Home Blog Page 16

ជុទីមា និង Yung JX ធ្វើឱ្យហ្វេនៗសង្ស័យកាន់តែខ្លាំង រឿងទំនាក់ទំនងស្និទ្ធស្នាលខុសធម្មតា

0

ជុទីមា និង Yung JX កំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់និងសង្ស័យកាន់តែខ្លាំងឡើងជុំវិញទំនាក់ទំនងអ្នកទាំងពីរបន្ទាប់ពីពួកគេបញ្ចេញកាយវិការស្និទ្ធស្នាលដាក់គ្នាខុសពីធម្មតាហាក់ដូចជាគូស្នេហ៍ក្នុងជីវិតពិត។ ហ្វេនៗដែលតែងតែផ្គូផ្គងអ្នកទាំងពីរថែមទាំងបញ្ចេញមតិទៀតថា ជុទីមា និង Yung JX កំពុងតែបើកចំហចំណងស្នេហ៍ជាសាធារណៈទើបបានជាកៀកកិតជិតគ្នាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ5H1E2k_hq1YTHgPKvkI1T5FVPXbuWhxlFH4Sk1EOWBiBCw1v7cFdRhEjkYIEmMXVdsBPDoQ-FCCkguykcI8kSI_rrLdyZGkrlPYS4WYMOrRclZNEY5AkciSljP1zzQJqCRAueHzXuNvwPpZiaQVNqiWtFY-zFOYXoziBjrc_38DkCMrm635mHuS6n-4/s2048/image_2026-05-21_14-35-00.png
បន្ទាប់ពីបញ្ចប់ការប្រកួតរួចគេសង្កេតឃើញថាបេក្ខភាពមួយចំនួនដែលឈានដល់១៣នាក់ចុងក្រោយក្នុងកម្មវិធី The Next Level Rapstar បានបង្ហាញពីការចុះសម្រុងគ្នាយ៉ាងខ្លាំងដោយពួកគេបានធ្វើដំណើរកម្សាន្តជុំគ្នាទៅខេត្តសៀមរាប ខណៈថ្មីៗនេះមកបន្តនៅតំបន់មាត់សមុទ្រម្តង។ ស្ថិតនៅក្នុងការប្រកួតនេះអ្នកគាំទ្របានកត់សម្គាល់ទៅលើ ជុទីមា និង Yung JX ជាពិសេសដោយមានអ្នកគាំទ្រខ្លះថែមទាំងជំរុញឱ្យពួកគេមានទំនាក់ទំនងទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsEdC6wvokIQO8xmPSb2bLlNBLl8V2SYKxWd94lrhodZm5ecVCPeR_rLlHUwEoo2kW3RYaqj3Itt5aTQdtGDqBNerhg1K2dfrjoRfpbbY8QgSidutT61U75Wk7rXHy_4Ije5zAnXHx-61a9Jtv7AsYzji8-9AWkmFZhiRyaklCfx0PttYgCswY0alLVVw/s1837/image_2026-05-21_14-34-58.png
ការចាប់ផ្តើមផ្គូផ្គងពីសំណាកទស្សនិកជនដោយសារតែសកម្មភាពរវាង ជុទីមា និង Yung JX គឺខុសពីមិត្តរួមក្រុមដទៃទៀត ចំណែកឯហ្វេនៗក៏បញ្ចេញមតិថាអ្នកទាំងពីរគឺពិតជាសមគ្នា។ ជាក់ស្តែងថ្មីៗនេះ ស្របពេលដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត អ្នកគាំទ្រស្រាប់តែបានឃើញ ជុទីមា និង Yung JX ថតវីដេអូបង្ហោះនៅលើទិកតុកយ៉ាងផ្អែមល្ហែមស៊ីសង្វាក់គ្នាដែលជំរុញឱ្យអ្នកគាំទ្ររិតតែ Ship អ្នកទាំងពីរទ្វេដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEile1Fo_CzIxrz-9-VB9cQNbzBWqn4yq6DL_DIQ5-jnzi8VuGD6AVR49SgOsmcRCmb-BtYUNQazV1yWz8a1e_Crd8XWbaCgVR8WesHLHeotgmVgDB8MZr4c_SuPEM1VvZ6iUSPZVVy48kJYCceKaoyLlx9GM7OjBek_xu0NJZdc5GYdXgrzO9ryu0YSwPs/s2048/image_2026-05-21_14-35-02.png
អ្នកគាំទ្របានបញ្ចេញមតិដោយចោទសួរថា ជុទីមា និង Yung JX បង្ហាញស្នេហាជាសាធារណៈហើយឬ ចំណែកអ្នកគាំទ្រមួយចំនួនទៀតសរសើរថាពួកគេទាំងពីរពិតជាផ្អែមល្ហែមនឹងគ្នាណាស់។ ទោះយ៉ាងណា ពួកគេទាំងពីរនាក់ពុំដែលនិយាយទទួលស្គាល់ឬបដិសេធជាសាធារណៈទៅលើពាក្យចចាមអារ៉ាម និងការផ្គូផ្គងរបស់អ្នកគាំទ្រជុំវិញទំនាក់ទំនងនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOPIq83MgsyamBO0UsAu1EECe4HM5YSLaN1v5XEFrYY9i9AE-ucCxu_xmJ-9d6ix1jHWyDYMe1S2f6Eg2wd8dMgIRARNfXjN2FH7_ns0QkKQIcgWOuwWjSSh1tUT0wx-IpzA-OO8X0J7yVSxFnMW-QmWdv8uDWASv55EFqPhQQvBWyvomgMOBFv0hvFM/s2048/image_2026-05-21_14-34-55.png

គួរឱ្យដឹងថានៅក្នុងដំណើរការប្រកួត ជុទីមា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ដំបូងក្នុងនាមជានាដការីមួយរូបហើយបានសម្រេចចិត្តចូលរួមនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ បទចម្រៀងក្នុងការប្រកួតរបស់ ទីមា ដែលមានការចាប់អារម្មណ៍ច្រើនមានចំណងជើងថា «ស្រីស្អាត»។ រូបនាងក៏ទទួលបានពានរង្វាន់ «FAN FAVORITE» ជាមួយនឹងទឹកប្រាក់ជាច្រើនលានរៀលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLmyd3utbGeYWEiO6JBxWhhyphenhyphenwYHQeF22fBc214fXCq6fxHutj2u5uxZH1KL-y4cJL12A-BBjMYm56ffNB0n8H81VPI_cdxJ94QYpKeRmKuDjuMzEKHltTWBRgefDyjuxo_itLBMigYDG0g9AAvYxXmCNvaA1Mmuk0vvR9I_0CzGm5hyphenhyphenhqGb9Ct7bHSfo/s2048/image_2026-05-21_14-34-53.png

ងាកមកកាន់ Yung JX ពេញមួយការប្រកួតរបស់គេបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងតាមរយៈបទ «ស្ទាវភូមិ» រហូតល្បីកក្រើកមានការរាំ Trend ពេញបណ្តាញសង្គមទិកតុក។ Yung JX ក៏ទទួលបានពានរង្វាន់ «ROARING AWARD» និងទឹកប្រាក់ដូចគ្នា សម្រាប់ការប្រកួតដែលបញ្ចប់កាលពីដើមខែឧសភា នេះ៕

