Home ព័ត៌មានអន្តរជាតិ ថ្លាស្ទើរតែមើលមិនឃើញ តែពិសសាហា.វដល់ជីវិត! ចាហួយសមុទ្រប្រភេទថ្មីនៅឆ្នេរសិង្ហបុរី

ថ្លាស្ទើរតែមើលមិនឃើញ តែពិសសាហា.វដល់ជីវិត! ចាហួយសមុទ្រប្រភេទថ្មីនៅឆ្នេរសិង្ហបុរី

104
0

កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជប៉ុន Tohoku និងសាកលវិទ្យាល័យជាតិសិង្ហបុរី ( National University of Singapore) បានរកឃើញសត្វចាហួយសមុទ្រ (Jellyfish) ប្រភេទថ្មី មានពិសខ្លាំងបំផុតលើពិភពលោក ស្ថិតនៅឆ្នេរសមុទ្រប្រទេសសិង្ហបុរី ក្បែរកោះ Pulau Blakang Mati ដែលបង្កគ្រោះថ្នា.ក់ដល់ជីវិតមនុស្ស បើជួយសង្គ្រោះមិនទាន់ពេល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioY-5XRmWlEMVGf8ph7kncwdQkhBWGMjZi2t-2iClEEt14MqMIURKyEbtpRIjSbF7GUOtPqpCoGBRJYhaibZ26tqnbu8ZxMWlurhOIO_aK9wAKX5F1i4jdTdFMX3QzWM865BlzT69UzlV7_nPLKMc1LrM5suueLgjYqsgNrcaACLvIZ8L6x1XOpFQq988/s1200/photo_2026-05-21_09-36-46.jpg
ក្រុមអ្នកស្រាវជ្រាវដាក់ឈ្មោះថា «Chironex blakangmati» វាមានរូបរាងថ្លាស្ទើរតែមើលមិនឃើញនៅក្នុងទឹក និងមានភ្នែកស្មុគស្មាញ ហើយអាចហែលទឹកចាប់ចំណីដោយខ្លួនឯង មិនមែនគ្រាន់តែបណ្តែតខ្លួនលើទឹក ដូចចាហួយសមុទ្រធម្មតានោះទេ ។ ពិសរបស់វាអាចវាយប្រហារបេះដូង ប្រព័ន្ធប្រសាទ សរសៃឈាម ស្បែករបស់មនុស្ស បង្កការឈឺចាប់ខ្លាំង និងធ្វើឱ្យមនុស្សគាំងបេះដូងស្លាប់ភ្លាមៗក្នុងរយៈពេលតែប៉ុន្មាននាទី បើគ្មានការសង្គ្រោះទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphenloHp2qKiRV26ut9sYPZ9A84a5tOxLztqw1gnxOALajK3bOuPp8n08Cppvc9LePIsGQLshDZKXhzkjp6oq-j_8l35aTpxdwa3WpFg6oagWLtgWMM1VggtmLqypvsparkg9J37cB73NZXiOqxggi1wxl7bDdUD6ISNZaae2EcJr8E_TuaH9CuTUXYOIU/s1280/photo_2026-05-21_09-36-47%20(2).jpg

ការរកឃើញចាហួយសមុទ្រប្រភេទថ្មីនេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី «Raffles Bulletin of Zoology» ដោយក្រុមអ្នកស្រាវជ្រាវថា ពីដំបូង ពួកគេចាត់ទុកវាជាពូជដូចគ្នានឹងចាហួយសមុទ្រធម្មតាដែរ រហូតដល់យកទៅវិភាគ DNA ទើបដឹងថា នេះជាចាហួយសមុទ្រប្រភេទថ្មី ដែលពិភពលោកមិនធ្លាប់ស្គាល់ពីមុន ។ ការហែលទឹកវិញ ក៏ខុសប្លែកពីចាហួយសមុទ្រធម្មតាដែរ វាត្រូវបានវិវត្តន៍ឱ្យមានលក្ខណៈពិសេសជារបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheBdBZj7hogHmnf77t1QiMFit1a9vj7DQ2j17NLt3qTkIz7-Fn3QOPyr4LF1ykBvngX61RFF1gR9iUe-hDMACUEWqr-VuJYvYMZ1iZ0P9_qAh9WuPPG4Fk2dLaVEIK5m0bPX_W3F0XOvosMePecVvmnY6x5jJtQPbeFxvoe03gUib_ZKAXXKZ1JY7DpjI/s1280/photo_2026-05-21_09-36-47.jpg
វាស្ថិតក្នុងប្រភេទសត្វ Chironex ដែលត្រូវបានពិភពលោក ទទួលស្គាល់ថា គឺជាសត្វសមុទ្រមានពិសសាហាវ និងគ្រោះថ្នាក់ខ្លាំងបំផុតនៅលើផែនដី ។ បច្ចុប្បន្ន អាជ្ញាធរសិង្ហបុរីបានដាក់ស្លាកសញ្ញានៅតាមឆ្នេរនានាដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរមានការប្រុងប្រយ័ត្នខ្ពស់ពេលចុះលេងទឹកសមុទ្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3jLSUNuPqcXKBJbXLjMxFV1ibxg5b0wEFczbRCPb246zPzM5KJShjWwcu-ahgNF-ngVY_LlOp04-DsOljfA_UMLCW2HJimT-gSOn5KtH0AzFgohm0oBJorEP_AvhGtMZaGVuxp_8n8PWnVRe0yb9T8TcZvplWnLFvsXfzlgjyPgrnGVMyrR25ViIpiZ4/s600/photo_2026-05-21_15-36-06%20(2).jpg

អាជ្ញាធរបានណែនាំពីវិធីការពារខ្លួន ដូចជា ៖ ពាក់អាវហែលទឹក ដៃវែង ជើងវែង (Rash Guard) ដើម្បីការពារស្បែក, ពិនិត្យមើលស្លាកសញ្ញាអំពីចាហួយសមុទ្រនៅតាមឆ្នេរ, ហាមហែលទឹកពេលយប់ ឬក្រោយភ្លៀងធ្លាក់ខ្លាំង ។ ប្រសិនបើវាខាំ ត្រូវរត់ឡើងគោកភ្លាមៗ រួចទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ហាមដាច់ខាតកុំដុសលើស្នាមវាខាំ ឬចាក់ទឹកលើមុខរបួស ពីព្រោះនឹងធ្វើឱ្យពិសកាន់តែរាលដាលខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIAJ1EIQh54AslQwdi6_DyNmcMLrXz-smB1k62exjPIgrzHFdQAI6qs-7txlGc2F2R3yQGEvSRUoBKrWYK19souNof3hcMu3zqleOZYe__Wfubo_GusHmpPIU65418B0bYYRc8PZXvZ1Zo0aqsNfsoI71tSXl4tRp4mayjjG0UOPTSmUXt0onsNnKFzkI/s1280/photo_2026-05-21_15-36-06.jpg

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាវិញ មានសត្វចាហួយសមុទ្រធម្មតាដែលគ្មានពិស ឬមានពិសតិចតួច (នាំឱ្យរមាស់ស្បែក) រីឯចាហួយសមុទ្រដែលមានពិសខ្លាំងបំផុត កម្រជួបប្រទះណាស់ ៕