Home Blog Page 1668

Apple គ្រោងចាប់ផ្តើមផលិត iPhone15 ដោយគេសង្ស័យថានឹងប្តូរមកប្រើរន្ធដោត Type C

0

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិត iPhone15 នៅក្នុងខែមិថុនានេះ ហើយនឹងគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញា តាមទម្លាប់រាល់ដង។Is the iPhone's 'Made in India' era beginning as Apple breaks with China? |  CNN Business
បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។Forget iPhone 15, iPhone 15 Pro, Apple Has Something Better

អ្វីដែលគេសង្ស័យថាទៀតនោះគឺថា Apple ប្រហែលជាត្រូវបង្ខំចិត្តផ្លាស់ប្តូររន្ធសាក មកខ្សែ Type C វិញ ដើម្បីអាចលក់នៅទ្វីបអឺរ៉ុបបាន។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ៕
The iPhone 14 with USB C and no Lightning port? Europe votes yes - Market Research Telecast

ប្រភព៖ Mac Rumors 

 

មកស្គាល់ល្អាងភ្នំដ៏ស្រស់ស្អាតមួយនៅខេត្តបាត់ដំបង តែមិនសូវមានអ្នកទៅទស្សនា

0

ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបង  ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីសាលាខេត្ដបាត់ដំបង។No photo description available.

ល្អាងនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ដ ពីព្រោះវានៅមិនខ្ពស់ពីដីដែលមាន កំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោះ។ ជាពិសេសទៅទៀតនោះ គឺវាមានកាំជណ្ដើរឡើងទៅដល់កំពូលភ្នំដែលមាន ព្រះវិហារមួយ ហើយពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អ ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។ មិនតែប៉ុណ្ណោះល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ មានទីធ្លាធំទូលាយ និងផ្ទាំងថ្មធំៗសំរាប់សំរាកលំហែកាយ។

បើយោងតាមរឿងព្រេងបុរាណខ្មែរយើងមានរឿងដំណាលក្នុងប្រជុំ រឿងព្រេងខ្មែរ គឺរឿងព្រះចៅរាជកុល និងនាងរំសាយសក់ ដែលស្តាប់ទៅប្រហាក់ប្រហែលនឹងភ្នំសំពៅដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា នៅលើភ្នំនេះ ក្រៅពីមានល្អាង ក៏នៅមានបឹង ព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំផងដែរ៕No photo description available.No photo description available.No photo description available.

រូបភាព៖ solo landscapes 

សកម្មភាពរបស់មនុស្សកំពុងរុញផែនដីទៅកាន់កម្រិតគ្រោះថ្នាក់បំផុត

0

បរទេស៖ យោងតាមការវិភាគដែលបានចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា នៅក្នុងទស្សនាវដ្តី Nature បានឱ្យដឹងថា បច្ចុប្បន្នភពផែនដីកំពុងប្រឈមមុខនឹងវិបត្តិនៃធនធានទឹក សារធាតុចិញ្ចឹមនៅក្នុងបរិស្ថាន ការរក្សាប្រព័ន្ធអេកូឡូស៊ី និងការបំពុលដោយ aerosol ។ បាតុភូតនៃការបំពុល aerosol គឺបណ្តាលមកពីការប្រមូលផ្តុំនៃផ្សែងចេញពីរថយន្ត រោងចក្រធ្យូងថ្ម រោងចក្រថាមពល ប្រេង និងឧស្ម័នជាដើម ដែលកំពុងកើតឡើងជាសកល។Why climate change matters for women | UN Women – Asia-Pacific

គុណភាពទឹក និងការបាត់បង់ទីជម្រកសម្រាប់ប្រភេទទឹកសាបក៏ត្រូវបានកាត់បន្ថយផងដែរ។ ខ្សែសុវត្ថិភាពនឹងត្រូវបានឆ្លងកាត់មួយភាគបីនៃផ្ទៃដីរបស់ពិភពលោក ដោយសារទំនប់វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រ និងការសាងសង់។