Liu Haocun កូនសិស្សរបស់អ្នកដឹកនាំរឿង Zhang Yimou កំពុងលេចធ្លោក្នុងអាជីព

0

Liu Haocun កំពុងក្លាយជាប្រធានបទក្តៅគគុកបំផុតមួយនៅក្នុងវិស័យកម្សាន្តចិនម្តងទៀត បន្ទាប់ពីរឿងភាគ «The Lead» បានទទួលចំណាត់ថ្នាក់ខ្ពស់មិននឹកស្មានដល់ ទោះបីជាប្រឈមមុខនឹងប្រតិកម្មខ្លាំងនិងគំរាមពហិការមុនពេលចាក់បញ្ចាំងលើកដំបូងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4d_qbM8ux0DyD6AeKNMR_uIUjJGpop4SdJ4Z_O6pAdhRnCI2S94-P-CI-hjKD9AW5WM2tyz1YlMqHzaEuscbToZxjX1WN-EjbiLbb4SrR-kqjtXmCNHJRtRw5AXzbzH5kuCKpUC02PmexeFhrPyPvCDXyryC1jYOgI6hjKTCAtwc5fwegONYkPh0p4YA/s2048/image_2026-05-21_16-03-02%20(2).png

យោងតាម QQ រឿងភាគប្រវត្តិសាស្ត្រដែលសម្តែងដោយ Liu Haocun រួមជាមួយ Zhang Jiayi , Qin Hailu និង Shawn Dou បានឡើងដល់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណាត់ថ្នាក់ទូរទស្សន៍ទូទាំងប្រទេសចិន។ រឿងភាគនេះត្រូវបានគេរាយការណ៍ថាមានចំណាត់ថ្នាក់អ្នកទស្សនាលើសពី ៤% នៅលើ CCTV1 ដែលធ្វើឱ្យវាក្លាយជារឿងភាគដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ និងខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ចិនដោយផ្អែកលើចំណាត់ថ្នាក់ CVB។ ភាពជោគជ័យរបស់រឿងភាគនេះក៏បានផ្លាស់ប្តូរមតិសាធារណៈយ៉ាងខ្លាំងជុំវិញ Liu Haocun ដែលធ្លាប់ជាតារាសម្តែងវ័យក្មេងដ៏ចម្រូងចម្រាសបំផុតម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYDQH5gX56vaaOb_9V7Go6Ox_5JeqRUu6H6U90kesxxB3fWiYcFzJXuuTKinIW6hEwdacVsCzmq5Et4VVjCVn-lN5FXgkXbi_5LP7nHC0g4I2TiPo0zWBUG_y27ARpDrEFtj0QbUxL0XE-VRRbvWzD0ZYi7x5zDSMlTA_5zZ54QZDQPybz4ysq9ALnwaA/s1397/image_2026-05-21_16-02-59.png
មុនពេលចាក់ផ្សាយរឿងភាគនេះ ទាំង Liu Haocun និងផលិតកម្មបានប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការពីអ្នកទស្សនាដោយសារតែរឿងអាស្រូវជាច្រើនកន្លងមកដែលទាក់ទងនឹងតារាស្រីរូបនេះ និងក្រុមច្នៃប្រឌិត។ ភាពចម្រូងចម្រាសដ៏ធំបំផុតមួយជុំវិញ Liu Haocun ពាក់ព័ន្ធនឹងឪពុកម្តាយរបស់នាង ដែលពីមុនបានបើកមជ្ឈមណ្ឌលហ្វឹកហាត់រាំ។ ក្នុងឆ្នាំ ២០១៤ ពួកគេបានជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយបន្ទាប់ពីសិស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសខ្វិនមួយផ្នែកបន្ទាប់ពីគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់។ ហេតុការណ៍នេះបានបង្កឱ្យមានការខឹងសម្បារជាសាធារណៈបន្ទាប់ពីមនុស្សជាច្រើនបានចោទប្រកាន់ក្រុមគ្រួសារថាមិនបានផ្តល់សំណងត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPSpXK8uFklPbyXZ0cIbTcLxKD1m05jLMJR5C7u5cUp_zDLG0lzdo6uao3c8tf0nnswNQIpG4w63ZAlESHOKtYff82gefizqDhYZWOXweIHE8p38A6kFmMYxkyiK8inhHMqJWwPed_LiDLZwWpcBzRzhM1myLyj91QVKrpBBuNBMHyGCYlgFbQKQRLoKU/s1416/image_2026-05-21_16-02-59%20(2).png
ខណៈពេលដែល Liu Haocun បន្តទទួលបានឱកាសសម្តែងសំខាន់ៗ និងការគាំទ្រពីឧស្សាហកម្ម អ្នករិះគន់តាមអ៊ីនធឺណិតជាច្រើនបានអះអាងថា តារាស្រីរូបនេះមិនគួរគេចផុតពីផលវិបាកនៃភាពចម្រូងចម្រាសរបស់គ្រួសារនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-JIlVg6cfkt6-6c-UQHRdYFwzVXMOaI4bc891rau4UzCustpMb5i0u0iOkOKdgV9FhEkHhUNJo77vbx6t88-NrFb5r5iKgC-lk4vW0Do7b_55PWMxPy0Z-ASOKyryxQ_C1iJk9sHgxWpbzSYYtW0KwO1ipd6D8XLWH1tyt7oFPV6CMKBLETIGOo0SyEA/s1854/image_2026-05-21_16-02-58.png

តារាស្រីវ័យ២៦ឆ្នាំរូបនេះក៏បានប្រឈមមុខនឹងការរិះគន់ចំពោះការអះអាងថាភាពជោគជ័យរបស់នាងបានមកពីទេពកោសល្យសុទ្ធសាធជាជាងការគាំទ្រពីឧស្សាហកម្ម ដោយអ្នកទស្សនាមួយចំនួនបានចោទប្រកាន់នាងថាបានបង្ហាញការដឹងគុណតិចតួចនិងក្រអើតក្រទមចំពោះអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញពីលោក Zhang Yimou ដែលដើមឡើយបានរកឃើញ និងផ្សព្វផ្សាយអាជីពរបស់នាង។ លើសពីនេះលោក Zhang Yimou ផ្ទាល់បានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសលើគម្រោងសម្តែងមួយដែលត្រូវបានរិះគន់ថាបានធ្វើឱ្យរូបភាពវប្បធម៌ប្រពៃណីមានភាពអាសអាភាស ដែលរួមចំណែកបន្ថែមទៀតដល់ការចាប់អារម្មណ៍អវិជ្ជមានជុំវិញរឿងភាគមុនពេលចេញផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUlvs6f2ZlW_scnGfKpDaQINqbmEvGRZDUJE04xMfZ3Z-IkkKIHsnagOGPzO3mBgepndeVgsTirVBEn15bYDAfaths4C-H-1ypYMUQe2ovMTTgoAqC_MSkhRpMDD7IvOCsXCkqP-8oRqIXKV4J-3xBBGXLaSmEjb8SLLXBjf_V9tMNbdNdv9n_3k8WAQY/s1200/image_2026-05-21_16-03-05.png

ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញរបស់សាធារណជនបានចាប់ផ្តើមផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅពេលដែលរឿង «The Lead» ចាប់ផ្តើមចាក់ផ្សាយ។ អ្នកទស្សនាបានសរសើរដល់ការថតរឿង រឿងរ៉ាវ ជម្រៅអារម្មណ៍ និងជាពិសេសការសម្តែងរបស់ Liu Haocun។ សន្ទស្សន៍ប្រជាប្រិយភាពរបស់នាងនៅលើ Weixin ត្រូវបានគេរាយការណ៍ថាបានឈានដល់ចំណុចពិភាក្សាចំនួន ២០០លាន ខណៈដែលប្រធានបទទាក់ទងនឹងតារាស្រីរូបនេះទទួលបានការមើលរាប់សិបលានដងនៅលើ Weibo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOS6FDrhiJqhUp1ecoiaO8uecN7Ev9gqh4QXlVJEPNrCk1m2_8zCHsLcqqtFkbUV7YyW_5tWMcygIbtqgc_WNBwGuDEn4gaYhuu5m0WkwXdvAUa4x9FyocydaZ7wM__DQCNNSeUY_ySPswACNoFqkbw0wk7IXYa8oBVLRodRCFUd_6QCPOt6TScY-20Oc/s2048/image_2026-05-21_16-03-05%20(2).png

