នៅថ្ងៃទី 18 ខែឧសភា គូស្នេហ៍ជាង 100 គូត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងពិធីមង្គលការដ៏ធំសម្បើមមួយ នៅទីក្រុងតេអេរ៉ង់ទាំងប្រថុយប្រថាន ក្នុងអំឡុងពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង ខណៈពេលដែលបទឈប់បា.ញ់ដ៏ផុយស្រួយនៅតែមានបន្ទាប់ពីជម្លោះ និងការគំរាមកំហែងផ្នែកយោធាបានអូសបន្លាយអស់ពេលជាច្រើនខែ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ គូស្វាមីភរិយារាប់រយគូបានចូលរួមក្នុងពិធីនានានៅទូទាំងទីលានសាធារណៈជាច្រើនក្នុងទីក្រុងតេអេរ៉ង់ រួមទាំងគូស្វាមីភរិយាជាង 100 គូដែលបានប្រមូលផ្តុំគ្នានៅទីលានអ៊ីម៉ាមហូសេន។ ទូរទស្សន៍រដ្ឋបានចាក់ផ្សាយព្រឹត្តិការណ៍នេះ ជាការបង្ហាញពីស្នេហាជាតិ ដែលមានបំណងជំរុញស្មារតីសាធារណៈក្នុងអំឡុងពេលនយោបាយដ៏តានតឹង។
.jpg)
របាយការណ៍បាននិយាយថា អ្នកចូលរួមជាច្រើនបានចូលរួមយុទ្ធនាការ “លះបង់ខ្លួនឯង” ដែលត្រូវបានគេស្គាល់ក្នុងស្រុកថាជាពិធី «janfada» ដែលអ្នកស្ម័គ្រចិត្តសន្យាថានឹងត្រៀមខ្លួនគាំទ្រប្រទេសក្នុងករណីមានសង្គ្រាម។ រូបភាពពីពិធីនេះបានបង្ហាញគូស្វាមីភរិយាមកដល់ក្នុងរថយន្តយោធាដែលតុបតែងលម្អ ខណៈពេលដែលបព្វជិតបានដឹកនាំពិធីមង្គលការនៅចំពោះមុខហ្វូងមនុស្សយ៉ាងច្រើន។
.jpg)
រូបភាពនៃពិធីអាពាហ៍ពិពាហ៍រួមគ្នាទាំងនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្នុងគោលបំណងលើកកម្ពស់ស្មារតីប្រយុទ្ធក្នុងពេលមានសង្គ្រាម បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដដែលៗ អំពីសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ស្ថិតក្រោមបទឈប់បាញ់ដ៏រង្គោះរង្គើមួយ ដែលបានផ្អាកការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។.jpg)
សូមបញ្ជាក់ថាផងដែរថា ពិធីនេះបានកើតឡើង ខណៈដែលការចរចា និងកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែមិនស្ថិតស្ថេរ។ អ្នកវិភាគនិយាយថា ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីរបៀបដែលរដ្ឋាភិបាលពេលខ្លះបញ្ចូលគ្នានូវនិមិត្តរូបជាតិ សាសនា និងវប្បធម៌ ដើម្បីពង្រឹងឯកភាពក្នុងអំឡុងពេលមានជម្លោះ និងភាពមិនប្រាកដប្រជា៕