សារធាតុចិញ្ចឹមក៏ជាកង្វល់មួយទៀតដែរ ដោយសារកសិករនៅក្នុងប្រទេសអ្នកមានកំពុងបាញ់ថ្នាំអាសូត និងផូស្វ័រច្រើនជាងដំណាំ។ ដែលសកម្មភាពនេះផ្តល់នូវការកើនឡើងបណ្តោះអាសន្ននៃផលិតកម្ម ប៉ុន្តែជាលទ្ធផល សារធាតុគីមីនឹងត្រូវបានបញ្ចេញទៅក្នុងប្រព័ន្ធទន្លេ ដែលនាំឱ្យផ្កាសារាយ និងទឹកមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ការផឹក។7 things about climate change and conflict | ICRC

ទាក់ទងនឹងអាកាសធាតុរបស់ពិភពលោក គណៈកម្មាការផែនដីបានសង្កត់ធ្ងន់ថា នេះគឺជាសញ្ញាសម្គាល់ដ៏គ្រោះថ្នាក់មួយ ដោយសារមនុស្សជាច្រើនកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមាននៃកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់ អមដោយការកើនឡើងនៃសីតុណ្ហភាពបច្ចុប្បន្ន ១.២ អង្សាសេ។

យោតាមអ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ការវិភាគអំពីស្ថានភាពនៃផែនដីគឺពិតជាអាក្រក់ណាស់។ សាស្ត្រាចារ្យ Johan Rockström អ្នកដឹកនាំការស្រាវជ្រាវផែនដី បាននិយាយថា បច្ចុប្បន្នមានប្រទេសត្រឹមតែ ៤០%-៥០% ប៉ុណ្ណោះដែលមានប្រព័ន្ធអេកូធម្មជាតិ៕What are the effects of global warming? | Live Science ប្រភព៖ vnexpress

អ្នកជំនាញថា ទីក្រុងបាងកកនឹងលិចទឹកនៅពេលដ៏ខ្លីខាងមុខ

0

ប្រទេសថៃ ៖ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យធម្មសាតប្រទេសថៃ បានលើកឡើងថា ក្នុងរយៈពេល៥០ឆ្នាំខាងមុខ ទីក្រុងបាងកកនឹងមានគ្រោះទឹកជំនន់ដោយសារការឡើងកំដៅផែនដី ដែលបណ្តាលឱ្យទឹកសមុទ្រកើនឡើងខ្ពស់ ។ សាស្ត្រាចារ្យរូបនេះបានដាស់តឿនឱ្យប្រទេសថៃប្រញាប់រៀបចំផែនការការពារទីក្រុងបាងកកទុកជាមុន និងកាត់បន្ថយផលប៉ះពាល់ដែលនឹងកើតមានឡើងនាថ្ងៃអនាគត ។Bangkokians advised to work from home until Friday as more floods expected  | The Star

លោក Trithep Witkowitten សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យធម្មសាត បានបញ្ជាក់ពីផលប៉ះពាល់ដោយសារអាកាសធាតុក្តៅ ដែលធ្វើឱ្យទឹកសមុទ្រកើនឡើងខ្ពស់ ។ កម្រិតទឹកសមុទ្រកើនឡើងខ្ពស់នឹងកើតមានឡើងយ៉ាងពិតប្រាកដ ហើយវានឹងកើតឡើងជាបន្តបន្ទាប់ ដោយសារបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក ។ លោកនិយាយថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើងពី៣មីលីម៉ែត្រ ទៅ៤មីលីម៉ែត្រក្នុង១ឆ្នាំ ហើយបើទោះវាជាកម្រិតកើនឡើងបន្តិចបន្តួចក្តី ប៉ុន្តែយើងនឹងសង្កេតឃើញថា ជាកម្រិតទឹកសមុទ្រកើនឡើងនៅទូទាំងពិភពលោក ។ ដូច្នេះ គេចាត់ទុកថា វាជាបរិមាណកើនឡើងដ៏ច្រើនមហាសាល ហើយវានឹងមានផលប៉ះពាល់ដោយផ្ទាល់មកលើតំបន់ឆ្នេរសមុទ្រនានា ។Bangkok seeing major flooding as storms continues to pound Thailand | The  Star

