ប្រទេសថៃ ៖ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យធម្មសាតប្រទេសថៃ បានលើកឡើងថា ក្នុងរយៈពេល៥០ឆ្នាំខាងមុខ ទីក្រុងបាងកកនឹងមានគ្រោះទឹកជំនន់ដោយសារការឡើងកំដៅផែនដី ដែលបណ្តាលឱ្យទឹកសមុទ្រកើនឡើងខ្ពស់ ។ សាស្ត្រាចារ្យរូបនេះបានដាស់តឿនឱ្យប្រទេសថៃប្រញាប់រៀបចំផែនការការពារទីក្រុងបាងកកទុកជាមុន និងកាត់បន្ថយផលប៉ះពាល់ដែលនឹងកើតមានឡើងនាថ្ងៃអនាគត ។Bangkokians advised to work from home until Friday as more floods expected  | The Star

លោក Trithep Witkowitten សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យធម្មសាត បានបញ្ជាក់ពីផលប៉ះពាល់ដោយសារអាកាសធាតុក្តៅ ដែលធ្វើឱ្យទឹកសមុទ្រកើនឡើងខ្ពស់ ។ កម្រិតទឹកសមុទ្រកើនឡើងខ្ពស់នឹងកើតមានឡើងយ៉ាងពិតប្រាកដ ហើយវានឹងកើតឡើងជាបន្តបន្ទាប់ ដោយសារបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក ។ លោកនិយាយថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើងពី៣មីលីម៉ែត្រ ទៅ៤មីលីម៉ែត្រក្នុង១ឆ្នាំ ហើយបើទោះវាជាកម្រិតកើនឡើងបន្តិចបន្តួចក្តី ប៉ុន្តែយើងនឹងសង្កេតឃើញថា ជាកម្រិតទឹកសមុទ្រកើនឡើងនៅទូទាំងពិភពលោក ។ ដូច្នេះ គេចាត់ទុកថា វាជាបរិមាណកើនឡើងដ៏ច្រើនមហាសាល ហើយវានឹងមានផលប៉ះពាល់ដោយផ្ទាល់មកលើតំបន់ឆ្នេរសមុទ្រនានា ។Bangkok seeing major flooding as storms continues to pound Thailand | The  Star

លោក Trithep Witkowitten បន្តថា សម្រាប់ប្រទេសថៃវិញ តំបន់ដែលនឹងទទួលរងផលប៉ះពាល់ដោយសារកម្រិតទឹកសមុទ្រកើនឡើង គឺនៅតំបន់បរិវេណឆ្នេរសមុទ្រ ហើយតើបរិវេណឆ្នេរសមុទ្រនីមួយៗនៅប្រទេសថៃបានប្រើប្រាស់ធ្វើជាប្រយោជន៍អ្វីខ្លះ ? ប្រសិនបើបរិវេណឆ្នេរសមុទ្រនោះជាកន្លែងទីប្រជុំជនរបស់ពលរដ្ឋ ហើយកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ វានឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់លើការរស់នៅរបស់ពលរដ្ឋ ។Bangkok examines flood prevention plans

លោក Trithep Witkowitten បន្ថែមថា កម្រិតទឹកសមុទ្របានកើនឡើងពី៣មីលីម៉ែត្រ ទៅ៤មីលីម៉ែត្រក្នុង១ឆ្នាំ បើធៀបនឹងសណ្ឋានដីនៅបរិវេណមាត់ទន្លេចៅព្រះយ៉ា ជាពិសេស ទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន ខេត្តប៉ាធុមថានី និងខេត្តណុនថៈបុរី ដែលមានសណ្ឋានដីស្រុតចុះប្រមាណពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ឆ្នាំ ។ ម្យ៉ាងទៀត ដីនៅទីក្រុងបាងកកខ្ពស់ជាងកម្រិតទឹកសមុទ្រត្រឹមតែ១,៥ម៉ែត្រប៉ុណ្ណោះ ដូច្នេះ បើកម្រិតទឹកកើនឡើង រួមជាមួយសណ្ឋានដីស្រុតចុះ បានធ្វើឱ្យគេវាយតម្លៃថា ក្នុងរយៈពេលពី៤០ឆ្នាំ ទៅ៥០ឆ្នាំទៀត ទីក្រុងបាងកកនឹងរងផលប៉ះពាល់ដោយផ្ទាល់ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ៕Bangkok Facing Unprecedented Flooding Disaster : The Two-Way : NPR

ប្រភព ៖ TNN Earth