នៅក្នុងរឿងភាគនេះ Liu Haocun ដើរតួជា Yi Qin’e ដែលជាអ្នកសំដែងវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលងើបឡើងពីការចាប់ផ្តើមដ៏រាបទាប ដើម្បីក្លាយជាសិល្បករល្ខោនអូប៉េរ៉ា Qin ដ៏ល្បីល្បាញម្នាក់ ក្នុងចំណោមភាពចលាចលក្នុងប្រវត្តិសាស្ត្រ។ តួនាទីនេះតម្រូវឱ្យមានទាំងការសម្តែងអារម្មណ៍ និងសមត្ថភាពរាំកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជាការសម្តែងដ៏ទាមទារបំផុតមួយក្នុងចំណោមរឿងភាគប្រវត្តិសាស្ត្រចិនថ្មីៗនេះ។ អ្នកទស្សនាជាច្រើនបានកត់សម្គាល់ថា មានតារាសម្តែងវ័យក្មេងតិចតួចណាស់ដែលអាចទប់ទល់នឹងតម្រូវការរាំ និងការសម្តែងដ៏ខ្លាំងក្លារបស់តួអង្គនេះបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBTjA1Y6Qwsd2jXWoSSCcurr76s8F1ffapeyG9GxoiBNgDjX4luBgIz81XEKGDUUgR5P1Jit0bMyuOitpG66SfMt0bJr_YbaYIeK-mVfjcu7vdBZliVb76IVC1X1-i-AFwRjY5mM0cAuGhQy81lEsjqIEW_iVefJwBg1dH4n7QQ5k93GXSWX7TQ9ul-E/s2048/image_2026-05-21_16-03-03.png

ប្រវត្តិពិតរបស់ Liu Haocun ក្នុងនាមជានិស្សិតលំដាប់កំពូលនៅក្នុងនាយកដ្ឋានរបាំប្រជាប្រិយនៅសាលារបាំប៉េកាំង ត្រូវបានគេរាយការណ៍ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយនាងឱ្យបង្ហាញតួអង្គនេះប្រកបដោយភាពជឿជាក់។ ឈុតឆាករំជួលចិត្ត និងការសម្តែងដ៏បង្ហាញអារម្មណ៍របស់នាងក៏ទទួលបានការសរសើរយ៉ាងខ្លាំងផងដែរ ដោយទស្សនិកជនជាច្រើននិយាយថា នាងបានយកឈ្នះលើការរើសអើងជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំតាមរយៈទេពកោសល្យតែម្នាក់ឯង។ ខណៈពេលដែលការពិភាក្សាជុំវិញរឿងភាគនេះបន្តកើនឡើងតាមអ៊ីនធឺណិត អ្នកទស្សនាជនជាតិចិនជាច្រើនឥឡូវនេះជឿថា The Lead អាចក្លាយជាចំណុចរបត់ដែលផ្លាស់ប្តូររូបភាពរបស់ Liu Haocun ៕

ទើបមានរឿងចម្រូ.ងចម្រា.ស ប៉ីប៉ី ឌី ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះឡានកំពុងសំចត

0

ដូចប្រិយមិត្តជ្រាបមកហើយថា ប៉ីប៉ី ឌី បានប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះហើយអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញការខកចិត្តចំពោះលោកផងដែរ។ ទើបមានរឿងមិនទាន់ចប់ ប៉ីប៉ី ឌី ស្រាប់តែបានបង្ហាញថាបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែមិនរងរបួសអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuyamESFKMKJ6Uj9avo29575jA4cb1g0fitc8rtnJqYd4Rhe9FRkK-aBQlcFbTpV631-2739di4tC96TSRws3iPByiovFxgbHcunJHW7VjwCWxtA-QmO3wlaGaymmylT0ppG5byyUPYdx8ijJ8GrVvIQta18K4TFNRuLf5oK_-NHYZu4FRptoJOJrVdPI/s1440/image_2026-05-19_10-03-26%20(2).png

នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប៉ីប៉ី ឌី អ្នកមានឥទ្ធិពលលើបណ្តាញសង្គមនិងជាអ្នកជំនួញមួយរូបបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «គ្រោះថ្នាក់ចរាចរណ៍មុននេះនៅព្រែកព្នៅ ដោយសារម៉ូតូជិះវ៉ាកាត់មុខឡាន ខ្ញុំក៏ទាញចង្កូតទៅប៉ះឡានដែលចតលើផ្លូវ គ្មានសញ្ញ ហើយក៏មិនបានប៉ះធ្ងន់ធ្ងរដែរ ខ្ញុំចុះទៅសម្រួលភ្លាមៗ សងការខូចខាត ដោយមានការដឹងឮវាស់វែងពីប៉ូលិសត្រឹមត្រូវដោយគ្មានអ្នករបួសទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXNmmEtysAULWiaEnTkmyNDCdc6tcOS83BDnvOIU8wzlnjeSYVGrWAzO7zIMmdKWCj3Pfd7nAHxyiQUMRMIlrXhNWZkGCwrBx3OKWpfx_ZH6DAlwUqm9-W5QnuzyJQWQLOOuYRoI4p86lDGIpwy4R16llbjzIVxCJ1mx-v1s3t8n3ZuKIiXbml4xBBds/s1440/image_2026-05-19_10-03-26%20(3).png
ជាមួយនឹងការបញ្ជាក់អំពីមូលហេតុគ្រោះថ្នាក់និងដោះស្រាយគ្នាដោយសន្តិវិធីជាមួយនឹងសំណងការខូចខាតនេះ ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថាលោកមិនបានបើកបរក្នុងស្ថានភាពស្រវឹងនោះទេហើយមានប័ណ្ណបើកបរត្រឹមត្រូវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcRVmVgsjMdxlZr8TgSGCXh-DlRe5A4n0vRWx3UNX_KvGQtW0z-cZ4C-j6XNbW-xQzlNpubw1DI-6AzQrujLtKTUCVkqhmo4_0ikoqbpithyphenhyphenwU8pj2LUSzyVqtDbtRXNNV8-VllwN8wtaHoEzKqXXnf9mLXwsEJJyS0fzS8m1jL-DKmqk-r07gsO3I4Y/s1440/image_2026-05-19_10-03-26.png

ក្រោយពី ប៉ីប៉ី ឌី បានបង្ហោះថារូបលោកជួបគ្រោះថ្នាក់ចរាចរណ៍ មានអ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភនិងឱ្យលោកថែរក្សាសុវត្ថិភាព។ ដោយសារតែជួបរឿងរ៉ាវផ្ទួនៗគ្នានេះអ្នកគាំទ្រខ្លះក៏ថែមទាំងជំរុញឱ្យ ប៉ីប៉ី ឌី ទៅវត្តស្រោចទឹកក្នុងការបណ្តេញគ្រោះអាក្រក់ទៅតាមជំនឿរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwWxl2CDxSlTthKHxwbk11IQDvHLdXQ6eCScksFf72OTv5Zkj522nyJryBmX7bL1hZe4R_kR3OAQk3v_ofCRefsXeTZP0PuQasiEIY45AHSu0OiazmKv0bhoI0iYC1Skv81jvZnivSyIsfjytGQBTWNa90A2b8EpEZ0MBqNf1rOUZ6bc7AaoRiHvUyUQ/s1080/-2147483648_-235646.jpg
គួរបញ្ជាក់ផងដែរថា ជុំវិញជម្លោះរវាង ប៉ីប៉ី ឌី និង អ្នកលក់អនឡាញ អាជី បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមយ៉ាងខ្លាំង។ ភាពចម្រូងចម្រាសនេះក៏ធ្វើឱ្យមនុស្សមួយចំនួនជីកកាយរឿងលុយជំនួយកន្លងមកដោយចង់ឱ្យលោកបញ្ជាក់ឱ្យច្បាស់លាស់ ខណៈ ប៉ីប៉ី ឌី ក៏ធ្លាប់បានបង្ហោះពីការចំណាយផ្សេងៗក្នុងការទិញស្បៀងជួយដល់កងទ័ព និងជនភៀសសឹកនាពេលកន្លងមកផងដែរ៕