លោក Trithep Witkowitten បន្តថា សម្រាប់ប្រទេសថៃវិញ តំបន់ដែលនឹងទទួលរងផលប៉ះពាល់ដោយសារកម្រិតទឹកសមុទ្រកើនឡើង គឺនៅតំបន់បរិវេណឆ្នេរសមុទ្រ ហើយតើបរិវេណឆ្នេរសមុទ្រនីមួយៗនៅប្រទេសថៃបានប្រើប្រាស់ធ្វើជាប្រយោជន៍អ្វីខ្លះ ? ប្រសិនបើបរិវេណឆ្នេរសមុទ្រនោះជាកន្លែងទីប្រជុំជនរបស់ពលរដ្ឋ ហើយកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ វានឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់លើការរស់នៅរបស់ពលរដ្ឋ ។Bangkok examines flood prevention plans

លោក Trithep Witkowitten បន្ថែមថា កម្រិតទឹកសមុទ្របានកើនឡើងពី៣មីលីម៉ែត្រ ទៅ៤មីលីម៉ែត្រក្នុង១ឆ្នាំ បើធៀបនឹងសណ្ឋានដីនៅបរិវេណមាត់ទន្លេចៅព្រះយ៉ា ជាពិសេស ទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន ខេត្តប៉ាធុមថានី និងខេត្តណុនថៈបុរី ដែលមានសណ្ឋានដីស្រុតចុះប្រមាណពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ឆ្នាំ ។ ម្យ៉ាងទៀត ដីនៅទីក្រុងបាងកកខ្ពស់ជាងកម្រិតទឹកសមុទ្រត្រឹមតែ១,៥ម៉ែត្រប៉ុណ្ណោះ ដូច្នេះ បើកម្រិតទឹកកើនឡើង រួមជាមួយសណ្ឋានដីស្រុតចុះ បានធ្វើឱ្យគេវាយតម្លៃថា ក្នុងរយៈពេលពី៤០ឆ្នាំ ទៅ៥០ឆ្នាំទៀត ទីក្រុងបាងកកនឹងរងផលប៉ះពាល់ដោយផ្ទាល់ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ៕Bangkok Facing Unprecedented Flooding Disaster : The Two-Way : NPR

ប្រភព ៖ TNN Earth

គម្រោងនៃការដាក់បន្ទះឈីបចូលក្នុងខួរក្បាលមនុស្សរបស់ Elon Musk បានចាប់ផ្តើមសាកល្បងហើយ (មានវីដេអូ)

0

កាលពីពេលថ្មីៗនេះ រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថរបស់អាមេរិក បានចេញលិខិតអនុញ្ញាតឱ្យ Elon Musk អាចធ្វើការសាកល្បងដាក់បន្ទះឈីបចូលក្នុងខួរក្បាលមនុស្សបានដោយស្របច្បាប់ ក្រោយពីពួកគេបានធ្វើការតេស្តជោគជ័យទៅលើសត្វស្វា និងសត្វជ្រូក។Neuralink: Story of Elon Musk's Brain-Microchip Companyការដាក់បន្ទះឈីប Neuralink ចូលទៅកាន់ខួរក្បាលរបស់មនុស្ស គឺដើម្បីប្រែក្លាយមនុស្សទៅជា cyborgs (មនុស្សយន្ត) ដែលអាចការពារការគំរាមកំហែងពី AI នាថ្ងៃអនាគត។ ម្យ៉ាងវិញទៀត  យើងក៏អាចអាចទំនាក់ទំនង និងគ្រប់គ្រងដោយផ្ទាល់ ទៅលើកុំព្យូទ័រ ឬ Ai និងគ្រឿងអេឡិចត្រូនិចផ្សេងៗបានយ៉ាងងាយ។Elon Musk - "merge with machines" | Should we become cyborgs? - YouTube

