Home ព័ត៌មានជាតិ ផ្តើមចេញពីមិត្តភក្តិ ចំណងស្នេហ៍១២ឆ្នាំរបស់ YouTuber ល្បីឈ្មោះ Raven Blaze បានសម្រេចបំណងហើយ

ផ្តើមចេញពីមិត្តភក្តិ ចំណងស្នេហ៍១២ឆ្នាំរបស់ YouTuber ល្បីឈ្មោះ Raven Blaze បានសម្រេចបំណងហើយ

200
0

ទីបំផុតចំណងស្នេហ៍រយៈពេល១២ឆ្នាំរបស់ YouTuber ល្បីឈ្មោះ Raven Blaze និងគូស្នេហ៍ យ៉ាយ៉ា បានសម្រេចបំណងហើយ ដោយអ្នកទាំងពីរត្រៀមដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗខាងមុខនេះ។

Raven Blaze គឺជា YouTuber , Content Creator ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា ហើយមានឈ្មោះពិតថា សារិន រតនៈ។ Raven បានធ្វើឱ្យមហាជនស្គាល់ច្រើនតាមរយៈវីដេអូនានា ជាពិសេសគឺការធ្វើវីដេអូ Reaction តែម្តង។ ការទទួលបានការចាប់អារម្មណ៍នេះដោយសារតែការ Reaction របស់លោកមួយៗមានភាពទាក់ទាញមិនធម្មតា កាយវិការវិញគឺមានភាពរស់រវើកតែម្តង។May be an image of 2 people

មិនត្រឹមតែជោគជ័យលើវិថី YouTube នៅស្រុកខ្មែរប៉ុណ្ណោះទេ តែងាកទៅជីវិតឯកជនវិញ Raven បានបើកចំហចំណងស្នេហ៍ជាសាធារណៈដោយមិនលាក់លៀមឡើយគឺជានារីស្រស់ស្អាតម្នាក់ឈ្មោះ ហ៊ី រីយ៉ា ហៅ យ៉ាយ៉ា ដែលគូស្នេហ៍លោកក៏បានប្រឡូកនៅលើវិថីនេះដូចគ្នា។ ជាញឹកញាប់អ្នកទាំងពីរនាក់តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនចេះដាច់ ដែលធ្វើឱ្យអ្នកគាំទ្រក៏ចង់ឃើញអ្នកទាំងពីរសម្រេចបំណងដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរផងដែរ ព្រោះពួកគេទាំងពីរនាក់ក៏សាងស្នេហ៍ជាមួយគ្នាយូរហើយ។May be an image of 2 people, flower and wedding

ទីបំផុត ការចង់ឃើញរបស់អ្នកគាំទ្របានក្លាយជាការពិតហើយ ដោយកាលពីយប់ថ្ងៃទី២ ខែមិថុនា នេះ Raven Blaze បានបញ្ចេញរូបថត Pre Wedding ជាមួយគូស្នេហ៍ត្រៀមដឹកដៃគ្នាចូលរោងជ័យនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ Raven បានសរសេរយ៉ាងដូច្នេះថា«ទីបំផុតថ្ងៃដែលពួកយើងរង់ចាំជាង 12 ឆ្នាំបានមកដល់ហើយ 18.06.2023» ។May be an image of 2 people

ក្រោយពីបង្ហាញដំណឹងល្អនេះហើយ បណ្តាអ្នកគាំទ្រ និងមិត្តរួមអាជីព បានចូលទៅខំមិនអបអរសាទរអ្នកទាំងពីរផងដែរ ព្រោះអ្នកទាំងពីរពិតជាគូស្នេហ៍ដ៏ស័ក្តិសមណាស់ តស៊ូស្រលាញ់គ្នារយៈពេល១២ឆ្នាំទម្រាំមកដល់ចំណុនេះពិតជាមិនធម្មតាទេ។May be an image of 2 people

គួរបញ្ជាក់ផងដែរថា តាមការផ្តល់បទសម្ភាសកន្លងមក Raven Blaze និងគូស្នេហ៍ ផ្តើមចេញពីមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ ដោយសារតែភាពស្និទ្ធស្នាលរួមទាំងមិត្តភក្តិជំរុញផង ទើបអ្នកពីរក្លាយជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង និងក្លាយជាប្តីប្រពន្ធស្របច្បាប់នាពេលខាងមុខដ៏ខ្លីនេះ៕May be an image of 2 people and weddingMay be an image of 2 people and wedding