ថៃបញ្ជូននាវាចម្បាំងបំពាក់មីស៊ីល​របស់ខ្លួនទៅហូជីមិញ ដើម្បីចាប់ដៃវៀតណាមរឹតបន្តឹងចំណងយោធា

0

ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) បានចុះផ្សាយថា នាវាល្បាតឆ្នេរបំពាក់មីស៊ីលការពារដែនទឹករបស់កងទ័ពជើងទឹកភូមិន្ទថៃ HTMS Prachuap Khiri Khan ​ បានចូលចតនៅកំពង់ផែអន្តរជាតិ Nha Rong – Khanh Hoi ក្នុងទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើមទស្សនកិច្ចមិត្តភាពរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRJGezF6GHVwez0uvq1iB1ZmCeOQrXwyVEO5qPyiOGrQImERIRgaTV_EMHKEZ9PFYZm1DDOaK0CCE5xiQpe-3jGUvHA5pfT-g9IRcqd_Cd0cFU6ebLl5pgJ44gPdMkbzX5f2z4wN0LXS2PnJWn0dFqIS4w1dtNSGm63wvXFvbUzp391hsZ-HFxHeQ1SAQ/s800/photo_2026-05-21_15-44-52.jpg

ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងដ៏មានឥទ្ធិពលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយ ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងឌីប្លូហ្គាសិបជាផ្លូវការរវាងវៀតណាម និងថៃ (១៩៧៦–២០២៦) ព្រមទាំងបង្ហាញពីសាមគ្គីភាពកាន់តែស៊ីជម្រៅក្នុងវិស័យការពារជាតិ។​ នាវា HTMS Prachuap Khiri Khan គឺជាប្រភេទនាវាល្បាតលំដាប់ Krabi-class ទីពីររបស់ថៃ ដែលមានប្រវែង ៩០.៥ ម៉ែត្រ និងទទឹង ១៣.៥ ម៉ែត្រ ដែលត្រូវបានបំពាក់ដោយកាំភ្លើងធំ និងមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon anti-ship missiles សម្រាប់បម្រើដល់បេសកកម្មការពារអធិបតេយ្យភាពដែនសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj21SnpPJx479nKcr49i1wzu_JM2KeDgbGOIh0quUkRONm_6VEHLyClqUIFzMh5L8T-IeMBxMWt0pMdQZDrWx0pAQH80F7hrT1U90LeAPhfrLxqn7v_GRxaCmfWT-Ta1bmxmtemPwOdMds3UkaaLSoyrsoGDPqPTnlwD4wINTQ0WhuRa7awZg7gPjhgFhw/s863/photo_2026-05-22_10-44-59%20(2).jpg

តំណាងឱ្យភាគីម្ចាស់ផ្ទះ លោក Trần Văn Bảy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍នេះថា៖ «ដំណើរទស្សនកិច្ចប្រកបដោយសុឆន្ទៈរបស់នាវា HTMS Prachuap Khiri Khan គឺជសកម្មភាពជាក់ស្តែងឆ្ពោះទៅរកការអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត ហើយវាឆ្លុះបញ្ចាំងពីទំនុកចិត្តនយោបាយដ៏រឹងមាំរវាងវៀតណាម និងថៃ។ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ និងលើកកម្ពស់វិស័យឌីប្លូហ្គាសិបការពារជាតិទ្វេភាគីផងដែរ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDOS9QmicollIh0S7aC6dc-19mttGHmZzZMpxYrru-MIW4wP7Sbbtza5xe6JFdzEwqST11XhSXZ9zd_vVYxIaXQxOsLaF2aHUDFNZlW9JjHt2jM4UjvQvu8QGsqQBr279xViffc0RIyGO9TALLNQyv0UJryJ-hXpRRk4E7SRf7-DZuFRnunghkKj2swc/s1200/photo_2026-05-22_10-44-59%20(3).jpg

ស្របពេលជាមួយគ្នានោះ លោកស្រី Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ចំណុចកំពូលថ្មីមួយ បន្ទាប់ពីការតម្លើងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)»។ លោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់នាវានៅពេលនេះ មិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងប្រជាជនយ៉ាងជិតស្និទ្ធក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ ប្រទេសថៃ និងវៀតណាម មានផលប្រយោជន៍រួមគ្នាយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅក្នុងតំបន់។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_q-SkHuBQqLhjXhbFnsdiHOkMzUojJV-dcOiXYaNjTh8hPrnTBgwlUCWYrN3CLVFUvKEeGIvFqjkMytFpUnmPxUFlk9F3G77iOGk3EhlhhAytDeMLxN9hPi4NWx9TQdzkU_PEOzXPf5-no9eabhMzAIXQzNH5Rnp3nL2A5lLVw6QNL5CuUy5beOjRcaE/s1280/photo_2026-05-22_10-44-59.jpg

ក្រៅពីកិច្ចសហប្រតិបត្តិការយោធានៅចំពោះមុខ ដំណើរទស្សនកិច្ចនេះក៏បានរំលឹកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រដ៏មានន័យ រវាងលោកប្រធាន ហូជីមិញ និងប្រទេសថៃ។ កាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ១៩២០ លោក ហូជីមិញ (ក្រោមឈ្មោះក្លែងក្លាយថា ថៅ ឈីន – Thau Chín) បានមកស្នាក់នៅ និងធ្វើសកម្មភាពបដិវត្តន៍នៅលើទឹកដីថៃ ជាពិសេសនៅក្នុងខេត្តអ៊ូដនធានី (Udon Thani) និងខេត្តណាខនភ្នំ (Nakhon Phanom)។ ក្នុងអំឡុងពេលនោះ លោកទទួលបានការជួយជ្រោមជ្រែង និងការការពារយ៉ាងកក់ក្តៅពីសំណាក់ប្រជាជនថៃ និងសហគមន៍ជនជាតិវៀតណាមនៅទីនោះ។ ទីតាំងប្រវត្តិសាស្ត្រទាំងនោះ ត្រូវបានរដ្ឋាភិបាលថៃថែរក្សាយ៉ាងល្អ ហើយបច្ចុប្បន្នបានក្លាយជា «មជ្ឈមណ្ឌលប្រវត្តិសាស្ត្រហូជីមិញ» ដែលជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរអង្វែង និងជាស្ពានតភ្ជាប់ទំនាក់ទំនងវប្បធម៌រវាងប្រជាជាតិទាំងពីររហូតមកដល់សព្វថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3OPZ-oEJBPMoA9QR04CoQ1yyITEwkTFe_HuyjYWInn5PnDAcX05gI8RXH7hgVBzjO55sTQQ6xg8LvHitmJJLpd6_PKKxkviwJFGDZIZK4FMTJm6zuEhidDyfDZTQ-XLMUfonls0LLDwqHq7_IRWQzrx0BrAy92Xv61b9HrUr843YnNLnDoxQPmMwMz20/s750/photo_2026-05-21_15-44-52%20(3).jpg
តាមរយៈការជួបជុំផ្លូវការ ការផ្លាស់ប្តូរបទពិសោធន៍យោធារវាងនាយទាហានវ័យក្មេង និងការប្រកួតកីឡាមិត្តភាពនានាក្នុងអំឡុងពេលស្នាក់នៅ ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងថៃ HTMS Prachuap Khiri Khan នៅទីក្រុងហូជីមិញ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត។ វាមិនត្រឹមតែជាការរំលឹកដល់ចំណងមិត្តភាពរយៈពេល ៥០ ឆ្នាំ និងដានប្រវត្តិសាស្ត្រតាំងពីសម័យលោកប្រធាន ហូជីមិញ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកទំព័រថ្មីនៃការដើរទន្ទឹមគ្នាយ៉ាងរឹងមាំរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាសន្តិភាព ស្ថិរភាព និងភាពរីកចម្រើននៅក្នុងតំបន់អាស៊ានទាំងមូល៕