បើយោងតាម Elon Musk បានឱ្យដឹងថា៖”លោកគឺជាអ្នកតេស្តសាកល្បងដាក់បន្ទះឈីបនេះមុនគេនាក្នុងខែមិថុនានេះ មុនពេលដែលលោកដាក់លក់ជាផ្លូវការ។ រីឯតម្លៃលោកថាមិនទាន់កំណត់បាននៅឡើយនោះទេ រងចាំដល់ពេលសាកល្បងបានជោគជ័យជាមុនសិន”៕

វីដេអូការតេស្តសាកល្បងលើសត្វស្វា៖

ប្រភព៖ South China Morning Post

ប្រទេសថៃអាចផលិតថ្នាំគ្រាប់ផ្តាច់បារីបានយ៉ាងមានប្រសិទ្ធភាព

0

ប្រទេសថៃ ៖ ការិយាល័យឱសថប្រទេសថៃបានផ្សព្វផ្សាយព័ត៌មានមួយ ដែលដកស្រង់ពីការិយាល័យស្ថិតិជាតិ ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋថៃមានអាយុចាប់ពី១៥ឆ្នាំឡើងទៅបានជក់បារីរហូតដល់៩,៩លាននាក់ និងបណ្តាលឱ្យស្លា.ប់ដោយសារជំងឺផ្សេងៗដូចជា ជំងឺមហារីកសួត មហារីកបំពង់អាហារ ស្ទះសួត និងជំងឺបេះដូង ជាដើម ។

បច្ចុប្បន្ន ប្រទេសថៃមានថ្នាំចំនួន៥ប្រភេទសម្រាប់ផ្តាច់បារី ដូចជា ថ្នាំគ្រាប់ Varenicline, ថ្នាំគ្រាប់ Bupropion, Nicotine replacement therapy, ថ្នាំគ្រាប់ nortriptyline និងឱសថបុរាណផលិតពីស្មៅពណ៌ស ហើយក្នុងចំណោមថ្នាំទាំងនេះ គឺមានតែថ្នាំគ្រាប់ nortriptyline និងឱសថបុរាណផលិតពីស្មៅពណ៌សប៉ុណ្ណោះ ដែលបានចុះឈ្មោះក្នុងបញ្ជីឱសថសំខាន់ៗ ។How to Quit Smoking

ហេតុនេះ ដើម្បីជួយអ្នកញៀនបារីអាចប្រើប្រាស់ថ្នាំផ្តាច់បារីប្រកបដោយប្រសិទ្ធភាព ការិយាល័យឱសថប្រទេសថៃ សហការជាមួយសាកលវិទ្យាល័យឱសថ Srinakharinwirot បានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាំផ្តាច់បារីប្រភេទថ្មីមួយឈ្មោះ «ថ្នាំគ្រាប់ Zytisin GPO» ជាលើកដំបូងនៅប្រទេសថៃ ។ តាមលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ថ្នាំផ្តាច់បារីប្រភេទថ្មីនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ ហើយបច្ចុប្បន្ន ថ្នាំផ្តាច់បារីថ្មីនេះកំពុងស្នើសុំការអនុម័តយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ ។ គេចាត់ទុកថា វាជាថ្នាំពិសេសមួយ និងអាចរកបានពីតាមមន្ទីរពេទ្យប៉ុណ្ណោះ ។

