សម្តេចតេជោហ៊ុនសែន អបអរសាទរចំពោះ ឯកឧត្តម សុី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣
លោកស៊ី ជីនពីង ប្រធានាធិបតីផុតអាណត្តិ ត្រូវសភាប្រជាជនចិនបោះឆ្នោត នៅថ្ងៃសុក្រទី ១០មីនានេះ ឲ្យបន្តដឹកនាំប្រទេសមួយអាណត្តិបន្ថែមទៀត។ លោកពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាប្រទេសដៃគូសេដ្ឋកិច្ច និងការទូតជាមួយចិន បានផ្ញើសារជាបន្ទាន់ អបអរការជាប់ឆ្នោត សម្រាប់អាណត្តិថ្មី អាណត្តិទី៣របស់លោកស៊ី ជីនពីង ក្នុងនាមជាប្រធានាធិបតីចិន។ ការបោះឆ្នោត របស់សភាប្រជាជនចិន អនុញ្ញាតឲ្យលោកស៊ីជីនពីងដឹកនាំមួយអាណត្តិបន្ថែមទៀត សបញ្ជាក់ពីការឡើងបុណ្យសក្តិរបស់លោកស៊ី ជីនពីង តាំងពីនៅជាអ្ននយោបាយដែលគេមិនធ្លាប់ស្គាល់ រហូតដល់ក្លាយជាមេដឹកនាំដ៏មានអំណាចកំពូលរបស់មហាយក្សចិន។ សភាប្រជាជនចិនបោះឆ្នោតជ្រើសរើសលោកស៊ី ជីនពីងឱ្យដឹកនាំប្រទេស សម្រាប់អាណត្តិទី៣។
ទន្ទឹមគ្នានេះដែរសម្តេចតេជោហ៊ុនសែន ក៏បានអបអរសាទរចំពោះ ឯកឧត្តម សុី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣។
សម្តេចបានមើលឃើញថា ចាប់តាំងពីឯកឧត្តម សុី ជីនពីង ដឹកនាំចិនមក ទំនាក់ទំនងលើគ្រប់វិស័យចិន កម្ពុជា ហាក់មានភាពរីកចម្រើន និងរលូនជានិច្ច។
ចុងក្រោយសម្តេច ក៏បានជូនពរឱ្យឯកឧត្តម សុី ជីនពីង មានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕









បើគិតជាមធ្យមក្នុងរយៈពេល ៤ សប្តាហ៍ដល់ចុងថ្ងៃទី ៣ ខែមីនា បរិមាណនៃការដឹកជញ្ជូនប្រេងទៅកាន់អតិថិជនអាស៊ីបានកើនឡើងដល់ ៣.១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះជាតម្លៃខ្ពស់បំផុត។
ចំណែក Samantha Burgess នាយករងរបស់ Copernicus Climate Change Service ចង្អុលបង្ហាញថា តាមការកត់ត្រាទិន្នន័យពីផ្កាយរណបក្នុងរយៈពេល៤៥ឆ្នាំកន្លងមកឃើញថា ផ្ទាំងទឹកកកនៅសមុទ្រអង់តាកទិកនាពេលនេះបានរលាយអស់យ៉ាងច្រើន គឺដោយសារពិភពលោកមានអាកាសធាតុកាន់តែក្តៅធ្វើឱ្យបរិមាណទឹកកករលាយយ៉ាងលឿន រួមទាំងកម្រិតទឹកសមុទ្រអាចកើនឡើងផងដែរ ។


នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។ ប៉ុន្តែ បច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ តែនៅមានអ្នករកត្បូងនៅលើកំពូលភ្នំ និង ព្រៃជ្រៅ មកដល់សព្វថ្ងៃ៕








ប្រភព ៖ TNN World


