Home ព័ត៌មានអន្តរជាតិ ពលរដ្ឋកូរ៉េខាងត្បូងនាំគ្នាលេងកម្មវិធី Toss ដើម្បីប្តូរយកប្រាក់

ពលរដ្ឋកូរ៉េខាងត្បូងនាំគ្នាលេងកម្មវិធី Toss ដើម្បីប្តូរយកប្រាក់

52
0

ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់បាននាំគ្នាលេងកម្មវិធីមួយលើទូរស័ព្ទដៃឈ្មោះថា Toss នាបរិវេណខាងមុខសារមន្ទីរនៅកណ្តាលទីក្រុងសេអ៊ូល ។ គេបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងជួយផ្តល់ប្រាក់ដល់ពលរដ្ឋ ក្នុងអំឡុងពេលប្រទេសកូរ៉េខាងត្បូងមានសេដ្ឋកិច្ចមិនល្អ ។

Toss គឺជាកម្មវិធីមួយអភិវឌ្ឍន៍ឡើងដោយ Viva Republic ជាការចាប់ផ្តើមអាជីវកម្មរបស់ប្រទេសកូរ៉េខាងត្បូង ។ គេបានកំណត់ឱ្យអ្នកលេងកម្មវិធីនេះត្រូវធ្វើសកម្មភាពផ្សេងៗឱ្យបានរួចរាល់ដើម្បីទទួលបានប្រាក់រង្វាន់ ហើយពួកគេអាចយកប្រាក់នេះមកចាយវាយក្នុងជីវភាពប្រចាំថ្ងៃ ។ សកម្មភាពដែលពលរដ្ឋកូរ៉េខាងត្បូងត្រូវធ្វើ គឺដើរឱ្យគ្រប់១ម៉ឺនជំហាន ឬការប៉ះអេក្រង់ទូរស័ព្ទនៅពេលមានអ្នកប្រើផ្សេងទៀតនៅក្បែរ គឺអាចរកប្រាក់ពីការលេងកម្មវិធីនេះចំនួន១០សេនក្នុង១លើក ។South Koreans tap cash-giving apps to help offset rising living costs – FBC  News

តាមការស្ទង់មតិរបស់ Incruit ជាគេហទំព័រស្វែងរកការងារនៅកូរ៉េខាងត្បូងបង្ហាញថា តាំងពីគេបើកឱ្យប្រើប្រាស់កម្មវិធី Toss កាលពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៣ គឺមានអ្នកប្រើប្រាស់កម្មវិធីនេះចំនួន៤៤០ម៉ឺននាក់ ហើយមនុស្ស៣នាក់ក្នុងចំណោម៤នាក់ ទទួលបានប្រាក់ចំណូលបន្ថែមពីការលេង Toss ។

អ្នកនាង Baek Na-young អាយុ២៧ឆ្នាំ ជាបុគ្គលិកការិយាល័យម្នាក់និយាយថា ៖ «រហូតមកដល់ពេលនេះ ខ្ញុំរកប្រាក់បានត្រឹមតែ១៥០វ៉ុនប៉ុណ្ណោះ តែខ្ញុំដាក់ផែនការរួចហើយថា នឹងលេងវាបន្តទៀត ។ រីឯប្រាក់ដែលទទួលបាន ខ្ញុំនឹងសន្សំសម្រាប់ទិញកាហ្វេ» ។ ចំណែកលោក Han Sun-jae អាយុ៧៧ឆ្នាំ និងបានចូលនិវត្តន៍ពីការងារហើយបញ្ជាក់ថា លោករកប្រាក់បានប្រមាណ៥ម៉ឺនវ៉ុន ដោយសារលោកលេង Toss ។Toss, South Korea's Venmo, Rakes In $48 Million From PayPal And Silicon  Valley

អ្នកជំនាញកូរ៉េខាងត្បូងនិយាយថា ការអនុញ្ញាតឱ្យពលរដ្ឋលេង Toss បង្ហាញឱ្យឃើញថា គេកំពុងតែជួយគ្នាដើម្បីយកឈ្នះលើសេដ្ឋកិច្ចជាតិកាន់តែមិនល្អ ក្រោយពីប្រទេសកូរ៉េខាងត្បូងជួបនឹងបញ្ហាអតិផរណាអ្នកប្រើប្រាស់ស្មើ៥,១% នៅឆ្នាំ២០២២ ។ គេចាត់ទុកថា តួលេខនេះខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៩៨ មក ខណៈតម្លៃម្ហូបអាហារ និងការដឹកជញ្ជូន កើនឡើងដល់៥,៩% និង៩,៧% តាមលំដាប់ ។ លើសពីនេះ ប្រទេសកូរ៉េខាងត្បូងក៏ប្រឈមនឹងពលរដ្ឋគ្មានការងារធ្វើផងដែរកាលពីខែកុម្ភៈ ឆ្នាំ២០២៣ គឺស្មើចំនួន៤៩ម៉ឺន៧ពាន់នាក់ ។ នេះជាចំនួនខ្ពស់បំផុតចាប់តាំងពីគេបានកត់ត្រានៅឆ្នាំ២០០៣ ។

សាស្ត្រាចារ្យម្នាក់ផ្នែកការសិក្សាពីអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យ Inha បានសម្តែងការបារម្ភថា ៖ «បើទោះជាគេព្យាយាមរកប្រាក់ដាក់ហោប៉ៅ និងគួរឱ្យសរសើរក្តី ប៉ុន្តែវាអាចធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ផងដែរ ដោយសារការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន» ៕South Korean super app Toss takes on SoftBank-backed Grab in south-east  Asia | Financial Times ប្រភព ៖ beartai BRIEF