បើគេផ្លាស់ប្តូរមកប្រើប្រាស់ «ថ្នាំគ្រាប់ Zytisin GPO» ជំនួសការប្រើថ្នាំគ្រាប់ Varenicline គឺនឹងអាចជួយសន្សំសំចៃថវិកាលើការព្យាបាល និងកាត់បន្ថយពេលវេលាក្នុងការព្យាបាលពី៣ដង ទៅ៤ដងឯណោះ ។ លើសពីនេះ ប្រទេសថៃនឹងអាចកាត់បន្ថយការនាំចូលថ្នាំពីក្រៅប្រទេសទៀតផង ខណៈថៃបានចំណាយប្រាក់ទិញថ្នាំប្រមាណ១២លានបាតក្នុង១ឆ្នាំៗ ។ ប្រទេសថៃរំពឹងថា នឹងចាប់ផ្តើមផលិត និងចែកចាយថ្នាំផ្តាច់បារីប្រភេទថ្មីនេះ នៅខែមករា ឆ្នាំ២០២៤ ខាងមុខ ។

ហេតុនេះ ការផលិតថ្នាំផ្តាច់បារីលើកនេះ គឺជាការបោះជំហានទៅមុខមួយយ៉ាងសំខាន់សម្រាប់ពលរដ្ឋថៃដែលមានបំណងផ្តាច់បារី ព្រមទាំងជួយឱ្យពលរដ្ឋមានសុខភាពល្អផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJNYt1lh4LbZGot2C8SJjZJCtf_5SR9ESbsdQFSgiWZnzByG7N3LIyyYU2meKitXvL4AIZn4Lpo_A2CRAZ8dY9Tf-xE4DHx3XXsxiWcrRuMiE5UfPRTkfme9DS7yjY_hwjNA4YwxFe1mRjRSgi2yrb1mb9P6hGlqLu569rOA7Vd8SFm61wwTXtf3F/s640/photo_2023-06-03_09-40-24.jpg ប្រភព ៖ Bangkok Future

មិត្តភាពខ្លាំងមែន! ពេជ្រ វត្តី ជិះយន្តហោះទៅ surprise ថ្ងៃកំណើត Isabella ដល់ប្រទេសថៃ

0

ទោះមមាញឹកការងារខ្លាំងយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លៀតជិះយន្តហោះពីស្រុកខ្មែរទៅ surprise ខួបកំណើត Isabella ម្ចាស់មកុដ Miss Grand International 2022ដល់ប្រទេសថៃ ដែលកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមសរសើរពីទឹកចិត្តមិត្តភាពអ្នកទាំងពីរយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuPj2dZwVipCdreqmEiOtuCG1AVtRY6G49_dykv15rHrvr_8QZ440ldrlYVYN4tfPt6sPH0S0iHEjrHTiyDCxjlHCEJMuQ6nNlYylVTrn2xGwl7kTIwsMu9V7lmvM-3YRQ87MymPm7lZVIoT1h5pTKW_Q-sP7vhUYKwlrnIVlyDY6VtT0kxdCpAZQT/s1800/%E1%9E%84.jpg

ពេជ្រ វត្តី កំពុងតែបំពេញការងារយ៉ាងសកម្មទៅលើខ្សែភាពយន្តខ្នាតធំដែលសហការ៣ប្រទេសរួមគ្នា។ មិនត្រឹមតែថតខ្សែភាពយន្តទេ តែការងារសិល្បៈផ្សេងៗទៀតរបស់នាងកំពុងមមាញឹកយ៉ាងខ្លាំងអស់ពីមួយចូលមួយចាប់តាំងក្លាយជាលំដាប់រងទី៥ កម្មវិធី Miss Grand International 2022 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGGuV8fWOfe7_Hbw62YVGgtnHGgNHuRIPyF6KA-EjzIdKoh8URSf23h0YTxf5YOnwsAABsrTykYNn3jiWidi5hp-NuHk1Qx258A27AqJonACO8YFMvb9p1Oh9R6XDtkSshme76QN3Ac1GovMcEwt5N6LIIm-UUgofze-b9iFUPEWRHa1KBzpWm5Qwc/s1800/%E1%9E%84%E1%9E%84.jpg