សារព័ត៌មានអន្តរជាតិ រំលេចពីប្រតិបត្តិការបង្ក្រាបដ៏ស្វិតស្វាញរបស់សមត្ថកិច្ចកម្ពុជាទៅលើបណ្តាញអនឡាញស្កេម

0

យុទ្ធនាការដេញតាមបង្ក្រាបយ៉ាងក្តៅគគុក និងឥតថយដៃរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ទៅលើសម្បុកបទល្មើសបច្ចេកវិទ្យាឆ្លងដែន កំពុងតែទទួលបានការចាប់អារម្មណ៍ និងចុះផ្សាយយ៉ាងព្រោងព្រាតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឈានមុខគេនៅលើពិភពលោក។ ក្នុងនោះ សារព័ត៌មានអន្តរជាតិល្បីឈ្មោះ South China Morning Post (SCMP) បានរំលេចយ៉ាងច្បាស់ពីវិធានការច្បាប់ដ៏តឹងរ៉ឹង និងប្រតិបត្តិការចុះឆែកឆេរដ៏ស្វិតស្វាញរបស់កម្ពុជា ដែលជាសក្ខីកម្មបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការលុបបំបាត់រាល់អាណាចក្របោកប្រាស់អនឡាញខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_9Is-VXXhS0msBMH_BV6Ftt7sAq6RGdhtpEpTOx1OGB0mSk9qwZsAVe2PpVl9EGoV49XT1CR5PSvtEqXzN3KUt6F6pnvNd2SQmxlCSyXYDd1tJr2lx9gxQdtAM2ZeRT8MmG11bf9ndj9u5rEEonLODARgUVIGSTjBGrza3XfenNcUNT_0wPmmQzwZCY/s1280/photo_2026-05-21_15-12-12%20(2).jpg

នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន សារព័ត៌មាន SCMP បានបង្ហាញពីទិដ្ឋភាពនៃប្រតិបត្តិការរួមគ្នាយ៉ាងម៉ឺងម៉ាត់ ដឹកនាំដោយកងកម្លាំងនគរបាលជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា (CCTC) ក្នុងការចុះវាយឆ្មក់ទីតាំងសង្ស័យចំនួនពីរនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ ប្លាហ្សា (Prince Plaza Centre) ក្រុងភ្នំពេញ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានកត់សម្គាល់ពីភាពហ្មត់ចត់ និងភាពស្វិតស្វាញរបស់សមត្ថកិច្ចកម្ពុជា ដែលអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសបានរហូតដល់ ១០៤ នាក់ ព្រមទាំងដកហូតឧបករណ៍បច្ចេកវិទ្យាបម្រើឱ្យការបោកប្រាស់ រួមមានទូរស័ព្ទដៃ ៨០០ គ្រឿង និងកុំព្យូទ័រជាង ១០០ គ្រឿង ក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QakgavqHDzT-0EUakRjRS7k07h8EgHL6h4PNyLgfEAT50wGdxMas0JNtDLNWFCrbMoYSwCtzk3CfbzqoS_W0JRFnMZZELd8r6_dYgU3iyaobJsrNrtmnX_FwFTJ9kT4ppC5QTO9r3kC73BVFLQ1zDaNW4c3db96M_TuBxhhjCVeZxHt1juDs7dpqINQ/s1024/photo_2026-05-21_15-12-12.jpg

ក្រៅពីការបង្ក្រាបលើដី សារព័ត៌មានអន្តរជាតិធំៗក៏បានធ្វើការកោតសរសើរផងដែរចំពោះចំណាត់ការកាត់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មនេះ ដោយអាជ្ញាធរកម្ពុជាបានប្រើប្រាស់វិធានការច្បាប់យ៉ាងក្តៅ ក្នុងការចាប់ខ្លួន និងធ្វើបត្យាប័នអតីតមហាសេដ្ឋី ចេន ហ្ស៊ី (Chen Zhi) ទៅកាន់ប្រទេសចិន។ ការចុះផ្សាយរបស់ SCMP បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាកំពុងតែធ្វើការសម្អាតប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងសកម្ម ដោយមិនត្រឹមតែបង្ក្រាបក្រុមការងារថ្នាក់ក្រោមនោះទេ ប៉ុន្តែគឺដេញតាមរំលាយរហូតដល់ទ្រព្យសម្បត្តិ និងបុត្រសម្ព័ន្ធធនាគារ (Prince Bank) ដែលមានការពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវតម្លាភាពដាច់ខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh3B9mMF4b3aBM_iUn_ZSFdwO9Z8atFZ4Ikn4HznLDnWSOg7hsLRsA9odfWdx5ulWGIDcAj356VoHlARkys4AC7Q-5sGJMA675HeakX_D50dZwoYsccEJtM43ZK7q43lj9GP5idhKbLf9uSoGfZF4ZICIk1s4hSmwtYqb2g0u5bPsC0w1jWqA-W0FUOgQ/s1278/photo_2026-05-21_15-12-13.jpg
ឆ្លងតាមរយៈការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស រូបភាពអន្តរជាតិនៃប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ក្នុងនាមជា «ដៃគូសកលដ៏គួរឱ្យទុកចិត្ត»។ ភាពជោគជ័យនៃការបង្ក្រាបនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការបើកចំហចិត្ត និងការសហការយ៉ាងស្អិតរមួតរវាងអាជ្ញាធរភ្នំពេញ ជាមួយស្ថាប័នច្បាប់អន្តរជាតិ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតុលាការទីក្រុងហុងកុង ដែលទើបតែបានចេញដីកាបង្កកទ្រព្យសម្បត្តិខុសច្បាប់របស់បណ្តាញនេះតម្លៃរាប់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0A7bMq3l-vms7pixxHY2lbJuQ24GlHdcadpY8rLXbCHLUR5M84GhSBfbj4p5XtDv-5FYCJiO4qAtV77CtbSlGAID7zzCVo82dyZkUeGvfOZlRhOoGCWwkQW0lMe2iyKZpclrn-oYgYPMRelSYjs-URM0mudp1uo6wFoW40a8cbTm_qXoZd5dGP565gaY/s1200/photo_2026-05-21_15-12-13%20(2).jpg

តាមរយៈការចុះបង្ក្រាបទ្រង់ទ្រាយធំ និងការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងទៅលើបុត្រសម្ព័ន្ធហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងសកម្មភាពឆបោ.កទាំងនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងថា កម្ពុជាមិនមែនជាជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។ តាមរយៈការបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងការបើកចំហកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងបរិយាកាសវិនិយោគមួយដ៏ស្អាតស្អំ មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់សម្រាប់ធុរជនស្របច្បាប់មកពីជុំវិញពិភពលោក៕

