានបង្កើនការផលិតរបស់ខ្លួនតាមការកុម្មង់ទិញពីអតិថិជន ដោយម្ចាស់រោងចក្រនេះប្រាប់ថា មុននេះ ខោដំរីទទួលបានការពេញនិយមក្នុងចំណោមភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែពេលនេះ វាទទួលបានការពេញនិយមនៅតាមប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន រួមទាំងយុវវ័យនៅប្រទេសថៃផងដែរ ។ ដូច្នេះ បានធ្វើឱ្យរោងចក្រនេះទទួលបានការបញ្ជាទិញយ៉ាងច្រើន រហូតដល់រោងចក្រផលិតខោមិនទាន់ ។
ម្ចាស់រោងចក្រនេះបន្តថា ដោយសារមានការបញ្ជាទិញខោដំរីជាច្រើនពីអតិថិជន បុគ្គលិកក្នុងរោងចក្រជាច្រើននាក់ត្រូវជួយគ្នាធ្វើការថែមម៉ោងដើម្បីផលិតខោឱ្យបានជាង២.០០០ខោក្នុង១ថ្ងៃ ហើយរោងចក្រត្រូវបង្កើនការផលិតរបស់ខ្លួនរហូតដល់ពាក់កណ្តាលខែមេសាឯណោះ ។ ម្ចាស់រោងចក្របន្ថែមថា ខោដំរីបានប្រមូលចំណូលយ៉ាងច្រើនចូលប្រទេសថៃ និងបង្កើនការងារដល់បុគ្គលិករោងចក្រនេះជាង៨០នាក់ផងដែរ ក្រោយពីសារព័ត៌មានថៃចុះផ្សាយថា ខ្មែរយកខោដំរីរបស់ថៃធ្វើជារបស់ខ្លួន ហើយលោកក៏សូមអរគុណដល់បណ្តាញសង្គមថៃផងដែរ ដែលចុះផ្សាយព័ត៌មានធ្វើឱ្យខោដំរីល្បីល្បាញ និងអាចប្រមូលប្រាក់ចំណូលចូលប្រទេស ។
តាមសារព័ត៌មានថៃឈ្មោះ sanook បានចុះផ្សាយថា ខោដំរីមានប្រភពពីប្រទេសថៃ ខណៈជនជាតិថៃបានស្គាល់ខោរូបដំរី ឬខោជើងវែងមានរូបដំរីច្រើនជាយូរមកហើយ ។ ជាទូទៅ ភ្ញៀវទេសចរបរទេសចូលចិត្តទិញខោដំរី នៅពេលពួកគេចូលទៅទីកន្លែងដែលតម្រូវឱ្យស្លៀកពាក់បិទបាំង ដូចជា វត្តអារ៉ាម ។ ដូច្នេះហើយ គេសង្កេតឃើញអាជីវករថៃនាំគ្នាដាក់លក់ខោដំរីនៅមុខទីកន្លែងទេសចរណ៍នានា ក្នុងតម្លៃចាប់ពី១០០បាតឡើងទៅ ។
សារព័ត៌មានថៃ sanook ចុះផ្សាយថា រហូតមកដល់បច្ចុប្បន្ននេះ ខោដំរីបានត្រឡប់មកពេញនិយមម្តងទៀតក្នុងចំណោមភ្ញៀវទេសចរបរទេស ហើយមិនត្រឹមតែភ្ញៀវទេសចរដែលមកលេងប្រទេសថៃស្លៀកខោដំរីប៉ុណ្ណោះទេ ប៉ុន្តែខោដំរីកាន់តែពេញនិយមខ្លាំង ខណៈអាយដលជនជាតិកូរ៉េខាងត្បូងក្រុម NCT/WayV នាំគ្នាស្លៀកខោនេះ ។ ដូច្នេះ សព្វថ្ងៃនេះ ខោដំរីបានទាក់ទាញឱ្យភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសថៃ ។
គួរបញ្ជាក់ថា ខោដំរី មានទាំងពណ៌ស ខ្មៅ ក្រហម និងខៀវ និងមានរូបដំរីជាច្រើនទៅតាមប្រភេទខោ ហើយវាធ្វើមកពីសាច់ក្រណាត់ស្តើង ងាយស្រួលស្លៀក និងអាចឱ្យខ្យល់ចេញចូលបានល្អ ហើយគេអាចស្លៀកខោនេះនៅពេលមានអាកាសធាតុក្តៅ ៕
ប្រភព ៖ sanook






២.ម៉ុងហ្គោលី(Mongolia)៖ គឺជាប្រទេសដែលជាប់នឹងប្រទេសចិននិងរុស្សី ដែលមានផ្ទៃដី១,៥០គីឡូម៉ែត្រការ៉េ នឹងមានប្រជាជនជាង៣លាននាក់។
៣.ឆាត(Chad)៖ គឺជាប្រទេសដ៏ធំមួយនៅក្នុងតំបន់អាហ្រិ្វក ដែលមានផ្ទៃដី១,២៨គីឡូម៉ែត្រការ៉េ នឹងមានប្រជាជនជាង១៦លាននាក់។
៤.ម៉ាលី(Mali)៖ ជាប្រទសដែលមានផ្ទៃដី១,២៤គីឡូម៉ែត្រការ៉េ នឹងមានប្រជាជនសរុបជាង២០លាននាក់។
៥.អេត្យូពី(Ethiopia)៖ គឺជាប្រទេសដែលមានផ្ទៃដីសរុប១,១០គីឡូម៉ែត្រការ៉េនឹងមានប្រជាជនច្រើនជាងគេនៅក្នុងទ្វីបអាហ្រិ្វកខាងកើត។
៦.នីហ្សេ(Nigeria)៖ គឺជាប្រទេសដែលជាប់និងតំបន់អាហ្រិ្វកខាងលិច ដែលមានផ្ទៃដី១,២៨គីឡូម៉ែត្រការ៉េនឹងមានប្រជាជនជាង២៤លាននាក់។
៧.បូលីវី(Bolivia)៖ ប្រទេសនេះស្ថិតនៅអាហ្រិ្វកខាងត្បូង ដែលមានផ្ទៃដីសរុប១,០៩គីឡូម៉ែត្រការ៉េនឹងមានប្រជាជនជាង១១លាននាក់។
៨.អាហ្វហ្គានីស្ថាន(Afghanistan)៖ គឺជាប្រទេសដែលមានផ្ទៃដីធំជាងគេនៅទ្វីបអាហ្រិ្វក នឹងមានប្រជាជនជាង៣៨លាននាក់។
៩.សំប៊ី(Zambia)៖ ប្រទេសនេះស្ថិតនៅតំបន់អាហ្រិ្វកខាងកើត ដែលមានផ្ទៃដីតូចជាងគេក្នុងទ្វីប
១០.អាព្រិកកណ្តាល(Central Africa)៖ សាធារណះរដ្ឋនេះ មានផ្ទៃដីសរុបជាង២២៩៤០គីម៉ែត្រក្រឡា នឹងមានប្រជាជនសរុបជាង៥លាននាក់៕

២. ទឹកប៉ូវកំលាំង
៣. អាហារបែបប្រឡាក់ និងផ្អាប់
៤. អាហារកំប៉ុង
៥. អាហារសំបូរខ្លាញ់






ប្រភព ៖ The better




ប្រភព៖phuntoday.com

ប្រភព ៖ TNN World