ដ្បិតថាកំពុងមមាញឹកនៅប្រទេសកម្ពុជាយ៉ាងណាក្តី តែស្រីស្អាតរូបនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីភ្ញាក់ផ្អើល និងកោតសរសើរទឹកចិត្តរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះ គឺបន្ទាប់ពីឃើញ នាងជិះយន្តហោះទៅ surprise ខួបកំណើតម្ចាស់មកុដ Miss Grand International 2022 ដល់ប្រទេសថៃ ធ្វើឱ្យម្ចាស់ខួបស្រកាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzUmVq3SCDLu6QtAvNDAqC0YojD3Dy5vsljoMmZGqm58WCnD12kktjRAgPS1XgfdaC7SCj1O_95z0mtmy5M3l3VFzuOUvvhy7qMDzswnULzzZz4qIH-HHD7xCTCoMo6Pa1-szmKR1_biCodtpo1StHhCvPCRSZkTmhyZNiaWsnSnx-tnrBUxCQ_QxR/s1800/%E1%9E%84%E1%9E%84%E1%9E%84.jpg

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចំហមាត់បន្ថែមទៀតនោះ ការ surprise របស់ ពេជ្រ វត្តី ទៅម្ចាស់មកុដ Miss Grand មិនត្រឹមតែបាច់ផ្កា និងនំខេក ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ស្នាមថើបឱ្យគ្នាទៀត ធ្វើឱ្យអ្នកមើលវីដេអូនោះហើយអៀនជំនួសតែម្តងពីភាពស្និទ្ធស្នាលរបស់ពួកគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn6f-oY9EHJ_FL3NuuBlJWlUVy1mPFtWrwnohu1jlRswd4ToNR7PFzAxi-aRvCQUfO32fqiW-SRu3pgxByYTwZsPCQ88fr8uIBvmD6-uRzGpXUgW_Qh4Zd4pJz8EXK4g_AgZgFFFcULeriAP3_wGBR-JIb1ZHfJnWKj_zgblF9s1UfP1DRc5YxaVR4/s2048/%E1%9E%84%E1%9E%84%E1%9E%84%E1%9E%84%E1%9E%84.jpg

@nikakeo1111

ទោះកូនស្រីរវល់យ៉ាងណាក៏ឆ្លៀតហោះពីខ្មែរមកថៃដើម្បី surprise Birthday Thirak គេដែល ❤️???? តែសំខាន់មុននឹងបានsurprise រាងវេទនាតិចហើយមើលក្នុងវីដេអូទាំងអស់គ្នាណា????#Nika_Keo #Cambodia #Nika_keo

♬ បំណងស្នេហ៍ – Propey (Speed Up Song) – Louch Sokchea

@nanuch234

លើកទី1អត់ជឿជាក់ប៉ុន្មានទេស៊ៀបែលបើកភ្នែក????លើកទី2ជឿជាក់ខ្លាំងព្រោះបិទភ្នែកទាំងពីរនាក់????❤️#bellpich #isabella #pichvoteysaravody❤️ #พิชชี่ #ពេជ្រវត្តីសារ៉ាវឌ្ឍី #missgrandinternational #missgrandbrazil #missgrancambodia

♬ suara asli – sadvibes???? – Sadvibes????