តារាសម្តែងដើរតួជា CEO ក្នុងរឿងខ្លីម្នាក់លា.ចាកលោកត្រឹមអាយុ២៤ឆ្នាំ

0

យោងតាមសារព័ត៌មាន Sina នៅថ្ងៃទី២០ ខែឧសភា បានចុះផ្សាយថាតារាសម្តែង Huang Zitian ឬទស្សនិកជនហៅថាព្រះអង្គម្ចាស់ធៀនបានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនៅថ្ងៃទី១១ ខែឧសភា ហើយបានទទួលមរណភាពបន្ទាប់ពីគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។ នៅថ្ងៃទី១៩ ខែឧសភា មិត្តភក្តិជិតស្និទ្ធរបស់លោកគឺតារាសម្តែង Ren Jiuhan បានបង្ហោះសាររំលែកទុក្ខចំពោះមរណភាពរបស់តារាសម្តែងរូបនេះដែលលាចាកលោកទាំងវ័យក្មេង។ Ren Jiuhan ក៏បានឃើញសាកសពរបស់តារាសម្តែងរូបនេះត្រូវបានយកចេញពីបន្ទប់ត្រជាក់នៃសាលតម្កល់សពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi89zNM1pRM6lHUQNlg3P_ZdB1kVUP8WYigZMyaaktEJT_Ta46ibozAOQNBsVjuOa5sZzEy_asJpPAFBP3elaV0_D5R1NcM_nGDEBXU0WBRnH4uMFOwXDEFfa5N6Bd0edeOrsgxOv3qf7BzA_X9hLuaP55XLHzVFmPibtigafzyA8pEeNIlfs6ncQNNosE/s640/image_2026-05-21_15-17-37%20(4).png

ប្រភពព័ត៌មាននិយាយថា Huang Zitian មានចំណង់ចំណូលចិត្តចំពោះម៉ូតូ។ កាលពីខែមីនា រូបលោកបានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួនដោយមានចំណងជើងថា «ដោយសារខ្ញុំនៅក្មេង ប្រសិនបើខ្ញុំបាក់ឆ្អឹង ខ្ញុំនឹងជាសះស្បើយយ៉ាងឆាប់រហ័ស»។ ប្រយោគនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថានេះគឺជាប្រផ្នូលអាក្រក់ចំពោះតារាប្រុសរូបនេះមុនពេលជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក្នុងវ័យ២៤ឆ្នាំ។ ក្តីសុបិន្តរបស់តារាសម្តែងរូបនេះ គឺការផលិតខ្សែភាពយន្តដែលមានប្រធានបទកីឡាអំពីមនុស្សដែលស្រលាញ់ល្បឿន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvtIxQBKjeUmKZTEX4W5u66dJt6wuIdf8aZWtFlQ_d-q_Jla7fkpc1GS5MtcywbNbQXr3e_hZiD0Pq9YjczfFYaEecy5o59Dh1bPbUKLzwZ7ISZAp2aEJBaeACCaeT3ufxGFuhXsdpx4utfA8kZ8QU5B7YA-cqpa8vB2PL9tJIM2ErLprIlcndm8U4mg/s799/image_2026-05-21_15-17-36%20(2).png

Huang Zitian បានចូលប្រឡូកក្នុងវិស័យភាពយន្តខ្លីនៅឆ្នាំ២០២៤ ដោយបានសម្តែងក្នុងស្នាដៃជាច្រើន។ នៅឆ្នាំ២០២៥ តារាប្រុសរូបនេះទទួលបានការចាប់អារម្មណ៍ជាមួយនឹងរឿង «Mr. Lu Wants a Divorce Today » ដែលជារឿងភាគបែបមនោសញ្ចេតនាអំពីនាយកប្រតិបត្តិម្នាក់។ ស្នាដៃនេះបានឈរនៅលំដាប់កំពូលនៃបញ្ជីភាពយន្តខ្លីដែលកំពុងពេញនិយមនៅលើកម្មវិធី Baidu ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwN3jA6ZAr7GH0efCu-VVixtTvwwEyfNPpgjU3G8Ib33OWSlu4UPC7YT7WDsQm9Cv1yHFU212z4eMAm4VukY5EzeoZ4lQb38x42vzxtnQeB6qBbDqRPpRi46yj5cqb4dNEsAqy4CbKV9VplqvladYaMlY0WnK0soZ9XCCX1m_f8zuHAjWlBLSnyCN4PWM/s992/image_2026-05-21_15-17-36%20(3).png
ក្រៅពីការសម្តែង Huang Zitian ក៏បម្រើការជាជំនួយការអ្នកដឹកនាំរឿងលើរឿងភាគប្រវត្តិសាស្ត្រជាច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ Huang Zitian បានបញ្ចប់ការថតសម្រាប់គម្រោងជាច្រើន ប៉ុន្តែកាលបរិច្ឆេទចេញផ្សាយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ម្ចាស់ឆាណែលយូធូបដែលបរិហារកេរ្តិ៍និងនិយាយមិនពិតពី Kim Soo Hyun ត្រូវព្រះរាជអាជ្ញាស្នើសុំដីកាចា.ប់ខ្លួន

0

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី២១ ខែឧសភា នេះបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូលបានប្រកាសថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួន Kim Se Ui ដែលជាតំណាងនៃឆាណែលយូធូប Garo Sero Institute។ ស្ថានភាពនេះកើតឡើងបន្ទាប់ពីស្ថានីយ៍ប៉ូលិស Gangnam បានស្នើសុំដីកាចាប់ខ្លួន Kim Se Ui នៅថ្ងៃទី១៤ ខែឧសភា ពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោ.សចំពោះបទល្មើសផ្លូវភេ.ទ បទបរិហារកេរ្តិ៍ និងបទល្មើសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9NplJCy2wHK9jmGOPYXQI1FcCUkWhFJ5Rqt5EAML4IG5T7cPnPSqopptHbo9ycezovaIVWRX0dV4WJJ2LHPNmFW5URqRolbuxI5NhOX6OuQm4oWpQRmW2NdahHQCi8imagTblWraO2nS2aPh4HCGACVOiNVfutDu0HjQqS7iIPuRdv3D1Xz5N50zvZ0/s658/image_2026-05-21_13-40-58.png

Kim Se Ui ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈការផ្សាយផ្ទាល់តាមយូធូបដូចជាការអះអាងថា Kim Soo Hyun បានណាត់ជួបជាមួយ Kim Sae Ron នៅពេលដែលនាងនៅជាអនីតិជន ហើយការស្លាប់របស់ Kim Sae Ron គឺបណ្តាលមកពីសម្ពាធបំណុលពី Kim Soo Hyun។ ម្ចាស់ឆាណែលរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លែងបន្លំសំឡេងរបស់ Kim Sae Ron ដើម្បីបង្កើតព័ត៌មានមិនពិត និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih9pSOqHqsYRr5t8GOIeh2DffefuAINomPMmL6CAKyFC4G50ve_eURyM8cbYQbfYaeK5k2CnOzdK6U_mZwhUCfwigDQEUtQMTr1_fvzAKut6LLI6Ca6rZWltfiFNk7ZQbye-5A_Tw-pR2dGoFMBnWht77aNL4xkKzIzlLqQdqysh9-KYSGLB5PwwvnW9c/s640/image_2026-05-21_13-40-22%20(2).png

