ដេវីដ អ៊ឹងហាវ ចេញវីដេអូសូមទោស ក្រោយបង្ហោះក្នុងន័យរំលែកទុក្ខមរណភាព Moonbin ក្នុងរូបភាពអាវវៀលបញ្ចេញសាច់ដុំ
តារាសម្តែងវ័យក្មេង ដេវីដ អ៊ឹងហាវ បានបង្ហោះវីដេអូសូមទោស និងបកស្រាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេកប៊ុក ក្រោយពីមានអ្នកពេញចិត្តសកម្មភាពរបស់លោកបង្ហោះរូបរំលែកទុក្ខ តារាកូរ៉េ Moonbin ដែលបានមរណភាពទាំងវ័យក្មេង ដោយពួកគេគិតថាលោកលេងសើចលើរឿងនេះ និងចង់បានចំណាប់អារម្មណ៍ក្នុងរូបភាពអាវវៀលបញ្ចេញសាច់ដុំ។
លោក ដេវីដ អ៊ឹងហាវ គឺជាតារាសម្តែងវ័យក្មេងមួយរូបដែលបានក្តោបឱកាសសម្តែងជាតួឯក នៅក្រៅប្រទេសរួមទាំងលេចមុខនៅក្នុងទស្សនាវដ្តីដ៏ល្បីរបស់ប្រទេសសឹង្ហបុរីទៀតផង ខណៈកំឡុងពេលនេះលោកកំពុងបំពេញការងារ ជាតារាប្រចាំ Agency ដ៏ល្បី TCP Media Group នៅឯប្រទេសសិង្ហបុរី ដែលមានឈាមជ័រកូនខ្មែរខេត្តបាត់ដំបង។
យ៉ាងណាមិញ នៅយប់ថ្ងៃទី២០ ខែមេសា លោកបានបង្ហោះវីដេអូសូមទោសជាសាធារណៈនិងបានបកស្រាយពីមូលហេតុមួយចំនួនជាប់ទាក់ទងនិងការបង្ហោះរូបភាពរបស់ខ្លួន ក្នុងសំស្លៀកបំពាក់ពណ៌ស អាវវៀលបញ្ចេញសាច់ដុំបង្ហាញពីអារម្មណ៍ចូលរួមរំលែកទុក្ខការស្លាប់របស់តារាកូរ៉េ Moonbin នៅលើគណនី IG របស់លោក។
ក្នុងវីដេអូសូមទោស ដេវីដ អ៊ឹងហាវ បានរៀបរាប់ថា បើអ្នកតាមដានលោកប្រាកដជាដឹងហើយថាលោកគឺជាហ្វេនម្នាក់របស់ Moonbin តាំងពីយូរណាស់មកហើយ នៅពេលទទួលបានដំណឹងថាតារារូបនេះបានបាត់បង់ជីវិតទាំងវ័យក្មេងលោកពិតជាតក់ស្លុតណាស់។ តារាប្រុសមុខមានមុនស្នេហ៍រូបនេះ បានឱ្យដឹងទៀតថា ដោយសារតែIGរបស់លោកមានមិនអាចបង្ហោះរូបផ្តេសផ្តាស និងរូបផ្សេងៗចេញពីប្រទេសសិង្ហបុរីបាន និងក្រៅពីការបង្ហោះរូបភាពក្នុងន័យការងារទើបលោកសម្រេចចិត្តបង្ហោះរូបភាពរបស់លោកដែលបានស្លៀកសំលៀកបំពាក់ពណ៌ស បញ្ចេញសាច់ដុំ រួមជាមួយ caption ក្នុងន័យចង់និយាយពី Moonbin ប៉ុន្តែអ្នកលេងIGបានចូលទៅខំមិនក្នុងន័យផ្សេងទៀតធ្វើឱ្យមានការយល់ច្រលំ ទើបលោកយករូបភាព Moonbin មកបង្ហោះនៅលើហ្វេកប៊ុកវិញបែរជាត្រូវអ្នកមួយចំនួនគិតថាលោកលេងសើចលើរឿងនេះ និងចង់បានចំណាប់អារម្មណ៍រឿង Moonbin។
តារាប្រុសរូបនេះ បានរៀបរាប់ទៀតថា លោកសូមទោសបើសិនជាមានចំណុចខុសឆ្គងលើរឿងនេះព្រោះលោកគ្រាន់តែចង់បង្ហាញអារម្មណ៍ខ្លួនឯងទៅកាន់មនុស្សដែលលោកចូលចិត្តដោយភ្លេចគិតពីការស្លៀកពាក់ បញ្ចេញស្ទាយ នៅត្រង់ចំណុចនេះនាំឱ្យអ្នកគាំទ្ររបស់ Moonbin មិនពេញចិត្តចំពោះទង្វើរបស់លោក។ បន្ថែមពីលើនេះ ដេវីដ អ៊ឹងហាវ បាននិយាយថា ការបង្ហោះរបស់លោកពីមរណភាព Moonbin ក្នុងរូបភាពបែបនោះមិនមែនលោកលេងសើចឬចង់បានចំណាប់អារម្មណ៍ណាមួយឡើយ៕





ប្រភព ៖ China Face










រឿងអាស្រូវជាបន្តបន្ទាប់នៅឯក្រុមហ៊ុនរបស់លោក Musk ដំណើរការបានបណ្តាលឱ្យទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ១២.៦ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នេះបើយោងតាមប្រភពសារព័ត៌មាន Bloomberg ។ នេះគឺជាការធ្លាក់ចុះដ៏ធំបំផុតនៃទ្រព្យសម្បត្តិរបស់ Musk ក្នុងឆ្នាំនេះ ដែលភាគច្រើនដោយសារតែការធ្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីរួមចំណែកច្រើនបំផុតដល់ទ្រព្យសម្បត្តិ ១៦៣.៩ ពាន់លានដុល្លាររបស់គាត់។


ប្រភព ៖ environman