ប្រទេសជប៉ុនកំពុងជួបប្រទះវិបត្តិមួយនេះនានិទាឃរដូវក្នុងប្រវត្តិសាស្រ្ត

0

ជប៉ុន៖ ប្រទេសជប៉ុនបានជួបប្រទះនិទាឃរដូវដ៏ក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាថ្មីដោយសារឧស្ម័នផ្ទះកញ្ចក់និង El Niño បានធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយកាលពីថ្ងៃទី ១ ខែមិថុនា ថា សីតុណ្ហភាពក្នុងខែមីនា មេសា និងឧសភា នៃប្រទេសនេះ គឺខ្ពស់ជាងមធ្យមភាគ ១.៥៩ អង្សាសេ។ នេះធ្វើឱ្យរដូវធ្លាក់ខ្យល់ឆ្នាំនេះ ក្លាយជារដូវក្តៅបំផុតចាប់តាំងពី JMA បានចាប់ផ្តើមធ្វើការវាស់វែងនៅឆ្នាំ ១៨៩៨ ។Heat wave killed record 65 people across Japan last week as over 22,000  were hospitalized | The Japan Times

យោងតាមទីភ្នាក់ងារនេះ សីតុណ្ហភាពជាមធ្យមនៃផ្ទៃសមុទ្រជុំវិញប្រទេសជប៉ុនក្នុងអំឡុងខែមីនា មេសា និងឧសភា គឺជាសីតុណ្ហភាពខ្ពស់បំផុតទីបីចាប់តាំងពីឆ្នាំ ១៩៨២ ។ កាលពីខែមុន អង្គការសហប្រជាជាតិបាននិយាយថានៅឆ្នាំ ២០២៣-២០២៧ នឹងក្លាយជារយៈពេលប្រាំឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្តរបស់ប្រទេជប៉ុន។ កាលពីថ្ងៃទី ២៩ ខែឧសភា ទីក្រុងសៀងហៃក៏បានកត់ត្រាថ្ងៃខែ ដែលក្តៅបំផុតក្នុងរយៈពេលជាង ១០០ ឆ្នាំផងដែរ។Record 15,000 people transported to hospital in June in Japan due to heat

សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកក្នុងឆ្នាំ ២០២២ គឺ ១.១៥ អង្សាសេខ្ពស់ជាងមធ្យមភាគក្នុងកំឡុងឆ្នាំ ១៨៥០-១៩០០ ។ ភាគច្រើននៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានជួបប្រទះនឹងរលកកំដៅនៅនិទាឃរដូវ ដោយសារការឡើងកំដៅផែនដីធ្វើឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ដោយសារតែបរិយាកាសកាន់តែក្តៅមានទឹកក៏កាន់ច្រើនផងដែរ៕ ប្រភព៖vnexpress

ផ្តើមចេញពីមិត្តភក្តិ ចំណងស្នេហ៍១២ឆ្នាំរបស់ YouTuber ល្បីឈ្មោះ Raven Blaze បានសម្រេចបំណងហើយ

0

ទីបំផុតចំណងស្នេហ៍រយៈពេល១២ឆ្នាំរបស់ YouTuber ល្បីឈ្មោះ Raven Blaze និងគូស្នេហ៍ យ៉ាយ៉ា បានសម្រេចបំណងហើយ ដោយអ្នកទាំងពីរត្រៀមដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗខាងមុខនេះ។

Raven Blaze គឺជា YouTuber , Content Creator ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា ហើយមានឈ្មោះពិតថា សារិន រតនៈ។ Raven បានធ្វើឱ្យមហាជនស្គាល់ច្រើនតាមរយៈវីដេអូនានា ជាពិសេសគឺការធ្វើវីដេអូ Reaction តែម្តង។ ការទទួលបានការចាប់អារម្មណ៍នេះដោយសារតែការ Reaction របស់លោកមួយៗមានភាពទាក់ទាញមិនធម្មតា កាយវិការវិញគឺមានភាពរស់រវើកតែម្តង។May be an image of 2 people