មានរបាយការណ៍ថា នៅក្នុងពាក្យសុំដីកាចាប់ខ្លួន ប៉ូលិសបានលើកឡើងពីហេតុផលរួមមានភាពធ្ងន់ធ្ងរនៃបទឧក្រិដ្ឋ ហានិភ័យនៃការប្រព្រឹត្តិបទល្មើសម្តងទៀត លទ្ធភាពនៃការបំផ្លាញភស្តុតាង និងរត់គេចខ្លួន និងហានិភ័យនៃការធ្វើបាបជនរងគ្រោះ និងសាក្សីសំខាន់ៗ។ តុលាការនឹងប្រកាសថាតើត្រូវចាប់ខ្លួន Kim Se Ui ឬអត់នៅក្នុងសវនាការនៅថ្ងៃទី២៦ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0QpELB2AlL89n4Uq2deIjfPJlHVJB32TWa-1mwXLmV3hahMUrPw3oI-6g-l49uEdys3M7v97exjlYEn8wh30jP1pFHXj_hOz2MMuv8tO1mZTxaQ_eqy65QHY4VtesyvDGcoMXMTkqjEvn9esTO2xdzTcD4pYlRneSCuG1sxY5YxYqqgbHuS-NyQz3qOQ/s610/image_2026-05-21_13-40-22.png
រឿងអាស្រូវដែលពាក់ព័ន្ធនឹង Kim Soo Hyun បានចាប់ផ្តើមនៅដើមឆ្នាំ២០២៥ នៅពេលដែលគណនីយូធូបខាងលើនេះបានដកស្រង់សម្តីសាច់ញាតិរបស់តារាសម្តែង Kim Sae Ron ដែលបានទទួលមរណភាព ដោយចោទប្រកាន់តារាសម្តែង Kim Soo Hyun បានណាត់ជួបជាមួយ Sae Ron នៅពេលដែលនាងនៅជាអនីតិជន។ យោងតាមក្រុមគ្រួសាររបស់ Kim Sae Ron បានចោទ Kim Soo Hyun ថាគឺជាមនុស្ស «គ្មានបេះដូង និងមិនដឹងគុណ» ដោយទាមទារឱ្យ Sae Ron សងបំណុល ដែលជំរុញឱ្យនាងអស់សង្ឃឹមក្នុងឆាកជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipkMEovrKguFnpLfJfeVt7H19UC_7-7x4IuI7Ri8zAXnuMjeZ8OYDFZGa44M82lx7Jsqn0hj8ugkNU9OlI-asB4NgQTjmMlUiA8mOABhnYUPYjK47BKJcZDE80Zw4IepVxeC7ocfrEqpUWO7nWYCZNmswfm34eDd3hY9_8slfpi_2ErPQvcFJxQxiBXvw/s1024/image_2026-05-21_13-40-23.png

Sae Ron បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចំនឹងថ្ងៃកំណើតរបស់ Kim Soo Hyun ហើយប៉ូលិសជឿថានាងបានធ្វើជម្រើសដ៏ហួសហេតុ។ ភាគីរបស់ Kim Soo Hyun បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។ តារាសម្តែងរូបនេះបាននិយាយថា លោកមិនបានណាត់ជួបជាមួយ Kim Sae Ron នៅពេលនាងនៅជាអនីតិជននោះទេ ហើយលោកក៏មិនបានលេងសើចនឹងអារម្មណ៍របស់នាង ឬដាក់សម្ពាធលើនាងឱ្យសងបំណុលក្រុមហ៊ុនដែរ៕

សេចក្តីជូនដំណឹង(លើកទី២) ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សេវាបោសជូតសម្អាត និងអនាម័យ អគារទីស្តីការក្រសួង ឆ្នាំ២០២៦

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាបោសជូត សម្អាត និងអនាម័យអគារ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជា ណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់សេវាបោសជូតសម្អាត និងអនាម័យអគារទីស្តីការក្រសួង ឆ្នាំ ២០២៦។ ដើម្បីចូលរួមដេញថ្លៃ ក្រសួងរៀបចំដែន ចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ មដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ខែៗឆ្នាំ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៨ខែ១៧៥១.ឆ្នាំ ២០២៦ វេលាម៉ោង១ វេលាម៉ោង១៩៣០.០៩.ក។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង០៨:៣០នាទីពីរថ្ងៃទី០៨ ខែឯណ មួយគត់។ ឆ្នាំ២០២៦។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXRoccUaAAizd401KYyofr99GGtzXGRMmrUA1Gy_qU2kPF6P8w8v4gHzDXFSnlgWcILjWSKO9bxVjeY8hLoNjFOiv8GX1IXJf24tbl0jm57hW_-5hqW3lkMzh4PCsn1GnIFpdUVDnt3mKqU126Q6FWpjha3a9vfAUW76t_TfCPG5lj9f7E1KW-FT56vJY/s1280/photo_2026-05-21_10-16-10.jpg

មេដឹកនាំគណបក្សប្រឆាំងណែនាំឱ្យ Anutin អញ្ជើញប្រធានាធិបតីបារាំងមកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

0

មេដឹកនាំគណបក្សប្រឆាំង លោក Natthaphong Ruengpanyawut នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានណែនាំទៅនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul អញ្ជើញប្រធានាធិបតីបារាំង លោក Emmanuel Macron មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។ ការណែនាំនេះ ស្របពេលលោក Anutin ធ្វើដំណើរទៅប្រទេសបារាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ក្នុងបំណងពិភាក្សាការងារឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រ ។

លោក Natthaphong មេដឹកនាំគណបក្សប្រឆាំង បានណែនាំឱ្យនាយករដ្ឋមន្ត្រីថៃគួរតែប្រើប្រាស់ឱកាសនៃការទំនាក់ទំនងការទូតជាមួយបារាំង ដើម្បីអញ្ជើញលោក Macron មកបំពេញទស្សនកិច្ចនៅប្រទេសថៃជាមុនសិន មុនពេលប្រធានាធិបតីបារាំងរូបនេះមានគម្រោងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាចុងឆ្នាំ២០២៦ ។ លោកយល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំបារាំង នឹងជួយផ្តល់ឱកាស និងបរិយាកាសការទូតដ៏ល្អប្រសើរក្នុងការដោះស្រាយជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។

ក្រៅពីដោះស្រាយជម្លោះព្រំដែន លោកសង្ឃឹមថា ការអញ្ជើញប្រធានាធិបតីបារាំងមកបំពេញទស្សនកិច្ចនៅប្រទេសថៃ ក៏ជាការទាក់ទាញវិនិយោគិនបរទេសមានគុណភាពមកវិនិយោគនៅថៃផងដែរ ដូចជា ៖ វិនិយោគផ្នែកថាមពលស្អាត ពីព្រោះបារាំង គឺជាប្រទេសឈានមុខគេមួយដែលបំភាយកាបូនទាបក្នុងវិស័យថាមពល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងចង់ឱ្យប្រធានាធិបតីបារាំងមកជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ពីព្រោះមើលឃើញថា ប្រទេសបារាំងក្រោមការដឹកនាំរបស់លោក Macron បានបង្ហាញនូវគោលជំហរចង់ជួយសម្របសម្រួលអព្យាក្រឹត និងផ្តល់ឯកសារប្រវត្តិសាស្ត្រ/ផែនទីនានាតាំងពីសម័យអាណានិគមដល់ប្រទេសទាំងពីរ ប្រសិនបើមានការស្នើសុំ ដើម្បីជំរុញឱ្យមានកិច្ចចរចាទ្វេភាគីដោយសន្តិវិធី ។

កន្លងមក មេដឹកនាំគណបក្សប្រជាជន ឬគណបក្សប្រឆាំងថៃ តែងតែរិះគន់ពីការដឹកនាំប្រទេសគាំទ្រក្រុមជ្រុលនិយម និងពឹងផ្អែកលើកម្លាំងកងទ័ពតែម្យ៉ាងរបស់លោក Anutin ដោយគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលថៃប្រើប្រាស់យុទ្ធសាស្ត្រការទូតអន្តរជាតិ បង្កើនភាពស្របច្បាប់លើឆាកអន្តរជាតិ ។

