តើអ្នកស្រុកកំពង់ក្តីមានកិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់ដូចម្តេច? មូលហេតុអ្វីរៀបចំពិធីនេះ?
ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ ជារៀងរាល់ឆ្នាំអ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។
ទំនៀបទម្លាប់របស់អ្នកស្រុកកំពង់ក្តីគឺ នៅពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេគឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។
កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកមុខរាហ៍។ ចំពោះអ្នកតាទាំងបីមានគ្រឿងរណ្តាប់ដូចជា ភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម។ អ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះបន្ថែមនូវខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ ដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។
បន្ទាប់ពីបញ្ចប់កិច្ចពិធីនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបួងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចម្អាប តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ តែដំណើរការអមដោយភ្លេងបុរាណផង។
ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។ បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមបុរសម្តង ខាងលិចប្តូរមកក្រុមនារីវិញ។ នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។
ចំពោះមូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ លោក អ៊ឹម សុខរិទ្ធី បានយល់ឃើញថា
ការរៀបចំនេះមិនមែនជាពិធីបុណ្សទាក់ទងនឹងព្រះពុទ្ធសាសនាទេ ជាប្រពៃណីទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់ ដោយការទាញព្រ័ត្រដើម្បីផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ចំណែកការចាក់ទឹកលើមនុស្សចូលរួម ជាកិច្ចប្រដូចថានឹងបានភ្លៀងធ្លាក់ខែវស្សា ត្រៀមចូលដល់រដូវធ្វើស្រែចម្ការដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន៕


ចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន៧វិញ្ញាសា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជានឹងមានកីឡាករសរុបចំនួន ១២រូប ក្នុងនោះ កីឡាការីនីមានចំនួន០២រូប។


២.ម្ទេសប្លោក៖ ម្ទេសប្លោកក៏មានផ្ទុកនូវវីតាមីន B6, lutein, zeaxanthin, beta-carotene និង lycopene ដែលសុទ្ធតែមានអត្ថប្រយោជន៍គ្មានដែនកំណត់សម្រាប់សុខភាពភ្នែក។
៣.បន្លែបែតង៖ បន្លែស្លឹកបៃតងក៏មានសារធាតុចិញ្ចឹមជាច្រើនដែលជួយបំប៉នភ្នែកដែលអ្នកមិនអាចបដិសេធបាន។ មិនថាវាជាវីតាមីន A, lutein, សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស spinach, ឬ broccoli ។
៤.ផ្លែបឺរី៖ ផ្លែបឺរីដូចជា Strawberry, Blueberry, Gojiberries ល្បីល្បាញក្នុងវិស័យថែរក្សាភ្នែក ការពារការចុះខ្សោយនៃភ្នែក លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ការពារកោសិកាផ្សេងៗក្នុងភ្នែកពីការបំផ្លាញផងដែរ។
៥.ពងមាន់៖ គ្រាន់តែទទួលទានស៊ុតជាប្រចាំអាចជួយឱ្យភ្នែកអ្នកមានសុខភាពល្អ ដោយសារតែស៊ុតសម្បូរទៅដោយសារធាតុ lutein និង zeaxanthin ដែលមានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដែលទាក់ទងនឹងអាយុ។
៦.ដំឡូង៖ វីតាមីន A នៅក្នុងដំឡូង វាជាសារធាតុចិញ្ចឹមមួយទៀតដែលមានសារៈសំខាន់ចំពោះសុខភាពភ្នែក ជួយបំប៉នភ្នែក ការការពារជំងឺភ្នែកឡើងបាយ និងការពាររោគសញ្ញាភ្នែកស្ងួត វាក៏ការពារការឆ្លងមេរោគភ្នែកដែលបណ្តាលឱ្យរលាកភ្នែកផងដែរ។
៧.ត្រីសាម៉ុង៖ ត្រីសាម៉ុងក៏ត្រូវបានគេចាត់ទុកថាជាអាហារទំនើបដែលធ្វើអោយភ្នែកប្រសើរឡើងផងដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តសម្លឹងអេក្រង់យូររហូតដល់ភ្នែកស្ងួត គួរតែសាកល្បង។
៨.ផ្លែបឺរ៖ បឺរ គឺជាផ្លែឈើមួយទៀតដែលសម្បូរទៅដោយសារធាតុ lutein, beta-carotene, វីតាមីន B6 និងវីតាមីន C ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់សុខភាពភ្នែក។ ជួយបិទបាំងស្នាម វាក៏ជួយពន្យឺតការចុះខ្សោយនៃភ្នែកតាមអាយុផងដែរ។
១០.តែ៖ មិនថាតែបៃតង តែខ្មៅ ឬតែអូឡុងទេ សុទ្ធតែមានអត្ថប្រយោជន៍ដ៏អស្ចារ្យទាក់ទងនឹងការថែរក្សាភ្នែក ព្រោះតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារការកកើតនៃជំងឺភ្នែកឡើងបាយផងដែរ៕
ប្រភព៖Kapook

















