រថភ្លើងចិន-ឡាវ បានបើកដំណើរការជាផ្លូវការហើយ
ប្រទេសចិន ៖ រថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិន និងឡាវ មានប្រវែងជាង១.០០០គីឡូម៉ែត្រ ត្រូវបានគេដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែវាផ្តល់សេវាកម្មសម្រាប់តែអ្នកដំណើរក្នុងប្រទេសប៉ុណ្ណោះ ដោយសារនៅពេលនោះ មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប៉ុន្តែនៅឆ្នាំ២០២៣នេះ រថភ្លើងចិន-ឡាវបានតភ្ជាប់ការធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែច្រើន និងជួយជំរុញដល់វិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនផងដែរ ។
ខ្សែរថភ្លើងនេះនឹងចតចំនួន៨ស្ថានីយនៅតាមបណ្តោយផ្លូវ រួមទាំងស្ថានីយទេសចរណ៍ពេញនិយមមួយចំនួនផងដែរដូចជា ក្រុងស៊ីបសងប៉ាន់ណា ស្ថិតនៅភាគនិរតីប្រទេសចិន និងក្រុងហ្លួងព្រះបាង ប្រទេសឡាវ ។ អ្នកធ្វើដំណើរតាមរថភ្លើងនេះដំបូង ដែលចាកចេញពីប្រទេសចិនទៅកាន់ក្រុងវៀងចន្ទប្រាប់ថា វាជាបទពិសោធន៍ធ្វើដំណើរថ្មីមួយគួរឱ្យរំភើប ។
ខេត្តយូណាន ប្រទេសចិន គឺជាចំណុចគោលដៅសំខាន់មួយសម្រាប់សិស្ស-និស្សិតឡាវ ។ រថភ្លើងតភ្ជាប់គ្នាយ៉ាងពេញលេញនេះ នឹងជួយផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ពួកគេក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន ។ និស្សិតឡាវរៀននៅប្រទេសចិនប្រាប់ថា ខ្លួនមិនធ្លាប់គិតថា ការធ្វើដំណើរចេញពីគុនមីងទៅកាន់ក្រុងវៀងចន្ទ នឹងឆាប់រហ័សបែបនេះទេ ។
ក្រៅពីនេះ រថភ្លើងចិន-ឡាវបានដឹកជញ្ជូនទំនិញជាង១៨លានតោនផងដែរ ។ ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសចិន លោកស្រី Khamphao Ernthavanh បានថ្លែងថា រថភ្លើងតភ្ជាប់រវាងប្រទេសទាំងពីរនឹងជួយទាក់ទាញវិនិយោគិនពីប្រទេសចិន និងពីទូទាំងពិភពលោកកាន់តែច្រើនមកវិនិយោគនៅឡាវ ព្រមទាំងជួយលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់អាស៊ានផងដែរ ៕
ប្រភព ៖ China Face












រឿងអាស្រូវជាបន្តបន្ទាប់នៅឯក្រុមហ៊ុនរបស់លោក Musk ដំណើរការបានបណ្តាលឱ្យទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ១២.៦ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នេះបើយោងតាមប្រភពសារព័ត៌មាន Bloomberg ។ នេះគឺជាការធ្លាក់ចុះដ៏ធំបំផុតនៃទ្រព្យសម្បត្តិរបស់ Musk ក្នុងឆ្នាំនេះ ដែលភាគច្រើនដោយសារតែការធ្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីរួមចំណែកច្រើនបំផុតដល់ទ្រព្យសម្បត្តិ ១៦៣.៩ ពាន់លានដុល្លាររបស់គាត់។


ប្រភព ៖ environman

