មិនត្រឹមតែជោគជ័យលើវិថី YouTube នៅស្រុកខ្មែរប៉ុណ្ណោះទេ តែងាកទៅជីវិតឯកជនវិញ Raven បានបើកចំហចំណងស្នេហ៍ជាសាធារណៈដោយមិនលាក់លៀមឡើយគឺជានារីស្រស់ស្អាតម្នាក់ឈ្មោះ ហ៊ី រីយ៉ា ហៅ យ៉ាយ៉ា ដែលគូស្នេហ៍លោកក៏បានប្រឡូកនៅលើវិថីនេះដូចគ្នា។ ជាញឹកញាប់អ្នកទាំងពីរនាក់តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនចេះដាច់ ដែលធ្វើឱ្យអ្នកគាំទ្រក៏ចង់ឃើញអ្នកទាំងពីរសម្រេចបំណងដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរផងដែរ ព្រោះពួកគេទាំងពីរនាក់ក៏សាងស្នេហ៍ជាមួយគ្នាយូរហើយ។May be an image of 2 people, flower and wedding

ទីបំផុត ការចង់ឃើញរបស់អ្នកគាំទ្របានក្លាយជាការពិតហើយ ដោយកាលពីយប់ថ្ងៃទី២ ខែមិថុនា នេះ Raven Blaze បានបញ្ចេញរូបថត Pre Wedding ជាមួយគូស្នេហ៍ត្រៀមដឹកដៃគ្នាចូលរោងជ័យនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ Raven បានសរសេរយ៉ាងដូច្នេះថា«ទីបំផុតថ្ងៃដែលពួកយើងរង់ចាំជាង 12 ឆ្នាំបានមកដល់ហើយ 18.06.2023» ។May be an image of 2 people

ក្រោយពីបង្ហាញដំណឹងល្អនេះហើយ បណ្តាអ្នកគាំទ្រ និងមិត្តរួមអាជីព បានចូលទៅខំមិនអបអរសាទរអ្នកទាំងពីរផងដែរ ព្រោះអ្នកទាំងពីរពិតជាគូស្នេហ៍ដ៏ស័ក្តិសមណាស់ តស៊ូស្រលាញ់គ្នារយៈពេល១២ឆ្នាំទម្រាំមកដល់ចំណុនេះពិតជាមិនធម្មតាទេ។May be an image of 2 people

គួរបញ្ជាក់ផងដែរថា តាមការផ្តល់បទសម្ភាសកន្លងមក Raven Blaze និងគូស្នេហ៍ ផ្តើមចេញពីមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ ដោយសារតែភាពស្និទ្ធស្នាលរួមទាំងមិត្តភក្តិជំរុញផង ទើបអ្នកពីរក្លាយជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង និងក្លាយជាប្តីប្រពន្ធស្របច្បាប់នាពេលខាងមុខដ៏ខ្លីនេះ៕May be an image of 2 people and weddingMay be an image of 2 people and wedding

ជិះពីកោះធំទៅអ្នកលឿងកាន់តែលឿនជាងមុន ក្រោយផ្លូវមួយខ្សែនេះសាងសង់រួច

0

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល ដែលជាផ្លូវថ្មីមួយតភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។May be an image of map and text

ផ្លូវជាតិលេខ២៣នេះ មានប្រវែងសរុបជិត ២០គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។May be an image of map and text

​ផ្លូវនេះជា​សមិទ្ធផល​ថ្មីមួយ​ដែល​ជួយកាត់​បន្ថយ​ពេលវេលា​ និង​ចម្ងាយនៃការធ្វើដំណើរ ជាពិសេស​​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរចេញពីស្រុកកោះធំ សំដៅ​ឆ្លងស្ពាន​អ្នកលឿង គឺ​មិនចាំបាច់​​ត្រូវឡើងទៅផ្លូវជាតិលេខ១នោះទេ គឺអាច​ធ្វើដំណើរតាមផ្លូវជាតិលេខ២៣ថ្មីនេះ ដល់ផ្លូវជាតិលេខ១៤ នៅស្រុកលើកដែក ហើយឡើងតែចម្ងាយប្រហែល ១៥គីឡូម៉ែត្រ នឹង​ទៅដល់ស្ពានអ្នកលឿងតែម្តង៕May be an image of road and textNews