ចំណែកលោក Anutin ធ្វើដំណើរទៅប្រទេសបារាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា គឺក្នុងបំណងពិភាក្សាការងារឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រ និងទាក់ទាញការវិនិយោគលើវិស័យអាកាសចរណ៍ ។ ដំណើរទស្សនកិច្ចនេះដែរ នឹងពង្រឹងកិច្ចសហការសេដ្ឋកិច្ច ការទូតឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួបលើកទី១៧០ នៃទំនាក់ទំនងការទូតរវាងគ្នា ៕

វត្តមានត្រីទីឡាបយ៉ាខ្មៅក្នុងទន្លេចៅប្រាយ៉ា បង្កការភ័យព្រួយខ្លាំងពីការបាត់បង់មច្ឆជាតិ និងពិបាកទប់ស្កាត់

0

ពលរដ្ឋថៃបារម្ភពីការបាត់បង់មច្ឆជាតិគ្រប់ប្រភេទ និងពិបាកទប់ស្កាត់ បន្ទាប់ពីប្រទះឃើញត្រីទីឡាបយ៉ាខ្មៅ (Blackchin Tilapia) រាប់ម៉ឺនក្បាលក្នុងទន្លេចៅប្រាយ៉ា ដែលហូរឆ្លងកាត់ខេត្តសមុទ្រប្រាកាន ទីក្រុងបាងកក និងខេត្តជាច្រើនទៀត ហើយទន្លេនេះជាបណ្តាញទឹកដ៏សំខាន់តភ្ជាប់ទៅកាន់ស្ទឹង បឹងបួរ និងប្រឡាយខ្វាត់ខ្វែងរាប់ពាន់កន្លែង ។ ពួកគេស្នើឱ្យរដ្ឋាភិបាល និងនាយកដ្ឋានជលផលកំណត់វិធានការកម្ចា.ត់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការបំផ្លា.ញប្រព័ន្ធអេកូឡូស៊ី និងការបាត់បង់ពូជត្រីផ្សេងៗ បន្ទាប់ពីទើបឃើញត្រីនេះនៅឆ្នេរសមុទ្រប៉ាតាយ៉ា ខេត្តឈុនបុរី និងត្រាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9Qhfv_1xHRA_IbM9vijjhgL4iT6D23jdpTWqckeJw_48C-h1NorHaOGzNvuDZtExgtN1XTJzDN4bcRS2Fb5l4o05FJH5QE4VMURjs94_YRtQ5jngHm3-dZV1pWzinkDGgbbQ-eP6ukWx67jNf7uMnHZdx26DTkDVs7wEMZpzydhsHOlt0qSHY0HFlCY/s960/photo_2026-05-22_08-22-29.jpg
ការប្រទះឃើញត្រីទីឡាបយ៉ាខ្មៅក្នុងទន្លេចៅប្រាយ៉ា ដែលហូរឆ្លងកាត់ខេត្តសមុទ្រប្រាកាន, ទីក្រុងបាងកក និងប្រឡាយជាច្រើននៅទីក្រុងបាងកកនាពេលនេះ គឺជាសញ្ញាប្រកាសអាសន្នកាន់តែខ្លាំងសម្រាប់ប្រទេសថៃ ដែលបង្ហាញថា ការកើនឡើងនៃពូជត្រីនេះ បានចូលមកដល់ទីតាំងសេដ្ឋកិច្ចដ៏សំខាន់ហើយ ។ កន្លងមក រដ្ឋាភិបាលថៃ និងនាយកដ្ឋានជលផល ធ្លាប់កំណត់វិធានការក្តៅ ដោយបើកយុទ្ធនាការឱ្យពលរដ្ឋចាប់ និងផ្តល់ប្រាក់រង្វាន់គិតជាគីឡូក្រាម រួមទាំងជំរុញឱ្យយកទៅធ្វើជីកសិកម្ម ចំណីសត្វ ធ្វើម្ហូប ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjunZPAg-ukKVWRmGtC2gKOtfGQUji7aB5b6MXgtupxwHxgvDxSeN41tpzXVEVWMjk7umvy72fTI29Qgjn7qiQbuEiiumS4StI9zMKih9ds3AVEUXghW_KKC_OWbhykmYvo1jsrdPgaxmpTBn_SKY49VN55QiquCJ17-vuKmRus5R7wTqBokkAmaNl0rt8/s1280/photo_2026-05-22_08-22-31.jpg

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋខេត្តសមុទ្រប្រាកាន និងក្រុងបាងកក បានឃើញត្រីប្រភេទនេះហែលទាំងហ្វូងៗរាប់ម៉ឺនក្បាលនៅទន្លេចៅប្រាយ៉ា និងទឹកប្រឡាយនានាក្នុងទីក្រុង ពួកគេនាំគ្នាចាប់ពីក្នុងប្រឡាយយកទៅធ្វើម្ហូប ប៉ុន្តែបារម្ភពីទឹកប្រឡាយកខ្វក់ មានក្លិនភក់ គ្មានអនាម័យ ។ អ្នកនេសាទ និងអ្នកអភិរក្សបរិស្ថានថា ការកើនឡើងយ៉ាងឆាប់រហ័សមិនអាចទប់ស្កាត់បានបែបនេះ គឺជាការបំផ្លាញចំណីធម្មជាតិ បំផ្លាញប្រភពទឹក រហូតប៉ះពាល់ដល់សេដ្ឋកិច្ចថៃរយៈពេលយូរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguJmPrcjdUaurg6_15RIPR1nuOaWKb4FLfsX-FzDYr5j3K0xSohM9utq4wnuM8vdSItbDcZMaw6V363uH7nJaBtNlyU7cHt8CjLP3HuQsIDy8_psRPHNotjV5rK41eHhxCOjfhpu0n9RgvUKZkwx56OlC9KJLz-lX4timxHUE-afkyXiAnL0PV-HUeaWQ/s1280/photo_2026-05-22_08-22-29%20(2).jpg

ពលរដ្ឋ ក៏ដូចជាអ្នកអភិរក្សបរិស្ថាន ស្នើឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធប្រញាប់ចុះមកត្រួតពិនិត្យ និងកំណត់វិធានការទប់ស្កាត់ការបង្កាត់ពូជ មុនពេលប្រព័ន្ធអេកូឡូស៊ីតាមបណ្តាខេត្ត និងក្រុងបាងកក រងផលប៉ះពាល់ខ្លាំងជាងនេះ មិនអាចដោះស្រាយបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXI_d7h5oOkWuWqorJmRURFxmHiDBL6aTRXC4-TnCHsFGJH7qjTqNQiQOITr1ORNVdjBDMM3CRX_qg4_kTtKCG21Bp44XTmxnNPCSxYpgc2LdJ5OtpzZO1q3kX3ZXV261Va87x6luuVYXBhWXcF80kvTNYZG8sSgUkriSnJoyBuXVTzbaJHcuAWIIxAlI/s960/photo_2026-05-22_08-22-32.jpg
គួរបញ្ជាក់ថា ត្រីទីឡាបយ៉ាខ្មៅ ឬត្រីទីឡាបយ៉ាចង្ការខ្មៅ គឺស៊ីកូនត្រី កូនបង្គា លៀស និងខ្មៅ ជាអាហារ ។ វត្តមានរបស់វាធ្វើឱ្យប្រទេសថៃប្រឈមនឹងការដាច់ពូជត្រី បង្គា ដោយសារត្រីទីឡាបយ៉ាញី១ក្បាល អាចបង្កើតកូនរហូតដល់៥០០ក្បាលក្នុង១លើក ហើយអាចរស់នៅក្នុងទឹកសាប ទឹកប្រៃ និងទឹកប្រឡាយក្នុងទីក្រុងបាងកក បើទោះជាទឹកកខ្វក់ក៏ដោយ ៕